ភាគទី៦៧+៦៨

17 2 0
                                    


      មួយខណៈក្រោយមកនាយកម្លោះសង្ហា ឌិប ដើរចូលមកជាមួយអាហារជាច្រើនរួចក៏លើកទៅឲ្យចាហ្វាយរបស់ខ្លួន ហូស៊ុកលើកដៃទទួលរួចទម្លាក់អាហារនៅជិតភ្លៅរបស់នាងល្អិតបំណងចង់ហៅនាងញាំប៉ុន្តែគេមិនព្រមហើបមាត់បន្តិចសោះឡើយ នាងល្អិតអ៊ីយ៉ាង ងង៉ក់នាងដឹងរួចហើយថាគេពិតជាចង់ហៅនាងឲ្យញាំប៉ុន្តែនាងធ្វើមិនឃើញចង់ដឹងថាគេព្រមហើបបបូមាត់មានតម្លៃហៅនាងឬមួយក៏មិនហៅ?
«អឺក...»ឆឹប ដែលត្រូវចាហ្វាយរបស់ខ្លួនកេះឲ្យជាខ្លួនជាអ្នកប្រាប់នាងល្អិតនោះធ្វើមុខលីលឺៗ គេរៀងអេះអុញខ្លាំងណាស់ព្រោះតែនាងល្អិតនោះបើកភ្នែកធំៗសម្លឹងមុខគេចំៗដូចបិសាចចងកំហឹង
ផឹប សម្លេងជើងធាក់កៅអីខាងមុខដោយសារជើងអ្នកកម្លោះវ័យចំណាស់ដោយការគ្រឺតខ្នាញ់និងរឹងពារកូនចៅរបស់ខ្លួន
«អ្នកនាងតូចញាំអីបន្តិចទៅព្រោះបន្តិចទៀតទៅដល់ហើយអ្នកនាងតូចប្រហែលជាត្រូវនិយាយច្រើនព្រោះបុរសម្នាក់នេះមិនងាយបញ្ជុះបញ្ជូលនោះទេ»ទម្រាំតែនិយាយចេញមកបានគេបិទដង្ហើមបីដងទៅហើយនេះណាប៉ាកូនពីរនាក់នេះមិនមែនមនុស្សទេជាបិសាចសាតានមកពីណាក៏មិនដឹង ពិតជាគួរឲ្យខ្លាចណាស់។
«បើមិនចង់ឲ្យហូបក៏មិនបាច់នោះទេព្រោះខ្ញុំមិនចង់បានការអាណិតពីមនុស្សចិត្តអាក្រក់»អ៊ីយ៉ាង តបដៀមដាមតាមចរឹកឆ្មើងឆ្មៃមិនដឹងចាស់ក្មេងរបស់នាង អ្នកដែលអង្គុយស្ដាប់គេដឹងរួចទៅហើយថានិយាយឲ្យនណាប៉ុន្តែគេជ្រើមិនតបតព្រោះបើនិយាយនាងនៅតែបន្តមិនព្រមឈប់នោះទេ
«បាទ ប៉ុន្តែញាំសិនទៅណាអ្នកនាងតូច» ឆិបធ្វើមុខចង់យំទើបនាងព្រមយកមកញាំទាំងទឹកមុខមិនអំណោចផល កុំតែនាងឃ្លានខ្លាំងទេកុំអីនាងមិនប៉ះជាដាច់ខាត កាលៈទេសៈនេះហើយបើចង់ឈ្នះនាងប្រហែលជាអង្គុយកូរពោះឲ្យគេស្ដាប់មិនខាងយលើថាគួរឲ្យខ្មាស់ខ្លាំងណាស់។
     មិនយូប៉ុន្មានឡានទំនើបបានឈប់នៅ សណ្ថាគារផ្កាយប្រាំដែលនៅជិតម្ដុំសាលារបស់នាងរៀនរាល់ថ្ងៃ នាងតូចកាន់កាបូកខ្មៅមួយស្ពាយពីក្រោយដោយមានអ្នកការពារពីរបីនាក់រួមជាមួយរាងសង្ហាដែលជាប៉ាចិញ្ជឹមឈរពីខាងក្រោយគ្រាន់តែគេដើរចូលភ្លាមពួកស្រីនៅទីនោះនាំគ្នាជ្រួលជ្រើមខ្សឹបខ្សាវទាញទូរស័ព្ទមកថតជាទម្លាប់ព្រោះតែកម្លោះវ័យសាមសិបម្នាក់នេះសង្ហាខ្លាំងណាស់ជាពិសេសពេលបានឃើញជិតៗបែបនេះកាន់តែសង្ហារ ពួកនាងចង់តែស្រែកឲ្យបែកទីនេះទេប៉ុន្តែមិនហ៊ានសូម្បីតែក្អកឬដង្ហើមឮៗព្រោះដឹងរួចហើយថាគេជាអ្នកណា ប៉ុន្តែទោះជាត្រូវស្លាប់ក៏ពួកនាងព្រមគិតប្រាថ្នាគេបានដែរ ចំជាស្លាប់ដោយសារប្រុសពិតមែននាងៗអស់នេះ។
