ភាគទី៤១យ៉ាងប៊ីន លើកទូរស័ព្ទរបស់លីអ៊ីងយ៉ាងលឿនរួចបើកកាំមេរ៉ាឲ្យឃើញទាំងអ៊ីយ៉ាងដែលអង្គុយជិតខ្លួន កំពុងតែអានសៀវភៅមិនដឹងឡើយថាមិត្តសម្លាញ់ខ្លួនខលមក
«អាឡូ!នាងល្អិតលីអ៊ីង»
(អឹម!សួរស្ដីហើយឯណាអាយ៉ាង?)នាងតូចលីអ៊ីងសួររកមិត្តសម្លាញ់របស់ខ្លួនដែលបែកគ្នាយូរាប់ឆ្នាំ គ្រាន់តែឮសម្លេងចេញពីទូរស័ព្ទភ្លាមនាងល្អិតដែលកំពុងអានសៀវភៅងើបក្បាលចេញតួចសម្លឹងទៅកាន់មនុស្សស្រីដែលនៅក្នុងកញ្ចក់អេក្រង់ទូរស័ព្ទ
«លីអ៊ីង?យើងនឹកឯងណាស់ពេលណាទើបមកចិនវិញ?ឯងនៅទីនោះមិនឃើញខលមកយើងសោះដឹងទេថាយើងនឹក?»អ៊ីងយ៉ាង កញ្ឆក់ទូរស័ព្ទពីដៃរបស់យ៉ាងប៊ីន វឹបយកមកនិយាយដោយគ្មានដកដង្ហើមសូម្បីតែបន្តិចធ្វើឲ្យអ្នកដែលត្រូវគេសួរ ធ្វើមុខលីលឺព្រោះតែមិមដឹងថាត្រូវឆ្លើយសំនួរណាមុន។
(ឯងសួរបែបនេះឲ្យយើងឆ្លើយមួយណាល្អ?) លីអ៊ីង ញញឹមស្រស់លិបបាត់ភ្នែកអស់ព្រោះតែនាងខានបានញ៉ោះមិត្តរបស់ខ្លួនយូដែរហើយ
«ឆ្លើយឲ្យលឿនមកប្រយ័ត្នយើងទ្រាំមិនបាន ទៅកាចកឯងដល់សហរដ្ឋអាមេរិក» រាងតូចខាំបបូរមាត់ចូលគ្នាជាការលេងសើចវាមិនប្លែកឡើយដែលនាងតែងតែលេងសើចជាមួយគ្នាទោះបីនៅឆ្ងាយគ្នាក្ដីប៉ុន្តែចិត្តនឹករលឹកនៅតែកើតមានលើគ្នា កាលមុនលីអ៊ីងឧស្សាហ៍ខលមកលេងនាងនិងយ៉ាងប៊ីនណាស់ស្ទើរាល់ថ្ងៃប៉ុន្តែប៉ុន្មានអាទិត្យចុងក្រោយនេះក៏ស្ងាត់ទើបតែខលមកនៅថ្ងៃនេះ
(យើងនឹកឯងពីរនាក់ដូចគ្នា មូលហេតុដែលមិនបានខលទៅព្រោះតែយើងជិតចូលថ្នាក់បញ្ជប់វិទ្យាល័យពួកឯងក៏ដឹងហើយរឿងត្រឡប់ទៅវិញយើងមិនដឹងដូចគ្នាពួកឯងគួរតែសួរហ៊ាសៀទៅហុឹក..ហុឹក..យើងចង់ទៅវិញ)នាងល្អិតធ្វើមុខយំមិនចេញទឹកភ្នែកដាក់មិត្ត ធ្វើឲ្យអ៊ីយ៉ាងនិងយ៉ាងប៊ីនមើលមុខគ្នារួចក៏ចាប់ផ្ដើមចម្អន់ឲ្យមិត្តនាងយំមែនទែន។
«អូហ៍!យើងភ្លេចគិតថាហ៊ាសៀគាត់ប្រាប់ថា ថាបែបណាទៅអាប៊ីនជួយនិយាយបន្តិចទៅមើស៍»អ៊ីយ៉ាង ញ៉ាក់ចិញ្ជើមធ្វើសញ្ញាដាក់អ្នកម្ខាងទៀត យ៉ាងប៊ីន ស្ទុះចូលមកជិតនាងតូចដែលជាមិត្តរួចក៏បន្តនិយាយប្រយោជន៍តពីអ៊ីយ៉ាង
