ភាគទី១៩ ២០

22 1 0
                                    



ភាគទី១៩

ពេលឃើញនាងល្អិតអ៊ីយ៉ាងអង្គុយស្ងៀមធ្វើមុខស្លូតដូចកំពុងលួងគេបែបនេះ រឹតតែធ្វើឲ្យគេចង់ផ្ទុះសំណើចពូកែដូចនាងចេះមកចាញ់បោកគេទៅកើត តែថាលេងគំរាមបែបនេះពូកែកម្រិតណាក៏នៅតែខ្លាចដែរហើយនាងក្មេងទៀត។
«មុខដូចកូនឆ្កែត្រូវទឹក»ហូស៊ុកញញឹមញីក្បាលព្រោះតែខ្នក់ខ្នាញ់ខ្លាំងពេកនាងមិនខុសពីកូនរបស់ញេនោះទេពេលនេះ
«ហូ!!ខ្ញុំរងាណាស់ងូចទឹកលឿនៗមកនិងអាលបានគេងងងុយគេហើយ»អ៊ីយ៉ាង អង្រួនខ្លួនតិចៗនៅក្នុងអាងទឹកព្រមទាំងធ្វើមាត់ញីបៗព្រោះតែរងាខ្លាំងពេក ឈូ មិនខ្ចីផ្ដល់សញ្ញាឲ្យនាងសូម្បីបន្តិចគេលេងចាក់ទឹកមុខលើក្បាលនាងល្អិតរួចក៏ញីក្បាលកូនឆ្កែរបស់គេកុំឲ្យមាននៅសល់សាប៊ូទៀត អ៊ីយ៉ាងនៅស្ងៀមព្រោះតែពេលនេះចង់គេងហើយចាំងើបចាំកូគេបន្តទៀតក៏មិនទាន់ហួសពេលដែរ។
  បន្ទាប់ពីងូតទឹកឲ្យស្អាតបាត
ហើយហូស៊ុកពនាងល្អិតដែលរុមខ្លួននិងកន្សែងពណ៌សនោះជាប់ រួចទម្លាក់តិចៗលើកៅអីមុខកញ្ជក់នៅក្នុងបន្ទប់របស់គេអ្វីក៏មានដែរ។ហូស៊ុកទាញម៉ាសុីនផ្លុំសកដើម្បីសម្ងួតសក់វែងត្រង់ស្រឡូនរបស់នាងនោះឲ្យស្ងួតវិញ។
មួយសន្ទុះក្រោយមកសក់ក៏បានស្ងួតអស់ហើយ រាងខ្ពស់ទាញឡេលាបខ្លួនតម្លៃថ្លៃរបស់ចាក់លើបាតដៃលាបអោយនាងល្អិតដើម្បីឲ្យស្បែកមានសំណើមខ្លះ។
«ក្រអូបដល់ហើយខ្ញុំចូលចិត្តក្ខិននេះណាស់ស្រាលៗដូចក្ខិនផ្កាសាគូត៉ាអញ្ជឹង»ពេលគេលាបហើយនាងតូចលើកដៃមកហិតក្ខិនវាក្រអូបត្រជាក់ដូចក្ខិនខ្លួនរបស់គេអញ្ជឹង ហូស៊ុកជាមនុស្សរបៀបរយណាស់មិនចូលចិត្តរញ៉េរញ៉ៃនោះទេបើអ្នកណាមិនងូចទឹកគេមិនឲ្យចូលមកជិតជាដាច់ខាត តែស៊យអីប៉ះចំក្មេងកំពូលកំហូចកំពូលខ្ចិលមកនៅជាមួយ។
«ក្រអូបៗហ្នឹងតិចមិនងូចទឹកមួយអាទិត្យចាំអស់ក្ខិនចាំងូចទៅ?បើអញ្ជឹងមែនត្រៀមចេញពីវិមានហើយឲ្យទៅដេកឱបសត្វពស់នៅផ្ទះតូចមិនខាន»ហូស៊ុក ដើរទៅរើសម្លៀកបំពាក់ដែលគេឲ្យយូណាទិញឲ្យនាងល្អិតនោះយកមកមើល ព្រមទាំងនិយាយឌឺដងដាក់នាងថែមទៀត
«ណូ!!មិនអាចមិនងូចមួយអាទិត្យទេខ្ញុំនិងមិនងូចមួយខែហើយដេកឱបលោករាល់យប់»ឃ្លុះ*នាងល្អិតថាផងកាយវិកាផងមិនទាន់ផុតមាត់ស្រួលបួលផងមួយក្រញ៉របស់រាងខ្ពស់លឺសូតែឃ្លុះដូចដូងទុំធ្លាក់ពីលើដើមអញ្ជឹង
