ភាគទី៣៥ ៣៦

21 1 0
                                    



ភាគទី៣៥-៣៦

   អ៊ីយ៉ាងដើរតាំងៗទៅរកបន្ទប់ធ្វើការដែលជាប់ គ្នានិងបន្ទប់គេងរបស់គេយ៉ាងលឿន នាងចង់ដឹងរឿងគ្រប់យ៉ាងដែលកើតឡើងនៅថ្ងៃនេះ សំណាងហើយដែលនាងជាមនុស្សយល់ការណ៍មិនអញ្ចឹងទេប្រកែកដាច់មាត់ចោលថាមិនមែនជាកូនចិញ្ជឹមរបស់គេឡើយ។ រាងតូចក្ដាប់ដៃភ្នែកក្រហមបើកទ្វាបន្ទប់ដោយគ្មានការអនុញ្ញាតពីម្ចាស់នៅទីនេះ សំខាន់នាងចង់ដឹងការពិតថាដូចអ្វីដែលនាងកំពុងតែគិតដែរទេ?
«នែ៎អ៊ុំ!រឿងវាបែបណាឲ្យប្រាកដទៅ?» នាងតូចដើរមកឈរនៅមុខតុធ្វើការរបស់ហូស៊ុកឱនមុខទៅកៀកជិតរាងក្រាស់ ដើម្បីឲ្យគេប្រាប់ការពិតដល់នាងដោយគ្មានលាក់បាំងនូវប្រការណាមួយជាដាច់ខាត
«រឿងអ្វី?»គេចង់មានន័យថាយ៉ាងមិច?រឿងអ្វីគេដឹងក្នុងចិត្តស្រាប់ហើយហេតុអ្វីនៅមកសួរនាងទៅវិញ សំនួររបស់គេធ្វើឲ្យភ្លើងក្នុងទ្រូងរបស់នាងក្ដៅរោលរាល នេះបើនាងមិនគិតថាមនុស្សចាស់ទេនោះនាងច្បាស់ជាវាយគេឲ្យបែកកញ្ជប់មាត់មិនខាន
«រឿងខ្ញុំជាកូនចិញ្ជឹមនោះ បកស្រាយមកកុំឲ្យខ្ញុំស្វែងរកចម្លើយដោយខ្លួនឯងព្រោះវាគ្មានលិទ្ធផលល្អនោះទេ» អីគេនាងចង់គម្រាមកំហែងគេរកចម្លើយពិតមែនទេ?សំដីរបស់នាងធ្វើឲ្យហូស៊ុកសើចនៅក្នុងបំពង់ក នាងគិតថាគេជាអ្នកណា?ហើយខ្លួននាងជាអ្នកណា?ហេតុអ្វីគេត្រូវខ្លាចពាក្យសំដីរបស់នាង?ហេតុអ្វីត្រូវបកស្រាយបើគេមិនចង់និយាយនោះ?
«ហឹសៗក៏បាន ខ្ញុំបានជួបប៉ានាងនៅម៉ាកាវឃើញថាប៉ារបស់នាងចាប់ផ្ដើមបើកជំនួញនៅទីនោះដោយមានលោក សាវ ជាអ្នកជ្រោមជ្រែងពីក្រោយគ្រប់បែបយ៉ាង ខ្ញុំបានដាក់សំណើរខ្លះៗទៅកាន់ប៉ារបស់នាងដោយក្នុងនោះត្រូវប្រគល់នាងមកធ្វើជាកូនចិញ្ជឹមរបស់ខ្ញុំជំនួសកូនបំណុល គាត់ក៏យល់ព្រមដោយគ្មានស្ទាក់ស្ទើរអ្វីឡើយហេតុនេះហើយចាប់ពីវិនាទីនេះតទៅលែងមានឈ្មោះថា សាវ អ៊ីយ៉ាង ទៀតហើយប្ដូរមកជា ជុង អ៊ីយ៉ាង ជាទាយាទរបស់ខ្ញុំ»ហូស៊ុក របៀបរាប់និយាយទាំងមុខស្មើរបែបប្រាកដប្រជា រួចទាញក្រដាស់សំណើរដែលមានឈ្មោះប៉ារបស់នាងសុីញ៉េលើនោះ នាងតូចហាក់គាំងនិយាយមិនចេញ ទឹកភ្នែកច្រើនដំណក់ស្រក់ចុះមកជាបន្តបន្ទាប់ នាងលែងមានអារម្មណ៍ចង់ធ្វើអ្វីហើយ ខ្លួនទន់ស្ទើតែទប់លំនឹងមិនជាប់ពេលឮសំដីរបស់គេនិយាយទាំងអម្បានម៉ាននោះ បេះដូងតូចៗលោតញ៉ាប់ពិបាកដកដង្ហើម អ៊ីយ៉ាងលើកដៃខ្ទប់ទ្រូងដែលតឹងនោះស្ទើតែធ្លាយចេញមកក្រៅ ពេលនេះនាងចុកទ្រូងខ្លាំងណាស់ពិបាកដកដង្ហើមទៀតផង
«ប៉ុន្តែកុំគិតថាធ្វើជាកូនរបស់ខ្ញុំហើយនាងមិនសងបំណុលនោះនាងសងអោយគ្រាប់ចំនួនទាំងអស់ ប៉ុន្តែអំឡុងពេលនាងរៀនមិនបាច់ធ្វើការងារអ្វីនោះទេព្រោះខ្ញុំមានការងារផ្សេងឲ្យនាងធ្វើច្រើនជាងធ្វើការងារខាងក្រៅទៅទៀត»រាងក្រាស់រៀបរាប់បន្តដំណើរទៅមុខដោយមិនបានគិតខ្វល់ថាសម្មភាពរបស់នាងតូចពេលនេះយ៉ាប់យឺននាងយំមិនចេញប្ដូរមកវិញគាំងធ្មឹងទឹកភ្នែកស្រស់ មិនឲ្យដាច់សូ
«ហុឹក..អឹក..ទេមិនពិតទេអួយ..អាយយយ»ខណៈនាងស្ងៀមស្ងាត់នោះក៏យំស្រែកស្ទើបែកបន្ទប់ ហូស៊ុក ភ្ញាក់ព្រឺតព្រោះតែសម្លេងរបស់នាងខ្លាំងណាស់សំណាងហើយដែលបន្ទប់គេបិទជិតនិងធ្វើឡើងមិនអាចអោយអ្នកខាងក្រៅស្ដាប់ឮបានឡើយ ចំណែកអ្នកបង្ករសម្លេងដកដង្ហើមដង្ហកៗស្ទើដៃនាងលើកដៃខ្ទប់ទ្រូងខ្លួនឯង អាការៈបែបនេះគេហៅថាជំងឺខ្សោយបេះដូង មែនហើយវាជាការពិតនាងល្អិតមានជំងឺខ្សោយបេះដូងចាប់តាំងពីថ្ងៃដែលនាងធ្លាក់ពីទីខ្ពស់កាលអាយុ5ឆ្នាំទើបបណ្ដាលឲ្យកើតមានជំងឺនេះឡើងមកនៅពេលដែលមានរឿងណាមួយធ្វើឲ្យនាងមិនសប្បាយចិត្ត ឬរន្ធត់ចិត្តណាមួយបើ អ៊ីយ៉ាងមិនបានតាំងស្មារតីទទួលយកជាមុនទេវានិងធ្វើឲ្យនាងគាំងស្លាប់បានភ្លាមៗ។
«កើតអី?នាងកើតអី?»រាងក្រាស់ក្រោកឡើងប្រញ៉ាប់ប្រញ៉ាល់ទៅត្រកងកាយតូចដែលដេកដួលដកដង្ហើមិនដល់នោះទាំងពិបាក
«ថ្នាំ..យកថ្នាំ» នាងតូចប្រឹងនិយាយទាំងត្រដាបត្រដួសនាងប្រឹងខំរស់ខ្លាំងណាស់ទោះជីវិតនាងមិនសំខាន់ចំពោះឪពុកក៏ដោយប៉ុន្តែនាងតូចនៅតែសង្ឃឹមថាថ្ងៃណាមួយប៉ារបស់នាងអាចនិងមកផ្ដល់ក្ដីស្រឡាញ់ដល់នាងដូចបងស្រី
«ថ្នាំនៅឯណានាងកើតអ្វី»ពេលឃើញអ្នកនៅក្នុងដៃស្លេកមុខមិនរងចាំយូរាងក្រាស់បីនាងតូចរត់ចេញមកក្រៅបន្ទប់ធ្វើការ ចៃដន្យអីក៏ឃើញ សុីលីណា ចេញពីបន្ទប់ល្មម ប៉ុន្តែគេមិនបានចាប់អារម្មណ៍លើនាងឡើយ
