ភាគទី15 : មនុស្សស្រលាញ់គ្នាស្និទ្ធស្នាលគ្នាគឺជារឿងធម្មតាទេ

4K 197 0
                                    

// Next Day //

មួយរយៈក្រោយមកនេះ ថេយ៉ុង ហាក់បីដូចជាតាម លោកពូស្អិតខ្លាំងណាស់ថ្នាក់បាត់មុខគឺមិនបានទេ។
ចំណែកឯ ជុងហ្គុក វិញក៏តាមចិត្តរាងតូចគ្រប់យ៉ាង
ហើយមិនថាពេលទៅធ្វើការឬទៅណានាយតែងតែ យកគេជាមួយគ្រប់កន្លែងប្រៀបបីដូចជាចង់បង្ហាញ
ពីទំនាក់ទំនងរបស់ពួកគេទាំងពីរឪ្យគ្រប់គ្នាបានដឹង
ផងដែរ។

< ប៉ាៗ! > សម្លេងដែលចាំច្បាស់ថាជានរណាធ្វើឪ្យ ណាមជុនឮហើយក៏ប្រញាប់ងាកបែរទៅស្រប់ពេល
ស្នាមញញឹមបានផូសឡើងនៅលើផ្ទៃមុខរបស់នាយ
ព្រមទាំងលាតដៃចាំទទួលឱបកូនប្រុសសំណព្វចិត្ត
របស់ខ្លួន។

< សឺត! នឹកណាស់..តែកូនមកទីនេះមានការអ្វីឬ? > ណាមជុន ឱនមុខថើបថ្ងាសរាងតូចហើយហាស្ដីសួរទៅកាន់រូបគេដោយការងឿងឆ្ងល់ខណៈដែលថ្ងៃនេះកូនប្រុសបានមករកខ្លួនដល់កន្លែងធ្វើការ។

< ខ្ញុំជាអ្នកនាំគេមកព្រោះខ្ញុំទើបតែត្រឡប់មកពីធ្វើធុរៈនៅក្បែរនេះហើយបានប្រាប់ថេយ៍ថាកន្លែងដែលខ្ញុំមកនៅក្បែរកន្លែងធ្វើការរបស់បងទើបថេយ៍ប្រាប់ឪ្យខ្ញុំជូនគេមករកបង > ជុងហ្គុក ដើរចូលមកតាមក្រោយ ទើបនិយាយប្រាប់ទៅកាន់បងថ្លៃរបស់ខ្លួន!។

< អញ្ចឹងទេឬ? > ណាមជុន

< អឺ..លោកគីម > ប្រុសម្នាក់ឈរនៅក្បែរនោះ
បានស្រដីហៅ ណាមជុន កាលបើឃើញថាគេរវល់តែនិយាយជាមួយនឹងគ្រួសាររបស់គេ។

< បាទ? ឪ្យខ្ញុំសូមទោសផងដែលខ្វះការគួរសម
មុននេះខ្ញុំរវល់តែនិយាយជាមួយប្អូនថ្លៃនឹងកូនប្រុសរបស់ខ្ញុំ! > ណាមជុន កាលបើឮដូច្នោះទើបប្រញាប់ងាកបែរទៅនិយាយជាមួយនឹងបុរសម្នាក់នោះវិញ។

ដោយសារគេម្នាក់នោះជាមនុស្សដែលនាយធ្លាប់
ធ្វើការជាមួយហើយនៅថ្ងៃនេះគេបានមកទិញឡាន នៅក្រុមហ៊ុនរបស់ខ្លួន..ទើបនាយស្ម័គ្រចិត្តចេញមក
រាក់ទាក់ទទួលគេដោយផ្ទាល់ព្រមទាំងបានណែននាំ
ម៉ូដឡានដែលទើបហ្នឹងចេញថ្មីដល់គេផងដែរ។

< អ៊ូ! មិនអីទេ ប៉ុន្តែនេះជាកូនប្រុសរបស់លោកគីម
ឬ? > បុរសម្នាក់នោះនិយាយហើយធ្វើមុខភ្ញាក់ផ្អើលព្រមទាំងលើកដៃចង្អុលរាងតូចដែលឈរធ្វើភ្នែកភ្លឹះៗនោះថ្នាក់រូបគេសម្លឹងមើលអ្នកម្ខាងឡើងភ្លឹកតើនេះជាក្មេងប្រុសពិតមែនឬ ?? ម្ដេចគេមានអារម្មណ៍ថាក្មេងម្នាក់នេះស្រស់ស្អាតខ្លាំងម្ល៉េះ? គេសឹងតែមិនជឿ ទៅហើយថាក្មេងដែលឈរនៅចំពោះមុខគេនេះគឺជាក្មេងប្រុស។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now