ភាគទី ៥៨ ៥៩

15 1 0
                                    

-បំណុលស្នេហ៍ម៉ាហ្វៀ-

ភាគទី៥៨

ពេលត្រឡប់មកដល់វិមានវិញនាងតូចរត់ចូលទៅខាងក្នុងអ្វីដែលនាងគិតគឺជាការពិតបុរសម្នាក់ដែលនាងគិតថាគេច្បាស់ជាអង្គុយរងចាំនាង ហើយវាក៏ដូចការគិតពិតប្រាកដមែន នាងល្អិតអ៊ីយ៉ាងកាន់ថង់ប្រអប់នាឡិកានិងទឹកអប់របស់ហូស៊ុកដើរចូលមកអង្គុយជិតគេជាមួយស្នាមញញឹម
«ខ្ញុំគិតមិនខុសពិតមែនលោកប៉ាច្បាស់ជាមកចាំខ្ញុំ លោកប៉ាចា៎យ៉ាងយ៉ាងមានរបស់ផ្ញើរផងដែរណា»នាងតូចចូលទៅអោបដៃយកចិត្តគេជាទម្លាក់ហូស៊ុកអង្គុយស្ងៀមមើលសម្មភាពរបស់នាងរួចនិយាយឡើង
«ឈប់នាងអង្គុយអោយស្ងៀមខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយ»ខណៈនោះនាយឌិបក៏ដើរមកអង្គុយលើសាឡុងជិតនោះនាងតូចសម្រួលឥរិយាបតរបស់ខ្លួនដោយចាំស្ដាប់គេនិយាយ
«ខ្ញុំមានការងារអោយនាងធ្វើ»ហូស៊ុក ញញឹមចុងមាត់រួចមើលទៅឌិប នាយកម្លោះឌិបដឹងខ្លួនរួចក៏ទាញឯកសារមួយចំនួនដាក់លើតុទាល់មុខនាងល្អិត អ៊ីយ៉ាងទាញក្រដាស់នោះយកមកមើល
«ខ្ញុំត្រូវការឲ្យនាងធ្វើបែបណាក៏ដោយឲ្យតែបុរសម្នាក់នេះព្រមចុះកិច្ចព្រមប្រៀងជាមួយយើង»
«លោកហ្វ្រីស៊ុនទង់?»នាងតូចមើកមយខបុរសចំណាស់ម្នាក់នោះហើយក៏ហៅឈ្មោះគេឡើងមកធ្វើឲ្យលោកម្ចាស់ហូស៊ុក មើលមុខនាងដោយការភ្ញាក់ផ្អើលគេមិនដែលប្រាប់នាងនោះទេ
«នេះនាងស្គាល់គេដែរមែនទេ?»ហូស៊ុកសួរព្រមទាំងមើលមុខនាយឌិបតែគេក្រវីក្បាលបដិសេធបញ្ជាក់ថាគេមិនបាននិយាយអ្វីប្រាប់នាងនោះទេ
«អេ៎!!អ្នកណាមិនស្គាល់ខ្ញុំមិនដឹងទេតែខ្ញុំស្គាល់គាត់ព្រោះខ្ញុំចូលចិត្តមើលពីរបៀបការនាំចេញនាំចូលគ្រឿងអាវុធហើយម្យ៉ាងទៀតគាត់ជាបុគ្គលល្បីមានមុខមានមាត់ជាអ្នកជំនួញខាងគ្រឿងយោធារបស់ប្រទេសរុស្សុីអននកណាមិនស្គាល់នោះ?កូនប្រុសរបស់គាតមានតែមួយទេឆែលលីរៀនសាលាជាមួយខ្ញុំ»នាងតូចអង្គុយគង់អន្ទាក់ខ្លាមិនខ្វល់ក្បាលនណាម្នាក់ឆ្លើយសំនួរគេឡើងសុីផុយ
