ភាគទី៤៨ ៤៩

26 2 0
                                    



ភាគទី៤៨

   អ៊ីយ៉ាង ចូលដល់ក្នុងបន្ទប់ភ្លាមដង្ហើមធំភ្លាមហាក់ធូចិត្តរួចក៏ដើរចូលទៅអង្គុយលើពូកស្រវាយកទូរស័ព្ទមកចុច អ៊ីយ៉ាងចូលទៅប្រអប់សារក្នុងទូរស័ព្ទរួចផ្ញើរសារទៅកាន់មិត្តសម្លាញ់របស់ខ្លួនដែលព្យាយាមនិយាយកាលពីព្រឹកមិញប៉ុន្តែនៅតែមិនបានសម្រេចមានតែផ្ញើរសាទៅសួរនាងហើយគ្មាននណាក្រៅពីសុីលីណានោះទេ។
  (កាលពីព្រឹកមិញសុីកើតអី?ហេតុអ្វីមិននិយាយរកខ្ញុំ?)អ៊ីយ៉ាង ផ្ញើរទៅកាន់មិត្តទាំងចិត្តអន្ទះអន្ទែងចង់ដឹងនៅមិនសុខក្នុងខ្លួនទាល់តែសោះ ប្រហែលជាប៉ុន្មាននាទីសារឆ្លើយតបក៏លោតឡើងលើអេក្រង់រាងតូចស្រវាឆែកមើលយ៉ាងលឿន(អ្នកក្រដូចខ្ញុំមិនហ៊ាននិយាយជាមួយហាយសូអភិជនដូចនាងទេ) ពេលអានហើយធ្វើឲ្យនាងហួសចិត្តជាខ្លាំងព្រោះអ៊ីយ៉ាងមិនដែលគិតបែបនោះគ្មានវណ្ណៈអីជាមួយនាងនោះទេ
(សុីហេតុអ្វីគិតបែបនេះយើងជាមិត្តគ្នាណា?)ពេលបែបនេះនាងពិតជាតឹងទ្រូងតឹងចិត្តខ្លាំងណាស់ព្រោះតាំងពីដើមមកនាងមិនដែលជួបរឿងបែបនេះពីមុនមកឡើយ
(ឲ្យគិតបែបណា?បើអ៊ីយ៉ាងមិនឲ្យខ្ញុំគិតបែបនោះបានយ៉ាងមិច?រាល់ថ្ងៃខ្ញុំធ្វើដំណើរទៅរៀនដោយខ្លួនឯងគ្មាននណាជូនទៅគ្មានអ្នកបម្រើឆ្វេងស្ដាំបើដើរជាមួយនាងច្បាស់ជាខ្មាស់គេមិចនិងដូចមិត្តៗរបស់អ៊ីយ៉ាងទៅសុទ្ធតែកូនសេដ្ឋីល្បីៗក្នុងប្រទេស)សុីលីណារៀបរាប់យ៉ាងវែងអន្លាយហាក់អាណិតខ្លួនឯងខ្លាំងពេលនាងល្អិតអានហើយមានអារម្មណ៍ថាមិត្តរបស់ខ្លួនពិតជាគួរឲ្យអាណិតនាងជាកូនកម្មករម្នាក់ប្រហែលពិបាកណាស់ហើយខុសពីនាងមានគ្រប់យ៉ាងទោះនៅជាមួយប៉ាបង្កើតឬប៉ាចិញ្ជឹមដល់ថ្នាក់នាងមកធ្វើការសងបំណុលនៅមានជីវិតសុខកាយចាយលុយពេញដៃៗប្រើរបស់ល្អៗថ្លៃៗ។(បែបនេះចុះចាប់ពីថ្ងៃនេះទៅសុីទៅសាលាជាមួយខ្ញុំញាំបាយជាមួយគ្នាទៅអូខេទេ?)
(ពិតមែនហេ៎?តែថាលោកម្ចាស់...)ពេលឃើញអ៊ីយ៉ាងបបួលបែបនេះនាងពិតជារំភើបណាស់តែធ្វើជាក្រែងរអែងចិត្តរឿងលោកម្ចាស់ទៅវិញ
