ភាគទី៣៧-៣៨ភ្លៀងនៅខាងក្រៅនៅតែធ្លាក់ចុះ មិនចេះឈប់ឈរហូស៊ុក ឈរសម្លឹងមើលទេសភាពនាពេលរាត្រីពន្លឺភ្លើងអាគារខ្ពស់ៗភ្លឺឡើងពេញទីក្រុង រាងក្រាស់កាន់ពែងតែក្រេបជញ្ជក់យករស់ជាតិតែថ្លៃកែវភ្នែកពណ៌ត្នោតសម្លឹងចាក់ស្ត្រេសហាក់គិតអ្វីម្យ៉ាង ខណៈកំពុងតែស្លុងអារម្មណ៍រាងកាយតូចៗដែលគេងលង់លក់នៅលើគ្រែរយៈពេលកន្លះម៉ោងនោះភ្ញាក់ឡើង ព្រមទាំងដោះបំពង់អុកសុីសែនចេញពីច្រមុះ កែវភ្នែកតូចៗសម្លឹងមើលជុំវិញខ្លួបទើបក្រលៀសចំរាងកាយសង្ហាររបស់មនុស្សប្រុសដែលនាងធ្លាប់ស្គាល់។
«អ៊ុំ?..»សម្លេងខ្សាវៗរបស់នាងធ្វើឲ្យគេឯកទៅមើលភ្លាមៗ រួចក៏ដើរទៅជិតគ្រែនាងតូចហូស៊ុកទម្លាក់ពែងតែចុះជិតក្បាលគ្រែរួចជួយគ្រាអ៊ីយ៉ាងឲ្យអង្គុយលើគ្រែ
«យ៉ាងមិចហើយធូស្រាលខ្លះទេ?មានពិបាកដកដង្ហើមទេ?»ហូស៊ុក ដាក់ខ្លួនអង្គុយសួរនាងពីអាការៈ មើលទៅគេដូចជាយកចិត្តទុកដាក់លើនាងខ្លាំងណាស់ធ្វើឲ្យបេះដូងតូចៗរំជើបរំជួលចេញទឹកភ្នែក ពេលឃើញនាងបែបនេះគេរឹតតែភ័យព្រោះខ្លាចស្មានថានាងឈឺ បើនាងបែបនោះពិតមែនវាជាកំហុសរបស់គេដែលជាមនុស្សចាស់មើលថែក្មេងម្នាក់មិនបានគួរឲ្យអាម៉ាស់ណាស់។
«កើតអីបានយំ?ឈឺមែនទេឲ្យយើងសុំទោសដែលនិយាយប៉ះពាល់អារម្មណ៍នាងយើងមិនដឹងពិតមែនថានាងឈឺបើដឹងយើងច្បាស់ជាមិននិយាយវាចេញមកនោះទេ»នាយកម្លោះនិយាយទាំងដឹងកំហុស ពេលគេបែបនេះអ៊ីយ៉ាងក្រវីក្បាលបដិសេធដើម្បីកុំឲ្យគេគិតថាវាជាកំហុសរបស់គេតទៅទៀត
«មិនមែនទេ..អ៊ឹក.ខ្ញុំគ្រាន់តែរំភើបព្រោះគ្មាននណាបារម្ភពីខ្ញុំក្រៅពីយ៉ាងប៊ីននិងអ៊ុំប៉ាមិនដែលបារម្ភពីខ្ញុំឡើយ»អ៊ីយ៉ាង និយាយបណ្ដើរយំបណ្ដើរដោយការអាល់អន់ចិត្ត ពិតមែនហើយអ្នកដែលដឹងថានាងមានជំងឺនេះមានតែ យ៉ាងប៊ីន មិត្តសម្លាញ់របស់នាងប៉ុណ្ណោះបន្ទាប់មកគឺជាគេ រាងតូចឱបកាយក្រាស់ជាប់ហាក់មិនចង់លែង ហូស៊ុកអង្អែលក្បាលនាងដើម្បីលួងលោម ខ្លួនប្រាណរបស់នាងញ័រទទ្រើតព្រោះតែការយំដង្ហក់នាងមិនដែលយំនៅចំពោះមុខនណាម្នាក់ឡើយមានតែគេនេះឯងតាំងពីគេចូលក្នុងជីវិតនាងមកនាងមិនអាចលាក់បាំងនូវអារម្មណ៍ឈឺចាប់ទាំងអស់បានឡើយ បើឈឺក៏យំឲ្យអស់ចិត្តយ៉ាងហោចណាស់នាងមិនគិតថាពិភពលោកនេះមានតែនាងម្នាក់នោះទេ
