ភាគទី២

45 2 0
                                    


    ក្រោយពេលដែលអ៊ីយ៉ាងបញ្ជប់
ការប្រលងនៅពេលព្រឹកហើយនាងតូចក៏ចេញទៅរកអីញុាំជាមួយមិត្តភក្តិម្នាក់របស់នាងគេជាមិត្តតែម្នាក់ហើយក៏ជាមិត្តសម្លាញ់របស់នាងផងដែរ។ម្នាក់នោះគ្នានណាក្រៅពីអាល្អិតដែលជិះឡានទៅយកនាងតូចដល់ផ្ទះនោះទេ

«យ៉ាងប៊ីន..តោះទៅរកអីហូបវ៉ើយ»កាយវិកាសំដីឈ្លើយរបស់នាងបញ្ជេញមកច្បាស់អោយនាយកម្លោះវ័យប្រហែល17ឆ្នាំរូបនេះឃើញ  ដោយគ្មានការលាក់បាំង នាងល្អិតម្នាក់នេះគ្មានពិសពុលអ្វីដូចស្រីផ្សេងឡើយចេះតែម៉ាំងខ្វិតតែប៉ុហ្នឹង។

«អឺ..យើងដឹងហើយអាហារថ្ងៃនេះយើងជាអ្នកប៉ាវ»យ៉ាងប៊ីនវាយចិញ្ជើមបន្តិចរួចក៏កៀកកមិត្តដើរទៅរកហាងអាហារនៅក្បែរនោះ

«យើងប្រលងចប់ហើយណាឯងឆ្នាំក្រោយបញ្ជប់ថ្នាក់វិទ្យាល័យហើយ..យើងនិងរៀនតផ្នែកគ្រប់គ្រង់ល្អទេ?ដើម្បីបានជួយប៉ាស្រោចស្រង់ក្រុមហ៊ុនវិញកុំអោយលោកប៉ានិងលោកតាប៉ិនស្ដីអោយយើងថាមួយថ្ងៃៗធ្វើតែរឿងឥតប្រយោជន៍នោះទេ»នាងតូចដាក់ខ្លួនអង្គុយចុះរួចក៏រអ៊ូប្រាប់មិត្តខ្លួនពីនេះពីនោះ

«ល្អម្យ៉ាងដែរតើបើយើងវិញនិងជួយការងារបងប្រុសយើង»នាយកម្លោះតូចញញឹមឡើងដោយភាពជឿជាក់បំផុត

«ឯងចង់ធ្វើដូចបងថេយ៍?យើងថាឯងទៅមិនរួចទេឡប់ៗបែបនេះបើទៅធ្វើជាអ្នកកំដរយើងជឿខ្លះ»អុីយ៉ាងមើលមុខមិត្តរួចក៏ក្របួចមាត់ថាអោយមិត្តបែបលេងសើច

«អ្នកកំដរ?...ក្បាលឯងស្អីអាយ៉ាងយើងនេះអនាគតជាម្ចាស់ភាគហ៊ុនធំវ៉ើយ»ប៊ីនយ៉ាងសម្លក់មុខមិត្តទាំងគ្រឺតនៅជាមួយនាងល្អិតម្នាក់នេះមិនខ្វះរឿងឈ្លោះទេ ហើយនាងចូលចិត្តជម្រុញអោយគេទៅធ្វើអ្នកកំដរក្នុងឃ្លឹបបងប្រុសគេណាស់

«មិនគួរអោយជឿថាឯងមានឈ្មោះដូចយើងហើយអ្វីដែលមិនគួរអោយជឿថាឯងជាប្អូនរបស់បងថេយ៉ុង»យ៉ាងប៊ីន គីមសុីពីង ជាប្អូនប្រុសរបស់ ថេយ៉ុង គីមសុីពីង គេជាកូនអភិជនដែលមាននៅក្នុងប្រទេសចិននេះដូចគ្នាអ្នកណាមិនស្គាល់នោះត្រកូលមហាអំណាច គីមសុីពីង ទៅដល់ទីណាក៏គេកោតក្រែងគ្រប់គ្នា។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now