ភាគទី១២

22 0 0
                                    


«ហើយចុះឯងជំពាក់គេប៉ុន្មាន?»
«10ម៉ឺនដុល្លា»អ៊ីយ៉ាង ទម្លាក់ទឹកមុខចុះហាក់អស់សង្ឃឹមលុយច្រើនថ្នាក់នេះអ្នកណាគេទៅហ៊ានចេញលុយសងជំនួសនាងនោះ ទោះសងក៏ត្រូវមានអ្វីដោះដូដែរលើលោកនេះគ្មានរបស់ហ្វ្រីទេដូចជានាងមកធ្វើការនៅហាងសៀវភៅដើម្បីអ្វីទៅ?គឺដើម្បីលុយយកមកសងជំនួសឪពុកវាជាអម្រែកដែលនាងត្រូវទទួល ទោះចង់ឬមិនចង់ក៏ត្រូវតែធ្វើវាដដែល ជាតួនាទីមិនមែនតាមបេះដូងមានសិរីភាពដូចកាលលើកមុននោះទេ។
«ច្រើនថ្នាក់នេះឬ?យើងសុំទោះផងណាអាយ៉ាងដែលជួយអ្វីឯងមិនបានយើងជាមិត្តគ្មានបានការម្នាក់»យ៉ាងប៊ីន លឺបែកនេះហើយក៏ឱនមុខចុះទាំងមានអារម្មណ៍ថាអាក់អន់ចិត្តចំពោះខ្លួនឯងដែលជួយមិត្តមិនបានសោះ
«មិនអីនោះទេវាជារឿងរបស់គ្រួសារយើងឯងកុំគិតច្រើនអីត្រឹមតែឯងជួយចេញថ្លៃអាហារឲ្យយើងប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»នាងល្អិតលើកដៃតូចៗប៉ះដៃរបស់មិត្តអង្អែលតិចៗជាមួយស្នាមញញឹមប្រាប់កុំឲ្យគេគិតច្រើនព្រោះវាជារឿងរបស់នាងតែម្នាក់ប៉ុណ្ណោះ។«សុំទោសផងណាអាយ៉ាង»រាងខ្ពស់សង្ហាងើបចេញពីកៅអីរួចក៏បន្ទន់ជង្គង់របស់ខ្លួនដើម្បីអោបរាងតូចជាការសុំទោស វាមិនមែនជាលើកទីមួយទេដែលគេតែងតែធ្វើបែបនេះវាច្រើនដងតាំងពីពួកគេនៅក្មេងៗមកម្លេះ។
«អា៎!!!មិនអីទេណាយើងរំភើបពេកហើយដែលឯងនៅក្បែរខ្លួនយើងគ្រប់ពេលទាំងអស់នេះថែមទាំងមកជួយយើងធ្វើការងារទៀតផង»អ៊ីយ៉ាង លើកដៃអង្អែលក្បាលគេទាំងនិយាយលួងលោម សកម្មភាពរបស់ពួកគេត្រូវបានថតទុកក្នុងកាំមេរ៉ារបស់នណាម្នាក់ដែលយើងពុំអាចមើលស្គាល់បាន ដោយតែបុរសម្នាក់នោះពាក់មួកខ្មៅនិងអាវធំពណ៌ខ្មៅជាមួយម៉ាស់ពណ៌ខ្មៅ ទើបពិបាកសង្គេតមើលហើយម្យ៉ាងគ្មាននណាម្នាក់ចាប់អារម្មណ៍ឡើយ។ «តោះបានហើយពួកយើងទៅធ្វើការទៅស្មើរនេះមានមនុស្សចូលក្នុងហាងហើយមក»យ៉ាងប៊ីន ងើបខ្លួនចេញពីការអោប ក៏ត្រូវដៃតូចចាប់អូសគេចេញពីក្នុងហាងស៊ូស៊ីរួចក៏ចូលទៅក្នុងហាងសៀវភៅរបស់លិសា។
«អ្នកទាំងពីរមកវិញហើយឬ?»រាងស្ដើររបស់នារីម្នាក់ដើរចូលមកជិតពួកគេដោយស្នាមញញឹមជាប់មាត់នារីម្នាក់នេះគ្មាននណាក្រៅពីបងស្រីលិសា ដែលជាម្ចាស់ហាងកាលពីម្សិលមិញអុីយ៉ាងក៏បាននិយាយជាមួយនាងដូចគ្នា។
