ភាគទី29 : បងមានរឿងម្យ៉ាងចង់សុំអូន តើអូនអាចធ្វើឪ្យបងបានទេ?

4.7K 139 1
                                        

ក្រោយទិញអាហារយកមកឲ្យកូនប្រុសញាំរួចហើយ នោះឪពុកម្តាយរាងតូចបានត្រឡប់ទៅផ្ទះវិញដូច្នោះ
ជុងហ្គុក ជាអ្នកនៅមើលថែអនាគតភរិយាគ្រប់យ៉ាង
សូម្បីតែយប់នេះគេគេងសម្រាកនៅមន្ទីរពេទ្យនាយ
ក៏នៅជាមួយគេដែរ។

< ពេលនេះអូនយ៉ាងមិចហើយ? តើអូនមាននៅឈឺកន្លែងណាទៀតទេ > រាងក្រាស់អង្គុយលើកៅអីក្បែរ
ថេយ៉ុង ព្រមទាំងស្រដីពោលសួររូបគេដោយក្ដីបារម្ភ

< ថេយ៍ៗលេងអីហើយ..> ថេយ៉ុង តបវិញទាំងលួចអៀនថ្នាក់ថ្ពាល់រលោងឡើងក្រហមយ៉ាងគួរឲ្យក្នាញ់
ព្រោះតែមានអារម្មណ៍អៀនដែលបានឮលោកពូហៅខ្លួនដោយប្រើពាក្យថា អូន ដូច្នោះយល់ថាវាមិនទាន់
ទម្លាប់។

< ប៉ុន្តែអូនអាចប្រាប់បងបានទេថាមានរឿងអ្វីកើត
ឡើងលើអូនហេតុអ្វីអូនត្រូវដេកសន្លប់នៅក្នុងបន្ទប់
ទាំងបែកក្បាលដូច្នេះ? > ជុងហ្គុក ចាប់ផ្តើមសួរនាំ
ហាក់ចង់ដឹងថាពេលនៅក្នុងក្រុមហ៊ុនមានរឿងអ្វីបានកើតឡើងលើរូបគេ។

< ប្រសិនបើថេយ៍ប្រាប់ការពិតដល់លោកពូតើ
លោកពូនឹងជឿថេយ៍ដែលទេ? > ថេយ៉ុង

< បងប្រាកដជាជឿហើយ > កាលបើឮលោកពូនិយាយដូច្នេះរាងតូចញញឹមបន្តិចទើបព្រមនិយាយ
ការពិតប្រាប់ទៅកាន់នាយ។

< គឺបងប្រុស ជូអ៊ីន បានធ្វើបាបថេយ៍ហើយគាត់ក៏
ជាអ្នកប្រាប់នូវរឿងអតីតកាលរបស់លោកពូឪ្យថេយ៍បានដឹងដូចគ្នា > ថេយ៉ុង

< ហាស ?? > ជុងហ្គុក ឮបែបនេះស្រាប់តែត្រូវចង ចិញ្ចើមចូលគ្នាដោយការងឿងឆ្ងល់លាយឡំជាមួយ នឹងភ្ញាក់ផ្អើលមុននឹងរាងតូចចាប់ផ្តើមនិយាយបន្ត។

< ដំបូងឡើយថេយ៍កំពុងនៅក្នុងបន្ទប់ទឹកបងប្រុស
ជូអ៊ីន ស្រាប់តែបានចូលមកហើយនៅពេលនោះពួក យើងបានប្រកែកគ្នានៅរឿងខ្លះៗទើបគាត់លើករឿង
អតីតកាលរបស់លោកពូឡើងហើយរវាងគាត់ជាមួយនឹងលោកពូយកនិយាយមកប្រាប់ថេយ៍ឪ្យបានដឹង
ប៉ុន្តែពេលនោះថេយ៍បានប្រាប់គាត់ថាលោកពូបានសុំថេយ៍រៀបការរួចហើយក៏ប៉ុន្ដែបងប្រុស ជូអ៊ីន មិនជឿគិតថាថេយ៍កុហកពេលនោះគាត់បានទាញសក់ថេយ៍ ហើយធ្វើបាបថេយ៍ហើយនិយាយថាថេយ៍បានចូលមកដណ្ដើមលោកពូចេញពីគាត់ > ថេយ៉ុង ស្រដីពោលរៀបរាប់ប្រាប់ទៅកាន់លោកពូទៅតាមអ្វីដែលរូបគេទើបតែបានជួបកាលពីថ្ងៃត្រង់ដោយគ្មានការ
និយាយកុហកបន្លើសសូម្បីតែមួយម៉ាត់។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now