«បានហើយកុំយំប្រយ័ត្នឈឺទៀត ឆាប់គេងទៅយើងនិងមិនឲ្យរឿងអាក្រក់កើតលើនាងនោះទេ»ហូស៊ុក ទាញរាងកាយតូចចេញបន្តិចជូតទឹកភ្នែកឲ្យនាង រួចក៏ដាក់ខ្លួនតូចឲ្យតម្រេតគេងលើពូកទាន់ល្មើយដូចសំលី ហើយគេក៏ឡើងទៅគេងជិតនាងដោយកាឱបក្រសោបផ្ដល់ភាពកក់ក្ដៅគេងនិងបំពេញតួនាទីជាប៉ាជំនួសឪពុកបង្កើតរបស់នាងទៅចុះ ទទួលស្គាល់ថាតាំងពីតូចមកគេមិនដែលខ្វះភាពកក់ក្ដៅពីឪពុកម្ដាយឡើយព្រោះប៉ាម៉ាក់របស់ហូស៊ុកមិនដែលបង្ខិតបង្ខំកូនតែងតែមើលថែការពារគ្រប់យ៉ាងសុទ្ធតែមានភាពកក់ក្ដៅទោះពេលនេះប៉ាម៉ាក់របស់គេទៅរស់នៅប្រទេសកូរ៉េក៏ដោយ ហើយកាលដែលវិមាននេះមានគ្រប់បែបយ៉ាងវាមិនមែនជាគេអ្នកចង់មាននោះទេវាជាអ្វីដែលប៉ាម៉ាក់គេរៀបចំឲ្យ បើជាគេមិនបានអោយទាំងអស់ ជាតិនេះគេមិនដែលស្គាល់ពាក្យថាខ្វះភាពកក់ក្ដៅពីឪពុកម្ដាយឡើយ ដែលវាខុសពីនាងដាច់ នាងនៅក្មេងប៉ុន្តែរស់នៅគ្មានភាពកក់ក្ដៅសូម្បីតែបន្តិច បើធៀបជាមួយគេនាងពូកែជាងគេឆ្ងាយណាស់ និយាយត្រង់ចុះពិតជាស្រម៉ៃមិនចេញទេបើគេគ្មានគ្រួសារកក់ក្ដៅដូចនាង?ទៅជាយ៉ាងណាក៏មិនដឹងឬអាចឆ្គួតក៏ថាបាន?
«ហើយចុះ សុីលីណា?នាងទៅគេងនៅទីណា?»ស្ថានភាពបែបនេះហើយនាងនៅតែសួររកអ្នកដទៃទៀត?
«យើងឲ្យនាងទៅគេងក្នុងបន្ទប់ទទួលភ្ញៀវហើយកុំខ្វល់អីឆាប់គេងទៅ សឺតសុបិន្តល្អ»ហូស៊ុកប្រាប់ហើយក៏ឱនថើមនាងតូចមួយខ្សឺតរួចក៏បិទភ្លើងភ្លឺតែពន្លឺទឹកតែចាស់តិចៗដើម្បីកុំឲ្យផ្ទៃបន្ទប់ងងឹតខ្លាំងពេក។
យប់កាន់តែជ្រៅភ្លៀងកាន់តែខ្លាំងខ្យល់បក់វូវៗប៉ះស្លឹកឈឺបក់រវិចៗបង្កើតបានជាស្នូសម្លឹងតន្រ្តីលាយទឹកភ្លៀង កាន់តែគួរឲ្យខ្លាចជាពិសេសនៅពេលយប់បែបនេះផ្ទះឈឺតូចក្រោយវិមានដែលកំពុងតែជួសជុលនោះគួរឲ្យខ្លាចដូចផ្ទះខ្មោចអញ្ជឹង។
