ភាគទី៥២ ៥៣

15 1 0
                                    

       -បំណុលស្នេហ៍ម៉ាហ្វៀ-

ភាគទី៥២

  ក្រោយពីបញ្ជប់អាហារថ្ងៃត្រង់រួចហើយពួកគេទាំងបួននាក់ក៏ដូចជាសិស្សគ្រប់គ្នានាំគ្នាចូលបន្ទប់រៀនរៀងខ្លួនសិស្សខ្លះចូលបន្ទប់ទឹកតាមភារកិច្ចរៀងៗខ្លួន។ជាធម្មតាឆែលលីមិនមែនជាមនុស្សដែលចូលចិត្តមានគ្នានោះទេប៉ុន្តែមិនដឹងជាហេតុអ្វីបានជាងគេមកផ្លាស់ប្ដូរដើរជាមួយពួកនាងទាំងបីទៅវិញ កុំថាឡើយសិស្សគ្រប់គ្នាភ្ញាក់ផ្អើលសូម្បីតែគេខ្លួនឯងក៏ភ្ញាក់ផ្អើលដែរ
  «វ៉ាវ!លោកឆែលលីថ្ងៃនេះកើតអ្វីបានជាមកដើរជាមួយស្រីៗបែបនេះឬមួយឯងជាខ្ទើយហាសហា»ក្មេងប្រុសវ័យប្រហាក់ប្រហែលគ្នាដើរមួយក្រុមឈរបាំងផ្លូវពួកគេទាំងបួនរួចសួរឌឺដងទៅកាន់ឆែលលី ហើយវាជារឿងធម្មតាបំផុតហើយព្រោះពួកក្មេងទាំងនេះចូលចិត្តធ្វើខ្លូនអន្តពាលដើររករឿងគេក្នុងសាលា។ឆែលលីមិននិយាយរួចបម្រុងដើរចេញពីពួកគេប៉ុន្តែត្រូវក្មេងប្រុសម្នាក់ទៀតរុញស្មាគេធ្វើឲ្យរាងកាយឆែលលីដួលផ្ញាក្រោយអុកគូថ ព្រុស
«ឯងចង់ចេញទៅងាយៗមែនទេមិនឮយើងសួរឬយ៉ាងមិច?»ក្មេងប្រុសម្នាក់ដែលនិយាយឌឺដងអម្បាញ់មិញស្រែកកំហកខ្លាំងធ្វើឲ្យអ៊ីយ៉ាងនិងណាងយីចាប់ផ្ដើមខឹង
«ដូចជាជ្រុលពេកហើយឯងគិតថាខ្លួនជាអ្នកណាបានជាហ៊ានធ្វើដល់ថ្នាក់នេះ?»ណាងយី ទាញដៃយូអ៊ីមកក្រោខ្នងខ្លួនចំណែកអ៊ីយ៉ាងជួយលើកឆែលលីដោយមានណាងយីជាអ្នកឈរតបតជាមួយពួកគេ
«យ៉ាងមិចនាង?យើងមិនចង់ធ្វើបាបមនុស្សស្រីនោះទេ»
«ចឹងហ៎បើបែបនោះមែនឯងស្គាល់ស្រីដូចយើងតិចពេកហើយ» ឌឹប**មួយជើងរបស់ស្រីមាឌល្អិតកម្លាំងខ្លាំងដូចមនុស្សប្រុសធ្វើឲ្យក្មេងប្រុសម្នាក់នោះខ្ទាតទៅម្ខាង អ្នកណាមិនដឹង ណាងយី នារីតៃឃ្វាន់ដូធ្លាប់ដណ្ដើមបានមេដាយមាសពីកីឡានេះមកច្រើនហើយ។
«នាង!លោកបង»ពួកក្មេងប្រុសពីរបីនាក់នាំគ្នារត់ទៅលើកបងធំរបស់ខ្លួនឡើងមកឈរដូចដើមវិញប៉ុន្តែវាហាក់ឆ្អក់ខ្លាំងពេកទើបកម្លោះតូចរមួលអួលពេញពោះមុននិងស្រែកបញ្ជាអោយពួកគ្នីគ្នាចូលទៅតតាំងជាមួយណាងយីតែម្នាក់
«ពួកឯងទៅចាត់ការនាងភ្លាមទៅ»
«បាទ»ក្មេងប្រុសម្នាក់ទៀតបម្រុងនិងវាយណាងយីទៅហើយតែត្រូវសុីមួយជើងចំដើមទ្រូងពីនាងល្អិតខ្លួនតូចដូចកូនឆ្មាហក់ធាក់ពេញទំហឹង ធ្វើឲ្យសិស្សគ្រប់គ្នាឈរមើលទាំងស្រឡាំងកាំងព្រោះនឹកស្មានមិនដល់ថាអ៊ីយ៉ាងសាហាវថ្នាក់នេះ កុំថាតែសិស្សគ្រប់គ្នាដែលគាំងមិត្តរបស់នាងក៏គាំងមិនស្ទើនោះទេ
«ពួកឯងចូលមកនិងបានដឹងកាន់តែច្បាស់ថាយើងជាមនុស្សបែបណា ឯងដែលឮអ្នកលេងធំបំផុតនៅសាលាឆាងជីងដែលទេ?ហឹសគឺយើងហ្នឹងហើយ»គ្រាន់តែឮថានាងជាបងធំដែលចូលចិត្តបង្កររឿងវាយពួកអន្តពាលបាតផ្សានៅម្ដុំនោះធ្វើឲ្យក្រុមពួកនោះដកថយ ធ្លាប់ឮឈ្មោះបងធំមិនដែលដឹងថាបងធំដែលនិយាយនោះជានាងល្អិតម្នាក់នេះសោះនៅចាំអីទៀតរត់ទៅ។ធ្លាប់ប្រាប់ម្ដងរួចហើយនាងវាយតប់ពួកអន្តពាលដែលចូលចិត្តធ្វើបាបគេតាមផ្លូវជិតសាលាវិទ្យាល័យដែលនាងរៀនពីមុនពេលខ្លះវាយពួកក្មេងៗដែលចូលចិត្តធ្វើខ្លួនជាអ្នកលេងដូចពួកគេអញ្ជឹងនាងវាយដល់ថ្នាក់ម៉ែឪពួកក្មេងៗនិងគ្រូនាយកនៅសាលាហៅមកជាច្រើនដង ម្ដាយឪពុកសិស្សអស់ទាំងនោះព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីដេញនាងល្អិតនេះចេញប៉ុន្តែមិនអាចនោះទេនាងជាសិស្សសំណព្វរបស់គ្រូគ្រប់គ្នានាងរៀនពូកែខ្លាំងណាស់គេមិនអាចចោលសិស្សបែបនេះបានឡើយ ហើយកាលដែលផ្ទេរមកនេះមិនដឹងថាហូស៊ុកប្រើវិធីណាទាញនាងមកទីនេះបាននោះទេ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now