-បំណុលស្នេហ៍ម៉ាហ្វៀ-
ភាគទី៦០
នៅក្នុងបន្ទប់ដ៏ធំមួយនៃវិមានជុងរាងតូច អ៊ីយ៉ាងអង្គុយជូតសក់ឲ្យមិត្តសម្លាញ់យ៉ាងស្ងៀមស្ងាត់ សុីលីណាមើលមុខអ៊ីយ៉ាងតាមកញ្ចក់ដោយការគិតវិចារណា។នាងធ្លាប់គិតណាថាធ្លាប់មានចិត្តច្រណែននិងក្មេងស្រីដែលមានឈ្មោះជាមិត្ត នាងធ្លាប់ចង់ក្លាយជាអ៊ីយ៉ាងបាននៅជិតលោម្ចាស់ម្នាក់មោះដែលនាងលួចស្រលាញ់មកជាយូ ប៉ុន្តែរាល់អំពើល្អរបស់មិត្តនាងធ្វើឲ្យយល់កាន់តែច្បាស់ថាបើពេលណាមួយបាត់បង់មិត្តភាពមួយនេះដោយសារតែរឿងមនុស្សប្រុសនោះនាងពិតជារស់នៅដោយឯកាម្ដងទៀត។
«អាយ៉ាងង...»នៅសុខៗសុីលីណាហៅឈ្មោះមិត្តជាមួយសម្លេងស្រាល នាងតូចដែលជាម្ចាស់ឈ្លោះងើយមុខមើលទៅកញ្ចក់
«ហុឹម?»អ៊ីយ៉ាង បាញ់ក្រខ្សែភ្នែកស្រទន់ទៅកាន់សុីលីណាធ្វើឲ្យបេះដូងរបស់នាងលោតញ៉ាប់ហាក់ភិតភ័យនិងកាសម្លឹងដ៏ស្រទន់មួយនោះ
«ខ្ញុំចង់សួរឯងថាលោកម្ចាស់និងឯងជាអ្វីនិងគ្នាពិតប្រាកដ?»កុំថានាងខ្វះសុជីវធម៌អីប៉ុន្តែពិតជាចង់ដឹងខ្លាំងណាស់ព្រោះលោកម្ចាស់ម្នាក់នេះមិនមែនងាយនិងរកក្មេងស្រីមកធ្វើជាកូនស្រួលៗនោះទេ
«ជាលោកប៉ានិងកូនស្រី»នាងតូចឆ្លើយខ្លីៗនាងហាក់មិនចង់និយាយអ្វីនោះទេក៏រឹតតែមិនចង់លាក់បាំងពីសមាភាពពិតរបស់ខ្លួនដូចគ្នា
«យ៉ាង!កុំថាយើងចេះដឹងអ្វីណាយើងគ្រាន់តែចង់ដឹងថាវាបែបណាអោយប្រាកដ?»សុីលីណាបែរមុខចាប់ដៃនាងតូចផ្ដល់ភាពកក់ក្ដៅដល់នាងកុំឲ្យគិតថាគ្មានសុវត្ថិភាពចំពោះខ្លួនឯង។
«ហុឹម!ខ្ញុំមិនចង់និយាយអ្វីច្រើនទេប៉ុន្តែខ្ញុំនិងប្រាប់សុីព្រោះយល់ថាសុីជាមិត្តដែលខ្ញុំស្រលាញ់ ខ្ញុំជា សាវ អ៊ីយ៉ាង មិនមែន ជុង អ៊ីយ៉ាងនោះទេប៉ារបស់ខ្ញុំជាអ្នកជំនួញធំនៅក្នុងប្រទេសចិននេះកាលពីមុនប៉ុន្តែថ្ងៃមួយបានកែប្រែប៉ាព្រោះតែប៉ាយកលុយទៅលេងល្បែងអស់រាល់លានជំពាក់លុយលោកជុង ទើបគាត់យកខ្ញុំមកលួសបំណុលនៅទីនេះមុនដំបូងខ្ញុំធ្វើការដូចជាប៉ារបស់សុីអញ្ជឹងប៉ុន្តែតមកទៀតខ្ញុំក៏មិនដឹងថាមានអ្វីកើតឡើងនោះទេបានជាគេយកខ្ញុំជាកូនស្រីរបស់គេ»ហេតុតែភាពស្មោះត្រង់ទើបនាងនិយាយពាក្យពិតចេញមកទាំងអស់ដោយគ្មានលាក់បាំងនិងអារម្មណ៍អៀនខ្មាស់អ្វីនោះទេ