ពេលវេលាកន្លងទៅពីមួយវិនាទីទៅមួយនាទីពីមួយនាទីទៅមួយម៉ោង ត្រនិចនាឡិកាដើរដល់ត្រឹមម៉ោងបួនព្រឹកសម្លេងទូរស័ព្ទបានបន្លឺឡើង ទីង ទីង បានដាស់ដំណេកកម្លោះសង្ហាឲ្យភ្ញាក់ហូស៊ុកទាញទូរស័ព្ទមកមើលបានដឹងថាជាលេខនណាហើយ គេបម្រុងនិងងើបចេញពីគ្រែក៏ឃើញថានាងតូចគេងកើយដៃ រាងក្រាស់លើកកាយតូចតិចៗដើម្បីកុំឲ្យរំខាន់ដំណេកនាង គេមិនទាន់លើកទូរស័ព្ទនៅឡើយទេ ហូស៊ុកចុះពីលើគ្រែដើរទៅបិទវាំងននដើម្បីកុំឲ្យពន្លឺព្រះអាទិត្យពេលរះមកប៉ះនាងល្អិតលើគ្រែ ក្រោយពីរៀបចំអស់ហើយហូស៊ុកដើរចេញពីបន្ទប់អ៊ីយ៉ាងឆ្ពោះទៅបន្ទប់របស់ខ្លួនមុននិងលើកទូរស័ព្ទដើម្បីខលទៅអ្នកម្ខាងទៀត។មួយសន្ទុះធំគ្រាន់បើរាងក្រាស់រៀបចំខ្លួនដើរចេញពីវិមានឡើងឡានជាមួយជំណិតរបស់ខ្លួនតាំងពីប្រលឹមនេះទើបតែម៉ោងបួនកន្លះទេមិនដឹងថាពួកគេមានការងារអ្វីបានជាចូលចិត្តងើបស្មើរណាទៅស្មើហ្នឹងនោះទេ ពេលខ្លះម៉ោងមួយម៉ោងពីរយប់ខ្លះទៀតពេញមួយយប់ នេះហើយជាម៉ាហ្វៀនេះហើយអ្នកផលិតអាវុធធំៗគេងមិនដែលបានពេញភ្នែកបន្តិច។
«អាថេយ៍ឯងទៅឯណា?»ហូស៊ុក
(នៅកន្លែងដើមឯងមកឲ្យលឿនមកព្រោះអាម្សៀលនេះវារឹងក្បាលខ្លាំងណាស់)ថេយ៉ុង តឿនមិត្តទាំងជ្រួញចិញ្ចើមចូលគ្នា
«បន្តិចទៀតទៅដល់ឯងកុំទាន់ឲ្យវាងាប់ព្រោះយើងចង់ដឹងថាអ្នកណាជាអ្នកបញ្ជូនវាមក ប៉ុន្តែបើវាមិនព្រមនិយាយសម្លាប់មួយគ្រួសារតែម្ដងទៅ»គ្រាន់តែឮហូស៊ុកនិយាយបែបនេះថេយ៉ុងញញឹមចុងមាត់ពេញចិត្តព្រោះតែគេបើកសម្លេងឮអាចធ្វើឲ្យអ្នកនៅជាមួយគេឮច្បាស់ៗពេញនិងត្រចៀក
(ប្រាកដជាបានមិត្តសម្លាញ់)មិត្តមានតែពីរនាក់ធ្វើរឿងអ្វីក៏មានតែពីរនាក់គេដឹងចិត្តមិត្តសម្លាញ់ច្បាស់ណាស់រឿងអ្វីដែលថាមិនយល់នោះធំឡើងមកជាមួយគ្នា ថេយ៉ុងដើរទៅជិតបុរសដែលអង្គុយលើកៅដៃឆក់សភាពមើលមិនយល់ ប៉ុន្តែបុរសនោះនៅមានស្មារតីនៅឡើយ
«ឯងឮហើយមែនទេ?ថាមិត្តរបស់យើងនិយាយបែបណា?ឯងនេះនាំរឿងមានទុក្ខដល់ខ្លួនឯងមិនព្រមនៅធ្វើឲ្យគ្រួសារឯងពិបាកទៀត»រាងខ្ពស់ស្រឡះសង្ហាដូចទេវបុត្រដើរមកឈរទល់មុខបុរសនោះលើកជើងម្ខាងជាន់លើភ្លៅដែលស្រោយទៅដោយឈាម ដោយក្នុងដៃថេយ៉ុងមានកាំបិតជូតទៅវិញទៅមកលើស្បែកមុខបុរសម្នាក់ដែលមានឈ្មោះជាជនក្បត់