«អ្នកនាងអ៊ីយ៉ាងកើតអ្វីលោកម្ចាស់?»សុីលីណា សួរពេលឃើញគេឆ្ពោះចូលទៅក្នុងបន្ទប់ប៉ុន្តែគេមិនតបទើបនាងបើកទ្វាបន្ទប់ឲ្យយ៉ាងលឿន
«អាឌិបអាឆិប ទៅតាមគ្រូពេទ្យជាបន្ទាន់»ពេលឃើញជំណិតរបស់ខ្លួនគេក៏បញ្ជាភ្លាមទាំងទឹកមុខព្រួយបារម្ភ ហូស៊ុក ស្រវេស្រវាក៏ឃើញដបថ្នាំនៅក្នុងថតតុក្បាលដំដេករបស់នាងតូច ទើបយកមកឲ្យនាងលេប យ៉ាងលឿន អ៊ីយ៉ាងស្ទើតែសន្លប់ម្ដងៗទៅហើយព្រោះប៉ុន្តែនាងនៅតែត្រដររស់ នាងតូចមិនព្រមបិទភ្នែកជាងដាច់ខាតទាល់តែបានថ្នាំចូលដល់ក្នុងមាត់ទើបនាងទ្រាំទ្រលែងបាន ទៀតមានតែបិទភ្នែកសន្សឹមៗទៅតាមការឈឺចាប់ដែលកប់នៅក្នុងចិត្តរាប់ឆ្នាំមកនេះ សុីលីណា ឈរមើលនាងតូចទាំងលួចច្រណែនពេលឃើញហូស៊ុកចាប់ដៃនាងជាប់ ហើយថែមទាំងឱនមុខថើបថ្ងាស់របស់នាងល្អិតដែលគេងលើគ្រែស្លេកស្លាំងទៀតផង។
«យើងសុំទោសយើងមិនដឹងឡើយថានាងមានជំងឺនេះបើយើងដឹងយើងនិងប្រាប់នាងតាមសម្រួល យើងសុំទោសកុំកើតអីឲ្យសោះណា»រាងក្រាស់បញ្ហាញទឹកមុខព្រួយបារម្ភទៅកាន់នាងល្អិតមេរំខានរបស់គេ ហូស៊ុកនិយាយខ្សឹបៗតិចៗឲ្យឮតែគេម្នាក់
«អ្នកនាងអ៊ីយ៉ាងកើតអ្វីមែនទេលោកម្ចាស់?»សុីលីណា ដែលឈរមើលនោះក៏សួរម្ដងទៀតនាងធ្វើទឹកមុខបារម្ភសមណាស់
«សុីលីណា យប់នេះនាងទៅគេងក្នុងបន្ទប់ទទួលភ្ញៀវទៅ កូនស្រីរបស់ខ្ញុំទុកឲ្យខ្ញុំជាអ្នកមើលថែ ម៉ីនៅឈរដល់ណាទៀតឆាប់រៀបចំបន្ទប់ឲ្យសុីលីណាទៅ»ហូស៊ុក មិនបានតបនិងសំនួររបស់នាងតែផ្ទុយទៅវិញគេបែរជាប្រាប់ឲ្យនាងទៅគេងបន្ទប់ផ្សេង កាលដែលនាងស្លៀកសម្លៀកបំពាក់នាងតូចដែលគេស្ដូកស្ដឹងនេះគេមិនពេញចិត្តទៅហើយ គេមិនបានកំណាញ់និងក្មេងស្រីខ្លួនតូចមួយដូចជានាងនោះទេប៉ុន្តែគេគ្រាន់តែចង់ឲ្យនាងដឹងថាអ្វីទៅជាកម្មសិទ្ធផ្ទាល់ខ្លួននោះ ប៉ុន្តែបើអ៊ីយ៉ាងមិនប្រកាន់គេក៏មិនថាអ្វីដែរ។
