ភាគទី៩

27 2 0
                                    


បញ្ជប់ការងារនៅក្នុងអាគារយោធារួចហើយ ហូស៊ុក និងកូនចៅគេប៉ុន្មាននាក់នាំគ្នាទៅក្រុមហ៊ុនទាំងដែរស្មើរនេះម៉ោង 3រសៀលទៅហើយ។បុរសកំណាចឈាមត្រជាក់នៅតែបន្តការងាររបស់ខ្លួនមិនចេះចប់មិនចេះហើយ បែបនេះហើយបានជាមនុស្សដូចជាគេគ្មានពេលចេញទៅរកស្រីណាមកបម្រើចិត្តរបស់គេឡើយ។
"ងឺត"សម្លេងឡានស្ពពណ៌ខ្មៅតម្លៃថ្លៃជាងមាសបានបន្លឺឡើងនៅមុខក្រុមហ៊ុន អុីនម៉នីង ដែលជាក្រុមហ៊ុនផលិតគគ្រាប់រំសេវគ្រប់ប្រភេទដែលមានទីតាំងនៅកណ្ដាលទីក្រុងប៊េកាំងតែម្ដង ទីនេះគ្រាន់តែជាកន្លែងសម្រាប់ឲ្យបុគ្គលរបស់គេធ្វើការនិងផ្នែកឌីសាញប៉ុណ្ណោះចំណែកទីតាំងដែលផលិតពិតប្រាកដនោះនៅជាយក្រុងដែលមានចំណាយឆ្ងាយដាច់ស្រយាលបន្តិច ព្រោះការផលិតអាចរងនូវផលប៉ះពាល់ច្រើនវាគ្មានសុវត្ថិភាពសម្រាប់ប្រជាជននោះទេ។
«សូមអញ្ជើញលោកម្ចាស់»ឌិប រត់ចេញពីក្រុមហ៊ុនសំដៅមកបើកទ្វាឲ្យម្ចាស់របស់ខ្លួនយ៉ាងប្រញ៉ាប់ប្រញ៉ាល់។
«យ៉ាងមិចហើយ?»ហូស៊ុក ចេញពីក្នុងឡានភ្លាមក៏សួរទៅកាន់អ្នកនៅចំពោះមុខភ្លាម សំនួររបស់គេគ្មានអ្វីក្រៅពីការងារឡើយ បើជីវិតគេមានតែការងារនិងអំណាចតើមានអ្វីដែលវិសេសជាងនេះ?ឬមួយក៏ជាលុយដែលល្អបំផុតនោះ?
«រៀបរយទាំងអស់ចាហ្វាយ ខ្ញុំបានបន្ថែមកម្លាំងការពារនៅរោងចក្រឲ្យរៀងច្រើនបន្ថែមទៀត ដុកទ័រទាំងអស់គ្មាននណាម្នាក់មានបញ្ហានោះទេ»ឌិប ដើរតាមពីក្រោយចាហ្វាយទាយឆ្ពោះទៅកាន់បន្ទប់ផ្ទាល់ខ្លួនរបស់គេបុគ្គលទាំងអស់នាំគ្នាក្រោកឈរដើម្បីគោរព ទាំងអស់នេះវាគ្មានអ្វីប្លែកចំពោះគេឡើយ។«យើងលឺមកថាមានអ្នកចង់ចូលមកធ្វើការក្រុមហ៊ុនរបស់យើងច្រើនណាស់ពួកគេសុទ្ធតែមានសម្ថភាពមែនទេ»ពេលចូលមកដល់ក្នុងជណ្ដើរយន្តភ្លាមគេសួរទៅកាន់លេខាគេភ្លាម។
«បាទ!បើតាមខ្ញុំឆែកមើលពួកគេសុទ្ធតែទទួលបានចំណេះដឹងខ្ពស់ពីខាងផ្នែកគណិតវិជ្ជានិងគីមីវិជ្ជាបើតាមខ្ញុំស្មានយើងអាចរួមការជាមួយពួកគេបាន»
«ឯងនៅជាមួយយើងមកប៉ុន្មានឆ្នាំហើយ?»គ្រាន់តែឮសំនួរបែបនេះភ្លាម ឌិប ចាប់ផ្ដើមបុកពោះផឹបៗមុននិងហា៎មាត់ឆ្លើយទាំងភ័យព្រួយ
«បើរាប់មកខ្ញុំនៅជាមួយលោកម្ចាស់ជាង20ឆ្នាំហើយ»ឌិប ឆ្លើយស្ទើតែមិនចង់ចេញហើយអ្វីដែលធ្វើឲ្យគេភ័យកាន់តែខ្លាំងនោះពេលកែវភ្នែកខ្មៅក្រឹបរបស់បុរសកំណាចបែរមកសម្លឹងមុខគេបែបស្ងាត់ៗ ហូស៊ុកពេលនេះមិនខុសពីពពួកបិសាចអាសូរូកាយនោះទេ។
«អ្នកធ្វើការងារជាមួយយើងបានទាល់តែអ្នកឆ្លងកាត់ការរៀនចប់ពីថ្នាក់បណ្ឌិតផ្នែកគ្រឿងអាវុធទើបយើងអោយចូលជាន់ទីនេះបានសម្ថភាពអន់ៗកុំស្រម៉ៃឯងដឹងមិនអញ្ជឹង?»សម្លេងឆ្លើយតបត្រជាក់ស្រេប ធ្វើឲ្យយើងដឹងច្បាស់ថាបុរសម្នាក់នេះមិនធម្នតានោះទេទាំងឈាមត្រជាក់ទាំងឈាមក្ដៅ ការងាររបស់គេមិនដែលធ្វេប្រហែសបន្តិចសោះឡើយ ព្រោះអ្វីដឹងទេ?ព្រោះតែភាពម៉ត់ចត់របស់គេនេះឯង តែវាក៏អាចនិងលើសលួសបន្តិចព្រោះគេជាបុរសផ្ដាច់ការនិយមបំផុតដែលយើងមិនធ្លាប់ឃើញពីមុនមក ទោះរឿងខ្លះមិននិយាយចេញមកតែល្មមអាចយល់បាន។
«បាទ»
«ទឺង»ជណ្ដើរយន្តបានបើកទ្វាឡើងមក រាងខ្ពស់សង្ហាដើរទៅកាន់បន្ទប់ការិយាល័យរបស់ខ្លួន ដែលស្រប់ឡើងដោយកញ្ជក់ក្រាស់ខ្មឹកតម្លៃថ្លៃដែលគ្រាប់គ្រប់ប្រភេទមិនអាចបផ្ទុះធ្លុះបាន វាមិនខុសពីកញ្ជាក់វិមានរបស់គេទោះទេ។ មនុស្សគេមានសត្រូវមិនតិចដែរបែបនេះហើយទើបង្កើតវាឡើងដើម្បីការពារខ្លួនពីពពួកសត្វលបខាំ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now