ភាគទី២១ ២២

18 1 0
                                    



ភាគទី២១

ក្រោយពេលដាក់ឲ្យនាងល្អិតគេង ហើយហូស៊ុកក៏ដើរទៅជិតទូដាក់សៀវភៅនិងរបស់របរចាស់ៗដែលគេរក្សាទុក ជាយូនោះដៃមាំកាន់ មនុស្សយន្តរួចក៏ដាក់លើធ្នើខ្ពស់ជាងគេ ផុតពីដៃរបស់នាងល្អិតដែលនៅលើគ្រែ។
  «វាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ សោះកោតតែចេះធ្វើឲ្យក្មេងចាប់អារម្មណ៍ដែរន៎»រាងខ្ពស់រអ៊ូ ព្រមទាំងសម្លឹងមើលនាងល្អិតអ៊ីយ៉ាងទាំង ញញឹមចុងមាត់ រួចក៏ដើរចុះទៅខាងក្រោមដើម្បីទៅធ្វើការងាររបស់គេបន្ត។
   «លោកម្ចាស់»ខណៈរាងក្រាស់ ដើរចុះពីខាងលើមកដល់ក្រោមភ្លាម នាយឌិប ដែលអង្គុយលើសាឡុងនោះក្រលេកឃើញរួចងើបឈរ ឱនគំនាបបន្តិច
   «មានអ្វីមែនទេ?»ហូស៊ុកដាក់ ខ្លួនអង្គុយចុះរួចក៏ទាញឯកសារលើតុមកលើ មុនសួរទៅកាន់ឌិបដែលធ្វើរឹកពារអេះអុញហាក់មានរឿងអ្វីជាប់ជំពាក់នៅក្នុងចិត្ត។
   «ខ្ញុំទាក់ទងលោកហ្វ្រីសុីនទង់ បានហើយប៉ុន្តែចំណិតរបស់គេប្រាប់ថាសប្ដាហ៍ក្រោយទើបមកប្រទេសចិនពិតប្រាកដមែន»
   «ហុឹម ណាក់ទុកទៅយើងទៅនិយាយដោយផ្ទាល់»ហូស៊ុកងក់ក្បាលទទួលពាក្យរួចក៏លើកឯកសារមកពិនិត្យធម្មតា
   «បាទលោកម្ចាស់»ឌិប ឱនគំនាបបន្តិចរួចក៏ដើរចេញទៅមិនហ៊ានរំខានចាហ្វាយរបស់ខ្លួនធ្វើការងារឡើយ។

រសៀលត្រជាក់បានចូលមកដល់ខ្យល់ក៏ចាប់ផ្ដើមកន្ទ្រាក់មេឃឡើងផ្គររន្ទះតាមរដូវកាលរបស់វា ភ្លើងអគ្គិសនីក៏ចាប់ផ្ដើមដាច់ រាងកាយតូចដែលអង្គុយលើគ្រែនោះភ័យចង់ស្លន់ ពេលដែលនៅសុខៗភ្លើងដាច់ រន្ទះចាញ់ខ្វែងខ្វាត់ទោះនាងមិនខ្លាចតែវាក៏ធ្វើឲ្យភ័យញ័រទ្រូងដូចគ្នា អ៊ីយ៉ាង រត់ទៅទាញបិទវាំងនូន ឲ្យជិតដើម្បីកុំឲ្យពន្លឺភ្នែកជន្ទោចូលមកដល់ខាងក្នុងបន្ទប់។ ល្ងាចម៉ោង6នេះនាងតូចបានត្រឡប់មកនៅក្នុងបន្ទប់ខ្លួនឯងវិញហើយព្រោះមិនចង់គេងនៅបន្ទប់របស់គេយូនោះទេ។
តុក**
   សម្លេងគោះទ្វាបន្ទប់បានបង្វែរចំណា
ប់អារម្មណ៍កាយតូចឲ្យបែរទៅរកមាត់ទ្វាមុននិងដើរទៅ ទាញគន្លឹះទ្វាបម្រុងនិងបើកតែក៏ផ្អាក់សិនពេលគំនិតរបស់នាងបានផុសឡើងមក។
   «ឃុះៗអ្នកណាគេហ្នឹង?»អ៊ីយ៉ាង ធ្វើជាក្អកនិយាយមិនចេញសួរទៅកាន់អ្នកខាងក្រៅដែលនាងដឹងរួចហើយថាជាអ្នកណា
  «គឺយើងបើកទ្វាមក»ហូស៊ុកជ្រួញ
ចញ្ជើមពេលឮសម្លេងនាងល្អិតក្អកគេស្មានតែនាងឈប់ឈឺហើយតើ
ក្រោក ដៃតូចចាប់បើទ្វារួចក៏មើលមុខអ្នកម្ខាងទៀតដោយក្រខ្សែភ្នែកស្រទន់មុននិងលើកដៃខ្ទប់មាត់ក្អកហើយសួរទៅកាន់គេទាំងឱនមុខក្អកដូចអ្នកកើតជំងឺរបេង                 «លោកមកមានការអី? តិចឆ្លងពីខ្ញុំទៅ»
   «យើងមកប្រាប់ថាអាទិត្យក្រោយត្រូវ
ចូលរៀនហើយនាងត្រូវប្ដូរមកសាលាកណហដាលក្រុងវិញ»រាងក្រាស់ប្រាប់ទៅកាន់នាងតូចទាំងសម្លឹងមើលមុខនាងគេចង់សួរថានាងកើតអ្វីទេ?ឈឺកខ្លាំងទេ?ត្រូវការញ៉ាំថ្នាំឬអត់?ទៅពេទ្យទេ?តែគេធ្វើមិនបាន
  «ហេតុអ្វីមិនឲ្យពួកលោកពូនោះមក ប្រាប់ខ្ញុំ?ចាំបាច់ប្រាប់ដោយខ្លួនឯងធ្វើអ្វី?»នាងល្អិតប៉ិនអាចម៏ចៃធ្វើមុខស្មើរសម្លឹងមុខគេចំៗនាងភ្លេចធ្វើជាឈឺបាត់ហើយទើបគេជ្រួញចញ្ជើមម្ដងទៀត
  «ឈប់ឈឺហើយហ៎?»ពេលឮសំនួរ គេភ្លាមអ៊ីយ៉ាងកំពូលល្បិចចាប់ផ្ដើមបើកភ្នែកភ្លើសៗដូចពស់រួចក៏យកដៃមកទល់ក្បាលមុននិងរអ៊ូឡើង។
  «នៅតិចតួចអួយឈឺក្បាលណាស់ បើលោកអស់អីហើយឆាប់ទៅវិញទៅខ្ញុំចង់សម្រាក់» ក្រឹប នាងនិយាយចប់ភ្លាមទាញទ្វាបិទរកតែគេតបមិនទាន់បាន ហូស៊ុក វិញរកនិយាយអ្វីមួយចេញមកតែគេអាក់ឈប់និយាយមុននិងដកដង្ហើមធំរួចដើរចេញទាំងក្រវីក្បាល ស្មានតែគេតាមគំនិតនាងមិនទាន់ហេ៎?ចង់ឲ្យគេគេងឱបមែនទេទើបខំនោះខំ?នាងនេះពិតជាក្មេងពេកហើយធ្វើអ្វីក៏គេសឹងតែតាមមិនទាន់ទៅហើយ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now