«ចា៎/បាទ»ពួកគេទាំងពីរឆ្លើយព្រមគ្នារួចអ្នកទាំងបីក៏ដើរចូលទៅកន្លែងធ្វើការរបស់ពួកគេ គ្មានអ្វីច្រើនឡើយគ្រាន់តែរៀបចំសៀវភៅទុកដាក់ និងលក់សៀវភៅដែលអតិថិជនត្រូវការតែប៉ុណ្ណោះ។«បងស្រី អាទិត្យក្រោយនេះខ្ញុំត្រូវចូលរៀនវិញហើយ តើខ្ញុំអាចប្ដូរម៉ោងតើបានទេ?»អុីយ៉ាងដើរទៅជិតលិសារួចសួរទៅកាន់នាង ចំណែកអ្នកម្ខាងទៀតក៏អង្អែលក្បាលស្រីមាឌល្អិតតិចៗដោយក្ដីអាណិតអាសូបើនាងមិនឲ្យធ្វើការក៏មិនបានព្រោះត្រូវសងបំណុលគេតែក៏ត្រូវរៀនដូចគ្នា
«បានណាពេលចេញពីរៀនអាយ៉ាងមកទីនេះមកណាជួយលក់បងរួចហើយត្រឡប់ទៅផ្ទះវិញ បើថ្ងៃណារៀនពេញម៉ោងអាយ៉ាងមិនបាច់មកក៏បាន ឬក៏មកតែថ្ងៃសៅរ៍អាទិត្យដែរជាថ្ងៃម្រាកក៏បានណាបងឲ្យប្រាក់ខែឯងរាល់ខែ យ៉ាងមិចដែរ?»ពេលឃើញថាមនុស្សស្រីនៅចំពោះមុខខ្លួនជាមនុស្សល្អបែបនេះធ្វើឲ្យក្មេងស្រីដូចជានាងរលីងរលោងទឹកភ្នែកព្រោះថានាងនឹកតូចចិត្តរឿងបងស្រីដែលសុខចិត្តទុកនាងចោលមិនហ៊ានប្រឈមមុខនិងការពិត។«ចា៎អរគុណបងណាស់បងល្អជាងគេ»រាងតូចស្ទុះចូលទៅអោបលិសាមួយទំហឹងព្រោះតែពេលនេះនាងត្រូវការភាពកក់ក្ដៅនិងការលួងលោមណាមួយដែលអាចធ្វើឲ្យនាងប្រសើរឡើងជាងនេះ។
ចំណែកយ៉ាងប៊ីនវិញពេលឃើញមិត្តបែបនេះមិនអាណិតមិនបានក៏ចូលខ្លួនទៅអោបដូចគ្នាដោយមានអ៊ីយ៉ាងនៅខាងក្នុងរង្វង់ដៃរបស់ពួកគេទាំងពីរ។
ពេលនេះនាងបានដឹងហើយមិនថានៅក្នុងស្ថានភាពបែបណានោះទេក៏នៅមានមិត្តនិងបងស្រីដែលរាប់អានគ្នាដូចបងប្អូននៅជាមួយនាងដូចគ្នា។
«ហ៉ើយ...វាយ៉ាងមិចវ៉ើយ»ហូស៊ុកអង្គុយធ្វើការងារមិនចូលសូម្បីបនយតិចគេនៅមិនសុខឡើយព្រោះមិនបានឃើញមុខនាងល្អិតម្នាក់នោះដែលគេដាក់កំហិតឲ្យនាងគ្រប់ពេលដែលជួបមុខ ពីព្រឹកមិញគួរណាគេក្រោកឲ្យបានលឿនជាងនេះដើម្បីបាននិយាយឬជួបមុខនាងតែវាមិនបានដូចចិត្តគេសោះនាងចេញពីផ្ទះទៅបាត់ទាំងប្រលឹម គេគួរតែមានវិធានការណ៍ចាត់ការរឿងនេះហើយ។
«ការងារស្អីក៏មើលមិនចូលដែរ ហើយអ្នកជំពាក់បំណុលក៏មិនឃើញក្បាលមកសង»ម៉ួម៉ៅទាំងព្រឹកប្រលឹមតែម្ដងគេមិនបានខឹងអ្នកជំពាក់លុយមិនសងនោះទេតែគេខឹងនិងនាងល្អិតម្នាក់នោះច្រើនជាង។
«ចាហ្វាយ»ខណៈកំពុងតែស្លុងអារម្មណ៍សម្លឹងមើលទេសភាពខាងក្រៅនោះ ហូស៊ុកត្តូវភ្ញាក់ដោយសារតែដៃស្ដាំរបស់ដើរមកជិតរួចក៏ហៅគេធ្វើអោយហូស៊ុក បែរសម្លឹងមុខទាំងក្រម៉ូវ
«វាយ៉ាងមិចឯងអាឆិប?»