«សួរស្ដីលោកជុង មកតាមនាងខ្ញុំមក»បុគ្គលិកស្រីស្អាតម្នាក់ដើរមកជាមួយស្នាមញញឹមបិទមាត់មិនជិតរួចក៏ដើរនាំផ្លូវទៅតាមបន្ទប់កក់ជាប្រចាំមានន័យថាវាមិនមែនជាលើកទីមួយដែលគេមកទីនេះនោះទេ ដោយលែកវាច្រើនដងរហូតក្កាយជាបន្ទប់ផ្ទាល់ខ្លួនរួចទៅហើយទេដឹង
«ឌិប នាំអ្នកនាងឯងទៅជួបគេទៅយើងនៅចាំទីនេះ ឆិប នៅជាមួយយើង»ពេលមកដល់បន្ទប់ភ្លាមរាងក្រាស់ដាក់ខ្លួនអង្គុយកងអន្ទាក់ខ្លាដោះអាវធំក្រៅចេញ ដោយមានឆិបជាអ្នកអង្គុយនៅផ្នែកម្ខាងទៀតរបស់សាឡុង ឌិប ទទួលបញ្ជារួចហើយក៏នាំនាងល្អិតអ៊ីយ៉ាងដើរទៅកាន់បន្ទប់កញ្ជក់មួយដែលនិយាយគ្នាស្ដាប់ខាងក្រៅមិនឮ មានបុរសវ័យចំណាស់មានឈ្មោះ ហ្រ្វីស៊ុនទង់ អង្គុយចាំបុរសម្នាក់នេះមាឌធំមុខមាត់បែបជាជនជាតិរស្សុីមើលកាន់តែយូកាន់តែដូចជាមួយឆែលលី គាត់មុខកាចខ្លាំងណាស់ប៉ុន្តែទន់ភ្លន់ ដៃធំកាន់ក្រលែងកែវស្រាវីស្គីតម្លៃថ្លៃមានកូនចៅបួនប្រាំនាក់ឈរនៅជិតៗខ្លួនរបស់គាត់វាបញ្ជាក់ច្បាស់ថាបុរសម្នាក់នេះមិនសូវជាមានសុវត្ថិភាពក្នុងការដើរហើឡើយ។
  ទ្វាបន្ទប់បានបើកឡើងដោយមាននាងល្អិតដូចកូនឆ្មាដើរចូលមួយៗរួចក៏ឱនគោរពមនុស្សដែលមានវ័យចំណាស់ជាងខ្លួន គាត់មើលទៅប្រហាក់ប្រហែលប៉ារបស់នាងនោះទេ
«សួរស្ដីលោកស៊ុនទង់ខ្ញុំ ជុង អ៊ីយ៉ាង»
«សួរស្ដីនាងល្អិតអញ្ជើញអង្គុយសិនមក»រាងតូចដាក់ខ្លួនអង្គុយព្រមទាំងទាញកាបូបពណ៌ខ្មៅមកជិតខ្លួនដាក់លើតុខាងមុខ នៅក្នុងបន្ទប់នេះមានតែនាងម្នាក់នោះទេគ្មានគ្នីគ្នារបស់ប៉ាកម្លោះនាងឡើយ ឌិបក៏មិនបានចូលមកគេទៅអង្គុយរងចាំនៅខាងក្រៅជាមួយចាហ្វាយរបស់គេវិញឲ្យតែនាងចូលមកតែម្នាក់ឯង
«មានអ្វីនិយាយមកក្មួយស្រី»គាត់នៅតែរក្សាទឹកមុខមាំដដែលលើកកែវស្រាមកផឹកនាងតូចសម្លឹងមើលសកម្មភាពរបស់លោកហ្វ្រីស៊ុនទង់យ៉ាងចម្លែក
«ខ្ញុំមកនិយាយពីរឿងព្រមព្រាងគ្នាក្នុងការផលិតអាវុធ»
«តាមមើលទៅនាងតូចនៅក្មេងណាស់មិនគួរណាហ៊ានដល់ថ្នាក់មកស្នើរសុំគិចព្រមព្រាងពីយើងសោះ»លោកហ្វ្រីស៊ុនទង់សើចតិចៗដោយការចម្អកព្រោះនាងក្មេងអាយុប្អូនទាំងកូនរបស់គេទៅទៀតនាងហ៊ានខ្លាំងណាស់
«ពេលខ្លះក្មេងដូចខ្ញុំអាចមានគំនិតដែលថ្មីទៀតផង»នាងតូចញញឹមឡើងដោយមានជំនឿចិត្តខ្ពស់
«ខ្ញុំបាននិយាយជាមួយប៉ារបស់នាងហើយថាមិនព្រមនោះទេទោះនិយាយប៉ុន្មានដងក៏ខ្ញុំមិនប្ដូរចិត្តបែបនេះនាងត្រឡប់ទៅវិញទៅ»
«អា៎!លោកមិនទាន់បានដឹងផងថាខ្ញុំមានសំណើរបែបណានោះបែបនេះចុះទោះលោកមិនព្រមឬក៏អត់អាចស្ដាប់ខ្ញុំនិយាយសិនបានទេ?»
