ភាគទី៦៤+៦៥

15 2 0
                                    



   ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ដូចរាល់ដងនាងតូចរៀបចំខ្លួនទៅសាលាហើយក៏នាំសុីលីណាទៅដូចគ្នា ហូស៊ុកមិនទាន់បានសង្ស័យអ្វីឡើយព្រោះគេមិនបានចូលទៅពិនិត្យការងារក្នុងបន្ទប់ ថ្ងៃនេះរាងក្រាស់មិនបានធ្វើដំណើររួមជាមួយក្មេងៗនោះគេព្រោះគេមានការសំខាន់នៅអាគាររដ្ឋាភិបាលយោធាពិសេស។
«ម៉ោងពីរថ្ងៃត្រង់ជួបគ្នានៅសណ្ថាគារផ្កាយប្រាំលោកហ្វ្រីស៊ុនទង់ចាំនាងនៅទីនោះ»រាងក្រាស់ឈរជិតអ៊ីយ៉ាងនិយាយតិចៗល្មមឮតែគេពីរនាក់ នាងតូចងក់ក្បាលទទួលដឹងឮហូស៊ុកលូកដៃចូលហោប៉ាវខោដែលមានតម្លៃថ្លៃមុននិងចាកចេញទៅតែត្រូវឈប់ដំណើរបន្តិចពេលឮនាងល្អិតនិយាយមកកាន់ខ្លួន
«យ៉ា!អ៊ុំពាក់ក្រវ៉ាត់កខ្ញុំទិញឲ្យបែបនេះសង្ហារណាស់តើហិហិសមជ្រុល»នាងតូចសើចលិចភ្នែកពិតដូចនាងនិយាយមែនគេស្លៀកឈុតថាក់សុីដូពណ៌ទឹកប៊ិចចាស់ជាមួយក្រវ៉ាត់កពណ៌ដូចគ្នាសាកសមសង្ហាខ្លាំងណាស់បែបនេះតើជួបពួកនាងៗអស់នោះលង់ងើបក្បាលលែងរួច។
  រាងក្រាស់មិននិយាយអ្វីបានត្រឹមតែញញឹមចុងមាត់បន្តិចរួចឡើងឡានទំនើបមួយទៀតដែលមានកូនចៅមាឌធំៗចាំទទួលរួចជាស្រេច ស្របពេលដែលឡានចេញទៅសុីលីណាក៏ដើរមកដល់ល្មមនាងសម្លឹងមើលឡានចេញទៅពីវិមាន សុីលីណាធ្វើមុខឆ្ងល់មុននិងសួរមិត្តរបស់ខ្លួនព្រោះនេះទើបតែម៉ោង6ប៉ុណ្ណោះ នាងមិនដែលដឹងសោះថាពួកគេងើបលឿនៗថ្នាក់នេះ អ៊ីយ៉ាងក៏ចឹងលឿនខ្លាំងណាស់។
«លោកម្ចាស់ទៅណាទាំងព្រឹក?»
«អូហ៍!គាត់មានការងារសំខាន់ទើបចេញទៅតោះពួកយើងឆាប់ទៅៗ»នាងតូចញញឹមរួចក៏ឡើងឡានដែលចតចាំជាយូនោះមុននិងចាកចេញពីវិមាន សុីលីណាអង្គុយស្ងៀមទាញសៀវភៅមកអានចំណែកនាងល្អិតវិញអង្គុយគិតហាក់មានអ្វីលាក់ទុកក្នុងចិត្តដែលមិនអាចនិយាយចេញមកបានឡើយ
«យ៉ាង!យើងមិនយល់លំហាត់នេះទេជួយពន្យល់បន្តិចមក»សុីលីណា នាងសួរទៅមិត្តតែមិនឃើញថាអ្នកម្ខាងទៀតឆ្លើយតបសោះទើបស្រែកហៅម្ដងទៀត
«អាយ៉ាង...អាយ៉ាង?ឯងយ៉ាងមិចហ្នឹងមានអ្វីលាក់ក្នុងចិត្តឬ?»
