ភាគទី២៦ចំណាយពេលជាច្រើនម៉ោង អ៊ីយ៉ាង មិនព្រមចុះមកខាងក្រោមទាល់តែសោះនេះក៏ថ្ងៃត្រង់ណាស់ទៅហើយ មិនឃើញនាងចេញមកញ៉ាំបាយអ្វីបន្តិចសោះធ្វើឲ្យ យូណា និង ម៉ី ឈរនៅមុខជណ្ដើរមើលមុខគ្នាទាំងចង់យំ ព្រោះនាងព្យាយាមហៅប៉ុន្មានដងហើយតែ មិនឮនាងល្អិតឆលើយតបអ្វីបន្តិចថែមទាំងចាក់សោខាងក្នុងទៀតផង។
«ធ្វើយ៉ាងមិចទៅអ្នកនាងមេកា?»ម៉ី ស្លន់ដូចមាន់ស្ងោព្រោះបើលោកម្ចាស់ដឹងថានាងល្អិតកូនឆ្កែតូចរបស់គេមិនបានញ៉ាំអីតាំងតែពីព្រឹកនោះច្បាស់ណាស់ថាពួកនាងគ្មានរស់ស្រួលទេ ព្រោះមុននិងទៅផ្ដាំហើយផ្ដាំ ថាឲ្យពួកនាងមើលតែចាត់ការអោយបានល្អបំផុត បើតែបែបៗនេះអីនាងរស់ដល់អាយុសាមសិបនិងគេទេ?
«មានកូនសោសាគួរចាំបន្តិច» មិនរង់ចាំយូ យូណា នាងរត់សម្ដៅទៅបន្ទប់ដាក់កូនសោទាំងអស់នៅក្នុងវិមាននេះ បន្តិចក្រោយមកនាងត្រឡប់មកវិញជាមួយកូនសោមួយបាច់ នេះមិនមែនត្រឹមសាគួរធម្មតាទេម៉ែឪអាសាគួរហើយ មួយបន្ទប់ៗកូនសោប៉ុន្មានទៅប្លែកអ្នកផ្ទះនេះ
«តោះពួកយើងឆាប់ទៅ»
ទៅដល់មុខបន្ទប់ភ្លាមនាងប្រញ៉ាប់ប្រញ៉ាល់ចាក់សោចូលបន្ទប់យ៉ាងលឿន ទើបនាំគ្នាដើរចូលមើលតែមិនឃើញអ្នកណានៅក្នុងបន្ទប់នេះឡើយ អារម្មណ៍ភ័យស្លន់ចាប់ផ្ដើមកើតឡើង ម៉ី ស្លេកមុខញ័រដៃខំបើកទ្វាបន្ទប់ទឹកក៏មិនឃើញមនុស្ស គ្រប់ជ្រុងអស់ហើយមិនឃើញនាងល្អិតជើងល្អម្នាក់នោះទេ។«ព្រះអើយអ្នកនាងអ៊ីយ៉ាងទៅណាហើយ?ខ្ញុំភ័យខ្លាំងណាស់»ម៉ី ដាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋទាំងរលីងរលោងទឹកភ្នែក «បើរឿងនេះឮដល់ត្រចៀកលោកម្ចាស់ខ្ញុំនិងនាងដាច់ក្បាលមិនខាននោះទេ»យូណា ក៏អញ្ជឹងទៀតមនុស្សកំពុងតែភ័យស្រាប់ផងមកនិយាយបែបនេះ នាងសុខចិត្តចងកស្លាប់ខ្លួនឯងប្រសើរជាងប្រឈមមុខនិងចាហ្វាយភ្នែកពិឃាតដូចជា ជុង ហូស៊ុក ម្នាក់នោះ។
«ធ្វើយ៉ាងមិចទៅខ្ញុំមិនទាន់ចង់ស្លាប់ទេ?»នាងស្ទុះងើបឈរឡើងទៅឱបដៃ យូណា ជាប់ទាំងទឹកភ្នែក អោយនាងស្លាប់បានរបៀបមិចបើមិនទាន់សងគុណម៉ែឪផងនាងពិតជាដឹងខុសមែនហើយដែលបណ្ដោយឲ្យវាក្លាយទៅជាបែបនេះ។
«អា៎!!!!កុំយំអីយកពេលយំទៅរកល្អជាង មកតាមខ្ញុំមក»ពួកនាងទាំងពីរចុះមកខាងក្រោយនាំគ្នាតាមរកជុំវិញវិមានតែមិនគ្រប់ជ្រុងនោះទេ ព្រោះដីនេះធំណាស់នាងតែពីរនាក់មិចនិងអាចរកសព្វនោះ។
«ល្អណាស់អាកូនម៉ែ»សម្លេងតូចៗបន្លឺឡើងនាងកំពុងបណ្ដើរសេះទៅងូចទឹកនៅស្រះជិតៗនេះ ហើយគ្មាននណាក្រៅពីនាងល្អិត អ៊ីយ៉ាង នោះទេពីដំបូងថាធ្វើលំហាត់គណិតតែនាងចង់ប្ដូរបរិយាកាសមកបណ្ដើរសេះជិះសេះវិញម្ដងយ៉ាងមិចវិញ?ហើយវាក៏អស្ចារ្យហ្នឹងហើយព្រោះសេះទាំងនេះហាក់ទម្លាប់ខ្លួនជាមួយនាងយ៉ាងចុះសម្រុង ជាពិសេសសេះពណ៌សដែលកម្មករនៅទីនេះល្បីថាវាកាចខ្លាំងណាស់ មិនឲ្យនណាប៉ះងាយៗនោះទេ ដោយលែកវាបែរជាមកត្រូវរូវជាមួយនាងទៅវិញពិតជាអភិនិហាដូចរឿងភាគឥណ្ឌា «នែ៎នាងតូចមកញ៉ាំបាយជាមួយអ៊ុំដែរទេ?