ភាគទីភាគទី៣៩-៤០
នាងតូចអ៊ីយ៉ាងងើបពីម៉ោង៥ព្រឹកក៏មិនបានឃើញអ្នកដែលគេងនៅក្បែកាលពីយប់មិញវាគ្មានអ្វីចម្លែកឡើយព្រោះគេតែងតែបែបនេះ ប៉ុន្តែរៀងប្លែកខុសរាល់ដងគេសរសេរណូតបិទលើទូរស័ព្ទថ្មីរបស់នាងដែលនៅក្បែរតុរៀន ក្នុងណូតសរសេរថា [ងើបពីគេងមិនបាច់ធ្វើការទៀតទេយើងឈប់ឲ្យនាងធ្វើហើយ ពេលងើបឡើងញ៉ាំអាហារពេលព្រឹករួចកុំភ្លេចញ៉ាំថ្នាំដែលដាក់លើតុនោះផង យើងអនុញ្ញាតឲ្យមិត្តនាងមកលេងបានប៉ុន្តែសម្រាប់បរិវេនវិមាននេះប៉ុណ្ណោះហាមចេញក្រៅយល់ហើយមែនទេ?
┐( ∵ )┌]
«គេដឹងហើយ ហ៉ឹស បែបនេះក៏គួរឲ្យស្រឡាញ់ដែរតើ»រាងតូចញញឹមទាញកន្សែងចូលទៅងូចទឹកសម្អាតខ្លួនប្រហែលមួយសន្ទុះធំនាងក៏ចេញមកវិញរៀបចំខ្លួនរាងតូចស្លៀកខោក្រណាត់ក្រាស់ជើងខ្លីត្រឹមពាក់កណ្ដាលភ្លៅតូចអាវដៃវែងជាឈុតម៉ាក់Gucciពណ៌ទឹកដោះគោវាជាឈុតដែលហូស៊ុកទិញឲ្យសាកសមនិងក្មេងដូចនាងណាស់នាងទម្លាក់សក់វែងត្រឹមចង្គេះខ្មៅគ្រឹបដោយពាក់បូក្រណាត់ថ្លៃម៉ាក់ប្រេនDiorសមអើយសែនសម នាងមើលពីជ្រុងណាក៏ស្រស់ស្អាតបន្ថែមនិងរបស់ថ្លៃៗមើលទៅកាន់តែលូយឆាយទោះបីស្លៀកសម្លៀកបំពាក់ថោកៗធម្មតាក៏នាងនៅតែថ្លៃថ្នូរដូចជាព្រះនាង រាងតូចដើរទៅទាញស្រោមជើងពណ៌សមកពាក់បិទបាំងប្រអប់ជើងតូចៗ មុននិងយកកាបូបពណ៌ដូចនិងសម្លៀកបំពាក់យកមកស្ពាយ ក្នុងការបូកមានសៀវភៅត្រៀមសម្រាប់ចូលរៀនថ្នាក់ចុងក្រោយនៃវិទ្យាល័យនេះហើយទើបនាងប្រឹងប្រែងជាងរាល់ឆ្នាំទាំងអស់។
«អៅ!អ្នកនាងតូចក្រោកលឿនខ្លាំងណាស់នេះទើបតែម៉ោងប្រាំមួយព្រឹកទេ»ម៉ីៗពេលក្រលេកឃើញនាងល្អិតដើរចុះមកបែបនេះប្រញ៉ាប់ប្រញ៉ាល់ទៅទទួល និងយកថ្នាំដែលដាក់ក្នុងប្រអប់យកមកកាន់
