ភាគទី16 : ក្រែងកាលពីយប់គ្រូពេទ្យប្រាប់ថាយ៉ាងមិចចាំមិនបានទេឬ?

3.8K 191 1
                                    

// ថ្ងៃថ្មី //

តាំងពីយប់មក ជុងហ្គុក មិនបានគេងសូម្បីតែបន្តិចឡើយព្រោះរវល់តែនៅមើលថែរាងតូចអង្គុយជូតខ្លួនឪ្យគេហើយបំពេរឪ្យគេគេងថ្នាក់ភ្នែកនាយឡើងស្លក់អស់ទៅហើយ..ប៉ុន្តែក៏មិនបានរអ៊ូរទាំអ្វីសូម្បីតែមួយ ម៉ាត់! ព្រោះគ្រប់យ៉ាងនាយជាអ្នកចង់ធ្វើវាដោយខ្លួន ឯងចំណែកឯរាងតូចវិញនោះពេលនេះគេបានគ្រាន់
ហើយទឹកមុខត្រឡប់មកជាស្រស់ស្រាយវិញហើយដូចគ្នាដែរ។

< ពូហ្គុកហា៎ ថេយ៍ៗឃ្លានជូនថេយ៍ៗទៅទិញអីញាំ > ថេយ៉ុង ដើរមកឈរនៅក្បែរកន្លែងតុធ្វើការរបស់លោកពូហើយទាញដៃនាយឪ្យងើបឈរព្រោះចង់ឪ្យនាយជូនខ្លួនទៅញាំអីម្យ៉ាងវិញពេលនេះជាម៉ោង11 ថ្ងៃត្រង់ទៅហើយទើបធ្វើឪ្យគេមានអារម្មណ៍ថាឃ្លានខ្លាំងគួរសម..ដោយសារកាលពីព្រឹកគេបានញាំបបរតែបន្តិចប៉ុណ្ណោះ។

< ពេលនេះពូកំពុងធ្វើការឪ្យពូធ្វើការរួចសិនណាចាំពូថេយ៍ជូនថេយ៍ទៅ > ជុងហ្គុក ងាកបែរទៅនិយាយលួងរាងតូចព្រមទាំងញញឹមដាក់គេព្រោះវាជាឯកសារការងារសំខាន់ៗទើបចង់ធ្វើការឪ្យឆាប់រួចមិនចង់ទុកវាចោលឪ្យនៅរញ៉េរញ៉ៃ។

< ប៉ុន្តែថេយ៍ៗឃ្លានពេលនេះ > ថេយ៉ុង

< ឃ្លានអី? ថេយ៍ចង់ញាំអី ?? > ជុងហ្គុក
សួរហើយទាញដៃរាងតូចឪ្យមកឈរនៅពីមុខខ្លួនព្រម
ទាំងលើករូបគេឪ្យអង្គុយនៅលើតុធ្វើការរបស់នាយ។

< ថេយ៍ៗឃ្លានញាំការ៉េមហើយឃ្លានភ្លៅមាន់បំពង
ឃ្លានស្តុបប៊ីរីហើយទឹកដោះគោរស់ជាតិស្តុបប៊ីរីឃ្លាន
សូកូឡានឹងឃ្លា..> ថេយ៉ុង ឈររៀបរាប់នៅមិនទាន់អស់ផងនោះបែរជាត្រូវលោកពូនិយាយកាត់បាត់ទៅហើយ។

< ឈប់! អត់មានមកឈររៀបរាប់ឃ្លានស្អីទេពេលនេះថេយ៍កំពុងឈឺដូច្នេះថេយ៍នឹងមិនអាចញាំរបស់ទាំងនេះបានទេ > ជុងហ្គុក

< ហាស? មិចចឹង ?? > ថេយ៉ុង កាលបើឮលោកពូ និយាយដូច្នេះបែរជាស្រាប់តែធ្វើមុខក្រញូវឈរទន្ទ្រាំ ជើងតាមរបៀបមនុស្សកំពុងមិនសុខចិត្តជាមួយនឹង
រឿងអ្វីមួយ។

< ប្រាប់ហើយថាថេយ៍កំពុងឈឺ..របស់ដែលថេយ៍អាចញាំបាននៅពេលនេះមានតែបបរហើយនឹងទឹក ធម្មតាប៉ុណ្ណោះ > ពេលនេះគេកំពុងឈឺផងទើបមិន
ចង់ឪ្យគេញាំរបស់អ្វីផ្ដេសផ្ដាសថែមទាំងកាលពីយប់
គ្រូពេទ្យក៏បានប្រាប់ហើយថារបស់ដែលគេចង់ញាំគឺមិនអាចញាំបាន! បើមិនអ៊ីចឹងគេហ្នឹងត្រូវឈឺកាន់តែ
ខ្លាំង។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now