ភាគទី៦

31 2 0
                                    


  «បើរួចរាល់ហើយខ្ញុំនាំនាងទៅមើលកន្លែងធ្វើការម្ដងមកតាមខ្ញុំមក»មួយសន្ទុះក្រោយមក ពេលដែលស្រីតូចអុីយ៉ាងមើលគ្រប់ជ្រុងជ្រាយក្នុងផ្ទះអស់ហើយ ឌិប ក៏ហៅនាងឲ្យឲ្យទៅតាមខ្លួនវិញម្ដង ព្រោះនៅទីនេះមិនមែនឲ្យនាងមកនៅហ្វ្រីៗទេមកធ្វើការដោះបំណុល។ចំណែករាងតូចវិញធ្វើមុខជូដូចគេចងបាញ់ភ្លាមៗ ព្រោះតែនាងខ្ចិលខ្លាំងណាស់ស្អីក៏មិនចេះអ្វីដែលនាងចេះនោះគឺរៀនអោយពូកែតែមួយមុខគត់ រឿងការងារអ្វីនេះគ្មានចេះស្អីទេ តែបើរឿងមុខជំនួញនាងអាចនិងមានសម្ថភាពជាងនេះ។

«ធុញណាស់ក្មេងអាយុ16ឆ្នាំមកត្រូវធ្វើការដោះបំណុលដែលខ្លួនមិនបានសាងទៅកើត»អុីយ៉ាង ទន្ទ្រាំជើងផាំងៗ នឹកអន់ចិត្តនិងឪពុករបស់ខ្លួន ធ្វើអោយនាងឆួលអួលដើមក នាងអន់ចិត្តខ្លាំងណាស់?នឿយណាស់ ចង់តែស្រែកយំអោយសមនិងចិត្តឈឺមួយនេះទេ។

រាងខ្ពស់សង្ហារបស់នាយជំនិតបានដើរនាំផ្លូវក្មេងស្រីស្លៀកពាក់ឈុតសិស្សសាលាដើរទៅខាងក្រោយប្រហែលជា10គីឡូពីផ្ទះតូចរបស់នាង។ ក៏ឃើញរោងគ្រោលសេះដែលមានចំនួន២០ក្បាល វាកំពុងតែសុីចំណីដែលកម្មករនៅទីនោះដាក់អោយ អ្វីដែលសំខាន់កម្មករធ្វើការនៅទីនេះសុទ្ធតែមនុស្សប្រុស ចំណែកមនុស្សស្រីវិញ ក៏ធ្វើការងារផ្សេងដែលនៅម្ដុំៗនេះ និយាយការពិតចុះវិមានរបស់គេនេះអ្វីក៏មានមិនចេះខ្វះទេបន្លែក៏ដាំខ្លួនឯង ស្រួលមិនស្រួលប្រហែលចិញ្ជឹមសាច់សត្វទុកញុាំខ្លួនឯងទេដឹង។

«នេះជាកន្លែងធ្វើការរបស់នាង ខ្ញុំត្រូវកាត់បំណុលរបស់នាងមួយអាទិត្យម្ដង ក្នុងមួយសប្តាហ៍នាងត្រូវរកលុយឲ្យខ្ញុំគ្រប់ចំនួនកំណត់រហូតទាល់តែអស់»គេដើរផងនិយាយផងចំណែកអុីយ៉ាងក៏ដើរតាមគេចាំស្ដាប់ពាក្យរបស់គេនិយាយទាំងយកចិត្តទុកដាក់ រួចសម្លឹងមើលទៅសត្វសេះទាំងនោះនិងកម្មករដែលកំពុងធ្វើការមិនខ្វល់ពីវត្តមានរបស់ពួកគេទាំងពីរឡើយ នេះជាអ្វីដែលពួកគេត្រូវគោរពតាមគោលការណ៍របស់ម្ចាស់ប្រុសនៅទីនេះ។

«បំណុលច្រើនម្លឹងៗខ្ញុំមិនដឹងរកសងពួកលោកមកយ៉ាងណាស់អស់ទេឬខ្ញុំត្រូវធ្វើការទីនេះរហូតដល់ថ្ងៃស្លាប់?ទេទោះជាធ្វើការដល់ស្លាប់ក៏ខ្ញុំមិនអាចសងអស់ដែរ»លើកនេះខុសរាល់ដងនាងតូចទម្លាក់ក្រខ្សែរភ្នែកចុះបញ្ជាក់ថានាង មិនចង់ធ្វើខ្លួនបែបបទទេ បញ្ជាក់ថានាងមិនចង់មានជីវិតដូចពេលនេះទេ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now