«ខ្ញុំសុំអង្វរកុំធ្វើបាបគ្រួសាររបស់ខ្ញុំអី»
«និយាយមកអ្នកណាបញ្ជូនឯងមកហុឹម?ប្រាប់តាមសម្រួលឬក៏ចង់ឃើញប្អូនស្រីឯងត្រូវគេរំលោភបូកម្ដងប្រាំនាក់?»ពេលឃើញអ្នកនៅចំពោះមុខស្ទាក់ស្ទើមិនចង់និយាយក៏លើកយកពីចំណុចខ្សោយរបស់គេមកនិយាយ
«នេះ..លោក..»បុរសនោះនិយាយមិនចេញព្រោះមិននឹកស្មានថាពួកគេលឿនថ្នាក់នេះនោះទេដឹងពីគ្រួសាររបស់ខ្លួននិងប្អូនស្រីដែលរៀនវិទ្យាល័យអាយុទើប17ឆ្នាំ បើប្អូនគេកើតអ្វីគេច្បាស់ជាត្រូវស្លាប់ទាំងរស់មិនខាន
«ឯងគាំងនិយាយមិនចេញមែនទេ?ចង់ដឹងហេ៎?នេះមើលទៅប្អូនស្រីរបស់ឯងស្រស់ស្អាតថែមទាំងនៅក្មេងទៀតប៉ុន្តែគួរឲ្យសោកស្ដាយបើសិនជាយើងបញ្ជាតែបន្តិចគឺខ្ចិច»ថេយ៉ុងលើកទូរស័ព្ទជាមួយវីឌីអូប្អូនស្រីរបស់បុរសនោះជាប់ចំណងនៅក្នុងបន្ទប់មួយដោយមានបុរសប្រាំនាក់មាឌធំៗ
«បានៗខ្ញុំព្រមហើយប៉ុន្តែសុំអង្វរដោះលែងប្អូនស្រីខ្ញុំទៅហឹក..ហឹកនាងនៅក្មេងមិនដឹងអ្វីនោះទេ»ពេលឃើញបែបនេះថេយ៉ុងញញឹមសមចិត្តរួចក៏លើកដៃជាសញ្ញាប្រាប់ឲ្យដោះលែង ក្មេងស្រីម្នាក់នោះទោះយ៉ាងណាគេក៏មិនអាក្រក់ដល់ថ្នាក់ធ្វើបាបក្មេងស្រីនោះទេគ្រាន់តែគំរាមអាម្សៀលនេះឲ្យវាព្រមសារភាពហើយគេក៏មិនបានប្រាប់កូនចៅអោយទៅរំលោភនាងដែលគ្រាន់តែចាប់ចងរួចថតជាវីឌីអូគំរាម មនុស្សដូចគេអាក្រក់បែបណាក៏មិនដល់ថ្នាក់ហ្នឹងដែរ។
«និយាយមកបើឯងកុហកយើងនិងឆ្គៀលគ្រាប់ភ្នែកឯងផ្ញើរឲ្យគ្រួសារឯងមើលជាក់ជាមិនខាន»
«បាទ!តាមការពិតទៅខ្ញុំក៏មិនដឹងថានណាជាមេខ្លោងធំដែរព្រោះខ្ញុំត្រវបានគេជួលបន្តឲ្យមកស៉ើបការណ៍នៅក្នុងឃ្លាំងផ្ទុកអាវុធរបស់ពួកលោក ហើយអ្នកដែលជួលខ្ញុំនោះគេមានឈ្មោះថាឌីម៉ាល់ខ្ញុំមិនដែលឃើញមុខគេឡើយខ្ញុំឮតែសម្លេង ពេលនោះខ្ញុំពិតជាទាល់ខ្លាំងណាស់ខ្ញុំត្រូវការលុយជាបន្ទន់ទើបទទួលការងារមួយនេះទាំងដឹងរួចហើយថាផលិទ្ធផលវាបែបនេះ ផាំង»បញ្ជប់ប្រយោគបញ្ជប់ជីវិតដោយស្នាដៃនាយកម្លោះជុង ហូស៊ុក ធ្វើឲ្យថេយ៉ុងងាក់មុខសម្លឹងមកខាងក្រោយទាំងជ្រួញចិញ្ជើម មិនទាន់ទាំងបានសប្បាយផងមិត្តសម្លាញ់បញ្ជប់ហ្គេមនេះបាត់ទៅហើយ អម្បាញ់មិញនេះមួយគ្រាប់កាំងភ្លើងទម្លុះក្បាលតែម្ដង