«កង្វក់ម្លេះ»រាងក្រាស់ធ្វើមុខស្មើរចំណែកនាងតូចវិញអង្អែលក្បាលរបស់ខ្លួនទាំងខឹងតែមិនបានតបតអ្វីទេ ព្រោះថាហូស៊ុកចាប់នាងឲ្យឈរលើពូកទាញខោអាវកាក់មកស្លៀកឲ្យ មុខស្មើរៗរកនាងប្រកែកមុនបាន
«លើកជើងលឿនៗមកយើងស៊កចូល»នាងល្អិតក៏ធ្វើតាមអ្វីដែលគេប្រាប់មែនចំណែកអ្នកនៅខាងក្រៅដែលថាមកហៅចាហ្វាយខ្លួននោះផ្អាក់បន្តិចរួចផ្ទៀងត្រចៀកស្ដាប់ នាយឆិប លឺថាស៊កចង់ផ្អើលឆោឡោ គេហាមាត់ធំៗគិតថាចាហ្វាយខ្លួនរំលោភក្មេងមិនទាន់គ្រប់អាយុ។
«ព្រះលោកម្ចាស់បើអត់ឃ្លានណាស់អាឆិបអាចធ្វើជាស្រីជំនួសបាន»នាយឆិប និយាយខ្សឹបៗល្មមៗតែខ្លួនឯង ខណៈនោះយូណាចេញពីបន្ទប់ដាក់សៀវភៅនៅខាងជិតបន្ទប់នាងល្អិតធ្វើមុខឆ្ងល់រួចក៏ដើរយ៉ាងលឿនទៅរកនាយឆិប ដែលធ្វើខ្លួនអើតលើមៗដូចចោនោះ
«អាឆិប?ឯងធ្វើស្អី?នេះឯងចាំមើលយើងប្រាប់ចាហ្វាយ»យូណាមកដល់ថាឲ្យគេប៉ាច់ៗទាំងមិនសឹងរឿង
«អួយអ្នកនាងយូណាគឺ»
«អួយតិចៗបានទេខ្ញុំឈឺ»និយាយមិនទាន់ផុតមាត់ផងសម្លេងពីខាងក្នុងបានបន្លឺឡើងធ្វើឲ្យយូណានិងឆិបមើលមុខគ្នារួចក៏ផ្អឹប ត្រចៀកចាំស្ដាប់រឿងចាហ្វាយរបស់ខ្លួនបន្តទៀត
«យើងធ្វើវាតិចៗហើយនៅឈឺទៀតហ៎»ព្រះអើយខ្នាតៗនេះអីអ្នកណាមិនយល់ច្រឡំនោះលេងស្រែកលឺៗមិនដឹងជាធ្វើអ្វីខ្លះទេ។
«បន្ថយល្បឿនៗយឺតៗខ្ញុំនៅក្មេងណាលោក ផាំង»ខណៈនោះសម្លេងពីខាងក្នុងបន្លឺឡើងដូចធ្លាក់បាក់អ្វីម្យ៉ាង ធ្វើឲ្យអ្នកទាំងពីនៅខាងក្រៅបើកភ្នែកធំទាំងលាន់មាត់
«នេះលេងបាក់គ្រែផងឬ?»ឡប់មែនទែនហើយ ពួកគេខ្ទប់មាត់រួចនិយាយទាំងមើលមុខគ្នាភ្លឹសៗដោយការសង្ស័យព្រោះនៅខាងក្នុងតែពីរនាក់លឺសម្លេងបែបនេះចេញមកក្រៅថែមទាំងមានអាសម្លេងចេញមកខាងក្រៅទៀតផងពុទ្ធោអើយធ្ងន់ធ្ងរពិតមែន។
«ខ្ញុំអាណិតអ្នកនាងតូចខ្លាំងណាស់»យូណាធ្វើមុខដូចយល់អារម្មណ៍មនុស្សស្រីដូចគ្នា ធ្វើឲ្យនាយឆិបអាណិតរួចចូលទៅអោបខ្លួនាងទាំងនិយាយបន្ទោសចាហ្វាយខ្លួន
«មិនគួរណាលោកម្ចាស់ធ្វើបែបនេះដាក់ក្មេងស្រីសោះ»ក្រោក
«ពួកឯងធ្វើស្អី?»ហូស៊ុក បើកទ្វាថាចេញមកក្រៅឲ្យអ្នកបម្រើមកសំអាតអំបែងកែវដែលនាងល្អិតប្រកាច់ប្រកិនមិញនេះធ្វើអោយប៉ះជាមួយកែវទើបបែក។