«គ្មានទេឯងនិយាយអ្វីអម្បាញ់មិញនេះ?»
«យើងសួរថាឯងចេះលំហាត់នេះទេ?ជួយពន្យល់យើងបន្តិចមក»
«ចេះមកចាំបង្រៀន»នាងតូចអ៊ីយ៉ាងយកចិត្តទុកដាក់ពន្យល់ទៅកាន់សុីលីណា មិនយូប៉ុន្មានពួកគេទាំងពីរមកដល់សាលារៀនដូចរាល់ដងតែថាអ្វីដែលចម្លែកនោះគឺ អ៊ីយ៉ាងដើរកៀកស្និតស្នាលជាមួយសុីលីណាសើចសប្បាយ ធ្វើឲ្យយូអ៊ី ណាងយី ដែរឈរមើលពីចម្ងាយនោះទាំងមុខស្មើរៗជ្រួញចិញ្ជើមមិនពេញចិត្តខណៈនោះ ឆែលលីដើរមកកៀក.ក.ណាងយីយ៉ាងស្និតស្នាលព្រមទាំងសម្លឹងមើកទៅតាមក្រខ្សែភ្នែករបស់ពួកនាងទាំងពីរ
«តោះ»នៅសុខៗឆែលលីក៏បបួលពួកនាង យូអ៊ី និងណាងយីមើលមុខគេទាំងឆ្ងល់
«ទៅណា?»
«ទៅយកអ៊ីយ៉ាងមកវិញនោះអី»ឆែលលីញ៉ាក់ចិញ្ជើមពួកនាងញញឹមមើលមុខគ្នាបន្តិចរួចក៏ដើរចុះទៅជាន់ខាងក្រោកទៅរកមិត្តសម្លាញ់ខ្លួន
«អរុណសួរស្ដីនាងល្អិត»ឆែលលីថ្ងៃនេះដូចប្លែកពីរាល់ដងនាយដើរទៅឈរទាល់មុខអ៊ីយ៉ាងនិងសុីលីណា នាងតូចអ៊ីយ៉ាងញញឹមស្ញេញដាក់មិត្ត យូអ៊ីសម្លឹងមើលទៅដៃខាងស្ដាប់ដែលមានសុីលីណាឱបជាប់នោះធ្វើឲ្យនាងសម្លឹងមើលដៃនោះជាប់រួចក៏ជ្រាជ្រែកចូលទៅឱបដៃអុីយ៉ាងដោយកៀសសុីលីណាទៅម្ខាង
«អីយ៉ា!អ៊ីយ៉ាងហា៎ពួកយើងមានគម្រោងចង់ទៅរៀនបន្តនៅUSAបន្ទាប់ពីរៀនចប់ឯងសុំប៉ារបស់ឯងទៅដែរទៅណ៎»នារីសក់ខ្លីយូអ៊ីកៀកដៃម្ខាងរបស់អ៊ីយ៉ាងចំណែកម្ខាងទៀតមានណាងយីឱបជាប់រួចក៏បណ្ដើរគ្នាទៅបន្ទប់ថ្នាក់ពួកគេទាំងបួននិយាយផងសើចផង តែនាងតូចអ៊ីយ៉ាងមិនភ្លេចងាកមុខមើលសុីលីណាម្ដងម្កាលនោះទេ។
«ពិតមែនហើយឆែលលីចុះឯងគិតយ៉ាងមិច?»ណាងយីសួរទៅឆែលលីដែលដើរពីក្រោយពួកនាងគេញញឹមបន្តិចមុននិងឆ្លើយតប
«យើងទៅរុស្សុីហើយ»
«អា៎ពិតមែនហុីយ?»យូអ៊ី ធ្វើមុខជូព្រោះបើចប់វិទ្យាល័យពួកគេច្បាស់ជាបែកគ្នាមិនខាន