«អាស៊ុកឯងនេះយើងមិនទាន់ទាំងបានសួរវាអស់ផង»ថេយ៉ុងខឹងនិងមិត្តសម្លាញ់មកដល់ភ្លាមបាញ់ភ្លែតតែម្ដង
«មិនបាច់សួរទេយើងដឹងហើយថាជាអ្នកណាឆាប់សម្អាតទីនេះឲ្យស្អាតទៅ»ថាហើយគេក៏ដើរចេញបាត់ថេយ៉ុងឃើញបែបនេះក៏ដើរទៅតាមពីក្រោយ ចាកចេញពីបន្ទប់ក្រោមដីក្រាលដោយឈាមក្រហមឆ្អិនឆ្អៅគួរឲ្យញញើត។
«យើងមិនដែលឮឈ្មោះឌីម៉ាល់ទេឯងដឹងមែនទេ?»ថេយ៉ុងជូតដៃបណ្ដើរសួរទៅកាន់មិត្តបណ្ដើរ
«ពួកវាដឹងមុនថាយើងអាចនិងចាប់បានទើបវាបន្លំឈ្មោះហ្នឹងហើយក្រុមពួកនេះជាក្រុមរបស់រដ្ឋាភិបាលប្រឆាំង យើងគួរតែប្រុងប្រយ័ត្នរាល់សកម្មភាពទាំងអស់»
«ពួកនេះខាំមិនលែងពិតមែន»
«វាគ្មានថ្ងៃលែងនោះទេព្រោះមិនទាន់សមបំណងនោះអី»ហូស៊ុក ញញឹមចុងមាត់ដាក់ថេយ៉ុង ពួកគេទាំងពីរមិនចំបាច់និយាយគ្រាន់តែក្រខ្សែភ្នែកក៏អាចដឹងថាកំពុងគិតអ្វីទៅហើយ។
«ប្អូនប្រុសរបស់យើងមកសុំឲ្យយើងសងបំណុលជំនួសអាយ៉ាងឯងគិតយ៉ាងមិច?»ថេយ៉ុងដាក់ខ្លួនអង្គុយលើសាឡុលើពែងតែក្ដៅមកក្រេបមុននិងសួរទៅកាន់ហូស៊ុក
«មិនបាច់ទេយើងមិនត្រូវការលុយតែយើងនិងឲ្យនាងសងដោយវិធីផ្សេង»
«វិធីផ្សេង?មិនមែនយកក្មេងធ្វើប្រពន្ធដូចក្នុងរឿងគន់ដែលយកតួឯកស្រីមកធ្វើជាភរិយាជំនួសបំណុល»ថេយ៉ុងសើចខ្លាំងទៅកាន់មិត្តធ្វើឲ្យហូស៊ុកជ្រួញចិញ្ជើមមិនពេញចិត្ត
«ឯងនិយាយច្រើនគ្មានបានការមែនហើយ ជីវិតពិតមិនមែនគន់ប្រលោមលោកនោះទេឯងមិនដែលដឹងពីនាងខ្លះទេឬ?»
«ដឹងហ្នឹងហើយទើបយើងចង់ឲ្យនាងមកនៅជាមួយយើងវិញហាសហា»
«គ្មានថ្ងៃនោះទេយើងមនុស្សដូចនាងយើងមិនឲ្យផុតពីដៃជាដាច់ខាត ហើយប្អូនប្រុសឯងកុំពូកែសុំខុសរបៀបពេកយើងទៅហើយ»ថាហើយគេក៏ចាកចេញពីភូមិគ្រឹះដ៏ធំស្រស់ស្អាតតែខាងក្នុងពពេញទៅដោយរឿងខ្មៅងងឹត វាជាភូមិគ្រឹះចាស់មួយដែលជារបស់ពួកគេទាំងពីរទិញទុកធ្វើជាកន្លែងសំងាត់មួយ ហើយមានតែពួកគេប៉ុណ្ណោះទើបដឹងថាវាជាកន្លែងសម្រាប់ធ្វើអ្វី។___
សុំទោសចំពោះអក្ខរាវិរុទ្ធ