ក្រឹប ហូស៊ុកបិទទ្វាបន្ទប់ព្រមទាំង រុញរាងល្អិតអោយដួលអុកគូថលើឥដ្ឋការ៉ូមួយទំហឹង អ៊ីយ៉ាងព្យាយាមងើបឡើយដោយមិនរអ៊ូរទ្រាំមួយម៉ាត់ព្រោះនាងដឹងរួចហើយថាមកពីមូលហេតុអ្វីបានជាគេធ្វើបែបនេះដាក់នាង?មកពីនាងខ្លួនឯងទេដែលហ៊ានបែបនេះ
«យើងដឹងរឿងមួយនេះរួចហើយ បើប្រុសម្នាក់នោះមិនប្រាប់យើង?តើនាងនិងប្រាប់យើងដែរទេ?»រាងមាំប្រែជាត្រជាក់ភ្លាមៗប្រយោគដាច់ក្បាលកន្ទុយបន្លឺឡើងជាមួយកែវភ្នែកក្រហមបញ្ជាក់ឲ្យដឹងថាកំហឹងរបស់គេមិនទាន់រំសាយនោះទេ
«ខ្ញុំ...ខ្ញុំក៏មានគម្រោងប្រាប់លោកដែរ..អួយ»បញ្ជប់សំដីក៏ត្រូវលោកប៉ាចិញ្ជឹមកញ្ឆក់ដើមដៃឲ្យងើបឈរឡើងមកប្រឈមមុខនិងគេ
«ហឹស!នាងកំពុងគិតអ្វី?នាងទុកយើងជាស្អី?នាងជាមនុស្សឬមួយជាសត្វអាសេរពិស?»ពាក្យធ្ងន់ៗទម្ងន់ដូចដុំថ្មរបស់គេដូចដាក់ចំដើមទ្រូងរបស់នាងចំៗដោយមិនអាចប្រកែកឬគិចវេសបាន
«មិនមែនបែបនោះទេ?»នាងតូចប្រកែកទាំងញ័រមាត់នាងរលីងរលោងព្រោះតែការអន់ចិត្ត នាងមិនបានមានន័យបែបនោះចំពោះគេ នាងពិតជាចង់រៀបរាប់ណាស់ថានាងធ្វើគ្រប់យ៉ាងដើម្បីគេប៉ុណ្ណោះ
«ចុះបែបណាវិញ?ឬចង់ប្រាប់ថាធ្វើបែបនោះដើម្បីឲ្យគេព្រមព្រៀងជាមួយយើងហាស់?»សម្លេងស្រែកខ្លាំងៗដាក់កណ្ដាលមុខនាងមិនខុសពីសាតាំងដែលស្រែកឡើងយ៉ាងកំណាចព្រោះតែភាពក្រោតខឹង
«ហុឹក..ហុឹក..»អ៊ីយ៉ាង ព្យាយាមទប់ហើយប៉ុន្តែមិនអាចទប់បានពិតមែនគេសាហាវណាស់ឃោឃៅណាស់នាងខ្លាចឡើងញ័រអស់ហើយ ធ្លាប់តែឃើញភាពសោះកក្រោះភាពជាសុភាពបុរសនិងការយកចិត្តទុកដាក់ចំពោះនាងដូចជាលោកប៉ាតែពេលនេះ គេអាក្រក់សាហាវគ្មានសូម្បីតែពាក្យថាលើកលែង
«នាងកំពុងតែទុរយសហ្នឹងយើងមែនទេ?សាវ អ៊ីយ៉ាង និយាយមកថានាងមិនបានធ្វើ»ហូស៊ុកកាន់តែខឹងខ្លាំងលើសដើមពេលដែលនាងមិនព្រមហើបមាត់បែរជាយំទៅវិញ
«ហេតុអ្វីត្រូវកុហកបើវាជាការពិតនោះ?ខ្ញុំមិនបានទុរយសនោះទេប៉ុន្តែខ្ញុំកំពុងធ្វើដើម្បីលោកយល់ទេ?»ទីបំផុតនាងក៏ព្រមសារភាពថាវាជាការពិតប៉ុន្តែវាមិនមែនទាំងស្រុងដូចអ្វីដែលគេគិតឡើយ
«ឈប់ភ្លាម!ទោះគ្មាននាងក៏យើងមិនអត់ស្លាប់ឈប់និយាយទៅថាធ្វើដើម្បីយើង ផ្ទុយទៅវិញនាងកំពុងធ្វើដើម្បីខ្លួនឯង»រាងក្រាស់លើកដៃចង្អុលមុខរបស់ស្រីតូចដោយកំហឹងកែវភ្នែកពពេញទៅដោយភ្លើងអាក្រក់