«បើស្គាល់ល្អហើយស្អែកទៅជួបគេនៅហាងស្រាអុីតាលីជិតសាលារៀនរបស់នាងព្រោះគេមករកកូនប្រុសរបស់គេនៅទីនោះវាជាថ្ងៃចុងក្រោយដែលគេនៅប្រទេសនេះ»ហូស៊ុកលែងចម្លែកហើយបើនាងល្អិតនេះពូកែចេះដឹងគ្រប់រឿងសឹងអីថែមទាំងឆ្លាតទៀតផង
«នែ៎អ៊ុំគិតខុសហើយគាត់នៅទីនេះមួយអាទិត្យទៀតឯណ្ណោះព្រោះឮមកថានិងនាំចេញគ្រឿងអាវុធទៅខាងប្រទេសភាគខាងជើងលើកនេះជាខ្នាតធំទៀតផងបើអ៊ុំយកសំណើរនេះទៅសម្រួលជឿថាអាចអោយគាត់ចិត្តទន់ពិចារណាបានម្យ៉ាងអ្នករកសុីខាងនេះបើមិនបានប្រយោជន៍មិនធ្វើទេ»ពេលដែលនាងនិយាយបានពាក់កណ្ដាលនាងល្អិតឱនក្បាលចុះបន្តិចនិយាយខ្សឹបៗធ្វើឲ្យហូស៊ុកនិងនាយឌិបប្រឹងឱនទៅស្ដាប់តាមឡើងចំហមាត នាងល្អិតងើបអង្គុយត្រង់ខ្លួនរួចលូកយកលេបថបនៅក្នយងកាបូករបស់ខ្លួនចេញមកក្រៅ។
«ចាំមើលណានេះនែ៎ឃើញទេ?វាជារឿងសម្ងាត់ប៉ុន្តែមិនសូវស្ងាត់ប៉ុន្មានទេ»នាងតូចចុចបង្ហាញពីការរៀបនាំចេញរបស់លោកហ្វ្រីស៊ុនទង់ ហូស៊ុកមើលមុខនាយឌិបរួចសម្លឹងមុខនាងដោយការស្ងប់ស្ងែងបំផុតអ្នកណាទៅដឹងថានាងពូកែដល់ថ្នាក់ហ្នឹង។
«ស្អែកសម្រេចថានាងទៅដែរឬអត់?»
«ហុឹម!ធ្វើការងារនេះមិនងាយឯណាតែបើបានសម្រេចក៏ល្អដែរបែបនេះគួរតែមានអ្វីដោះដូរខ្លះទើបបាន»នាងតូចអង្គុយអោបដៃដោយការពិចារណារងចាំស្ដាប់លោកម្ចាស់និយាយ
«ជាអ្វី?»
«បើរឿងនេះបានសម្រេចលោកត្រូវតែកាត់បំណុលខ្ញុំពាក់កណ្ដាលប្រាំម៉ឺនដុល្លាតែបើមិនសម្រេចទេខ្ញុំនិងរកលុយសងលោកវិញទាំងអស់»សំណើររបស់នាងតូចធ្វើឲ្យគេរៀងស្ទាក់ស្ទើបន្តិច
«តែបើមិនអោយក៏ហើយទៅខ្ញុំមិនចាំបាច់អីត្រូវធ្វើរឿងនេះដែរ»អ៊ីយ៉ាង ធ្វើមុខសោកស្ដាយជំនួសរាងក្រាស់ព្រោះនាងដឹងថាគេត្រូវតែទទួលសំណើរនេះដោយមិនអាចខកបាន
«វាច្រើនពេកទេដឹង?»ឌិប មើលមុខនាងល្អិតទាំងមិនគួរឲ្យជឿនិងត្រចៀករបស់ខ្លួនឯង។