«ប្រាប់ថាមិនបានឲ្យឯងមកវិញទេគាត់ប្រាកដ ចិត្តណាស់ថាឲ្យឯងនៅទីនោះមែនហើយ ហ៊ានថេយ៍ពេលនេះជិតរៀបការហើយសង្ឃឹមថាឯងនិងបានចូលរួម»យ៉ាងប៊ីន និងអ៊ីយ៉ាងក្បាលខូចនិយាយមួលបង្គាច់កុហកបោកប្រាស់អ្នកមិនដឹងអីហើយប្រយោគទាំងអម្បានន្មាននោះពិតជាបានផលលើស្រីតូចដែលកាយនៅអាមេរិកប៉ុន្តែចិត្តនិងបេះដូងនៅប្រទេសចិន យំចេញមកពិតៗមិនលេងសើចនោះទេវាជាពាក្យប្រហារបេះដូងនាងច្បាស់ៗ
(ហុឹក..យើងមិនជឿចាំមើលយើងខលទៅសួរហ៊ាសៀពួកឯងទាំងពីរនាក់ចាំមើលតែយើងបានទៅដល់ចិនពេលណាយើងនិងសងសឹកហុឹក..ហើយមួយទៀតហ៊ាថេយ៍ប្រាកដមិនយកអ្នកណាជាដាច់ខាតក្រៅពីយើង)លីអ៊ីងជំទាលលែតចង់បែកទូរស័ព្ទព្រោះតែនាងខឹងនិងមិត្តខ្លាំងពេកចិត្តមួយដឹងថាគេកុហកតែចិត្តមួយវាឈឺចាប់
«ប្រាកដចិត្តថ្នាក់នេះបើហ៊ាថេយ៍យកយើងនោះឯងត្រូវតែដកខ្លួនប្រាកដណាស់»ស្រីតូចកំពូលកំហូចអ៊ីយ៉ាងនិយាយបេះបួយធ្វើឲ្យអ្នកម្ខាងទៀតបញ្ជេញអាការៈខឹងសម្បារឡើងមក ក៏ដឹងណាថា ឃ្វាង លីអ៊ីង ជាក្មេងស្រីដែលកាចញ៉េញគ្មានគូរប្រៀបត្រូវវ៉ៃគឺវ៉ៃត្រូវជេគឺជេមិនចេះទុកស្អែកមិនទុកពេលក្រោយនាំឲ្យកម្ដៅផ្ទុះចេញតាមភ្នែកនោះទេ។
(ចាំពេលនោះមកដល់សិនទៅយើងនិងដឹងគ្នាមិនខាន)នាងល្អិតលីអ៊ីងបិទទូរស័ព្ទយ៉ាងលឿន ធ្វើឲ្យកំពូលមនុស្សទាំងពីរអង្គុយសើចស្ទើតែធ្លាក់ពីលើបង់ទៅហើយ ព្រោះតែបានធ្វើឲ្យមិត្តខ្លួនខឹង ខឹងចុះមនុស្សដូចលីអ៊ីងមិនពិសពុលស្រាប់ហើយឆាប់ខឹងឆាប់បាត់ ងាយលួងតែពេលខ្លះក៏មិនងាយគ្រប់យ៉ាងដូចគ្នា។
«ហាសហាពេលនេះដឹងតែផ្ទុះទូរស័ព្ទទៀតហើយហ៊ាសៀនិងហ៊ាថេយ៍ហាសហា»អ៊ីយ៉ាងសើចកាចកផងអីផងវាយដៃវាយជើងជាមួយយ៉ាងប៊ីនដោយការពេញចិត្ត ក៏សមហើយណាបើមិនធ្វើបែបនេះទេកំពូលមិត្តរបស់នាងក៏ស្ងាត់មិនព្រមខលទៅនណាឡើយទាល់តែបញ្ឆេះភ្លើងទើបវាហោះដូចជាគោមបង្ហោះអញ្ចឹង