«ចា៎លោកម្ចាស់»ម៉ីៗដែលឈរមើលពីមាត់ទ្វានោះរលីងរលោងចង់យំព្រោះតែអ្នកនាងតូចរបស់ខ្លួន និយាយប៉បាច់សុខៗបែរជាមកសន្លប់ស្ដូកស្ដឹងបែបនេះ ខណៈពីរនាក់នាងចេញទៅដុកទ័រក៏មកដល់ល្មម គាត់យកឧបករណ៍ជាច្រើនមកជាប់ខ្លួនដើរសំដីទៅកាន់គ្រែអ្នកជំងឺ ហូស៊ុកឈរមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យជំនាញទាំងនោះ 30នាទីកន្លងផុតទៅការងារបានបញ្ជប់ដោយលើខ្លួនរបស់នាងតូចផ្ជាប់ជាមួយឧបករណ៍ជំនួយដង្ហើមពិសេស រួចក៏រៀបចំបែរមកនិយាយជាមួយ ហូស៊ុក ដោយការគោរព
«អ្នកនាងតូចមានជំងឺខ្សោយបេះដូង នៅពេលដែលជួបរឿងមិនប្រក្រតីអាចធ្វើឲ្យដង្ហក់ដង្ហើមឬអាចឈានដល់ស្លាប់ភ្លាមៗ សូមថ្មមទឹកចិត្តនិងអារម្មណ៍របស់អ្នកនាងផង»ពេលឮបែបនេះភ្លាមរាងក្រាស់ងក់ក្បាលទទួលដឹងឮមុននិងសួរទៅកាន់ដុកទ័រវិញ
«អាចព្យាបាលបានទេ?»
«បើអ្នកជំងឺមិនសូវតានតឹងចិត្តខ្លាំងអាចនិងងាយវាអាស្រ័យលើអ្នកជំងឺផ្ទាល់ថាព្រមឲ្យវាវាយលុកឬក៏ព្យាបាលវាដោយវិធីចិត្តវិជ្ជា តាមដែលដឹងអ្នកនាងមិនមែនកើតមកជាមួយជំងឺនេះទេវាអាចទើបតែកើតឡើងពេលដឹងក្ដីវាបណ្ដាលមកពីជំងឺថប់អារម្មណ៍ការប្រើប្រាថ្នាំងងុយដេក ទើបធ្វើឲ្យអ្នកជំងឺគ្រប់គ្រង់ខ្លួនឯងមិនបាន ភាគច្រើនអ្នកកើតជំងឺនេះស្លាប់ព្រោះតែគ្មាននណាម្នាក់ខ្វាយខ្វល់ ប៉ុន្តែមិនមែនមានន័យថាមិនអាចជាវិញបានទេ»ក្រោយពីដឹងមូលហេតុហើយហូស៊ុកក៏លើកដៃជាសញ្ញាបញ្ជាឲ្យពួកគេចេញទៅវិញ ដុកទ័រឱនគំនាប់បន្តិចរួចក៏នាំគ្នាត្រឡប់ទៅវិញ ម៉ីៗនិងយូណាពេលដឹងហើយក៏នាំគ្នារលីងរលោងមិននឹកស្មានថាក្មេងស្រីតូចតែមួយទទួលរងសម្ពាធខ្លាំងដល់ថ្នាក់កើតជំងឺកាចនេះសោះ។ ហូស៊ុក ចូលខ្លួនអង្គុយក្បែរកាយល្អិតដែលពាក្យខ្យល់អុកសុីសែនជំនួយដង្ហើម នាងពិតជាគួរឲ្យអាណិតណាស់ ធ្វើឲ្យចិត្តនិងបេះដូងរបស់គេតូចទន់ទៅតាម ហូស៊ុកចាប់ដៃរាងតូចមកដាក់ជិតច្រមុះ
«យើងសន្យាថាយើងមិនចោលនាងឡើយមិនបោះបង់នាងចោលដូចអ្នកផ្សេងយើងនិងមើលថែនាងឲ្យជាពីជំងឺមួយនេះ សឺត នាងជាកូនរបស់យើងហើយកុំខ្លាច»ប្រយោគដែលមិនគួរឲ្យជឿថាបានឮចេញពីបុរសសោះកក្រោះម្នាក់នេះ គេក៏មិនដឹងដូចគ្នាថាហេតុអ្វីបានជាគេធ្វើរឿងទាំងនេះឡើងមក ប៉ុន្តែវាមិនមែនជាបញ្ហារបស់គេឡើយព្រោះតែគេធ្វើគឺត្រឹមត្រូវបំផុតហើយ។
_______
🧎🧘

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now