ភាគទី៤៣មួយសប្ដារហ៍កន្លងផុតទៅ ហូស៊ុកមិនបានត្រឡប់មកវិមានចាប់ពីថ្ងៃដែលគេត្រឡប់មកពីម៉ាកាវវិញម្លេះ អ៊ីយ៉ាងព្យាយាមរងចាំមើលផ្លូវគេរាល់ថ្ងៃប៉ុន្តែមិនឃើញសោះឡើយទាក់ទងទៅក៏មិនបាន ឬមួយក៏គេចេញទៅក្រៅប្រទេសដូចពីលើកមុនៗ?សួរនណាក៏គេមិនប្រាប់តែក៏ល្អនាងអាចនិងអស់ស្ត្រេសច្រើនដែរព្រោះបាន សុីលីណា មកគេងជាមួយមកលេងញឹកញ៉ាប់អារម្មណ៍នាងក៏មិនអផ្សុកដូចកាលដំបូងៗ។
ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់នាងតូច អ៊ីយ៉ាង រាងតូចគ្រងដោយឯកសណ្ដានសាលាល្បីនៅក្នុងប្រទេសយ៉ាងស្រស់ស្អាតសាកសមនិងក្មេងស្រីថ្នាក់វិទ្យាល័យពិតៗ
«រួចរាល់ហើយមែនទេ?ពួកយើងឆាប់ទៅៗ»យូណាដែលជាអ្នកចាត់តែងរឿងសិក្សារបស់នាងតូច ឈរចាំនៅមយខឡានពណ៌ខ្មៅដែលមានអង្គក្សរជាច្រើននៅឈរជិតនាង ព្រោះពួកគេត្រូវការពារសុវត្ថិភាពដល់ទាយាតរបស់លោកម្ចាស់ខ្លួនវាជាបញ្ជាជាកំហិតមួយដែលមិនអាចប្រកែកបាន។
«សុីលីណាមិនមកទីនេះទេឬ?ក្រែងសន្យាថាទៅជាមួយគ្នាមិនអញ្ជឹង?»អ៊ីយ៉ាង ឈរសម្លឹងលិចកើតក្រលេកមើលមិត្តរបស់ខ្លួន ទើបដាច់ចិត្តសួរទៅកាន់យូណា
«គ្មានពេលគិតពីអ្នកដទៃទេពួកយើងឆាប់ទៅៗថ្ងៃដំបូងហាមយឺតដាច់ខាតឆាប់ឡើង»សំនួររបស់នាងធ្វើឲ្យយូណាជ្រួញចិញ្ជើមដោយការមិនពេញចិត្ត កាលដែលហៅសុីលីណាមកគេងផ្ទះជាមួយនេះវាធ្ងន់ណាស់ទៅហើយ នៅចង់ហៅមកជិះឡានជាមួយទៀតហ៎?ដឹងថាជាមិត្តភាពក្មេងៗតែពេលនៈនាងមិនមែនដូចក្មេងដទៃនោះទេវាមានដែនកំណត់ក្នុងការសាងមិត្តភាពណាមួយឡើងមកមិនមែនឃើញហើយមាននិស្ស័យចេះតែរាប់រកហៅថាមិត្តនោះទេ។
«សុីជាមិត្តរបស់ខ្ញុំមិនមែនអ្នកដទៃ»អ៊ីយ៉ាងបង្ហាញទឹកមុខមិនពេញចិត្តនៅពេលអ្នកម្ខាងទៀតថាមិត្តរបស់ខ្លួនជាអ្នកដទៃបែបនេះ ក្នុងនាមជាមិត្តទោះយ៉ាងណាក៏នៅតែសំខាន់សម្រាប់គ្នាមិនដល់ថ្នាក់អ្នកដទៃដូចអ្វីដែលយូណានិយាយឡើយ
