ភាគទី៥០«នៅញញឹមដល់ពេលណាទៀតគេងទៅ» ហួយហេតុអ្វីក៏គេដឹងទាំងដែលភ្នែកបិទជិតឬមួយក៏គេមានភ្នែកទិព្ធដូចជាព្រហ្ម?គួរឲ្យខ្លាចពេកហើយលោកម្ចាស់កម្លោះសង្ហាររូបនេះ។
«ចា៎ដេឌី»អ៊ីយ៉ាង បង្ហូតសម្លេងវែងបញ្ជាក់បែបឌឺផ្គើនដាក់នាងក្រាស់ដែលគេងអោបនាងជាប់ដូចជាតុកែគួរឲ្យខ្លាច
«កុំហៅញញឹកញ៉ាប់ពេកយើងមានអារម្មណ៍ផ្លូវភេទ»ហូស៊ុកបន្តនិយាយដោយបិទភ្នែកព្រមទាំងពោលពាក្យមិនគួរអោយក្មេងបានឮចេញមកធ្វើឲ្យមនុស្សឆ្លាតដូចជានាងល្អិតអ៊ីយ៉ាងជ្រួញចិញ្ជើមដោយហួសចិត្តនិងចង់តែសើចឲ្យផ្ទុះវិមានទាំងមូល។ មិនគួរឲ្យជឿថាគេជាមនុស្សកំប្លែងស្ងួតសោះ
«ឡប់សតិ!គេងហើយៗនៅមើលមុខធ្វើអីទៀតលោកប៉ា?»ពេលនាងថាឲ្យគេឡប់សតិភ្នែករបស់ហូស៊ុកបញ្ជេញពន្លឺរស្មីដូចបិសាចសម្លឹងមុខនាងព្រោះតែនាងល្អិតម្នាក់នេះជេគេដូចជាញឹកដល់ហើយទោះមុនដំបូងមិនប្រកាន់តែយូទៅដូចក្ដៅស្លឹកត្រចៀកមិចមិនដឹង ប៉ុន្តែគ្រប់យ៉ាងបានធូស្រាលព្រោះនាងតូចម្នាក់នេះបតលឿនដូចទឹកដឹងថាគេកំពុងខឹងនាងញញឹមញញ៉ែម លើកដៃអង្អែលមុខគេនិយាយស្រទន់ធ្វើឲ្យកម្ដៅភ្លើងទាំងអំម្បានម៉ានរលាយបាត់។
«គេងទៅណាមកពីធ្វើការហត់នឿយប៉ាៗគេងទៅយ៉ាងយ៉ាងនិងអោបហើយថើបប៉ាៗសឺត សុបិន្តល្អណាប៉ាៗ»ពេលឮសម្ដីនាងហើយភ្នែករបស់លោកម្ចាស់បិទវិញយ៉ាងលឿនធ្វើឲ្យនាងល្អិតអ៊ីយ៉ាងនឹកជ្រិញរឹកមិនបាន។
«គេងទៅឈប់រំខានយើងហើយកុំប្រើអាស្ទាយវាយក្បាលអង្អែលគូថ»
«ដឹងហើយតាចាស់ អូហ៍លោកប៉ា»ចរឹកនាងពេលនេះគួរឲ្យចង់ធាក់ចេញក្រៅផ្ទះខ្លាំងណាស់តែគេគ្មានកម្លាំងប្រកែកនិងនាងទៀតទេ ត្រឡប់មកពីធ្វើសង្គ្រាមមកដល់ផ្ទះត្រូវបង្កើតទ្រឹស្ដីឈ្លោះជាមួយក្មេងចង្គួតម្នាក់នេះទៀតឬ?ជីវិតគេកម្សត់ពេកហើយ។
ព្រឹកថ្ងៃថ្មីនាងតូចរៀបចំខ្លួនតាំងពីព្រឹកវាជាថ្ងៃទីពីរដែលនាងចូលរៀននៅវិទ្យាល័យថ្មីនេះហើយក៏ជាថ្ងៃដែលនាងសប្បាយចិត្តពេលបានទៅទទួលមិត្តសម្លាញ់ដល់ផ្ទះ ចាប់ពីរថ្ងៃយ៉ាងប៊ីនទៅរៀនបន្តនៅក្រៅប្រទេសមកមិនសូវបានទាក់ទងគ្នានោះទេប្រហែលអ្នកខាងនោះរវល់នាងក៏កំពុងរៀនដើម្បីបញ្ជប់ថ្នាក់វិទ្យាល័យ។
«សុី!ចូលមក»អ៊ីយ៉ាងអង្គុយក្នុងឡានទំនើបបក់ដៃហៅមិត្តដែលដើរចេញពីច្រកផ្លូវតូចមួយដែលជាផ្លូវចូលទៅក្នុងផ្ទះនាង ដោយសារតែវាតូចសម្រាប់បានតែម៉ូតូនិងកង់អាចជិះបានទើបតម្រូវអោយគេទៅហៅជំនួសដោយការចូលទៅដល់ផ្ទះ។
«អឺ!ខ្ញុំគិតថា»សុីលីណា ធ្វើរឹករាងអេះអុញបន្តិចពេលឃើញលោកម្ចាស់អង្គុយខាងឆ្វេងដៃរបស់អ៊ីយ៉ាងនាងមិនគិតថាបានធ្វើដំណើររួមគ្នាជាមួយគេនោះទេ
«កុំភ័យអីឡើងមកណាប្រញ៉ាប់ដេឌីត្រូវចូលប្រជុំទៀតថ្ងៃនេះលឿនឡើង»អ៊ីយ៉ាង ដាស់តឿនដើម្បីកុំអោយអ្នកម្ខាងទៀតរងចាំយូព្រោះនាងខំចំណាយទន់ច្រើនណាស់ទម្រាំតែលោកប៉ាកំពូលមនុស្សយល់ព្រម
«ចា៎...»