«មិនអីទេពួកយើងប្ដូរទៅរៀននៅរុស្សុីដែរទៅហាសហា»ណាងយី និយាយជាមួយសម្លេងសើចចំណែកសុីលីណាបានត្រឹមឈរមើលពួកគេជាមួយទឹកមុខស្រពោនស្រពន់
«អេ៎!មិចក៏មិនតាមមិត្តសម្លាញ់របស់នាងទៅ?»ក្មេងស្រីមួយក្រុមដើរកាត់នោះមកសួរទាំងសើចចំអកដាក់សុីលីណាតាមចរឹករបស់ពួកនាង
«កុំចេះមិនមែនជារឿងរបស់ពួកនាងទេ»សុីលីណា ស្ដីឲ្យពួកនាងទាំងសម្បានាងកំពុងតែខឹងចិត្តដែលត្រូវបានគេមកដណ្ដើមមិត្តរបស់ខ្លួនចេញពីដៃស្រាប់ផងពួកនាងៗអស់នេះមករញ៉េរញ៉ៃនាងកាន់តែខឹងលើសដើម។
«ខ្លាំងដៃណាស់តើធ្វើខ្លួនដូចជាមនុស្សថ្លៃថ្នូរតែការពិតខ្លួនជាបញ្ញើក្អែកចូលចិត្តតោងអ្នកដទៃដើម្បីលើកកម្ពស់ខ្លួនឯងសោះហាសហា»ពួកនាងៗនិយាយឮៗសើចខ្លាំងចំអកឲ្យសុីលីណារួចក៏ដើរចូលទៅក្នុងសាលា ចំណែកអ្នកដែលត្រូវបានគេសើចចំអកវិញនាងបានត្រឹមឈរក្ដាប់ដៃទឹកភ្នែកស្រក់ដោយការឈឺចាប់ជាពន់ពេក រាងស្ដើងតូចរត់ទៅខាងក្រោយសាលាដែលជាសួនច្បារសម្រាប់សិស្សទៅលេងទីនោះសុីលីណាដាក់ខ្លួនអង្គុយលើបង់មួយជិតដើមឈឺនាងយំខ្លាំងៗ ថ្ងៃនេះជាថ្ងៃកំណើតរបស់នាងប៉ុន្តែវាមិនសប្បាយដូចរាល់ឆ្នាំនោះទេនាងមានតែទឹកភ្នែកប៉ុណ្ណោះ។
«សុី!ឈប់យំទៀតទៅ»ខណៈកំពុងយំតែឯងនោះមាននណាម្នាក់ហុចកូនកន្សែងពណ៌សដល់នាងព្រមទាំងហៅឈ្មោះយ៉ាងស្និតស្នាល នាងតូចងើបមុខសម្លឹងមើលអ្នកនៅជិតខ្លួន គ្មាននណាក្រៅពីនាងតូចអ៊ីយ៉ាងនោះទេ អម្បាញ់មិញនាងចូលទៅដល់ថ្នាក់ហើយយកកាត្តាបទុករួចសុំពួកគេមកបន្ទប់ទឹកតែនាងមិនបានចូលបន្ទប់ទឹកនោះទេមករកមិត្តរបស់នាង ព្រោះអ៊ីយ៉ាងដឹងច្បាស់ថាសុីលីណាច្បាស់ជាតូចចិត្តរួចក៏យំ។
«ហុឹក..អាយ៉ាងហុឹក..»
«បើអារម្មណ៍មិនល្អមិនបាច់និយាយក៏បាន»នាងតូចដាក់ខ្លួនអង្គុយក្បែរមិត្តដោយភាពស្ងៀមស្ងាត់
«ឯងមកធ្វើអី?»