«អឺគឺខ្ញុំមកពិនិត្យមើលបន្ទប់ដូចរាលើដងក៏..»យូណាមិនដឹងនិយាយរកលេះរបៀបមិញនោះទេព្រោះបើនិយាយត្រង់ៗទៅខ្លាចអត់ការងារធ្វើ។
«គឺបានលឺចាហ្វាយរំលោភអ្នកនាងតូច»នាងឆិបនិយាយត្រង់ៗទៅកាន់ចាហ្វាយធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំង ហើយពាក្យរបស់គេលឺដល់ត្រចៀកនាងល្អិតដែលឈរនៅកៀននោះកំពុងតែកកាយរបស់របរគេ ហើយក៏អើតក្បាលមក សក់របស់នាងត្រូវហូស៊ុកក្រងជាសក់ទីទុយឲ្យមើលទៅខ្ជូតខ្លាំងណាស់ ហើយអម្បាញ់មិញនេះមកពីហូស៊ុកសិតសក់ឲ្យនាងរាងជ្រុលដៃបន្តិចទើបនាងស្រែកដូចថាហើយចរឹកនាងរបៀបមិចនោះចូលចិត្តអាខាងស្រែកជំទាលហ្នឹងណាស់គ្មានអ្នកណាធ្វើអ្វីក៏នាងអាចស្រែកបានដែរ។
«រំលោភអីគេ?»ពេលឃើញនាងល្អិតស្លៀករូបខ្ចីត្រឹមពាក់កណ្ដាលភ្លៅសម្ពោងធំល្មមមានពណ៌ផ្កាឈូកស្រាលហើយវាជារួបដែលយូណាទិញឲ្យវាស្រស់ស្អាតខ្លាំងណាស់ធ្វើអោយយូណាញញឹមពេញចិត្រជាខ្លាំងបូករួម និងការក្រងសក់ដែលហូស៊ុកក្រងឲ្យទៀតវារិតតែស្រស់ស្អាតដូចកូនក្រមុំតូចជ័អញ្ជឹង កាន់តែមើលកាន់តែខ្នាញ់។
«គឺ...»ឆិបពេលឃើញក្មេងមកសួរបែបនេះគេធ្វើមុខអេសអុញនិយាយមិនចេញ។
«បានហើយយើងលែងប្រកាន់មនុស្សឆ្គួតដូចឯងហើយមកអំអាតអំបែកកែវទៅ ស្នាដៃព្រះនាងរបស់ឯង»ហួស៊ុកចង្អុលទៅអំបែកកែវដែលធ្លាក់ជិតក្បាលគ្រែនោះទាំងមុខស្មើរ
«ប៉ាភ្លើពាស់មិនមែនដៃទេជើងនេះជើងមួយជើងផាំងបែកកែវល្មម»អ៊ីយ៉ាងងើយសម្លឹងមុខគេរួចលើកជើងបញ្ហាថាដែលបែកកែវអម្បាញ់មិញនេះមិនដែលនាងវាសដៃទេតែនាងវាសនិងជើងទើបវាធ្លាក់ចុះក្លាយទៅជាបែបនេះឯង។
«ម៉ាផ្ទះឆ្គួតទាំងអស់»រាងក្រាស់ខ្ចិលប្រក្រវីក្បាលដើរចេញពីក្នុងបន្ទប់ ចំណែកនាងល្អិតឃើញហើយមិននិយាយអ្វីទេទាញរូបមនុស្សយន្តដែលជារបស់ហូស៊ុកសន្សំទុកកាលនៅពីក្មេងនោះយកមកកាន់និងដៃរួចរត់ព្រុយសំដីទៅបន្ទប់សៀវភៅរបស់ គេព្រោះនាងឃើញថាគេនៅក្នុងនោះទើបរត់ទៅតាម។អម្បាញ់មិញនេះកាលងូចទឹករអ៊ូថាងងុយគេដល់មែនទែនគ្មានដេកគ្មានពួនស្អីទេនៅតែរុករកដូចអ្នកវិទ្យាសាស្រ្តដដែល មិនយូទេគេបាច់វ៉ៃលែងដឹងក្មេងហើយបើរពឹសម្លឹងៗរពឹសហួស។
_____

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now