ភាគទី៦៩

20 2 0
                                    


      នៅក្នុងបន្ទប់វីអាយភីដែលមានរាងសង្ហា ជាមួយកូនចៅជំនិតរបស់ខ្លួនពីរនាក់អង្គុយចាំរៀងតូចជាមួយអារម្មណ៍អន្ទះអន្ទែងជាពិសេសគឺហូស៊ុកនេះឯងគេបារម្ភខ្លាចនាងនិយាយអ្វីចេញទៅមិនសមគួរអាចនិងមានគ្រោះថ្នាក់ព្រោះបុរសម្នាក់នោះមិនមែនងាយទោះទេ នេះវារំលងទៅជាកន្លងម៉ោងទៅហើយគេអត់និងជ្រួញចិញ្ជើមចូលគ្នាមិនបាន។
  «គិតថាឲ្យនាងល្អិតនោះទៅនិយាយបានសម្រេចដែលទេ?»ហូស៊ុកសួរទៅកាន់ជំនិតរបស់ខ្លួនទាំងអាការៈនៅមិនស្ងប់ក្នុងចិត្ត បើជាអ្នកផ្សេងគេមិនសូវបារម្ភប៉ុន្មាននោះទេប៉ុន្តែក្មេងម្នាក់នេះសំដីបែបណាល្មមយល់ថាវាបែបណានោះ
«មានតែរង់ចាំមើលប៉ុណ្ណោះ»ឌិប ក៏នៅមិនសុខក្នុងចិត្តដូចគ្នាព្រោះនេះក៏យូណាស់ហើយចិត្តមួយចង់ចូលទៅប៉ុន្តែមិនអាចឡើយ ការរងចាំពីមួយវិនាទីទៅមួយវិនាទីវាស្ទើតែធ្វើឲ្យបេះដូងគេរលាយបាត់ទៅហើយ ដោយទ្រាំមិនបានតទៅទៀត ហូស៊ុកងើបឈរពេញកម្ពស់រួចដើរទៅរកបន្ទប់កញ្ជក់មួយនោះដែលមានបុរសចំណាស់និងក្មេងស្រីដែលមានវ័យប្រហែលកូន។
«វៀសផ្លូវយើងចូលទៅយកមនុស្សរបស់យើងត្រឡប់ទៅវិញ»មកដល់មុខបន្ទប់មានអង្គរក្សមាឌធំៗពីរនាក់ឈរយាមហាមមិនអោយនាយកម្លោះនិងកូនចៅចូល ប៉ុន្តែក៏ដឹងថាគេមានឥទ្ធិពលយ៉ាងណាមានតែបណ្ដោយឲ្យគេចូលទៅខាងក្នុងតាមសម្រួល ក្រោក ទ្វាបានបើកឡើងនាងតូចដែលអង្គុយកាន់កែវទឹកដោះគោនោះងាកទៅមើលរាងខ្ពស់សង្ហារដែលជាលោកប៉ាចិញ្ជឹមទាំងភ្នែកខ្មៅមូលខ្លំដូចកូនដង្កូវ
«ពួកយើងទៅវិញទៅ»ហូស៊ុក ចូលទៅអូសដៃរាងតូចឲ្យត្រឡប់ទៅវិមានវិញព្រោះគេដឹងរួចហើយថាមិនបានសម្រេចនោះទេ ថ្នាក់គេនៅតែមិនអាចអូសទាញបានផងនៅយិហ្សាមួយទៀតចុះទម្រាំក្មេងដូចជានាងនោះ?
«មើស៍លែងដៃខ្ញុំរៀបចំឯកសារសិន»នាងតូចក្រាញ់ននាលពីដៃរបស់រាងខ្ពស់មុននិងទាញឯកសារក្រដាស់លើតុកមករៀបចំធ្វើឲ្យហូស៊ុកជ្រួញចិញ្ជើមចូលគ្នា
«រីករាយដែលបានសហការណ៍ជាមួយលោកជុង ខ្ញុំសង្ឃឹមថាពួកយើងអាចធ្វើជាមិត្តរួមការងារដ៏ល្អម្នាក់ ខ្ញុំមិនសូវជាចង់រួមការងារជាមួយម៉ាហ្វៀប៉ុន្មាននោះទេព្រោះខ្ញុំធ្លាប់ទទួលបានមេរៀនរួចហើយប៉ុន្តែលើកនេះខ្ញុំចង់សាកល្បងម្ដងទៀតជាមួយនិងលោក»លោកហ្វ្រីស៊ុនទង់ញញឹមព្រមទាំងងើបឈរពេញកម្ពស់ហុចដៃទៅកាន់ហូស៊ុក
«មានន័យថាលោកព្រមហើយពិតមែនទេ?»