«មករកឯងហ្នឹងហើយ!យំឆ្អែតហើយមែនទេទៅសាលាវិញទៅ»សុីលីណាងើយមើលមុខអ៊ីយ៉ាងដូចចម្លែកចិត្តហេតុអ្វីនាងមើលទៅដូចស្ងប់ស្ងាត់ជាងរាល់ដង?ឬមួយនាងបានដឹងរឿងអតីតទើបធ្វើឲ្យនាងសោះកក្រោះបែបនេះ?ពិតមែនហើយច្បាស់ជាបីនាក់នោះនិយាយអ្វីទាក់ទងជាមួយនាងមិនខានទើបទៅជាបែបនេះ.. សុីលីណាគិតអឺអើតែឯងទឹកភ្នែកនាងរមៀលស្រស់ចុះជាមួយអារម្មណ៍ហេងហាលហាក់បាត់វិញ្ញាណនៅតែសម្បកកាយដែលមិនទាន់ស្លាប់
«សុីលីណា?កើតអីហេតុអ្វីមុខរបស់នាងស្លេកបែបនេះ?»អ៊ីយ៉ាង ជ្រួញចញ្ជើមចូលគ្នាជាមួយចម្ងល់និងអាការៈរបស់គ្នាម្ខាងទៀត
«គ្មានអ្វីទេបានហើយដល់ម៉ោងចូលរៀនហើយពួកយើងទៅៗ»រាងស្ដើងងើបឈរពេញកម្ពស់វាសទឹកភ្នែកចេញពីថ្ពាល់ដល់ស្ងួតរួចក៏ចាកចេញទៅ។
   វិមានជុងពេលនេះមានភាពវឹកវររឿងបាត់ ទន្និន័យសំខាន់ដែលជាគម្រោងលក់ចេញ អាវុធត្រូវបានបាត់ ហូស៊ុក ខឹងឡើងភ្នែកក្រហមស្ទើតែរលាយជាឈាមក្នុងពេលបន្តិចទៀតនេះ រាងក្រាស់ឆែកក្នុងកុំព្យូទ័របស់ខ្លួនម្ដងហើយម្ដងទៀតអ្វីដែលសំខាន់នោះកាំមេរ៉ានៅក្នុងបន្ទប់ធ្វើការនិងនៅចំណុចដើរដែលបានដាក់ត្រូវបានហេកកាត់ផ្ដាច់នៅវេលាដែលចោបានលួចនោះ។
«ចង្រៃយ៍!វាជាអ្នកណាហេតុអ្វីក៏ហ៊ានខ្លាំងម្លេះ?»រាងក្រាស់ ជេប្រតិចទាំងកំហឹងឌិបនៅជិតនោះព្យាយាមចុចស្វែងក្រែងមានតម្រុយខ្លះៗតែគ្មាននោះទេបញ្ជាក់ច្បាស់ថាអ្នកធ្វើរឿងនេះជំនាញនិងម៉ត់ចត់កម្រិតណា
«អ្នកដែលលួចនេះមិនមែនហេកចេញពីកុំព្យូទ័ផ្សេងទេតែវាចូលមកលួចដល់ក្នុងនេះតែម្ដង តាមមើលការធ្វើនេះមិនធម្មតានោះទេបែបអ្នកមានជំនាញខាងនេះតែម្ដងបើសិនជាក្មេងប្រហែលជារៀនមកជាងដប់ឆ្នាំឯណោះ»ឌិប ប្រាប់ទៅកាន់ចាហ្វាយខ្លួនទាំងជ្រួញចិញ្ជើមព្រោះតែគេតានតឹងខ្លាំងណាស់ គេច្បាស់ក្នុងចិត្តណាស់ថាមិនមែនជាក្មេងតែជាមនុស្សធំបើជាក្មេងដប់ជាងឆ្នាំនោះប្រហែលរៀនតាំងពីអាយុប្រាំមួយប្រាំពីរឆ្នាំតែវាមិនអាចនោះទេ។
    ហូស៊ុកខឹងឡើងនិយាយមិនចេញបានត្រឹមតែសម្លឹងដោយអារម្មណ៍ក្ដៅឆួលលើសភ្លើងទៅទៀតបើពេលនេះអាម្សៀលអ្នកធ្វើឲ្យគេចរចលនៅទីនេះគេនិងច្របាច់កបាញ់បំបែកក្បាលចោលតាមចរឹកខាងក្នយងរបស់គេមិនខាន។