«ខ្ញុំក្រោករាល់ដងតែម៉ោងស្មើហ្នឹងរួចទៅធ្វើការ»រាងតូចញញឹមពព្រាយដើរទៅអង្គុយតុអាហារ ដោយមានអ្នកបម្រើពីរបីនាក់របៀបចំបបរពេលព្រឹកដែលលោកម្ចាស់បានបញ្ជាហើយដាក់បង្គាប់ថានាងល្អិតម្នាក់នេះមិនមែនជាអ្នកដទៃប៉ុន្តែជាកូនរបស់គេ។
«លើកនេះមិនបាច់ធ្វើការងារទៀតទេព្រោះលោកម្ចាស់ហាមដាច់ខាតហើយ»ម៉ីៗនិយាយដោយប្រាកដប្រជា មុននិងរបៀបចំថ្នាំតាមការនែនាំរបស់ដុកទ័ប្រចាំវិមាននេះប្រាប់មកយ៉ាងល្អិតបំផុត
«ហ៉ើយ!អផ្សុកស្លាប់ហើយ»រាល់ដងធ្វើការងារមិនឈប់បែរជាមកឲ្យនៅស្ងៀមៗបែបនេះនាងមុចនិងអាចនៅស្រួលទៅពិតជាពិបាកណាស់
«ហៅមិត្តរបស់អ្នកនាងមកលេងទីនេះមកទីនេះមានកន្លែងច្រើនណាស់ កន្លែងវាយកូនគោល កន្លែងហាត់ប្រាណនិងកន្លែងផ្សេងៗទៀតជិះសេះលេងក៏បានមានសួនច្បារពេលរៀនមិនរំខានច្រើនទេនៅទីនេះល្អបំផុតខ្ញុំរៀនចេះដោយសារតែស្ងប់ស្ងាត់ល្អត្រកាល»ម៉ីនិយាយញ៉ាប់ម៉ាត់មិនដកដង្ហើបអ្វីបន្តិចធ្វើឲ្យនាងតូចចំហមាត់ធ្លុងចាំស្ដាប់
«បងរៀនសកលវិទ្យាល័យមែនទេរៀនឆ្នាំទីប៉ុន្មាន?»
«ត្រូវហើយអ្នកនាងតូច ខ្ញុំរៀនសកលវិទ្យាល័យរៀនឆ្នាំទី៣ហើយ ហើយកុំសួរថារៀនដល់សកលវិទ្យាល័ហើយហេតុអ្វីនៅតែមកបម្រើនៅក្នុងវិមាននេះទៀត?កុំសួរព្រោះសំនួរនេះខ្ញុំស្ដាប់ឡើងសឹកត្រចៀកហើយ ចម្លើយរបស់ខ្ញុំលោកម្ចាស់មានព្រះគុណមកលើខ្ញុំណាស់កាលនោះខ្ញុំនៅក្មេងប៉ារបស់លោកម្ចាស់បានយកខ្ញុំមកចិញ្ជឹមផ្ដល់កន្លែងស្នាក់នៅហូបចុកនិងបានរៀនសូត្រដល់ចប់ថ្នាក់វិទ្យាល័យពេលនោះខ្ញុំបានគិតរួចហើយថានិងឈប់រៀមប៉ុន្តែលោកម្ចាស់សង្ហារបស់ពួកយើងបានផ្ដល់ការឧបត្តម្ថរហូតឲ្យខ្ញុំបានចូលរៀននៅសកលនិងគេ ខ្ញុំបាននិយាយហើយថាខ្ញុំមិនទៅណាទេចាំបម្រើនៅទីនេះរហូតដល់ស្លាប់»ម៉ី និយាយថោយម៉ឺនម៉ាត់និងបញ្ជេញភាពស្មោះត្រង់តាមក្រខ្សែភ្នែក គ្រួសារត្រកូល ជុង ជាព្រះដែលបានបង្ហើតនាងឲ្យមានជីវិតម្ដងទៀតរកឯណាបាន។
