ភាគទី៣

36 2 0
                                    


   ការធ្វើដំណើរមិនប្រើប្រាស់រយៈពេលយូនោះទេពួកគេក៏បើកមកដល់មុខភូមិគ្រឹះធំមួយដល់ថ្នាក់នាងល្អិត អុីយ៉ាង ចំហមាត់ព្រោះតែវាធំដូចវាំងនៅមានពួកអ្នកយាមជុំវិញទៀត ត្រឹមតែរបងផ្ទះធំថ្នាក់នេះចុះទម្រាំចូលទៅខាងក្នុងនោះ?ស្រម៉ៃមិនចេញពិតមែនហើយ។

«អាប់ប៉ាផ្ទះអ្នកណាគេហេតុអ្វីក៏ធំខ្លាំងម្លេះ?ធំជាងផ្ទះយើងទៀត»មិនដែលគិតសោះឡើយថាផ្ទះនាងទៅវាធំដើរវង្វេង តែផ្ទះដែលនៅចំពោះមុខនាងនេះធំជាងឆ្ងាយណាស់មិនមែនផ្ទះទេតែវាជាវាំងទៅវិញទេ ធំនោះធំនៅគ្នាប៉ុន្មានអ្នកទៅ?នោះមិនប្រាប់ក៏ដឹងថាវិមានមួយនេះម្ចាស់របស់វាមិនមែនជាមនុស្សធម្មតានោះទេ។

«ពេលកូនចូលទៅកូននិងដឹងហើយ អាយ៉ាងយកឯកសារនេះចូលទៅអោយលោកជុងទៅ..នេះឆាប់យកទៅអោយគេទៅ»គាត់មិនប្រាប់ហើយក៏មិនចូលទៅខាងក្នុងដូចគ្នាតែគាត់ផ្ញើរក្រដាស់ឯកសារអ្វីម្យ៉ាងយកទៅអោយហូស៊ុកតាមរយៈនាងតូច

«វាជាអ្វីទៅ?»អុីយ៉ាងទទួលវាមកកាន់ក្នុងដៃបម្រុងបើកមើលតែត្រូវលោកសាវអ៊ីងយ៉ា ឃាត់ទាន់

«កុំបើកមើលកូនកុំខ្វះសុជីវធម៌អីនេះជារបស់មនុស្សចាស់..អាយ៉ាងជឿប៉ាណាឆាប់យកទៅអោយគេទៅពេលគេឃើញហើយគេនិងយល់»ដោយឃើញពីទង្វើរបស់ឪពុកសម្ដែងដោយការមិនពេញចិត្តបែបនេះរាងតូចក៏សម្រេចចិត្តចេញពីក្នុងឡានតែក៏ត្រូវងើតកតាមទ្វាឡានសួរឪពុកវិញ។

«ប៉ាអោយខ្ញុំចូលរបៀបមិចបើយក្សចាំឡើងពេញមុខរបងនៀគ»មិនថាតែមាត់នាងតូចលើកដៃ ចង្អុលទៅកាន់បុរសស្លៀកពាក់ឈុតខ្មៅប្រហែល20នាក់ដែលមានមាឌធំៗ ទាំងច្រត់ចង្គេះដោយការធុញទ្រាំ

«ពួកគេដឹងហើយថាឯងជាកូនប៉ាទៅៗ»ពេលលឺបែបនេះ អុីយ៉ាងក៏បង្វិលខ្លួនដើរទៅមុខតែក៏ត្រូវឈប់ពេលលឺសំដីចុងក្រោយរបស់ឪពុកខ្លួន។

«អាយ៉ាងប៉ាស្រលាញ់កូនណា..មិនថាមានរឿងអ្វីកើតឡើងនោះទេប៉ាសូមអោយកូនដឹងថាប៉ាស្រលាញ់កូន»បញ្ជប់ប្រយោគគាត់ក៏បិទកញ្ចក់ឡានមិនទាន់ចេញទៅភ្លាមៗទេព្រោះចាំមើលថានាងតូចដើរចូលក្នុងបាត់ឬនៅ។ចំណែកអុីយ៉ាងពេលឮបែបនេះហើយក៏មានអារម្មណ៍ចំលែកខុសធម្មតា តែនាងបានត្រឹមតែឈរអេសក្បាលរួចក៏ដើរចូលទៅខាងក្នុងបាត់។
  គ្រាន់តែដើរផុតរបងផ្ទះខាងមុខ
នាងតូចដកកចំហមាត់ព្រោះតែវាស្រស់ស្អាតខ្លាំងណាស់ នៅអមសងខាងផ្លូវចូលវិមាននេះមានសួនខ្ពស់ៗស្រស់ស្អាត មានទឹងឆា បែបវាជាការឌីសាញឡើងមកសម្រាប់ដាក់តាំងអោយមើលទៅរិទ្ធតែស្រស់ស្អាត មានដើមឈើធំពីរដើមដែលដាំនៅកៀនវិមានតូចមានតោងសម្រាប់ជិះលេង អួយវាធំមានចង់សព្វគ្រប់បែបយ៉ាង នៅមាន កន្លែងហាត់ប្រាណដែលគេធ្វើឡើងជាលក្ខណៈឯកជន តែក៏ប្លែកណាវិមាននេះសុទ្ធតែធ្វើឡើងដោយកញ្ចក់ស្ទើតែពាក់កណ្ដាល ឬមួយក៏នាងមើលមិនទាន់សព្វ?

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now