ភាគទី៧

27 2 0
                                    


  ក្រោយពីរៀបចំរបស់របរសំខាន់អស់ហើយរាងតូចស្គមចង្គង់របស់អុីយ៉ាង ដើរចុះមកជាមួយវ៉ាលីដ៏ធំមើលពីចម្ងាយមិនឃើញរូបរាងរបស់ក្មេងស្រីម្នាក់នេះឡើយគឺឃើញតែ វ៉ាលីធំធ្វើអោយកូនចៅរបស់ ហូស៊ុក ប្រញ៉ាប់ប្រញ៉ាល់រត់ទៅជួយ។

«អរគុណណាស់..អៅហើយចុះឯណាចាហ្វាយពួកលោកពូ?»ពេលចុះមកដល់ក្រោមភ្នែកតូចៗព្យាយាមក្រលេកទៅមើលជ្រុងជ្រោយ ដើម្បីរកបុរសដែលមានចិត្តកំណាចនោះតែនាងរកមើលមិនឃើញទាល់តែសោះ។

«លោកម្ចាស់មានការងារសំខាន់ត្រូវធ្វើបែបនេះហើយទើបត្រូវទៅមុន ចំណែកអ្នកនាងលោកម្ចាស់ប្រាប់ថាអោយទៅជាមួយពួកខ្ញុំ»រាងខ្ពស់ស្រឡះមាឌធំនិយាយទៅកាន់ស្រីតូចអុីយ៉ាង ដែលឈរស្ដាប់យ៉ាងយកចិត្តទុកដាក់មុននិងងក់ក្បាលទទួលដឹងលឺ រួចក៏ឡើងឡានធំពណ៌ខ្មៅដែលចតចាំនោះ មុននិងឡើងឡានចេញទៅនាងតូចសម្លឹងមើលភូមិគ្រឹះរបស់ខ្លួនជាលើកចុងក្រោយ។នាងដឹងច្បាស់ហើយថាទៅលើកនេះគ្មានសង្ឃឹមនិងតហរឡប់មកមើលថែវាម្ដងទៀតឡើយ

«លាហើយ»សម្លេងខ្សាវៗរបស់អុីយ៉ាងបានបញ្ជប់ រាងកាយតូចច្រលឹងឡើងលើរថយន្តម៉ាកល្បី ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងថ្មីមួយទៀតសម្រាប់នាង តទៅវាក៏លែងប្លែក។

«លោកពូ..អាចឈប់នៅមុខបណ្ដាគានៅខាងមុខនេះបន្តិចបានទេ?»ស្រីតូច និយាយទៅកាន់តៃកុងឡាន ព្រមជាមួយក្រខ្សែភ្នែកគួរអោយអាណិត បន្លឺកែវភ្នែករបស់នាងធ្វើឲ្យគេបដិសេធមិនបានឡើយ។

«អ្នកនាងចូលទៅធ្វើអ្វីដែរ?»បុរសវ័យប្រហែល40ឆ្នាំក្រាស់បែរមុខសម្លឹងនាងតូចបន្តិចរួចក៏មើលទៅខាងមុខបន្តទៀត

«ខ្ញុំមានតែការតែបន្តិចទេណា»

«បាទ!ចាំខ្ញុំឈប់ឲ្យ»

«អរគុណខ្លាំងណាស់..តែលើកក្រោយមិនបាច់ហៅខ្ញុំថាអ្នកនាងទេព្រោះតទៅពួកយើងមានឋានៈស្មើរគ្នា លោកពូហៅខ្ញុំថា អាអុីក៏បាន អាយ៉ាងក៏បានណាហិហិ»សម្លេងតូចក្រញិបបន្លឺទៅកាន់អ្នកម្ខាងទៀតដែលជាគូរសន្ទាគាត់សើចតិចៗរួចក៏ងក់ក្បាលទទួលពាក្យរបស់នាង។ ប្រហែលជា10នាទីក៏ដល់កន្លែងដែលនាងតូចត្រូវឈប់។
អុីយ៉ាង ពេលមកដល់ហើយក៏រត់ចេញពីក្នុងឡានឆ្ពោះទៅខាងក្នុងយ៉ាងលឿន ប្រហែលមួយស្ទុះក្រោយបន្តិចនាងក៏ត្រឡប់មកវិញជាមួយស្នាមញញឹមនិងមានស្ត្រីវ័យ25ឆ្នាំម្នាក់ដើរតាមពីក្រោយ មើលទៅអ្នកទាំងពីរស្និតស្នាលគ្នាខ្លាំងណាស់។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now