ផ្ដើមរឿង:ចៃដន្យ

205 4 0
                                    




    ផាំងៗស្នូកាំភ្លើងលឺលាន់
ផ្ទួនៗគ្នាជាបន្តបន្ទាប់ធ្វើអោយមនុស្សម្នាទាំងអស់នាំគ្នារត់ចេញពីកន្លែងកើតហេតុឡើងចលាចលពេញទីប្រជុំជននៅក្នុងទីក្រុងបេកាំងប្រទេសចិន ដែលសម្បូរទៅដោយពួកអ្នកលេងម៉ាហ្វៀ ទាំងផ្លូវក្នុងនិងផ្លូវក្រៅ ប្រជាជននៅទីនេះមានភាពភ័យខ្លាចពេលដែលពួកគេជួបគ្នាម្ដងៗតែងតែស្វាគមន៍ដោយគ្រាប់កាំភ្លើងខ្វាត់ខ្វែងមើលតែគេបាញ់កាំជ្រួច អញ្ជឹងបើអ្នកគេចមិនទាន់ច្បាស់ណាស់ថានិងត្រូវស្លាប់ដូចសត្វមិនខាន។

ផាំងៗសភាពការនៅទីនេះស្ងប់ស្ងាត់ទៅបន្តិចម្ដងៗដោយសារតែមានក្រុបប៉ូលីសចេញមកបង្គ្រាប ពួកគេមិនខ្លាចពួកឯកសណ្ថានអស់នេះទេតែបើនៅបន្តច្បាស់ជាធ្វើអោយចាហ្វាយគេបាក់មុខមិនខាន។

"ពុទ្ធោអើយពួកអាបំពុលសង្គមអស់នេះ វាអនាធិបតេយ្យពេកហើយ"កុងសៀ ដែលជាប៉ូលីសនៅក្នុងទីក្រុងដែលមានងារជាអធិការសម្រាប់ក្រុមប្រយុទ្ធប្រឆាំងនិងអំពើបៀតបៀនអាចហៅគេបានថាជាប៉ូលីស កិច្ចព្រហ្មទណ្ឌការពារសណ្ដាប់ធ្នាប់ក្នុងទីក្រុងប៊េកាំងនេះតែទាសអ្វីគឺគេមិនអាចកំចាត់ពួកអ្នកលេងម៉ាហ្វៀអស់នេះបានសោះ។

"លោកអធិការប្រជាជនគ្មានអ្នកត្រូវរបួសនោះទេទាន"បរុសវ័យកណ្ដាលលើកដៃគោរពអ្នកដែលមានឋានៈខ្ពស់ជាងខ្លួន។

"រៀបចំទីនេះអោយបានល្អផងទៅពិនិត្យមើលផងថាពួកអាអ្នកលេងណាខ្លះជាអ្នកមកបាញ់គ្នានៅទីនេះស្រួលខ្ញុំទៅសួរសុខទុក្ខដល់ផ្ទះ"កុងសៀ និយាយទាំងមុខស្មើរនាយពិតជាខឹងខ្លាំងណាស់ដែលមានរឿងបែបនេះកើតឡើងមិនចេះអស់បើនិយាយពីចាហ្វាយធំដែលមានឋានៈខ្ពស់ជាងគេវិញគិតតែពីហាមប្រាមមិនអោយទៅរវល់ទោះពួកអស់នៅធ្វើអ្វីក៏ដោយ។

"បាទទាន"ថាហើយពួកគេក៏បំបែកគ្នាចេញអស់។

ភូមិគ្រឹះដ៏ធំស្គឹមស្កៃដែលប្រៀបបានជាប្រាសាទវិមានពណ៌ខ្មៅតាមមាត់ទ្វាចេញចូលដាំដោយផ្កាកុលាបពណ៌ក្រហមក្រម៉ៅ បញ្ជាក់ពីអំណាចដែលគ្រប់គ្នានៅក្នុងតំបន់នេះហៅថាវិមានពណ៌ខ្មៅ ដែលតំណាងអោយ ជុង ហ៊ូស៊ុក ជាកម្មសិទ្ធនៅទីនេះជាមនុស្សមានអំណាចនៅក្នុងទីក្រុងប៊េកាំងក៏អាចរីកសុះសាយពេញប្រទេសចិនព្រោះគេជា អ្នកបង្កើតអាវុធជាច្រើននិងផ្ដល់ជំនួយទៅកាន់រដ្ឋាភិបាលចិនមិនប្លែកនោះទេដែល គេមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីក្នុងប្រទេសនេះ សួរថាអ្នកណាដែលហ៊ាននិងគេនោះ?គេចង់សម្លាប់អ្នកណាក៏បានចង់ទុកអ្នកណាក៏បាន ច្បាប់ក្នុងប្រទេសប្រើការមិនបានចំពោះគេនោះទេ។តែគេមិនមែនប្រភេទមនុស្សដែលគ្មានហេតុផលនោះទេ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now