«រឿងកូនបំណុលគិតបែបណា?»
«អាង្រៃយ៍..ធ្វើការជាមួយយើងជិតស្លាប់ទៅវិញហើយនៅមកសួរយើងទៀត?ទៅរឹបអូសយើងផ្ទះពួកវាឲ្យអស់មកបើពួកគេវារឹងចចេសប្រដៅទៅ»ហូស៊ុក បង្វិលកៅអីរួចដាក់ក្បាលផ្ដេកបិទភ្នែកនិយាយធម្មតាទៅកាន់កូនចៅរបស់ខ្លួន
«ចាហ្វាយមិនប្ដូរខ្លះទេឬ?»ត្រូវហើយព្រោះវិធីនេះវាដដែលៗពេកគេក៏សួរទៅ
«ឯងចង់ធ្វើយ៉ាងមិចសម្លាប់ពួកវាចោលហ៎?ពួកអស់នេះមិនបាច់សម្លាប់ក៏វាទៅស្លាប់ខ្លួនឯងដែរ»ពេលលឺថាម៉ាហ្វៀគ្រប់គ្នាគិតថាពួកគេអាចដើរសម្លាប់មនុស្សបានតាមចិត្តចង់អញ្ជឹងឬ?គិតខុសហើយម៉ាហ្វៀក៏ចេះគោរពច្បាប់ដែរបើសម្លាប់មនុសកសគ្មានកំហុសនោះពួកគេច្បាស់ជាត្រូវទោសធ្ងន់មិនខាន។គ្រប់យ៉ាងគេបានតែត្រឹមប្រដៅតែប៉ុណ្ណោះមិនដល់ថ្នាក់បំពានជីវិតគេនោះទេ។
«អួយ!!!មិនមែនបែបហ្នឹងទេខ្ញុំក៏ចេះខ្លាចស្លាប់ដែរគឺថាបែបនេះចាហ្វាយឲ្យពួកគេមកធ្វើការនៅក្នុងរោងកៅស៊ូរបស់ពួកយើងទៅយ៉ាងមិចដែរ?យើងមិនបាច់ចាំអស់លុយថ្លៃឆ្នួល»
«អាឆិប យើងបង្រៀនឯងឲ្យប្រើគេដោយគ្មានសំណងមែនទេ?ហើយអ្នកជំពាក់យើងសុទ្ធតែជាអ្នកណា?»ហូស៊ុក មិនពេញចិត្តជាខ្លាំងព្រោះរោងចំការកៅស៊ូរបស់គេបង្កើតសម្រាប់ប្រជាជនដែរខ្វះការងារធ្វើប៉ុណ្ណោះហើយអ្នកដែលជំពាក់លុយគេនៅក្នុងបនល្បែងសុទ្ធតែពួកសេដ្ឋីវក់ល្បែងរហូតធ្លាក់ខ្លួននោះឯង ពួកគេមិនធ្វើការងាររបស់កម្មករនោះទេ។
«ពិតមែនហើយចាហ្វាយចឹងមានតែប្រើវិធីដដែល»ដោយសារតែទាល់តម្រឹះហើយឆិបក៏ឈប់ផ្ដល់យល់បលតទៅទៀតរួចបែរត្រឡប់មកធ្វើតាមចាហ្វាយរបស់ខ្លួនប្រាប់វិញដដែល
«នៅធ្វើស្អីទៀតទៅចាត់ការទៅបើមានវត្តមានតម្លៃនៅក្នយងផ្ទះប្រមូលមកឲ្យអស់ទៅចំណែកផ្លង់ផ្ទះរបស់ពួកវានៅជាមួយយើងទាំងអស់»ថាហើយនាយសង្ហាក៏ទាញថតតុប្រមូលក្រដាស់ផ្លង់ផ្ទះទាំងអស់មកមើលច្រើនខ្លាំងណាស់ ច្រើនដល់ថ្នាក់គេបែងចែកជាបីជាបួនដុំឯណោះ ចំណែកផ្លង់ផ្ទះរបស់នាងល្អិតនោះវិញគេរក្សាទុកយ៉ាងមានរបៀប ព្រមទាំងមានគំនិតថាយកវាទៅទុកនៅវិមានរបស់គេទៀតផងរងចាំថ្ងៃដែលម្ចាស់របស់វាមកយកវាជាមួយនិងគេដោយខ្លួនឯង។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now