ភាគទី27 : ពេលនេះថេយ៍ៗមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់..

3.1K 107 0
                                    

បន្ទាប់ពីបានរៀបចំធ្វើខួប surprise លោកពូរួចហើយនោះ អ្នកទាំងពីរក៏នៅអង្គុយញាំបាយជាមួយ គ្នាបន្តទៀតប៉ុន្តែវាហាក់បីជាធ្វើឪ្យរាងតូចច្រឡឹងមានអារម្មណ៍ថាអៀនខ្មាស់ខ្លាំងណាស់ ព្រោះលោកពូគិត តែអង្គុយសម្លឹងមើលមករូបគេមិនដាក់ភ្នែកទាល់តែ សោះ។

< លោកពូសម្លឹងមើលអី? > ទីបំផុតរាងតូចក៏ដាច់ចិត្តសួរទៅកាន់លោកពូខណៈដែរថ្ពាល់របស់គេបានប្រែ ជាឡើងក្រហមគួរឪ្យក្នាញ់ខ្លាំងណាស់។

< សម្លឹងមើលអនាគតភរិយា..> ជុងហ្គុក ប្រាប់ទៅកាន់គេវិញទាំងញញឹមមាត់មាត់មិនជិតកាលណាដែល សម្លឹងមើលរូបគេបែបនេះចិត្តនាយហាក់បីដូចជារំភើបកក់ក្តៅស្រលាញ់ក្មេងម្នាក់នេះកាន់តែខ្លាំងឡើងមិនឈប់សោះថ្នាក់ក្នុងខួរក្បាលត្រូវមានចង្ងល់មិនយល់ថាហេតុអ្វីទើបខ្លួនឯងស្រលាញ់គេខ្លាំងដល់ថ្នាក់នេះ?

< អ្នកណាប្រពន្ធលោកពូ? តើគេឈ្មោះអ្វី > ថេយ៉ុង ធ្វើជាស្រដីសួរទាំងញញឹមដាក់លោកពូវិញដូចគ្នា។

< ប្រហែលជាកូនស្វានៅក្បែរៗនេះទេដឹង? ព្រោះគេ ម្នាក់នោះរពឹសខ្លាំងណាស់នៅមិនចេះស្ងៀមសោះ > ជុងហ្គុក និយាយញោះគេវិញដោយការអស់សំណើច ប៉ុន្តែធ្វើឪ្យរាងតូចបានឮហើយនោះលូកដៃទៅក្ដិចមួលដើមដៃលោកពូមួយទំហឹង។

< ថេយ៍ៗមិនមែនជាក្មេងរពឹសដូចស្វានោះទេថេយ៍ៗគួរឪ្យស្រលាញ់ > ថេយ៉ុង

< អៅ..ពូនិយាយពីប្រពន្ធរបស់ពូតើស? ពូមិនបាន
និយាយពីថេយ៍ឯណា ?? > ជុងហ្គុក

< ថេយ៍ៗនេះហើយគឺជាប្រពន្ធលោកពូហើយក៏ជាប្រពន្ធពូហ្គុកជារៀងរហូតទៅ បើសិនជាតិក្រោយមាន ពិតមែនថេយ៍ៗនៅតែក្លាយជាប្រពន្ធពូហ្គុកហើយហ្នឹង តាមរករឿងលោកពូគ្រប់ទីកន្លែង..គ្មានថ្ងៃឪ្យអ្នកណា
បានលោកពូនោះទេ !! > ថេយ៉ុង ហាស្ដីប្រាប់អង្គុយបើកភ្នែកធំៗដាក់លោកពូព្រមទាំងបានបញ្ចេញទឹកមុខកាចៗដាក់រូបនាយផងដែរ! ធ្វើឪ្យលោកពូឃើញអ៊ីចឹងកាន់តែអស់សំណើចថ្នាក់ត្រូវជ្រួញភ្នែកចូលគ្នា។

< ចុះបើសិនជាមាននរណាចូលមកក្បែរពូហើយចង់ ចែចង់ពូតើថេយ៍គិតយ៉ាងមិច ?? ថេយ៍ហ្នឹងយ៉ាងមិច ចំពោះគេម្នាក់នោះ? > ជុងហ្គុក សួរគេហើយច្រត់ដៃ នៅលើតុចាំស្ដាប់អ្នកម្ខាងនិយាយតបវិញ។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now