«ក៏បាន»
«សុំអនុញ្ញាតហៅលោកថាជាពូបានទេ?»អ៊ីយ៉ាង មើលមុខគាត់ទាំងញញឹមលិបភ្នែកគួរឲ្យស្រលាញ់ លោកហ្វ្រីស៊ុនទង់ងួកក្បាលយល់ព្រមព្រោះលោកមានអារម្មណ៍ថាចូលចិត្តភាពឆ្លាតវ៉ៃរបស់នាងខ្លាំងណាស់
«លោកពូមានដឹងពីគម្រោងលក់អាវុធដ៏ធំបំផុតនៅក្នុងប្រទេសដែរទេ?ខ្ញុំបានដឹងរួចជាមុនថាលោកពូចង់ដឹងអាវុធទាំងនៅទៅលក់នៅឯតៃវ៉ាន់ ប៉ុន្តែមានការកកស្ទះពិតមែនទេបើសិនជាលោកពូយល់ព្រមចុះលិខិតមួយនេះពួកខ្ញុំធានាសុវត្ថិភាពនិងច្រកដែនឆ្លងកាត់ដោយគ្មានពាក្យថាភ័យខ្លាចបានយ៉ាងងាយហើយវាជាអត្ថកំបាំង»នាងល្អិតដកលេបថបតូចល្មមចេញមកពីប្រលោះណាមិនដឹងដាក់ចំកណ្ដាលដោយមានរូបគម្រោងដឹងអាវុធរបស់ហូស៊ុកដែលគេបានបាត់ទៅនាងតូចយកវាមកកែច្នៃបន្ថែមដោយអ្នកមើលគម្រោងមួយនេះមិនអាចដឹងឡើយថាអាវុធដែហូស៊ុកដឹកទៅវាជារបស់ខុសច្បាប់
«នាងជាអ្នកណា?ហេតុអ្វីក៏ដឹងរឿងមួយនេះហើយនាងកំពុងតែគម្រាមឬយកយើងជាឧបករណ៍មែនទេ?»បុរសវ័យចំណាស់ទម្លាក់កែវស្រាចុះព្រមទាំងសម្លឹងមើលមុខនាងដោយការសង្ស័យក្មេងអាយុប្រហែលនាងពេលនេះកំពុងលេងតុក្តាឬក៏កំពុងតែវក់ក្មេងដើរលេងទិញរបស់នេះរបស់នោះមិនមែនមកអង្គុយចចាររឿងទំនិញអាវុធដឹកជញ្ជូនបែបនេះនោះទេ
«ខ្ញុំជា ជុង អ៊ីយ៉ាងកូនលោកជុង ហូស៊ុកហ្នឹងហើយ ខ្ញុំមិនបានគម្រាមហើយរឹតតែមិនបានយកលោកជាឧបករណ៍ខ្ញុំគ្រាន់តែដាក់សំណើរថារឿងមួយនេះមិនងាយបាននោះទេបើបានក៏បានទាំងគូរមិនអញ្ជឹងលោកក៏បានចំណែកខាងខ្ញុំក៏បានគ្មាននណាខ្សែលើនណាម្នាក់ឡើយ»នាងតូចរៀបរាប់មានហេតុផលធ្វើឲ្យលោកស្ងប់ចិត្តបន្តិច
«នាងមិនមែនជាកូនរបស់ជុង ហូស៊ុកទេ»
«ខ្ញុំគិតថាលោកពូគួរតែគិតពីសំណើរមួយនេះឲ្យជាក់លាក់ការងារដឹកជញ្ជូលគ្រឿអាវុធទៅកាន់តៃវ៉ាន់វាអាចនិងរលូនទៅតាមផែនការណ៍យ៉ាងងាយស្រួលបំផុត»នាងនៅតែគេចវេសពីសំនួរបស់លោកហ្វ្រីស៊ុនទង់ដដែលប៉ុន្តែលោកមិនព្រមចាញ់នៅតែសួរម្ដងហើយម្ដងទៀត
«ខ្ញុំនិងព្រមបើនាងធានាកាន់តែជាក់លាក់ហើយខ្ញុំនិងយល់ព្រមបើនាងល្អិតប្រាប់ខ្ញុំតាមត្រង់ថានាងជាអ្នកណាមកពីណាហើយត្រូវជាអ្វីជាមួយកូនប្រុសខ្ញុំ?»