  «ឬមួយជាអ្នកនាងតូចព្រោះបន្ទប់ចៅហ្វាយក្រៅពីខ្ញុំអាឆិបនិងយូណាមានតែអ្នកនាងតូចម្នាក់ប៉ុណ្ណោះតែចេញចូលបាន ហើយបើជាយូណាក៏មិនអាចព្រោះនាងពេលនេះមើលការខុសត្រូវនៅកាសុីណូមកតាំងពីម្សិលម្លេះ»ឌិបរៀបរាប់ដោយការសង្ស័យវាពិតជាធ្វើឲ្យរាងក្រាស់ចាប់ផ្ដើមដាក់ការសង្ស័យលើនាងល្អិតដូចគ្នា។
«ទៅឆែកមើលបន្ទប់នាងល្អិតនោះភ្លាម ព្រោះយើងក៏មិនទុកចិត្តនាងដែរក្មេងម្នាក់នេះមិនមែនធម្មតាគួរឲ្យស្រឡាញ់ដូចសម្បកក្រៅនោះទេ»កែវភ្នែកខ្មៅក្រឹបសម្លឹងទៅរូបថតដែលគេបានថតជាមួយនាងរួចដាក់ស៊ុមលើតុធ្វើការ កែវភ្នែកមុតស្រួចគួរឲ្យព្រឺសម្លឹងចាក់ទម្លុះដល់ខាងក្នុងរូបថតជាមួយភ្លើងទោសៈបើជានាងពិតមែនច្បាស់ណាស់គេនិងមិនឲ្យរួចខ្លួន។
   ឌឹប.ឌឹប..សម្លេងបេះដូងតូចលោតឮដល់ខាងក្រៅខ្លាំងដៃតូចស្រឡូនក្រចកវែងដូចបន្លាចាប់ស្ទាបខ្ទប់ទ្រូងទាំងមុខជ្រីជ្រួញដោយការឈឺចាប់ អង្គុយរៀនសុខៗនាងក៏ចុកទ្រូងចង្វាក់បេះដូងលោតឌឹបៗដូចចង់ធ្លាក់ដល់ដី អ៊ីយ៉ាងទម្លាក់មុខក្រាបលើតុរៀនដើម្បីកាត់បន្ថយភាពឈឺចាប់ប៉ុន្តែវាមិនអាចបាត់ឡើង ពេលនេះនាងស្ទើតែដាច់ខ្យល់ទៅហើយ ទឹកភ្នែកមួយតំណក់ស្រក់ចេញពីភ្នែកខាងឆ្វេងវាបញ្ជាក់ពីការឈឺចាប់ខ្លាំងលើសពីពាក្យពណ៌នា។
«អាយ៉ាង!ឯងកើតអី?»យូអ៊ី ងាកមកក្រោយឃើញមិត្តរមួលខ្លួនចូលគ្នាដឫខ្ទប់ទ្រូងជាប់
«ឯងជួយយកថ្នាំក្នុងកាបូបអោយខ្ញុំបន្តិចមក»នាងតូចព្យាយាមនិយាយខ្សោយៗយូអ៊ីឮបែបនេះភ័យស្លន់ទាញកាត្តាបរៀនរបស់អ៊ីយ៉ាងចាប់បានដបថ្នាំពណ៌សរួចចាកចេញមួយគ្រាប់ឲ្យទៅនាងតូច អ៊ីយ៉ាងទទួលពីមិត្តដើម្បីលេបវា
«មានអ្វីមែនទេក្មេងៗ»អ្នកគ្រូបន្ទប់ថ្នាក់ដើរមកជិតយូអ៊ីព្រោះឃើញនាងធ្វើខ្លួនស្លន់ស្លោសិស្សគ្រប់គ្នាងាកមុខមកមើល
«អ៊ីយ៉ាងនៅសុខៗក៏ចុកទ្រូងខាងឆ្វេងរបស់នាងអ្នកគ្រូ»
«ពិតមែនហេ៎?អ៊ីយ៉ាងយ៉ាងមិចហើយកូន?»អ្នកគ្រូភិតភ័យទើបទាញនាងតូចដែលបាត់មាត់ឆឹងមិនហាស្ដីនោះ