«ផ្លាប់ៗអស្ចារ្យណាស់បង»អ៊ីយ៉ាងទះដៃអបអរទៅកាន់ម៉ីម៉ីទាំងសើចញញឹមហើយពួកគេទាំងពីនាំគ្នាសើច ស្ទើតែបែកវិមានទាំងមូល ខណៈកំពុងតែសើចសប្បាយនោះក្មេងស្រីម្នាក់ទៀតចុះពីលើវិមានដើរមករកអ៊ីយ៉ាង ទាំងទឹកមុខស្រពោនដូចមានរឿងអ្វីម្យ៉ាង
«អ្នកនាងអ៊ីយ៉ាងខ្ញុំគិតថាដល់ម៉ោងទៅផ្ទះវិញហើយប៉ុន្តែសម្លៀកបំពាក់អ្នកនាង?ខ្ញុំគួរតែធ្វើបែបណាទៅមិនដឹងថាថោករបៀបណាទេ»នាងចង់សម្ដៅលើឈុតតុក្កតាខ្ជូតៗខោខ្លីអាវដៃខ្លីសម្រាប់គេងយប់នេះមិនដឹងគួរធ្វើបែបណាហើយសម្លៀកបំពាក់ក៏ប្រលាក់ទៀតកាលពីយប់មិញនេះ។
«អៅមិនអីនោះទេ ចាំខ្ញុំឲ្យគេបោកក៏បានព្រោះបោកធម្មតាមិនកើតនោះទេហិហិ»អ៊ីយ៉ាងងើបឈរនិយាយជាមួយសុីលីណាទាំងញញឹមបិទមាត់មិនជិតរាល់ដងនាងមុខងាប់ចូលចិត្តបង្កររឿងប៉ុន្តែនាងមិនសូវមានមិត្តនោះទេមានតែពីរនាក់ម្នាក់នៅជិតម្នាក់ទៀតនៅសហរដ្ឋអាមេរិកឯនោះឆ្ងាយដូចមេឃ ប៉ុន្តែពេលបានមកនៅទីនេះដូចជាគ្រាន់បើជាងមុន
«ខោអាវខ្ញុំយប់មិញក៏ប្រលាក់អស់ហួយខ្ញុំពិតជាយ៉ាប់ពិតមែន»សុីលីណា អេះក្បាលទាំងរអៀសចិត្តដែលនាងរំខាននាងតូចអ៊ីយ៉ាងរហូតតាំងពីជួបគ្នាដំបូងមក
«សម្លៀកបំពាក់ខ្ញុំមានច្រើនណាស់អាចពាក់បានណាឈុតខ្លះខ្ញុំមិនបានស្លៀកនោះទេខ្លះទៀតស្លៀកបានតែម្ដងពីរដងក៏ទុកចោល»រាងតូចអូសដៃសុីលីណាឡើងទៅខាងលើវិញ ដោយនៅក្រោមក្រខ្សែភ្នែករបស់ម៉ីៗនិងអ្នកបម្រើច្រើនទៀត
«មិនកើតទេដឹងខ្ញុំមិន..»
«ខ្ញុំចង់ធ្វើជាមិត្តរបស់សុីលីណា ជាមិត្តនិងគ្នាមានរឿងអ្វីត្រូវជួយគ្នាន៎កាលពីម្សិលក្រែងប៉ារបស់សុីលីណាថាចង់ឲ្យខ្ញុំជាមិត្តរបស់នាងនោះអី»
«ចា៎..ពិតមែនហេ៎?»