«ហុឹម!ទោះបីជាពេលនេះឯងមិនបានសងបំណុលឬក៏នៅជាមួយប៉ារបស់ឯងជីវិតឯងក៏ដូចជាព្រះនាងស្រាប់ហើយខុសពីខ្ញុំ»សុីលីណា ទម្លាក់មុខចុះនាងចាប់ផ្ដើមអាណិតខ្លួនឯងទៀតហើយនាងតែងតែបែបនេះនៅពេលដែលជួបនណាម្នាក់ល្អជាងខ្លួនលើតែសម្បកក្រៅទាំងដែលការពិតនាងសំណាងជាងគ្រប់គ្នាច្រើនណាស់ សំណាងជាង អ៊ីយ៉ាង នោះនាងមិនមានរបស់របរថ្លៃតែរស់នៅជាមួយគ្រួសារកក់ក្ដៅប៉ាស្រលាញ់ម៉ាក់ថ្នមនាងជាព្រះនាង ខុសពីអ៊ីយ៉ាងប៉ាបោះបង់ចោលម៉ាក់ក៏ស្លាប់តាំងពីនាងកើត។ នាងសំណាងជាងឆែលលីព្រោះប៉ារបស់ឆែលលីមិនដែលស្រលាញ់គេទេឆែលលីរស់នៅតែម្នាក់ឯងតាំងពីតូចមិនដែលស្គាល់រស់ជាតិជួបជុំគ្រួសារម៉ាក់លែងលះមានគ្រួសារថ្មីវក់ជាមួយអំណាចភ្លេចកូនភ្លេចគ្រួសារ នាងសំណាងជាង យូអ៊ី ម៉ាក់របស់យូអ៊ីតែងតែរឹតបន្តឹងរឿងសិរីភាពនាងគ្មានស្និទ្ធជ្រើសរើអនាគត់និងផ្លូវដើរខ្លួនឯងគ្រប់យ៉ាងសុទ្ធតែជាការរៀបចំនាងរស់នៅជាមួយខ្សែរគូសវាសរបស់គ្រួសារ នាងសំណាងជាង ណាងយីជាក្មេងស្រីដែលទទួលសម្ពាធខ្លាំងបំផុតនាងត្រូវតែពូកែគ្រប់យ៉ាងពូកែគ្រប់រឿងដើម្បីលើកមុខមាត់ដល់គ្រួសារគ្មានពាក្យថាទទួលបានក្ដីស្រលាញ់ពីប៉ាម៉ាក់នៅផ្ទះធំតែម្នាក់ឯងប៉ាម៉ាក់របស់នាងនៅតែក្រៅប្រទេសចូលផ្ទះមិនបានមួយអាទិត្យពេញផង តើអ្នកណាគួរឲ្យអាណិតជាងអ្នកណា?មានលុយអស្ចារ្យអ្វីទៅ?មានលុយច្រើនរស់នៅតែម្នាក់ឯងមានគ្រួសារហាក់បីដូចគ្មាន?ចាញ់គ្រួសារដែលមិនសូវមានអ្វីៗច្រើនលើសលប់ប៉ុន្តែមានតែភាពរីករាយញញឹមសើចរាល់ថ្ងៃខុសប្លែកពីពួកគេទាំងបួនដែលសប្បាយតែនៅខាងក្រៅចូលក្នុងផ្ទះពិភពលោកនេះហាក់មានតែពួកគេម្នាក់ប៉ុណ្ណោះ។
«ពេលខ្លះវាក៏គ្មានអ្វីអស្ចារ្យនោះទេ សុីដឹងទេសុីជាមនុស្សមានសំណាងបំផុតហើយរឿងពីល្ងាចមិញខ្ញុំសុំទោសផងដែលធ្វើឲ្យម៉ាក់សុីវាយខ្ញុំនិងទៅនិយាយជាមួយគាត់ណាកុំបារម្ភ»អ៊ីយ៉ាង ញញឹមមិនសូវសមពេលដែលនិយាយចំរឿងប៉ាម៉ាក់ម្ដងៗនិយាយការពិតនាងមិនចង់រំលឹកនាងមិនបានស្អប់ប៉ាតែនាងអន់ចិត្តជាមួយប៉ាទៅវិញទេ។
«ហុឹមក៏បាន»
«តោះទៅញាំបាយទៅនិងអាលបានចូលគេងណា»ថាហើយនាងតូចដឹកដៃមិត្តសម្លាញ់ដើរទៅខាងក្រោមជាមួយស្នាមញញឹមជាប់ជានិច្ចនាងតែងតែញញឹមបែបនេះព្រោះពេលញញឹមវាធ្វើឲ្យនាងភ្លេចអស់ទុក្ខកង្វល់មិនគិតច្រើនដូចពេលធ្វើមុខក្រម៉ូវគួរឲ្យអាណិតនោះទេ។