// Next Day //
ជុងហ្គុក នឹង ថេយ៉ុង រស់នៅផ្ទះលើកោះមួយនោះ
បានរយៈពេលប៉ុន្មានថ្ងៃទៅហើយ ថែមទាំងមើលទៅ
ថេយ៉ុង ពេលនេះហាក់បីជាបានស្រស់ស្រាយជាងមុន
ខ្លាំងណាស់ទើបធ្វើឪ្យ ជុងហ្គុក បានឃើញដូច្នោះលួច
សប្បាយចិត្តដូចគ្នាព្រោះតែយល់ថាខ្លួនឯងអាចធ្វើឪ្យ
ក្មេងម្នាក់បានត្រឡប់មកដូចដើមមានស្នាមញញឹមវិញ
ហើយ។
< និយាយអ៊ីចឹងពេលណាទើបពួកយើងត្រឡប់
ទៅវិញពូហ្គុក ?? > ខណៈពេលកំពុងអង្គុយញាំបាយពេលព្រឹកជាមួយគ្នារាងតូចក៏បាននិយាយសួរទៅកាន់លោកពូរបស់ខ្លួន។
< ហេតុអី? តើថេយ៍ចង់ត្រឡប់ទៅវិញមែនទេ ?? >
ជុងហ្គុក
< អត់ទេ ថេយ៍ៗគ្រាន់តែសួរប៉ុណ្ណោះ > ថេយ៉ុង
គ្រវីក្បាលហើយនិយាយតបប្រាប់ទៅកាន់លោកពូ
របស់ខ្លួនវិញព្រោះការពិតគេនៅមិនទាន់ចង់ត្រឡប់
ទៅវិញទេ! ដោយសារខ្លាចក្រែងថាខ្លួនឯងហ្នឹងត្រូវ
ត្រឡប់ទៅជួបរឿងដែលគេមិនចង់ជួបមិនចង់ឮសម្ដី
ទាំងនោះទៀត។
< ពូចង់នាំថេយ៍មកលេងទីនេះដូច្នេះហើយវាសម្រេច
តែថេយ៍ប៉ុណ្ណោះថាចង់នៅទីនេះយូរប៉ុណ្ណាឬមួយចង់
ត្រឡប់ទៅវិញនៅពេលណា? > ជុងហ្គុក
< បើអ៊ីចឹងតើពួកយើងអាចនៅទីនេះ3-4ថ្ងៃទៀត
សិនតើបានទេ? ព្រោះថេយ៍ៗចង់នៅទីនេះ > ថេយ៉ុង
< ប្រាកដជាបានស្រាប់ហើយ > ជុងហ្គុក ងក់ក្បាល
ញញឹមដាក់រាងតូចព្រមទាំងបានលើកដៃទៅប៉ះថ្ពាល់គេថ្នមៗធ្វើឪ្យអ្នកម្ខាងសើចស្ងេញលិបភ្នែកយ៉ាងគួរឪ្យ
ស្រលាញ់..ព្រោះរាល់ពេលគេតែងតែមានក្ដីសុខនៅ
ពេលបានលោកពូយល់ព្រមតាមចិត្តខ្លួនដូច្នេះ។
< លោកចន! > សម្លេងនរណាម្នាក់បានស្រដីហៅ
ជុងហ្គុក នៅខាងមុខផ្ទះទើបធ្វើឪ្យនាយបានឮហើយនោះប្រញាប់ងើបដើរទៅមើល! រីឯរាងតូចបានឃើញ
អ៊ីចឹងក៏ប្រញាប់ងើបដើរទៅតាមនាយដូចគ្នា។
< អាជូតើមានការអ្វីមែនទេ? > ជុងហ្គុក ដើរចេញមកស្រដីសួរទៅកាន់អ្នកម្ខាងដោយមានទឹកមុខរៀប ស្មើរតាមទម្លាប់របស់ខ្លួនហាក់បីមិនដូចជាពេលដែល នាយនៅជាមួយ ថេយ៉ុង ធ្វើឪ្យអ្នកម្ខាងបានអ៊ីចឹងនោះ
លួចអន់ចិត្តនៅក្នុងចិត្តខ្លាំងណាស់។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
Ficción GeneralNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។
