ភាគទី8 : តើឪ្យពូបារម្ភធ្វើអ្វីទៀតបើពូជាអ្នកនាំថេយ៍មកទីនេះសោះ ??

6.7K 275 1
                                        

ដោយសារតែកាលពីយប់ ថេយ៉ុង មិនព្រមគេងទើបធ្វើឪ្យព្រឹកឡើងគេចាប់ផ្ដើមងងួយគេងថ្នាក់គេងលក់
រហូតដល់ថ្ងៃត្រង់ទៅហើយគេនៅតែមិនទាន់ភ្ញាក់វិញ ទៀតនេះបើសិនជាភ្ញាក់មកបានដឹងថាខ្លួនឯងមិនបាន នៅក្នុងបន្ទប់គេងរបស់ខ្លួន..មិនដឹងថាគេភ័យស្លន់ស្លោយ៉ាងណាទេ ??។

< ហុឹម.. > សម្លេងគ្រហឹមបានពន្លឺចេញពីក្នុងបំពង់កក្មេងខ្ជិលច្រអូស! ស្រប់ពេលត្របកភ្នែកចាប់ផ្ដើមបើក
ឡើងសន្សឹមៗហើយស្ងាបតិចៗប៉ុន្ដែក្រោយមកធ្វើឪ្យ
គេត្រូវស្ទុះងើបអង្គុយយ៉ាងលឿនកាលបើដឹងថាខ្លួន ឯងមិនបានក្នុងបន្ទប់គេងរបស់ខ្លួន..តែពេលនេះគេនៅ ទីណាកន្លែងណាក៏មិនដឹង ?។

< តើទីនេះគឺជាកន្លែងណា? មិចក៏ថេយ៍ៗអាចមកនៅ ទៅទីនេះបានចឹង ?? > ថេយ៉ុង អង្គុយនិយាយតែម្នាក់ឯងព្រមទាំងបញ្ចេញទឹកមុខងឿងឆ្ងល់នៅពេលគេ
ងាកបែរទៅណាក៏គ្មានឃើញនរណានៅក្នុងបន្ទប់មាន
តែគេម្នាក់ឯងធ្វើឪ្យរាងតូចចាប់ផ្ដើមភ័យខ្លាចត្រូវពេបរកយំភ្លាមៗ។

< ហុឹកៗតើអ្នកណានាំថេយ៍ៗមកទីនេះនិងហ្ន៎ ??
ឆាប់នាំថេយ៍ៗត្រឡប់ទៅផ្ទះរបស់ថេយ៍ៗវិញភ្លាមណា៎ > ថេយ៉ុង ស្រែកឡើងហើយទធាក់ជើងនឹងពូកខ្លាំងៗ
បើទោះបីជាពេលនេះគេកំពុងខ្លាច! តែមើលចរិតរបស់គេចុះហាក់បីដូចជាមិនបានការភ័យខ្លាចអ្វីទាល់តែសោះ។

ក៏ប៉ុន្ដែសម្លេងស្រែកយំរបស់គេធ្វើឪ្យអ្នកនៅខាង
ក្រៅបន្ទប់បានឮហើយនោះប្រញាប់រត់ចូលមកមើល យ៉ាងលឿន..ព្រោះភ័យខ្លាចក្រែងថាអាល្អិតក្បាលរឹងម្នាក់នោះកើតអ្វីម្ដេចទើបឮសម្លេងស្រែកយំរបស់គេសម្បើមម្ល៉េះ ??។

< ថេយ៍តើមានរឿងអ្វីម្ដេចទើបភ្ញាក់ពីគេងភ្លាមក៏ស្រែកយំបែបនេះអញ្ចឹង? > ជុងហ្គុក ចូលមកដល់ក្នុង
បន្ទប់ភ្លាមស្រដីសួរទៅកាន់រាងតូចដោយការមិនយល់
ដែលសុខៗរូបគេស្រាប់តែហែកមាត់ស្រែកយំចង់បែកក្រដាសត្រចៀកខ្លួនអ៊ីចឹង។

< ពូហ្គុក ពូហ្គុកជួយថេយ៍ៗផងមានគេចាប់ថេយ៍ៗយក មកឃុំទុកណា៎ > ថេយ៉ុង គ្រាន់តែបានឃើញលោកពូ របស់ខ្លួនភ្លាម ប្រញាប់ងើបវាទៅរកនាយព្រមទាំងកាន់ក្ដាប់ដៃនាយយ៉ាងណែនហើយនិយាយរៀបរាប់ប្រាប់ដោយទឹកមុខភ័យស្លន់ស្លោតាមរបៀបក្មេងដែលមិន ដឹងរឿងអ្វី។

សំណព្វចិត្តមហាសេដ្ឋី 💗✨ (ចប់)Where stories live. Discover now