«ឆែលលីបីមិត្តទៅបន្ទប់ពេទ្យឥឡូវនេះ»អ្នកគ្រូពេលឃើញថានាងសន្លប់បាត់មាត់ឆឹហបែបនេះក៏ស្ទុះស្ទាឆោចោពេញហ្នឹងគាត់មិនមែនប្រទះហេតុការបែបនេះពីមុនមកឡើយ សិស្សគ្រប់គ្នានាំគ្នាតាមសម្លឹងងើបឈរមើលដោយការបារម្ភ
«កូនៗរៀនធម្មតាទៅណាកុំនាំគ្នាស្លន់អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកយើងក៏ថាបាន»
«អ្នកគ្រូខ្ញុំសុំទៅមើលមិត្ត តោះណាងយី»រាងល្អិតពីរនាក់រត់ចេញទៅតាមឆែលលីយ៉ាងលឿននាងបារមកភស្ទើប្រះទ្រូងទៅហើយ
«បើនណាគេមានបញ្ហាអ្វីប្រាប់អ្នកគ្រូឮទេដល់ម៉ោងហើយគ្រប់គ្នាអាចចេញទៅញាំបាយបានហាមទៅបន្ទប់ពេទ្យយល់ទេ?ខ្លាចរំខានដល់មិត្តក៏ខ្លាចមិត្តភ័យព្រួយដូចគ្នា»
«ចា៎/បាទ»ពួកគេឆ្លើយព្រមគ្នាមុននិងរៀបចំសៀវភៅរបស់ខ្លួនដើម្បីចាកចេញថ្ងៃនេះចុងសប្ដាហ៍អ្នកខ្លះទៅញាំបាយនៅផ្ទះខ្លះញាំនៅសាលារៀនរួចទៅបណ្ណាល័យបន្តជាទម្លាប់។
   អ្នកគ្រូក៏ទៅមើលនាងតូចក្នុងបន្ទប់ដោយមានគ្រូពេទ្យស្រីម្នាក់ពិនិត្យអាការៈរបស់នាងតូច ដំណឹងនេះឮដល់ត្រចៀកនាយកសាលាធំគាត់រត់ទៅទាញទូរស័ព្ទខលទៅប្រាប់ដល់ហូស៊ុកភ្លាមៗ អ្នកផ្ទះដឹងរួចមិនរងចាំយូមករកនាងដល់សាលារៀន
«នាងយ៉ាងមិចហើយ?»ហូស៊ុក សួរទៅកាន់គ្រប់គ្នាដែលឈរនៅទីនោះ
«នាងមិនអីទេលោកពូ»យូអ៊ី ឱនលំទោនបន្តិចមុននិងឆ្លើយតបបែបអ្នកថ្លៃថ្នូរទៅតាមរបៀបរបស់នាង
«នាងតូចមិនអីនោះទេប្រហែលជំងឺខ្សោយបេះដូងរើឡើងភ្លាមៗទើបបណ្ដាលឲ្យចង្វាក់បេះដូងលោតខុសធម្មតាបន្តិចទៀតនាងភ្ញាក់ហើយ»គ្រូពេទ្យប្រាប់ទៅកាន់គ្នាដោយស្នាមញញឹម ហូស៊ុកសម្លឹងមើលរាងកាយតូចៗនៅកណ្ដាលគ្រែតូចល្មមដោយក្រខ្សែភ្នែកទទេស្អាតមុននិងដើរចូលទៅខាងក្នុងបីកូនស្រីរបស់ខ្លួនត្រឡប់ទៅវិញដោយមានឌិបជាអ្នកកាន់កាត្តាបពីក្រោយរាងក្រាស់ គ្រប់គ្នាក៏បំបែកគ្នាត្រឡប់ទៅផ្ទះវិញថ្ងៃនេះពេលល្ងាចមិនបានរៀននោះទេសុីលីណាដែលឈរមើលពីជ្រុងម្ខាងនាងឆ្លេឆ្លារត់ទៅរកហូស៊ុកដើម្បីសួរពីអាការៈរបស់មិត្តទាំងស្លេកស្លាំ