ថ្ងៃនេះមានម្ហូបច្រើនខ្លាំងណាស់ប្រពន្ធរបស់អ៊ុំធ្វើម្ហូបឆ្ញាញ់មកសាកទេឃើញថាបណ្ដើរសេះមួយថ្ងៃហើយ»អ៊ុំប្រុសដែលជាអ្នកមើលសេះនៅទីនេះក៏ហៅនាងតូចអ៊ីយ៉ាងមកញ៉ាំបាយជាមួយគ្នា គាត់ចូលចិត្តនិងអាណិតនាងព្រោះតែពេលឃើញនាងហើយគាត់នឹកដល់កូនស្រីដែលមានអាយុប្រហែលគ្នា ពេលឃើញមុខនាងល្អិតម្នាក់នេះពេលណាគាត់ក៏នឹកដល់ភ្លាម។
«កំពុងឃ្លានស្រាប់ផងខ្ញុំមិនក្រែងចិត្ត ទៀតទេណាអ៊ុំ?»អ៊ីយ៉ាង ញញឹមស្រស់រួចក៏ចាកចេញពីក្រោលសេះដើរមកជិតអ៊ុំប្រុសចំណាស់ប្រហែលហាសិបជាងឆ្នាំ «មកៗនេះបាយអ៊ុំយកមកច្រើនណាស់នេះញ៉ាំឲ្យច្រើនៗទៅណា»បុរសចំណាស់អង្គុយលើគ្រែក្រោមដើមឈឺដោយមាននាងតូចអង្គុយជ្រុងម្ខាង រួចក៏នាំគ្នាញ៉ាំអាហារជាមួយស្នាមញញឹម អ៊ីយ៉ាង សួរគាត់ពីនេះពីនោះមិនចេះឈប់សោះ ពីដំបូងគិតថានាងជាក្មេងក្រអើតក្រទើមមិនចេះគោរពចាស់ទុំព្រោះតែកាលជួបដំបូងនាងមិនមើលមុខអ្នកណានោះទេព្រោះតែខឹងនិងប៉ារបស់នាងខ្លាំងពេក «ញ៉ាំបាយញ៉ែតហើយនេះផ្លែឈឺស្រស់ៗដែលដាំក្នុងរបងរបស់លោកម្ចាស់ គាត់ចិត្តល្អណាស់ដាំផ្លែឈឺឲ្យកម្មករនៅទីនេះបានហូបទាំងអស់គ្នាថែមទៀត អ៊ុំកុំអីគ្មានការងារធ្វើទេតែលោកម្ចាស់ហៅអ៊ុំមកធ្វើការជាមួយ ផ្ទះអ៊ុំនៅជិតៗនេះទេ ចុះក្មួយស្រីហេតុអ្វីបានជាមកនៅទីនេះ?ជាក្មួយឬជាញាតិខាងណារបស់លោកម្ចាស់មែនទេ?»សំនួររបស់គាត់ធ្វើឲ្យស្នាមញញឹមលើផ្ទៃមុខគួរឲ្យស្រឡាញ់រលាយបាត់ជំនួសមកវិញជាមួយក្រខ្សែភ្នែកសោកសៅនាងតូចមកនិយាយបានត្រឹមតែឆ្ងោកមុខចុះសម្លឹងមើកចុងជើងខ្លួនឯងដើម្បីទប់ទឹកភ្នែក
«បើមិនចង់ប្រាប់ក៏មិនអីដែរ អ៊ុំមានកូនស្រីម្នាក់អាយុដំណាលក្មួយនេះឯងកូនស្រីរបស់អ៊ុំមិនសូវមានមិត្តនោះទេព្រោះតែនាងជាកូនរបស់អ៊ុំ នាងបានរៀនសាលាល្អៗព្រោះតែលោកម្ចាស់ឧបត្ថម្ភ ប៉ុន្តែអ៊ុំមិនចង់ឲ្យវាបែបនោះទេអ៊ុំព្យាយាមរកលុយដើម្បីជួយកូនអ៊ុំដោយខ្លួនឯងល្អជាងអ្នកដទៃវាជាទំនួលខុសត្រូវ»ពេលដែលឮគាត់និយាយបែបនេះនាងកាន់តែច្រណែននិងស្រីម្នាក់នោះដែលមានឱពុកដូចជាគាត់ទោះក្រទ្រព្យតែក៏មិនបានក្រចិត្ត
«នាងពិតជាសំណាងណាស់ដែលបានអ៊ុំធ្វើជាប៉ារបស់នាងអ៊ុំនិយាយបែបនេះខ្ញុំកាន់តែចង់ជួបនាងហើយហិហិ»នាងតូចព្យាយាមសើចញញឹមបន្លំទុក្ខសោកនៅក្នុងចិត្តដំបៅរបស់នាងចាប់ផ្ដើមឈឺទៀតហើយ ពេលនេះអារម្មណ៍ខឹងស្អប់លើប៉ាកាន់តែមានបន្តិចម្ដងៗ ចង់ជេថានាងជាក្មេងមិនល្អក្មេងអកត្តញ្ញូ ក៏តាមចិត្តព្រោះប៉ារបស់នាងតែងតែបោះបង់នាងម្ដងជាពីរដង រឿងបំណុលតាំងពីមានរហូតដល់ក្រវាជាតណ្ហារបស់ប៉ានាងខ្លួនឯងទេកន្លែងច្រើនមិនទៅ តែបែរជាទៅរកកន្លែងវិនាសហិហោច។