«តែថាបើហ៊ាថេយ៍ដឹងយើងគិតបែបណា?» យ៉ាងប៊ីនលេបទឹកមាត់ក្អឹកៗដោយការភ័យបើនាងល្អិតកំពូលមិត្តខលទៅរំខាននោះច្បាស់ណាស់ថាគេនិងត្រូវមាត់របស់បងប្រុសទៀតមិនខាន
«ជឿយើងឯងទៅគេងផ្ទះរបស់អាប់ប៉ាសិនទៅ»
«ពិតមែនហើយ និយាយបែបនេះអាប់ប៉ានិងអាប់ម៉ាចង់ជួបឯងគាត់សួររកឯងរហូតថាចង់ឲ្យឯងទៅលេងជាមួយគាត់ផង»កម្លោះសង្ហាយ៉ាងប៊ីនធ្វើមុខស្លូតៗគួរឲ្យអាណិតវាជាវិធីដែលលួងលោមឲ្យនាងទៅតាមគេឬក៏ធ្វើអ្វីមួយចូលចិត្តខ្លាំងណាស់អាទឹកមុខភ្លើស្លឺៗមិនដឹងរឿងអ្វីហ្នឹង។
«ចាំយើងសុំអ៊ុំ...អុះសុំដេឌីសិនថាឲ្យទៅឬក៏អត់»អម្បាញ់មិញរបៀបនិងនិយាយចេញទៅហើយប៉ុន្តែនាងចេះភ្ញាក់ខ្លួនថាមាន សុីលីណា នៅជិតនេះទើបប្ដូរពាក្យយ៉ាងលឿន
«អឹមស្រេចតែឯងទេតែសុំទៅឲ្យលឿនមុនយើង ចាកចេញទៅក្រៅប្រទេសណា»គ្រាន់តែឮពាក្យនេះនាងតូចស្ទើធ្លាក់ថ្លើមដល់ដីមានន័យថាយ៉ាងមិច?មិត្តរបស់នាងប្រុងទៅចោលនាងម្នាក់ទៀតហើយមែនទេ?ទុកនាងឲ្យនៅម្នាក់ឯងមែនទេ?អារម្មណ៍ពេលនេះទោះមិនគិតក៏នាងចេញមកដោយខ្លួនឯងដែរ មិនខុសពីថ្ងៃដែលប៉ារបស់នាងបោះបង់នាងចោលនៅថ្ងៃនោះ
«ឯងទៅពេលណាទៅប្រទេសណា?»សំនួរ របស់នាងធ្វើឲ្យអ្នកស្ដាប់ស្ទើអួលដើមកព្រោះតែនាងល្អិតនិយាយឡើងហាក់អស់កម្លាំងនៅក្នុងខ្លួន «យើងទៅនៅជិតលីអ៊ីងហ្នឹងហើយឯងក៏ដឹងថាយើងរៀនចប់ហើយ យើងនិងត្រឡប់មកវិញយើងជឿថាមនុស្សពូកែដូចឯងនិងតាមទៅជាមួយយើងបានដោយងាយ»យ៉ាងប៊ីន ចាប់ដៃនាងតូចនិយាយជាមួយស្នាមញញឹមដោយក្ដីសង្ឃឹមគេដឹងថាអារម្មណ៍នាងបែបណាក្នុងពេលនេះព្រោះតែពួកគេទាំងពីរគ្មានរឿងអ្វីលាក់បាំងនិងគ្នានោះទេ ជាមិត្តដែលមានចិត្តមួយថ្លើមមួយស្រលាញ់រាប់អានដូចបងប្អូនបង្កើតតាំងពីតូចមកនាងមានតែយ៉ាងប៊ីននិងលីអ៊ីងដែលនៅខាងនាងនិងលើកទឹកចិត្ត កាលដែលលីអ៊ីងចេញទៅក៏មានយ៉ាងប៊ីនចុះពេលដែលយ៉ាងប៊ីនចេញទៅនាងមានអ្នកណា?
«ហុឹម..ឯងចេញទៅពេលណា?»នាងតូចងក់ក្បាលតិចៗកុំឲ្យមិត្តបារម្ភខ្លាំងពេក
«សប្ដាហ៍ក្រោយនេះហើយ»
______