(រឿងដេឌីទុកឲ្យខ្ញុំជាអ្នកចាត់ការណាសុីកុំបារម្ភអីខ្ញុំស្រឡាញ់សុី)ហេតុតែវាជាក្ដីស្រឡាញ់ដែលមានជ្រុលទៅលើមិត្តភាពរឿងខ្លះនាងមិនគិតថាវាជារឿងគួររំខាននោះទេព្រោះវាជាការពេញចិត្តរបស់នាង។ ក្រោយពីបញ្ជប់ការសន្ទានហើយនាងតូចហាក់សប្បាយរីករាយរួចក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួននិងអាលទៅជួបលោកប៉ាវ័យក្មេង។
  ហូស៊ុកឈរនិយាយទូរស័ព្ទនៅខាងក្រោយវិមានមិនដឹងជានិយាយពីអ្វីឃើញញញឹមរីកមុខខុសពីរាល់ដងដែលមុខងាប់គ្មានលុះថ្ងៃ
«សង្ឃឹមថាបានសម្រេចចុះបើនៅតែមិនសម្រេចទៀតមានតែរកវិធីផ្សេងហើយប្រាកដចិត្តថានិងបានធ្វើការជាមួយ»បញ្ជប់ប្រយោគរួចហូស៊ុកចុចផ្ដាច់លេខអ្នកម្ខាងទៀត លោកម្ចាស់បែរខ្នងបម្រុងនិងដើរចូលក្នុងវិមានក៏ក្រលេកមើលទៅខាងលើឃើញនាងល្អិតឈរញញឹមដាក់គេយ៉ាងគួរឲ្យខ្នាញ់ លោកម្ចាស់លើកដៃចង្អុលមុខបែបលេងសើចតែរឹតឲ្យនាងធ្វើមុខច្រលើមលើសដើម។
«ដេឌីចា៎!យ៉ាងៗមានអ្វីចង់សុំ»អ៊ីយ៉ាង ស្រែកពីខាងលើហូស៊ុកញញឹមចុងមាត់រួចក៏ដើរចូលក្នុងដើម្បីឡើងទៅរកកូនស្រីក្បាលខូច លោកស្រីបំណុលកំពូលមនុស្សរបស់គេនេះឯង។
ក្រោក
«ហាយដេឌី ជុប»ពេលមកដល់មុខបន្ទប់នាងតូចបើកទ្វាល្មមក្មេងស្រីច្រលើមដូចនាងកម្ពស់ត្រឹមចុងដង្ហើមរបស់គេនោះជន្ទើតជើងថើបថ្ពាល់លោកម្ចាស់គួរឲ្យខ្នាញ់ លោកម្ចាស់រុញនាងចូលក្នុងទាញទ្វាបិទជិត លើកដៃអោបចង្គេះតូចមួយក្ដាបយ៉ាងស្និទ្ធស្នាល អ៊ីយ៉ាងមិនគិតច្រើនលើកដៃអោបកគេជាប់ញញឹមញញែមហាក់ត្រូវដងផ្លែគ្នាពេញទំហឹង លោកម្ចាស់លោមមុខមកជិតមុននិងនិយាយឡើង
«សុំរបស់ពីយើងមានអ្វីជាធ្នូល?លើលោកនេះគ្មានរបស់ហ្វ្រីទេនាងល្អិតជាពិសេសរបស់យើងគ្មានហ្វ្រីនោះទេ»ហូស៊ុក ខ្សឹបជិតបបូមាត់តូចៗចំហាយក្ដៅឧណ្ឌប៉ះបបូមាត់ក្ខិនក្រអូបប្រហើគួរឲ្យចង់ហិត
«ដេឌីចង់បានអីពីអូន?»មិនដឹងហេតុអ្វីនៅជាមួយគេនាងមិនចេះកំណាញ់ខ្លួនអ្វីឡើយត្រូវអោបៗត្រូវថើបគឺថើបគ្មានគិតច្រើនឡើយ។
«ធ្វើស្រីរបស់យើងទៅសឺត...យើងចិញ្ជឹមមិនឲ្យពិបាក...អឹម»បញ្ជប់ប្រយោគបបូមាត់លោកម្ចាស់បំបិតលើមាត់តូចដៃក្រាស់អង្អែលចង្គេះតូចនាងតូចអោបគេជាប់ញ៉ែតថើបបតតយ៉ាងរោលរាលបំផុត។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now