ភាគទី19 : មានប្រពន្ធដូចមានកូន..

4.7K 188 0
                                        

ខណៈពេលល្ងាចដល់ម៉ោងចេញពីធ្វើការត្រឡប់ ទៅផ្ទះវិញនោះ នៅពេលដើរចេញពីក្នុងបន្ទប់ការិយាល័យធ្វើការ ជុងហ្គុក កំពុងនៅឈរនិយាយគ្នាជាមួយនឹងលេខារបស់នាយពាក់ព័ន្ធរឿងឯកសារកាងារខ្លះៗទើបរាងតូចត្រូវឈររង់ចាំនាយដោយមានទឹកមុខក្រញូវព្រោះគេកំពុងឃ្លាន។

< ពូហ្គុកហា៎ថេយ៍ៗឃ្លាន > ថេយ៉ុង អង្រួនដើមដៃលោកពូព្រមទាំងបានស្រដីប្រាប់ទៅកាន់នាយប៉ុន្តែ
អ្នកម្ខាងហាក់បីជាមិនបានឮ ព្រោះនាយកំពុងជាប់
មាត់និយាយពីរឿងការងារ។

< ពូហ្គុក !! > ថេយ៉ុង ហៅលោកពូម្ដងទៀត
ដោយប្រើសំឡេងរៀងខ្លាំងបន្តិច ថែមទាំងដើរឈរមកនៅចំពោះមុខនាយ ហើយធ្វើជាលើកដៃគ្រវីទៅ មក ព្រោះតែចង់ឪ្យលោកពូងាកមកខ្វល់ជាមួយខ្លួនហើយនាយក៏បានងាកបែរមកសម្លឹងមើលរូបគេវិញពិតមែន។

< បាទ? ថេយ៍មានរឿងអ្វីឬ ?? > សំឡេងដែល ជុងហ្គុក បាននិយាយសួរទៅកាន់ ថេយ៉ុង វាពិតជា ស្រទន់ខ្លាំង ណាស់ថ្នាក់បុគ្គលិកដែលមិនទាន់ចេញត្រឡប់ទៅផ្ទះវិញ កំពុងឈរនៅក្បែរនោះបាន
ឮហើយនាំគ្នាបើកភ្នែកធំៗភ្ញាក់ផ្អើល សឹងតែមិនជឿថាចៅហ្វាយរបស់ខ្លួននិយាយជាមួយនឹងក្មួយរបស់នាយពិរោះដល់ថ្នាក់នេះ ??។

< ថេយ៍ៗឃ្លានពួកយើងឆាប់ទៅៗ > ថេយ៉ុង
ថាហើយកាន់ដៃលោកពូរកអូសដៃនាយដើរចេញទៅរកឡានកំពុងចតនៅខាងមុខក្រុមហ៊ុនទើប ជុងហ្គុក ប្រញាប់ងាកបែរមកប្រាប់លេខារបស់ខ្លួន។

< យ៉ាងណាលើកក្រោយមុននឹងនាងយកឯកសារទៅឪ្យខ្ញុំសុីញ្ញេសូមជួយពិនិត្យឪ្យបានល្អិតល្អន់
ផងណា៎ដើម្បីកុំឪ្យមានរឿងនៅពេលក្រោយទៀត > ជុងហ្គុក និយាយប្រាប់ដោយសារកាលពីថ្ងៃមានការបន្លំឯកសារក្លែងក្លាយពាក់ព័ន្ធរឿងភាគហ៊ុនរកស៊ី
ព្រោះតែបែបហ្នឹងហើយទើបនាយចង់ឪ្យលេខារបស់ខ្លួនធ្វើការឪ្យបានម៉ត់ចត់ជាងមុន បើមិនដូច្នេះទេខ្លាចក្រែងថាត្រូវមានរឿងរញ៉េរញ៉ៃនៅពេលក្រោយ។

< ចាស៎លោកប្រធានខ្ញុំយល់ហើយ បន្ទាប់ពីនេះខ្ញុំនឹងប្រុងប្រយ័ត្នជាងមុន ដោយមិនឪ្យមានរឿងបែប នេះកើតឡើងម្ដងទៀតទេ >

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now