ភាគទី៧០

21 2 0
                                    


      កន្លងផុតទៅប្រហែលជា១៥នាទីរាងតូចដើរចេញពីក្នុងបន្ទប់ទឹកវិញក៏វ៉ាក់អឺជាមួយនិងរាងក្រាស់ដែរឈរចាំនៅមុខបន្ទប់ទឹកតាំងពីពេលណាក៏មិនដឹង
«អុះ!មកធ្វើអីទីនេះមិចក៏មិនចាំក្នុងឡាន?»អ៊ីយ៉ាងធ្វើមុខម៉ីងមាំងទាំងមិនយល់ព្រោះតែសុខៗគេហាក់អន្ទះអន្ទែងជាមួយទឹកមុខមាំដូចខឹងនិងនណាមក
«មកនេះ»ហូស៊ុកកញ្ឆក់ដៃនាងតូចមួយទំហឹងអូសចេញពីសណ្ថាគារយ៉ាងលឿន នាងតូចស្ទើតែផ្គាប់មុខទៅហើយនាងទាបតែមួយគេខ្ពស់សឹងស្លាប់អូសទាញនាងដូចសត្វធាតុ ហើយរឹតតែមិនយល់ថាគេកើតអ្វី?ល្អនិងគ្នាសុខៗក៏ប្រែជាអាក្រក់
ក្រឹប* សម្លេងបិទទ្វាឡានបន្លឺឡើងដោយមានកាយដូចផ្អៀងទៅម្ខាងទៀតនៃឡានទំនើប ហូស៊ុកមិនខ្វល់ថានាងឈឺឬមួយក៏អត់?សំខាន់គេខឹងសឹងតែផ្ទុះភ្នំភ្លើងជាពីរទៅហើយ
«ចេញឡានទៅ»រាងក្រាស់បញ្ជាដោយសម្លេងកំណាចទៅកាន់ជំនិតរបស់ខ្លួនទាំងពីធ្វើឲ្យពួកគេព្រឺសម្បុលជាធម្មតាចាហ្វាយរបស់គេឈាមត្រជាក់ណាស់មិនងាយខឹងនោះទេ ប៉ុន្តែពេលនេះគេបញ្ជេញអាការៈខឹងច្រលោតឡើងមកនេះសបញ្ជាក់ឲ្យដឹងថាមានរឿងអ្វីមួយដែលធ្វើឲ្យគេកើតចិត្តអាក្រក់ឡើងមកភ្លាមៗមិនខាន។
«តើមានរឿងអ្វី?»នាងតូចសម្លឹងមុខគេទាំងភ័យបុកពោះផឹបៗឬមួយរឿងនោះបានឮដល់ត្រចៀកគេ?នាងពិតជាប្រហែសពិតមែន
«នៅមានមុខមកសួរទៀតមែនទេ?»ហូស៊ុកសម្លត់ខ្លាំងៗដល់ថ្នាក់រាងកាយតូចៗញ័រឡើងជាកំហុក
«មាន...មានរឿងអ្វី?ខ្ញុំមិនយល់ពិតមែន»អ៊ីយ៉ាងបើកភ្នែកធំៗនិយាយរអាក់រអួលទាំងចិត្តហេងហាងនាងសុខចិត្តធ្វើពើមិនដឹងទៅចុះក្រែងលវាមិនដូចអ្វីដែលនាងបានគិត
«សាវ អ៊ីយ៉ាង»ដៃមាំលើកចាប់ក្របួចកអាវនាងល្អិតឡើងជាមួយក្រខ្សែភ្នែកក្រហមដូចឈាមគេខឹងស្ទើតែរលាយក្លាយជាផ្កាភ្លើងទៅហើយ នាងនៅមានមុខមកសួរគេថាមានអ្វីទៀតមែនទេ?ក្លាហានពេកហើយ
   បបូមាត់តូចៗញ័រទទ្រើតដោយភាពភិតភ័យនាងមិនដែលមានអារម្មណ៍បែបនេះម្ដងណាឡើយទោះធ្លាប់មានរឿងវាយតប់គ្នាក៏ដោយតែពេលនេះវាជាពេលវេលាអាក្រក់បំផុតដែលនាងបានជួប។
  ឡានសិរីទំនើបបានឈប់ចតនៅមុខវិមានជុងដ៏ធំស្គឹមស្គៃ ទ្វាឡានបើកឡើងមកអូតូរងចាំម្ចាស់របស់ខ្លួនចាកចេញមកខាងក្រៅ
«មកតាមយើង»ហូស៊ុកប្រលែងកអាវនាងតូចប្រែមកជាច្របាច់ដើមដៃមួយទំហឹងធ្វើឲ្យសាច់ខ្ចីល្ហក់ឡើងក្រហមជាប់ដោយភាពឈឺចាប់ប៉ុន្តែវានៅចាញ់ចិត្តរបស់នាងដែលកំពុងឈឺទៅវិញទេ។ នាងល្អិតភ្នែករឹងមិនព្រមសូម្បីតែយំនាងគ្រាន់តែក្រហមភ្នែកក្រហាយព្រោះតែការអាក់អន់ចិត្តនាងមិនដែលគិតឡើយថាគេអាក្រក់ថ្នាក់នេះ?នាងគិតខុសឬមួយក៏គិតត្រូវដែលចូលទៅពាក់ព័ន្ធនិងរបស់គេបែបនេះ?
«មកវិញហើយមែនទេ..អុះ..»ម៉ីម៉ីដែលនៅចាំនៅក្នុងបន្ទប់ទទួលភ្លៀវភ្ញាក់ផ្អើលជាខ្លាំងពេលឃើញទង្វើដែលចាហ្វាយខ្លួនអូសទាញកូនស្រីយ៉ាងទីណាត់ទីណែងបែបនេះ សម្លៀកបំពាក់នាងល្អិតក៏មិនរៀបរយព្រោះតែត្រូវលោកប៉ាឈាមត្រជាក់ចាប់ក្របួចកអាវនិងអូសទាញតាំងពីនៅខាងក្រៅដល់ខាងក្នុង សកម្មភាពមួយនេះពួកអ្នកនៅក្រោបបង្គាប់ដូចជាពួកនាងបានត្រឹមតែឱនមុខចុះនិងផ្សងក្នុងចិត្តថាកុំឲ្យរឿងមិនល្អកើតឡើងប៉ុណ្ណោះ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now