ថ្ងៃនេះ ជុងហ្គុក មានប្រជុំធំត្រូវជួបជាមួយនឹង
អ្នកជំនួញជាច្រើននៅឯសណ្ឋាគារដ៏ល្បីប្រឌិតមួយ
កន្លែង! ប៉ុន្តែនាយក៏បាននាំរាងតូចជាអនាគតភរិយា
ទៅជាមួយដែរ ព្រោះអាចនិយាយបានថាវាជាទម្លាប់
ហើយនៅពេលនាយទៅណាមកណាក៏តែងតែនាំរូប គេទៅជាមួយដែរបែបហ្នឹង។< ថេយ៍អង្គុយចាំពូនៅទីនេះជាមួយនឹង ឆេវ៉ុន
សិនហើយណា៎ពូត្រូវចូលទៅប្រជុំមួយភ្លែតប្រហែល មួយសន្ទះអីពូចេញមកវិញហើយ > ជុងហ្គុក
បាននិយាយប្រាប់ទៅកាន់រាងតូចដោយការពន្យល់! ដោយសារនេះជាប្រជុំធំទើបនាយមិនចង់នាំគេចូលទៅក្នុងបន្ទប់ប្រជុំជាមួយដែរ..ព្រោះខ្លាចក្រែងថារូប គេនឹងរករឿងធ្វើឪ្យគ្រប់គ្នាលួចនិយាយមិនល្អពីគេ។< ក៏បានដែរចឹង > ថេយ៉ុង ងក់ក្បាលស្ដាប់បង្គាប់ព្រោះយល់ថាលោកពូត្រូវធ្វើការទើបមិនចង់ធ្វើជាក្មេងរករឿងច្រើនត្រូវឪ្យលោកពូស្មុគស្មាញកាន់តែខ្លាំងនោះទេ។
< ស្ដាប់បង្គាប់បែបនេះទើបគួរឪ្យស្រលាញ់ >
ជុងហ្គុក ព្រមទាំងលើកដៃអង្អែលក្បាលគេថ្នមៗ ដោយស្នាមញញឹមពេញចិត្តនៅពេលបានឃើញ
រាងតូចចេះស្ដាប់បង្គាប់ខ្លួនបែបនេះ។< លោកចន > ខណៈនោះសំឡេងនរណាម្នាក់
បាននិយាយហៅរាងក្រាស់ទើបធ្វើឪ្យរូបនាយបាន
ឮហើយនោះត្រូវប្រញាប់ងាកបែរទៅមើល។< អៅ..លោកឆយ សួស្តី > ជុងហ្គុក
និយាយរាក់ទាក់ទៅកាន់អ្នកម្ខាងយ៉ាងគួរសមនៅពេលបានដឹងថាអ្នកខានណោះគឺជាអ្នក
ដែលខ្លួនស្គាល់។< បាទសួស្ដី..ហ្វីនី ជម្រាបសួរលោកចនទៅកូន >
លោកឆយ ប្រញាប់ងាកបែរទៅប្រាប់កូនស្រីរបស់ខ្លួនព្រោះគាត់បាននាំនាងមកជាមួយដែរដោយសារ តែគាត់ដឹងថា ជុងហ្គុក មកចូលរួមក្នុងការប្រជុំមួយនេះដែលនោះអី ??។< ជម្រាបសួរលោកចន > ហ្វីនី ស្រដីថាដោយភ្ជាប់ជាមួយនឹងស្នាមញញឹមញញែមនៅលើផ្ទៃមុខហាក់
ធ្វើឪ្យរាងតូចច្រឡឹងរបស់យើង ឃើញហើយឈរធ្វើ
មុខក្រញូវមួយរំពិច។< បាទ > ជុងហ្គុក ងក់ក្បាលតបតាមធម្មតាស្រប់ពេលដែលដៃរបស់នាយវិញកំពុងកាន់ដៃ ថេយ៉ុង យ៉ាងស្អិតរមួត នាំឪ្យនាងក្រមុំបានឃើញអ៊ីចឹងរៀងជ្រួញចិញ្ចឹមចូលគ្នាប៉ុន្តែក៏មិនបានខ្វល់អ្វីច្រើនព្រោះ នាងចាំបានថាអ្នកម្ខាងធ្លាប់និយាយប្រាប់ថាអ្នកទាំងពីរត្រឹមតែជាពូក្មួយគ្នា។
YOU ARE READING
សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)
Ficção GeralNOVEL BL | TAEKOOK សាច់រឿងរបៀប កំប្លែង ផ្អែមល្ហែម។