«លោកម្ចាស់អ៊ីយ៉ាង!យ៉ាងមិចហើយ?»គ្មានការឆ្លើយតបពីអ្នកម្ខាងទៀតគេហាក់មិនខ្វល់ខ្វាយពីសំដីរបស់នាងល្អិតម្នាក់នោះឡើយរួចក៏ចូលក្នុងឡានស្ព័ធំល្មមមួយដោយមានរាងកាយតូចនៅក្នុងដៃ
«សុីលីណា!នាងជិះឡានទៅជាមួយនាយជីមមីទៅ»ឌិប បែរមកប្រាប់អ្នកដែលឈរឆ្ងាយពីឡានប្រហែលមួយជំហាននោះ
«ចា៎»នាងតូចងក់ក្បាលរួចក៏ដើរទៅរកឡានរបស់ជីមមីដែលចតចាំនោះ សកម្មភាពរបស់សុីលីណាមិនអាចផុតពីក្រខ្សែភ្នែករបស់ក្មេងទាំងបីនាក់នោះបានទេយូអ៊ីសើចឡើង
«នាងចរឹកបែបហ្នឹងមិនកែ»
«ហូ៎!អតីតរបស់ឯងណាឆែលលីហាសហា»ណាងយី សើចខ្លាំងៗជាមួយយូអ៊ីរួចក៏ដើរទៅរកចំណតឡានក្រុងជាមួយមិត្តសម្លាញ់របស់ខ្លួន នាងជាកូនអ្នកមានពិតមានខ្លាំងតែនាងចង់ជិះឡានក្រុងមានមនុស្សច្រើនវាយ៉ាងមិច?
«ចំពិតមែនហើយពួកនាងមិនជិះឡានផ្ទាល់ខ្លួនទេឬយ៉ាងមិច?»ឆែលលីរត់មកកៀកកយូអ៊ីដែលមាកម្ពស់ទាបជាងគេត្រឹមកនោះ
«យើងប្រាប់ប៉ាម៉ាក់ហើយថាយើងជិះឡានក្រុងរាល់ថ្ងៃ យល់ថាវាសប្បាយ»ណាងយី និយាយទាំងញញឹមញ៉ាក់ចិញ្ជើមនាងជិះព្ងោះមើលទៅវាមិនស្ត្រេសហើយក៏មិនះស់លុយទេសម្រាប់សិស្សសាលាដោយគ្រាន់តែមានកាតសិស្សដើម្បីស្កេនបញ្ជាក់ប៉ុណ្ណោះ
«ត្រូវហើយ!យើងចេញពីនេះកុំទៅផ្ទះអីទៅញាំអីនៅតាមចិញ្ជើមផ្លូវទៅ នៅផ្សាខាងក្រោយក្រុង ឯងដែលទៅទេឆែលលី?មើលទៅឯងមិនធ្លាប់ទេតែយើងនិងណាងយីទៅរហូតសប្បាយណាស់ហើយអាហារនៅទីនោះឆ្ងាញ់ៗទៀតផងតម្លៃសម្យល្មមញាំតែរស់ជាតិវិញផ្កាយប្រាំសុំចាញ់»យូអ៊ី រៀបរាប់និយាយវែងញ៉ាប់ម៉ាត់ស្មេរតាមចរឹករបស់នាង
«បានលើកក្រោយចាំហៅអ៊ីយ៉ាងមកជាមួយមើលទៅនាងក៏មិនមែនជាមនុស្សប្រកាន់ខ្លួននោះទេ»
«អ៊ីយ៉ាងជាមនុស្សត្រង់មិនចេះប្រកាន់ខ្លួនតែនាងព្រះនាងក្លែងក្លាយនោះទេប្រកាន់ណាស់មើលតែខ្លួនរស់មៅក្នុងវាំងអញ្ជឹងហាសហា»យូអ៊ីសើចខ្លាំងឡើងមកធ្វើឲ្យអ្នកនៅតាមផ្លូវមើលមុខនាង នាងល្អិតលើកដៃខ្ទប់មាត់ធ្វើដូចភ្ញាក់ផ្អើលខ្លាំងណាស់អញ្ជឹង
«បានហើយតោះៗ»

______
មួយជាតិមកម្ដង🥹🤍

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now