ភាគទី១៧ ១៨

28 1 0
                                    

ភាគទី១៧

ប៉ុន្មានម៉ោងបានកន្លងផុតទៅការវិលត្រឡប់របស់ព្រះអាទិត្យមកកាន់ដែនដីជាថ្មីម្ដងទៀត ពន្លឺរស្មីបានជះមកប៉ះរាងកាយមានជីវិតនានាលើដែនដីនៃប្រទេសចិន។ទឹកសន្សើមស្រក់ចុះមកតិចៗប៉ះនិងខ្មៅខៀវខ្ចី សត្វស្លាបយំ កងរំពងលើមែកឈើ ធំៗនៅជុំវិញវិមានរបស់ ជុង ហូស៊ុក។សម្លេងអស់ទាំងនេះបានបន្លឺមកប៉ះត្រចៀករាងកាយរូចដែលគេងលង់លក់នៅក្នុងបន្ទប់ដ៏ធំ នៃវិមាន ម៉ាហ្វៀ ជុង ហូស៊ុក នាយកម្លោះសង្ហាឱបរាងកាយរបស់នាងតូចជាប់និងខ្លួន។
«ហុឹម ឈឺក្បាលណាស់»អ៊ីយ៉ាង ស្ទាបក្បាលរបស់ខ្លួនតិចៗទាំងបន្លឺសម្លេងរអ៊ូខ្សាវៗក្បែដើមទ្រូងមាំទាំរបស់នាយកម្លោះឈាមត្រជាក់ម្នាក់ដែលកំពុងគេងឱបនាងយ៉ាងស្អិតរមួតដូចមនុស្សស្រឡាញ់គ្នា។
«អ៊ុយ?ហើយមានរឿងអី?លោក?លោកកកកក»ពេលក្រលេកឃើញហូស៊ុកឱបកាយខ្លួនស្ទើតែដកខ្លួនមិនចេញបែបនេះនាងក៏ស្រែកហៅគេពេញទំហឹង។
«ហាស់!!!!កើតអីមានរឿងអី?»ហូស៊ុក ភ្ញាក់ផ្អើលស្រវេស្រវាមមីមមើតាមសម្លេងនាងល្អិតព្រោះខ្លាចថាមានរឿងអ្វីកើតឡើងចំពោះនាងម្ដងទៀត
«ហាសហាវ៉ូវលោកម្ចាស់ពេលភ្ញាក់ផ្អើលបែបនេះគួរឲ្យស្រលាញ់ខ្លាំងណាស់»នាងល្អិតសើចឡើងស្រស់បស់ដូចមនុស្សមិនឈឺអ្វីសោះទាំងដែលមុខរបស់នាងស្លេកស្លាំងអស់ហើយ ហូស៊ុកពេលឃើញបែបនេះគេប្រលែងដៃចេញពីកាយរបស់នាងតូចរួចធ្វើមុខក្រញ៉ូវមិនពេញចិត្តដែលនាងឈ្លើយប្រហើនស្រែកដាក់គេធ្វើឲ្យគេភ្ញាក់ជាខ្លាំង
«អា៎!!!ញញឹមបន្តិចមកណាព្រឹកបែបនេះគេញញឹមដើម្បីផ្ដល់ក្ដីសង្ឃឹមសម្រាប់ថ្ងៃថ្មី ញញឹមបែបនេះ»អ៊ីយ៉ាងលើកដៃទាញថ្ពាល់របស់គេឲ្យញញឹមដាក់នាងតែគេបែរមុខចេញមិនព្រមសម្លឹងមុខនាងងក់ងរដាក់នាង។
«ហួយចេះមកងក់ងទាំងប្រលឹមទៅកើត តែអេ៎ដៃរបស់ខ្ញុំ?កាលពីយប់មិញខ្ញុំកើតអីមែនទេ?»រាងតូចងើបខ្លួនអង្គុយលើពូករួចសម្លឹងមើលដៃហលយសួរទៅកាន់អ្នកម្ខាងទៀតតែគេមិននិយាយរួចក៏ចុះចេញពីលើគ្រែដើរចេញទៅក្រៅដោយមិននិយាយអ្វីជាមួយនាងសូម្បីតែមួយម៉ាត់ ចំណែកស្រីល្អិតវិញក៏បែរសម្លឹងមើលជុំវិញខ្លួនទើបចាប់អារម្មណ៍ថានេះមិនមែនជាបន្ទប់របស់នាងឡើយ ហើយអាវដែលនាងស្លៀកក្នុងពេលនេះក៏រឹតតែមិនមែនជាខោអាវរបស់នាង។អ៊ីយ៉ាងមិនឡូឡារួចអង្គុយគិតថាកាលពីយប់មិញនេះមានអ្វីកើតឡើង