«សុី..ដឹងទេខ្ញុំរំភើបខ្លាំងណាស់ពេលបានទៅសាលាជាមួយសុីហើយក៏បានរៀនថ្នាក់ជាមួយសុីផងដែរ»នាងតូចចរឹកស្វារើឡើងពេលសុីលីណាឡើងមកដល់ក្នុងឡាននាងបបួលនិយាយភ្លាមៗដោយមិនគិតថាមានមនុស្សម្នាក់នៅជាមួយ ជាធម្មតាគេមិនចូលចិត្តភាពចលាចលបែបនេះទេប៉ុន្តែពេលនេះបែបទប់ស្កាត់ស្ថានការណ៍មិនបានទេ ពេលចេញពីវិមានធ្វើដំណើរមកផ្ទះសុីលីណានាំគ្នាឈ្លោះពេញឡានមួយសារហើយ។
«ចា៎ខ្ញុំក៏ដូចគ្នា ហើយក៏អរគុណលោកម្ចាស់ខ្លាំងណាស់ដែលមេត្តានាងខ្ញុំ»សុីលីណា ញញឹមបិទមាត់មិនជិតសម្លឹងមុខបុរសមុខហាប់ដែលអង្គុយចុចអាយផេតយ៉ាងលូយសង្ហារ
«អឹម..»ហូស៊ុក ងួកក្បាលទទួលដឹងឮតែមិនបានងាកមើលមុខនាងនោះទេ
«សុីពេលទៅដល់សាលាខ្ញុំសុំគ្រូប្ដូរតុមកអង្គុយជិតសុីល្អទេន៎?បែបនេះទៅយើងមកអង្គុយជិតគ្នាមានខ្ញុំសុី ណាងយី យូអ៊ី យ៉ាងមិចដែរ?»នាងតូចញញឹមចាប់ដៃមិត្តនិយាយដោយក្ដីរំភើបលើសលុបធ្វើអោយអ្នកខ្លះលួចញញឹមហួសចកត្តមិនគិតថានាងស្រឡាញ់មិត្តថ្នាក់នេះ
«ខ្ញុំមិនហ៊ាននោះទេយូអ៊ីជាកូនអ្នកជំនួញធំក្នុងប្រទេសចំណែកណាងយីជាកូនរបស់លោករដ្ឋមន្ត្រីធំទៀតដូចជាខ្ញុំមិនហ៊ានជាមួយពួកនាងនោះទេ»សុីលីណា គិតខ្លួនឯងអឺអើតែឯហនាហនៅតែគិតពីវណ្ណៈបែបនេះរួចចាប់ផ្ដើមអាណិតខ្លួនឯងប្រៀបធៀបខ្លួនឯងនិងអ្នកដទៃគ្រាន់តែបែបនេះហូស៊ុកដឹងបាត់ទៅហើយថាមនុស្សដូចនាងមិនឆ្លាតខាងសម្របខ្លួនឬបង្ហាញធាតុពិតជាខ្លួនឯងដូចស្រីខ្លួនតូចមួយដែលគ្រប់គ្នាច្រណែន ទាំងដែលការពិតជីវិតនាងគ្មានអ្វីលើសពីគេនោះទេ
«អៅ!សុីកុំគិតបែបនេះអីពួកគេទាំងពីរមិនដែលបង្ហាញរឹកពាបែបនោះឡើយ»
«អ៊ីយ៉ាងមិចនិងអាចដឹងបើខ្ញុំរៀនជាមួយពួកនាងតាំងពីថ្នាក់អនុវិទ្យល័យមកម្លេះ»
«អូខេៗ!ចាំខ្ញុំនិយាយជាមួយពួកគេ»
«កុំអី»
«កុំប្រកែកអោយសោះ បានហើយដល់សាលាល្មមពួកយើងឆាប់ទៅប៉ាៗខ្ញុំទៅរៀនហើយណា»
«អឹម!!រៀនយកលេខល្អលើសគេក្នុងសាលាឮទេ?»ហូស៊ុកបែរមកនិយាយជាមួយនាងតូចសំណព្វចិត្តរបស់ខ្លួនផ្ដែផ្ដាំដោយការយកចិត្តទុកដាក់បង្គប់ពាក្យផ្ដាច់ការមកតាមក្រោយ។ «អាយ៉ាងនិងរៀនអោយធ្លាក់ហិហិ»នាងតូចចេញពីក្នុងឡានលើកដៃគោរពនិយាយឌឺដងដាក់គេរួចក៏ទាញដៃមិត្តរត់ចូលទៅក្នុងសាលាយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។
——————-