«មិនច្រើនទេខ្ញុំប្រាប់ណាបុរសម្នាក់នេះអាចរកលុយអោយលោកបានច្រើនជាបំណុលកម្ទេចបំណុលរបស់ខ្ញុំទៅទៀតបើបាត់បង់គួរឲ្យស្ដាយហើយបើអ៊ុំមិនអាចធ្វើឲ្យបុរសម្នាក់នេះតួមការងារមិនបានទេនោះអ៊ុំច្បាស់ជាត្រូវបាក់មុខជាបាត់លុយទៅទៀត ជុប»ចប់ប្រយោគនាងឱនមុខថើបថ្ពាល់គេមួយខ្សឺត
«បានយើងព្រម»
«សុំឯកសារដើម្បីអាចបញ្ជាក់ពីភាពស្មោះត្រង់ផងបានទេ?»ម៉ត់ចត់ហួសពីការរំពឹងទុកពិតមែនក្មេងស្រីម្នាក់នេះមិនធម្មតាដូចអ្វីដែលគេគិតនោះទេ
«មិនបាច់ក៏បានព្រោះយើងជាមនុស្សប្រាកដប្រជា»ហូស៊ុក ធ្វើមុខងាប់គេហាក់មាមអារម្មណ៍ចាញ់ប្រៀបលើនាងខ្លាំងណាស់
«អូខេព្រោះខ្ញុំថតសម្លេងលោកទុកហលយលោកប៉ាសម្លាញ់ចិត្តចាំស្ដាប់ដំណឹងល្អពីខ្ញុំណា ខ្ញុំមិនប្រើខ្សែនោះទេព្រោះមិត្តខ្ញុំស្អប់ម៉ាហ្វៀអ្នកលេងណាស់»នាងងើបឈរលើកដៃរេរាចុះឡើងដោយការឌឺដង នាងបម្រុងដើរឡើងតែត្រូវឈប់រួចបែរត្រឡប់មកវិញយកប្រអប់ទឹកអប់និងក្រវ៉ាត់កមកប្រគល់ឲ្យគេ
«នេះសម្រាប់លោកប៉ាជាទីស្រលាញ់ ជុប រាត្រីសួរស្ដីណាលោកប៉ា»រាងតូចថើបគេមួយខ្សឺតរួចក៏ដើរឡើងទៅខាងលើបាត់ប
ស្រមោល ហូស៊ុកញញឹមក្របូចមាត់ដោយការពេញចិត្តគេសុខចិត្តចាញ់នាងក៏បាន
«លោកម្ចាស់ព្រមមែនទេហេតុអ្វីទៅ?»
«ឯងឃើញទេក្មេងស្រីម្នាក់នេះហើយជារបស់មានតម្លៃបំផុតនោះឯងគិតថាមានក្មេងស្រីប៉ុន្មានអ្នកដែលអាចធ្វើដូចនាងនោះ?»
«ក៏ពិតមែន នាងឆ្លាតខ្លាំងណាស់ខ្ញុំតាមនាងមិនទាន់សោះឃើញបែបនេះអ្នកណាទៅដឹងថានាងសាហាវខ្លាំងដល់ម្លឹង»ឌិប ហាក់ញញើតញញើមមិននិងនាងខ្លាំងណាស់ខ្លួនតូចប៉ិនមេដៃរពិសហួសពីរូបរាង
«មនុស្សដូចនាងទៅណាក៏មិនស្លាប់រពិសឆ្លាតបែបនេះពូកែយកចិត្តបែបនេះយករួចខ្លួនបានស្រាប់ហើយ»រាងក្រាស់ញញឹមពេញចិត្តគេងើបឈរបម្រុងដើរឡើងទៅខាងលើប៉ុន្តែក៏មានក្មេងស្រីម្នាក់រត់ចូលមកខាងក្នុងជាមួយទឹកភ្នែកមុខឡើងក្រហមស្នាមបាតដៃពេញៗព្រោះបង្ករឡើងដោយសារតែម្ដាយរបស់នាងវាយង

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now