«ពីម្សិលមិញខ្ញុំចេញពីហាងសៀវភៅហើយមេឃភ្លៀងខ្ញុំដើរហាលភ្លៀងកន្លះម៉ោងជាងបន្ទាប់មកក៏ជួបជាមួយគេ ចុះក្រោយមកទៀត?ក្រោយមកទៀតមានរឿងអ្វី?អួយចាំមិនបានទេ ខួរក្បាលឯងឥឡូវអន់ខ្លាំងម្លេះអាយ៉ាងអើយ»នាងល្អិតខ្លួនប៉ិនកូនដៃអង្គុយរអ៊ូរវ៉ូវៗលើពូកព្យាយាមគិតពីអ្វីដែលបានកើតឡើងតែនាងនឹកមិនឃើញទាល់តែសោះ ទោះគិតយ៉ាងណាក៏គិតមិនឃើញដែរពិតជាយ៉ាងមែនហើយ
  ហូស៊ុក ចុះមកខាងក្រោមរួចក៏ដើរទៅផ្ទះបាយដោយមានអ្នកបម្រើពីរបីនាក់ឈរធ្វើអាហារពេលព្រឹកឲ្យចាហ្វាយខ្លួន ហូស៊ុក គេមិនដែលចូលផ្ទះបាយនោះទេរិតតែមិនធ្លាប់ចូលផ្ទះអ្នកបម្រើឡើយ តែថ្ងៃនេះគេក៏ចូលមកផ្ទះបាយដោយខ្លួនឯង។
«យ៉ាងមិចហើយបបរគ្រឿងសមុទ្រដែលខ្ញុំប្រាប់នោះហើយឬនៅ?»កាយខ្ពស់ឈរសម្លឹងមើលទៅអ្នកបម្រើស្រី ធ្វើឲ្យពួកនាងភ័យបុកពោះផឹបៗព្រោះចាប់តាំងពីធ្វើការនៅទីនេះមិនដែលបានជួបនិយាយផ្ទាល់និងចាហ្វាយប្រុសឡើយតែថ្ងៃនេះគេមកឈរនៅចំពោះមុខបែបនេះអ្នកណាមិនភ័យ អ្នកណាមិនខ្លាចព្រោះគ្រប់គ្នាសុទ្ធតែដឹងថាគេមានអំណាចនិងឈាមត្រជាក់ខ្លាំងកម្រិតណានោះ។
«រួចរាល់ហើយលោកម្ចាស់នាងខ្ញុំថានិងលើកទៅឲ្យអ្នកនាងឥឡូវនេះចា៎»ស្រីបម្រើម្នាក់កាន់ថាស បបរបម្រុងនិងលើកទៅតែត្រូវផ្អាកដំណើរភ្លាមៗដោយសារតែលោកម្ចាស់របស់នាងហាមឃាត់
«ទុកឲ្យយើងមួយទៀតបើគ្មានការអនុញ្ញាតហាមឡើងទៅវិមានបើទៅពួកនាងទៅតែពេលសម្អាតបានហើយ អូហ៍ភ្លេចបន្ទប់របស់អ៊ីយ៉ាង និងបន្ទប់របស់យើង ឲ្យតែ យូណា និងស្រីបម្រើឈ្មោះម៉ីនោះអ្នកសម្អាតបានហើយ»បញ្ជប់ប្រយោគភ្លាមកាយក្រាស់មុខស្មើរកាន់ថាស់បបរដើរចេញទៅដោយមានពួកនាងបម្រើវ័យក្មេងអស់នោះឱនគោរពពីខាងក្រោយ។
«ចា៎លោកម្ចាស់»ពេលគេទៅផុតពួកនាងដកដង្ហើមធំធូទ្រូងនិយាយត្រង់ចុះ បុរសម្នាក់នេះសង្ហាខ្លាំងណាស់សង្ហារកកន្លែងទាស់គ្មានសង្ហាមានគករប់យ៉ាងធ្វើអោយពួកនាងពិបាកក្នុងការស្រម៉ៃចង់ស្រវាគេយកមកធ្វើជាកម្មសិទ្ធិរបស់ពួកនាងខ្លាំង ត្រឹមជាស្រីបម្រើនេះពួកនាងស្ទើតែពិបាកដកដង្ហើមទៅហើយដោយសារតែសម្រស់របស់គេ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now