«ពិតមែន»
«បើចឹងយើងជាមិត្តនិងគ្នាហើយណា»សុីលីណា ញញឹមលិបភ្នែកទទួលស្គាល់ថានាងមានចិត្តច្រណែនអ៊ីយ៉ាងដែលមានអ្វីលើសនាងក៏ពិតប៉ុន្តែហេតុការណ៍យប់មិញនាងបានគិតម្ដងហើយពេលខ្លះនាងមិនទាន់ស្គាល់អ៊ីយ៉ាងច្បាស់ក៏ថាបាន
«ហុឹមខ្ញុំសប្បាយចិត្តណាស់ពេលណាដែលចង់មកគេងនៅទីនេះក៏មកបានណាចាំខ្ញុំសុំដេឌីឲ្យ ខ្ញុំនិងបានគេងឱបសុីនោះអី»នាងតូចញញឹមហក់សប្បាយចិត្តនិងមិត្តភាពមួយនេះខ្លាំងណាស់
«មិនអីនោះទេក្រែងចិត្តលោកម្ចាស់»នាងនិយាយព្រមទាំងឱនមុខចុះ
«មិនអីទេសុីជាមិត្តខ្ញុំហើយកុំខ្លាចអី»
«ចា៎អ្នកនាងអ៊ីយ៉ាង»
«អត់ទេហៅថាអាយ៉ាងឬក៏អាអ៊ីអីបែបនេះក៏បាន»
«ចា៎អាយ៉ាង»
«ល្អណាស់នេះបានសមជាមិត្តខ្ញុំ បានហើយទៅងូចទឹកសិនទៅខ្ញុំរៀបចំឈុតឲ្យសុីនិងអាលបានញ៉ាំអាហារពេលព្រឹកនិងគ្នា»សុីលីណា ក៏ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនចំណែកនាងតូចវិញដើរទៅកាន់បន្ទប់ដាក់សម្លៀកបំពាក់និងរបស់របរផ្សេងៗជាច្រើន នាងតូចជ្រើសរើសយកឈុតរូបពណ៌ផ្កាឈូកស្រាលដៃមួយស្រុងចុះលើក្បាលជង្គង់បន្តិច ជាមួយនិងបូសក់ធម្មតាតែថ្លៃគួរសមដែលវាជារបស់នាងទិញកាលដែលប៉ារបស់នាងនៅមាន។ក្រោយពីរៀបចំខ្លួនយ៉ាងរៀបរយពួកគេទាំងពីបណ្ដើរគ្នាចុះទៅកាន់តុអាហារទាំងស្នាមញញឹម ពេលទៅដល់ក៏ភ្ញាក់ផ្អើលនិងវត្តមានរបស់មិត្តសម្លាញ់របស់នាងគ្មាននណាក្រៅពី យ៉ាងប៊ីន នោះទេគេមកទីនេះបានយ៉ាងមិច?ហើយមកធ្វើអ្វីក៏មិនដឹងសំខាន់នាងនឹកគេសឹងស្លាប់ហើយ។
«ហ៉ើយ!អាប៊ីន»រាងតូចស្ទុះទៅឱបមិត្តដោយនឹករលឹកមិនបានជួបពីរបីថ្ងៃដូចមិនបានជួបរាប់ឆ្នាំ
«នាងស្វាយើងស្មានតែមិនបានជួបឯងហើយតើ»កម្លោះសង្ហាដែលមានមុខមាត់មិនខុសពីថេយ៉ុងប៉ុន្មាននោះ ញ៉ាក់ចោញ្ជើមដាក់ស្នេហ៍នាងតូចនៅចំពោះមុខប៉ុន្តែនាងមិនមានអារម្មណ៍អ្វីនោះទេហើយវាជាការលេងសើចក្លាយជាទម្លាប់
«ឯងមកយ៉ាងមិចបាន?»នាងតូចសួរទាំងដាក់ខ្លួនអង្គុយលើកៅអីតុអាហារដែលបានរៀបចំយ៉ាងស្រេចនោះ