«ឆាប់ទៅ»យូណាមិនតបរួចចូលក្នុងឡានមុនដោយមិនខ្វល់ពីនាងល្អិតកំពូលក្បាលរឹងមួយនេះឡើយ អស់ជម្រើសនាងមានតែឡើងឡានទៅជាមួយពួកគេដដែល ប៉ុន្តែអ្វីដែលគួរឲ្យធុញបំផុតនោះគឺ ពួកអង្គរក្សមាឌធំៗជាងដប់នាក់ជិះម៉ូតូផងឡានផងដង្ហែរក្បួនគ្នាមើលតែហែរសាកសព មានប៉ុណ្ណាក៏ដោយបើបែបនេះនាងស្ត្រេសងាប់មិនខានទេ។
/ក្រុមហ៊ុនសភាវុធ/
ក្រោយការចចាររបស់ហូស៊ុកនិងហ្វ្រីស៊ុនទង់មិនបានសម្រេចព្រោះតែភាគីម្ខាងទៀតមិនចង់រកសុីជាមួយពួកម៉ាហ្វៀវា ជាហេតុផលដែលធ្វើឲ្យគេមិនព្រមជាមួយលក្ខខណ្ឌបន្តបន្ទាប់របស់លោកម្ចាស់ជុង ជាដាច់ខាតវាជាបញ្ហាមួយដែលធ្វើឲ្យគេហាក់ទាល់ច្រកផ្អកគំនិតមិនគួរឲ្យជឿសោះវាមនុស្សឆ្លាតល្បិចច្រើនដូចគេមកត្រូវតាមអង្វរក បុរសជនជាតិរស្ស៉ីរូបនេះទៅវិញ ប្រាវ ហូស៊ុកក្រវ៉ាត់ឯកសារចោលនៅកន្លៀតតុទឫងម៉ួម៉ៅក្ដៅក្រហាយដូចភ្លើងកំពុងតែផ្ទុះរងើកខ្លាំង។
«បើយើងមិនខ្លាចបាក់មយខពួកអាកញ្ជាស់អស់នោះទេម្លេះយើងមិនតាមអង្វរបែបនេះទេ តាមចិត្តយើងខឹងចង់តែកម្ទេចប្រទេសឯងចោលឥឡូវនេះទេ»កែវភ្នែកពពេញទៅដោយភ្លើងទសៈរបស់គេបានជះឡើងមកពេញៗ ជំណិតរបស់កម្លោះសង្ហាកំណាចរូបនេះបានត្រឹមតែឈរស្ដាប់ពីខាងក្រៅ ពួកគេទាំងពីរពិតជាខឹងជំនួសចាហ្វាយពិតមែនលោកហ្វ្រីស៊ុនទង់មួយនេះមិនសូវផ្ដល់កិត្តិយសឲ្យលោកម្ចាស់របស់ពួកគេប៉ុន្មាននោះទេ បើសិនជាអាចគេចង់តែទៅសម្លាប់បុរសម្នាក់នេះខ្លាំងណាស់ ដៃឯកដូចពួកគេធ្វើការមិនដែលភ្លាត់ម្ដងណាឡើយ។
«យើងចង់យកឈាមក្បាលវាមកលាងជើងលោកម្ចាស់ណាស់អាឆិប»
«បើអាចកាត់ក្បាលវាចោលតែម្ដងឲ្យសមចិត្តរបស់យើង»បុរសទាំងពីរនាក់មើលមុខគ្នាទៅវិញទៅមកដោយការនឹកគិត តែគេមិនអាចធ្វើអ្វីផ្ដេសផ្ដាស់បានឡើយព្រោះបើធ្វើបែបនេះសង្គ្រាមច្បាស់ជាកើតមានមិនខានព្រោះមនុស្សដែលគេប៉ិនប៉ងជាមនុស្សមានអំណាចក្នុងប្រទេសមួយនោះប្រទេសដែលមានទឹកដីធំជាងគេក្នុងលោក បើខឹងគំស្អប់ចង់សម្លាប់មានតែចាំជាតិក្រោយហើយមើលទៅ៕