«បើខ្ញុំប្រាប់លោកពូប្រាកដចិត្តទេថានិងយល់ព្រមសំណើរនេះ?»
«ទៅតាមចម្លើយនិងសំណើរច្បាស់លាស់មួយនោះ»
«នេះជាទិសដៅដំបូងដែលពះកយើងប្រព្រឹត្តនិងលើកគ្រោងឡើងឲ្យជាក់លាក់លោកប៉ារបស់ខ្ញុំគាត់និងចាត់ចែងពិសេសមួយខ្ញុំជឿជាក់ថាមិនលើសពី ពីរថ្ងៃនោះទេទំនិញទាំងអស់នោះទៅដល់ដោយសុវត្ថិភាពពិតប្រាកដប៉ុន្តែខ្ញុំសួរបន្តិចសិនមុននិងឆ្លើយបន្ត ប្រាកដឬអត់ថាវាជាអាវុធសម្រាប់យោធាមិនមែនជាអ្វីផ្សេង?»អ៊ីយ៉ាង សម្លឹងមើលមុខគាត់ដោយភាពប្រាកដប្រជា លោកហ្វ្រីស៊ុនទង់មើលមុខនាងវិញមុននិងសើចដោយការស្ងប់ស្ងែង
«ប្រាកដណាស់ នាងល្អិតមិនធម្មតាពិតមែន»
«បើវាជារបស់សុទ្ធនោះមិនអីនោះទេអាចដំណើរការបានដោយងាយបំផុត ចំណែកខ្ញុំជា សាវ អ៊ីយ៉ាង ជាចៅស្រីរបស់លោកសាវអតីតម្ចាស់ក្រុមហ៊ុនផលិតអាវុធធំនៅក្នុងប្រទេសចិននៅទីក្រុងម៉ាកាវ លោកពូប្រហែលជាស្គាល់ច្បាស់ហើយរឿងខ្ញុំនិងកូនលោកពូពួកយើងជាមិត្តរួមថ្នាក់ជាមួយគ្នាប៉ុណ្ណោះ»
«ខ្ញុំគិតមិនខុសទេថាតារបស់នាងជាលោកសាវបែបនេះតើទើបចៅស្រីពូកែថ្នាក់នេះ ប៉ុន្តែសុំទោសផងគំនិតរបស់នាងនៅក្មេងខ្លាំងណាស់ខ្ញុំយល់ថានាងជាក្មេងពូកែដែលខ្ញុំមិនធ្លាប់ជួបពីមុនមក ខ្ញុំនៅតែមិនអាចទទួលសំណើរមួយនេះ»ចម្លើយរបស់លោកធ្វើឲ្យនាងល្អិតទម្លាក់ទឹកមុខចុះបន្តិចមុននិងនិយាយបន្ត
«ខ្ញុំយល់ថាខ្ញុំនៅក្មេងមិនអាចធ្វើឲ្យលោកពូជឿជាក់បានក្មេងវិទ្យាល័យដូចខ្ញុំបានត្រឹមតែប៉ុណ្នឹង»នាងតូចឱនមុខចុះនិយាយទាំងអស់សង្ឃឹមព្រោះបើមិនជោគជ័យលុយបំណុលរបស់នាងក៏ត្រូវតែគិតតាមហ្នឹងបន្តទៀតគួរឲ្យស្ដាយ
«នាងល្អិតមានភាពក្លាហានខ្ញុំជឿថាថ្ងៃខាងមុខនាងតូចអាចនិងមានអំណាចលើអ្វីមួយ»
«ចា៎អរគុណណាស់ប៉ុន្តែទៅខាងមុខមានន័យអ្វីទៀតទៅបើគោលដៅនៅចំពោះមុខធ្វើមិនបានសម្រេចផងនោះ?»
«ហុឹមខ្ញុំនៅតែមិនអាច»លោកហ្វ្រីស៊ុនទង់ដកដង្ហើមធំគាត់ពិតជាតានតឹងជាងពេលណាទាំងអស់ព្រោះមិនធ្លាប់និយាយជាមួយក្មេងហើយរឹតតែមិនអាចធ្វើឲ្យក្មេងយំចុះបើពេលនេះនាងយំនោះ?
«មិនអីទេលោកពូខ្ញុំយល់ពីចិត្តលោកពូណាស់គ្មាននណាមកជឿជាក់លើក្មេងដូចខ្ញុំឡើយ»ដៃតូចស្រវាចាប់លេបថបរបស់ខ្លួនដាក់ចូលកាបូបវិញ រួចក៏បម្រុងងើបចេញប៉ុន្តែ

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now