ភាគទី26 : ថេយ៍ៗបានតាំងចិត្តធ្វើគ្រប់យ៉ាងដើម្បីលោកពូ

3.1K 127 0
                                    

// Next Day //

បន្ទាប់ពីចុះទៅតាមខេត្តធ្វើធូរៈអស់រយៈពេល
មួយសប្តាហ៍ជាង នៅថ្ងៃនេះ ជុងហ្គុក នឹង ថេយ៉ុង
ក៏បានត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាពហើយត្រូវ
នាំអនាគតភរិយាត្រឡប់ទៅផ្ទះរបស់គេវិញផងដែរ។

< អៅ! ថេយ៍..> ហារ៉ាន់ ធ្វើមុខភ្ញាក់ផ្អើល
បន្តិចខណៈពេលរូបនាងកំពុងអង្គុយនិយាយជជែក
លេងជាមួយនឹងអ្នកស្រី ស៊ូយ៉ុន ហើយដូចជាបានឮសំលេងអ្នកបម្រើកំពុងនិយាយជាមួយនឹងនរណា?ទើបនាងក្រឡេកភ្នែកងាកទៅមើលស្រាប់តែឃើញ ថាអ្នកបម្រើកំពុងឈរនិយាយជាមួយនឹងកូនប្រុសរបស់ខ្លួន។

< អ្នកម៉ាក់ !! > ថេយ៉ុង ប្រញាប់រត់ចូលទៅរកម្ដាយ
ហើយឱបម្ដាយយ៉ាងណែន ចំណែកឯរាងក្រាស់វិញ
ក៏បានដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវតាមក្រោយ។

< ហេតុអីត្រឡប់មកវិញទាំងមិនប្រាប់ម៉ាក់ឪ្យបានដឹងជាមុនចឹង? > ហារា៉ន់

< ព្រោះថេយ៍ៗចង់ឪ្យអ្នកម៉ាក់ភ្ញាក់ផ្អើលនោះអី?
អា៎!! លោកយាយក៏នៅទីនេះដែលថេយ៍ៗនឹកលោក យាយខ្លាំងណាស់..> ថេយ៉ុង ថាហើយងើបចូលទៅឱបលោកយាយរបស់ខ្លួនដោយក្ដីនឹកនា។

< យាយក៏នឹកថេយ៍ដូចគ្នា ហើយនេះឮថា
យំទារចង់ទៅតាមខេត្តជាមួយនឹងលោកពូដែរពេល
បានទៅហើយតើសប្បាយដែលទេចៅ ?? > អ្នកស្រី
ស៊ូយ៉ុន ស្រដីសួរទៅកាន់ចៅប្រុសព្រមទាំងលើកដៃ
អង្អែលក្បាលគេថ្នមៗដោយស្នាមញញឹម។

ហើយដោយសារតែថ្ងៃនេះគាត់ទំនេរទើបគាត់ចង់មកលេងកូនស្រីព្រោះដឹងស្រាប់ហើយថានាងកំពុង
មានផ្ទៃពោះ..ដូច្នេះហើយទើបធ្វើឪ្យគាត់ចេះតែមាន
ការព្រួយបារម្ភ កាលណាទំនេរពីការងារគាត់តែងតែ
ឈ្លៀតមកមើលនាងរហូត។

< អត់សប្បាយផង នៅទីនោះក្ដៅខ្លាំងណាស់ >
ថេយ៉ុង ហាស្ដីប្រាប់ហើយអង្គុយឱបដៃលោកយាយ
មុននឹងងាកបែរទៅសម្លឹងមើល លោកពូដែលអង្គុយ
នៅក្បែរនោះ។

< កុំមករអ៊ូរព្រោះបានប្រាប់តាំងពីដំបូងហើយ
ថាមិនឪ្យប៉ុន្តែនៅចចេសចង់ទៅដោយខ្លួនឯង > ជុងហ្គុក

< ថេយ៍ៗគ្រាន់តែនិយាយប្រាប់លោកយាយតើស? ថេយ៍ៗមិនបាននិយាយរអ៊ូអីទៀតឯណា? > ថេយ៉ុង តបវិញហើយអង្គុយធ្វើមុខក្រញូវ ដាក់លោកពូនាំឪ្យ
មនុស្សចាស់ ទាំងពីរបានឃើញអ៊ីចឹងនោះហាក់បីជា
អស់សំណើចបន្តិច។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now