«បាទ»
«ពួកយើងពិតជាត្រេកអរខ្លាំងណាស់លោកកុំបារម្ភអី»អ្នកកម្លោះញញឹមស្រស់ចាប់ដៃក្នុងការសហការណ៍រួមអាជីបជាមួយគ្នាតទៅមុខទៀត
«សំណើររបស់នាងល្អិតម្នាក់នេះល្អទោះមើលទៅនាងនៅក្មេងពិតមែនប៉ុន្តែខ្ញុំជឿជាក់លើលោកដែលជាប៉ារបស់នាង»លោកសម្លឹងទៅនាងល្អិតទាំងញញឹមរួចក៏លូកដៃទៅចាប់ដៃតូចៗម្ដង អ៊ីយ៉ាងញញឹមរំភើបចិត្ត អារម្មណ៍ពេលនេះវាអស្ចារ្យខ្លាំងណាស់ហើយក៏បានរួចបំណុលពាក់កណ្ដាលទៀតផង នាងសែនរំភើបចិត្ត។
«ចា៎លោកពូកុំបារម្ភអីហិហិ»
ប៉ុន្មាននាទីមុនក្រោយពេលនាងល្អិតបម្រុងដើរចាកចេញទៅ លោកហ្វ្រីស៊ុនទង់មកគិតម្ដងទៀតរួចហៅនាងឈប់
«ឈប់សិននាងតូចកុំអាលទៅ ខ្ញុំគិតថាសំណើររបស់នាងល្អម្យ៉ាងដែរខ្ញុំនិងសាកចូលរួមជាមួយពួកនាង»គ្រាន់តែឮបែបនេះភ្លាមនាងតូចស្ទុះវឹបមកអង្គុយកន្លែងដើមរួចក៏សួរបញ្ជាក់ម្ដងទៀតដើម្បីប្រាកដក្នុងចិត្តថាវាជាការពិត
«ពិតមែនហេ៎?»
«ខ្ញុំមិនធ្លាប់និយាយកុហកនណាម្នាក់ឡើយ»
«ល្អណាស់ហិហិ»
   ត្រឡប់មកវិញនាងតូចញញឹមបិទមាត់មិនជិតញ៉ាក់ចិញ្ជើមដាក់លោកប៉ារបស់នាងបញ្ជាក់ឲ្យដឹងថានាងមិនមែនជាក្មេងគ្មានបានការនោះទេ នាងក៏អាចជួយគេបានដែរ។
«និយាយគ្នាសិនទៅខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត»ថាហើយអ៊ីយ៉ាងក៏ដើរចេញមកក្រៅជាមួយការបូបរបស់នាងរួចដើរទៅកាន់បន្ទប់ទឹកទាំងសប្បាយចិត្តខណៈនោះជើងទាំងពីររបស់នាងត្រូវឈប់ភ្លាមៗពេលឮសម្លេងនណាម្នាក់ដូចធ្លាប់ស្គាល់
«អាយ៉ាង?ឯងមកទីនេះធ្វើអ្វី?»ឆែលលី រត់មកទាញដៃនាងល្អិតទាំងជ្រួញចិញ្ជើមព្រោះឃើញនាងដើរចេញពីបន្ទប់ដែលមានប៉ារបស់គេនៅទីនោះ
«គឺគ្មានទោះទេហើយយ៉ាងមិចឯង?»
«គ្មានយ៉ាងមិចខ្ញុំឃើញនាងនិងប៉ាខ្ញុំនិយាយគ្នាហើយនៅមានប៉ារបស់នាងទៀតមានន័យយ៉ាងមិច?»ម៨នដឹងមូលហេតុអ្វីឡើយបានសុខៗមិត្តរបស់នាងច្រលោតសួរនាងភ្លាមៗបែបនេះ
«គឺមកធ្វើធុរៈអោយប៉ា ប៉ារបស់យើងដាក់សំណើរចង់រួមការងារជាមួយប៉ាឯងយ៉ាងមិច?»អ៊ីយ៉ាង ជ្រួញចិញ្ជើមចូលគ្នាព្រោះនាងឆ្ងល់គ្រាន់តែរឿងប៉ុណ្នឹងសោះគេចំបាច់និយាយស្រែកដាក់នាងដល់ថ្នាក់នេះ?
«សម្រេចទេ?»
«ប៉ារបស់ឯងយល់ព្រម»
«មិនអាចទេប៉ារបស់យើងនិយាយហើយថាមិនធ្វើការជាមួយម៉ាហ្វៀនោះទេ»ឆែលលីប្រលែងដៃនិយាយដាក់នាងតូចទាំងអារម្មណ៍មិនព្រមទទួលស្គាល់ការពិតរួចក៏រត់ចេញទៅបាត់ អ៊ីយ៉ាង ឈរអេះក្បាលព្រមជាមួយសញ្ញាសួរពេញខួររបស់នាង
«ហើយវាថីរបស់ឯង?ឡប់សតិទេដឹងនៀគ?»អាការៈប្លែកៗរបស់គេមិនអោយនាងឆ្ងល់យ៉ាងមិចបានបើពេលនៅសាលាហាមមិនអោយនិយាយឬទាក់ទងជាមួយសុីលីណាដល់មកក្រៅមិនព្រមជឿថាប៉ាមករកសុីជាមួយម៉ាហ្វៀ អួយឈឺខួរណាស់ពួកអស់នេះកើតស្អីរបស់នាងទៅ?នាងតូចកាន់តែគិតកាន់តែឈឺក្បាលទើបមិនខ្ចីខ្វល់ដើរទៅរកបន្ទប់ទឹកធ្វើមិនដឹង។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now