«ចុះវាយ៉ាងមិច?លោកនិយាយថាឲ្យខ្ញុំធ្វើបែបណាក៏បានឲ្យតែប្រុសម្នាក់នោះយល់ព្រមតាមសំណើរឥឡូវនេះគេក៏យល់ព្រមមិនអញ្ជឹង?» ពាក្យឌឺផ្គើនរបស់នាងធ្វើឲ្យកំហឹងដែលមិនទាន់សាបប្រែជាក្ដៅឆេះលើសដើម មើលទៅនាងលែងចង់មានជីវិតរស់ពិតមែនហើយ
«នាងកុំគិតថាខ្លួនឯងឆ្លាតគ្រាន់បើឲ្យសោះព្រោះបើយើងចង់ធ្វើមិនពឹងក្មេងខ្វះការគិតដូចជានាងនោះទេ»ហូស៊ុកលើកដៃរុញក្បាលរបស់នាងដោយអារម្មណ៍គ្រឺតខ្នាញ់ មិនយល់ថាហេតុអ្វីក្មេងម្នាក់នេះសាហាវថ្នាក់នេះនោះទេ?គេធ្លាប់គិតថានាងជាក្មេងគួរឲ្យអាណិតប៉ុន្តែនាងវាគួរឲ្យស្អប់រមិលគុណទៅវិញទេ
«ហុឹក..បើខ្ញុំខ្វះការគិតលោកក៏ខ្វះខួរដូចគ្នា»ពេលឃើញហូស៊ុកបម្រុងដើរចេញនាងតូចស្បែកខ្លាំងៗដាក់ពីក្រោយធ្វើឲ្យកំហឹងរបស់រាងក្រាស់ឆេះឆួលលើសដើម ហូស៊ុកបែរមុខមករបស់នាងល្អិតដែលមានកម្ពស់ត្រឹមចុងទ្រូង នោះទាំងអារម្មណ៍ខឹងសម្បាដៃមាំលើបម្រុងយាទះ
«ចង់ទះខ្ញុំ?ទះមកវ៉ៃឲ្យស្លាប់តែម្ដងទៅខ្ញុំនិងបានរួចផុតពីបំណុលឆ្គួតឡប់មួយនេះ»
«នាងកុំចង់ខ្លាំងជាមួយនិងយើងឲ្យសោះ យើងអាចចិញ្ជឹមក៏អាចសម្លាប់បានដូចគ្នាប៉ុន្តែមិនមែនពេលនេះបើនាងចង់ងាប់ឬមួយក៏ងាប់ទៅហើយយើងក៏អូសក្បាលនាងឲ្យមកសងកម្មបំណុលរបស់ប៉ានាងដដែល»ថាហើយរាងមាំក៏ព្រមបែរខ្លួនដើរចេញទៅវិញព្រមទាំងបិទទ្វាឮទាន់ពេញវិមានទាំងមូលសបញ្ជាក់ឲ្យដឹងថាគេមានកំហឹងនិងអារម្មណ៍ស្អប់ខ្ពើមកម្រិតណា
«ហុឹក...ហុឹកគ្មាននណាជឿចិត្តខ្ញុំគេគ្រប់គ្នាសុទ្ធតែបែបនេះ..ហុឹកៗគ្រប់គ្នាសុទ្ធតែយកខ្ញុំដើម្បីផលប្រយោជន៍ទាំងអស់ តាមពិតខ្ញុំគួរតែដឹងព្រោះថ្នាក់ឪពុកបង្កើតមិនត្រូវការខ្ញុំផងចុះរំពឹងអ្វីលើអ្នកដទៃនោះ?»អ៊ីយ៉ាង ក្មេងស្រីគួរឲ្យអាណិតអោបជង្គង់យំខ្លាំងៗក្នុងបន្ទប់ងងឹតពពេញទៅដោយភាពអាក្រក់នាងចុះចាញ់ហើយនាងចង់សម្រាក់ នាងកម្មក្រាស់ណាស់សូម្បីតែក្ដីសុខបន្តិចបន្តួចក៏មិនអាចទទួលយកវាបានរស់ដើម្បីអ្វីទៅ?ដើម្បីនណា?នាងនៅមានតម្លៃសម្រាប់គ្រប់គ្នាដែលទេ?ប្រហែលជាគ្មាននោះទេ។