«ជិះឡានមកសួរភ្លើ»យ៉ាងប៊ីន ដោះវែនតាខ្មៅអង្គុតក្បែរនាងហើយខណៈនោះសុីលីណាក៏ដាក់ខ្លួនអង្គុយជិតនាងល្អិតអ៊ីយ៉ាងដោយស្ងៀមស្ងាត់
«កុំតាប៉ែនៅទីនេះមិចនិងអាចចេញចូលបានតាមចិត្ត?»ក៏ពិតមែនវិមានរបស់ហូស៊ុកហេតុអ្វីនិងឲ្យនណាចេញចូលបានតាមតែអំពើចិត្តនោះ
«អឺ..បងហូស៊ុកឲ្យយើងមកទើបយើងចូលបាននិងហើយតែថាហេតុអ្វីចូលមិនបាន?បើទីនេះយើងរត់លេងកាលនៅក្មេងឡើងចង់សឹកដីអស់ហើយហ្នឹង?»ក៏ពិតមែនវាគ្មានអ្វីប្លែកទេបើថេយ៉ុងចូលចិត្តមកទីនេះយកប្អូនមកជាមួយរាល់ពេលនណាក៏ដឹងឮបងប្អូនត្រកូល គីមសុីពីង ស្រលាញ់គ្នាកម្រិតណាមិនមែនបងប្អូនត្រកូលសាវ សក់អាណាក្បាលអាហ្នឹងនោះទេ។
«ក៏បានយើងខុស អេ៎ឈប់នេះសុីលីណាជាមិត្តថ្មីរបស់យើង»ទោះបីជាបែបណាក៏មិនភ្លេចនែនាំមិត្តថ្មីឲ្យមិត្តរបស់ខ្លួនបានស្គាល់នោះទេ
«អូហ៍..កូនលោកម្ចាស់ណាដែរបាទ»យ៉ាងប៊ីន ញញឹមស្រស់ដាក់សុីលីណារួចក៏ដួសបបរចូលមាត់ចាំស្ដាប់ចម្លើយពីនាង គេមិនមានបំណងចម្អកនាងឡើយព្រោះតែគេមើលតាមការតែងខ្លួនរបស់នាងមិនខុសពីកូនស្រីអភិជនមានអំណាចហើយម្យ៉ាងមិត្តរបស់អ៊ីយ៉ាងមួយៗមិនមែនអន់នោះទេទើបសួរលេងៗទៅ។
«អាប៊ីនកុំខ្វះសុជីវធម៌ពេក»ពេលឃើញសុីលីណានាងធ្លាក់ទឹកមុខកនាងក៏ស្ដីឲ្យមិត្ត
«អា៎!!សុំទោសឆាប់ញ៉ាំបបរទៅទាន់ក្ដៅ»ពួកគេទាំងបីនាក់នាំគ្នាហូបបបរអស់ពីចានរួចក៏ទៅសួនក្បែរនេះដើម្បីរៀនបន្តដើម្បីប្រលងចូលសកលវិទ្យាល័យល្អៗឲ្យបាន យ៉ាងប៊ីនអ្នកដែលប្រលងចប់ហើយមិនបានខ្វល់ទេគេវិចទូរស័ព្ទលេងធ្វើមិនដឹង រួចក៏អូសIGចុះឡើងៗឃើញមានសាបានផ្ញើរមកខ្លួន លេងចុះឡើងៗពួកគេក៏ចាប់ផ្ដើមវីឌីអូខលជាមួយគ្នាហើយអ្នកដែលខលមកគឺ ខ្វាង លីអ៊ីង ជាមិត្តសម្លាញ់ម្នាក់ទៀតរបស់អ៊ីយ៉ាងនាងជាកូនរបស់លោក ឧត្តមសេនីយ៍ឯក វ៉ុនហ្វូទង់ ខ្វាង ដែលជាប្អូនស្រីរបស់ ខ្វាង កុងសៀ អនាគតបងថ្លៃរបស់អ៊ីយ៉ាងនេះឯង ពួកនាងគ្មានអ្នកណាទេរាប់អានគ្នាឯងបែបនេះតាំងពីតូចៗមកម្លេះប៉ុន្តែ លីអ៊ីងត្រូវទៅរៀនបន្តនៅUSAតាំងពីអាយុ15ឆ្នាំទើបពួកគេមិនសូវបានជួបគ្នាបានត្រឹមតែខលតាមទូរស័ព្ទដូចពេលនអញ្ជឹង។.