ភាគទី១១

24 1 0
                                    

ព្រឹកថ្ងៃថ្មី...
ថ្ងៃនេះរាងល្អិតអុីយ៉ាងងើបពីម៉ោងប្រាំព្រឹកដើម្បីទៅធ្វើការងាររបស់ខ្លួន។រាងតូចច្រលឹងដើរលបៗចូលទៅក្នុងផ្ទះឈើតូចដើម្បីយកសម្លៀកបំពាក់មកស្លៀកតែចង្រៃអី សម្លៀកបំពាក់របស់នាងទទឹកអស់រលីងតែម្ដងព្រោះកាន់ពីយប់មិញដែលលឺសម្លេងមកពីខាងលឺនោះគឺមែកឈើធំធ្លាក់ចំដំបូលផ្ទះបណ្ដាលឲ្យដំបូលរហែកគ្រាន់បើ។តែសំណាងល្អព្រោះសៀវភៅរបស់នាងមិនកើតអ្វី។ អ្វីយ៉ាងរៀបចំប្រមូលរបស់របរខ្លួនឯងចេញពីបន្ទប់ និងយកសម្លៀកបំពាក់ទៅបោកខ្លួនឯង ទោះមិនចេះក៏ត្រូវតែចេះដែរលែងមានអ្នកណាមកធ្វើឲ្យទៀតហើយ។
«អេ៎!!បងខ្ញុំសួរបន្តិចកន្លែងណាដែលគេទុកម៉ាសុីនបោកខោអាវទៅ?»រាងតូចក្រោយរៀបចំទុកដាក់សៀវភៅក្នុងបន្ទប់រួចហើយក៏ប្រមូលសម្លៀកបំពាក់មកបោក ដោយតែនាងមិនដឹងថាកន្លែងទិកម៉ាស៊ីននៅទីណាជួបជាបានជួបស្រីបម្រើម្នាក់ហើយក៏សួរតែម្ដងទៅ។
«អូហ៍!នៅត្រង់នោះតែថាបើអ្នកនាងមិនចេះបោកសម្លៀកបំពាក់ទុកឲ្យខ្ញុំធ្វើឲ្យក៏បានណា»ស្រីបម្រើញញឹមបិទមាត់មិនជិតរួចក៏ទាញកន្ទ្រសម្លៀកបំពាក់ពីដៃតូចៗ
«មិនអីទេបងខ្ញុំធ្វើខ្លួនឯងបាន»អុីយ៉ាងក៏ទាញមកវិញទាំងញញឹមក្រែងចិត្ត
«អ្នកនាងត្រូវទៅមើលការដ្ឋានសេះមែនទេ?ម៉ោងស្មើរនេះគួរតែទៅឲ្យចំណីវាហើយពិតទេ?សម្លៀកបំពាក់ចាំខ្ញុំរៀបចំឲ្យល្អបំផុតធានាណា អូហ៍ពិតមែនហើយនេះសម្លៀកបំពាក់ដែលត្រូវធ្វើការរបស់អ្នកនាងហិហិ អ្នកនាងខ្លួនតូចតែមួយទេសេះវាមិនហ៊ានប្រឆាំងទេខ្លាចបាក់ឆ្អឹង»ស្រីបម្រើនិយាយទាល់តែនាងតូចលែងដៃព្រមឲ្យនាងយកសម្លៀកបំពាក់របស់នាងទៅបោករួចក៏ទទួលឯកស្ថានថ្មីពីដៃនារីម្នាក់នោះ។
«អរគុណខ្លាំងណាស់បង»
«ចា៎ហិហិ»ស្រីបម្រើម្នាក់នេះពិតជារួសរាយបស់គេមែនសើចមិនឈប់សោះ ធ្វើឲ្យអុីយ៉ាងមិនគិតមិនបានថាអ្នកផ្ទះមួយនេះពពេញទៅដោយមនុស្សឆ្គួត។
«ជាជម្រកម៉ាហ្វៀឬក៏ជាជម្រកមនុស្សឡប់សតិ?»អុីយ៉ាងអេសក្បាលខ្វោកៗទាំងងឿយឆ្ងល់រួច ទៅប្ដូរសម្លៀកបំពាក់ដើម្បីបំពេញការងារលើកដំបូងរបស់ខ្លួន។
ទ៉ឺងៗ សម្លេងម៉ោងរោទ៍បន្លឺឡើង ក្បែរត្រចៀករបស់នាយកម្លោះសង្ហាមុខស្មើរ ដែលគេងលង់លក់ឲ្យភ្ញាក់ ហូស៊ុកបើកភ្នែករួចក៏រូតរៈប្រញ៉ាប់ប្រញ៉ាល់ដើរចូលបន្ទប់ទឹកដើម្បីសម្អាតរាងកាយមាំទាំរបស់ខ្លួនចេញ។ ជាធម្មតាគេក្រោកម៉ោងប្រាំមួយព្រឹកតែថ្ងៃនេះគេក្រោករៀងយឺតជាងរាល់ដង ព្រោះតែពីយប់មិញនេះគេគេងយប់ជ្រៅណាស់ដែរហើយ។ក្រោយពេលបញ្ជប់ការតុបតែងខ្លួនសមនិងរូបរាងកាយហើយ ហូស៊ុក ចុះទៅខាងក្រោមភ្នែកសម្លឹងមើលលើក្រោម ដូចជាកំពុងស្វែងរកនណាម្នាក់។ហើយគ្មានអ្នកណាក្រៅពីនាងល្អិតកំពូលឈ្លើយនោះទេ ខណៈកំពុងសម្លឹងតាមរកគេផងដែរនាយ ឌិបក៏ដើរចូលមកក្នុងវិមានមករកគេកំពុងឈរនៅមុខជណ្ដើរមិនព្រមទៅណាសោះ សកម្មភាពរបស់គេប្លែកៗធ្វើ្ឲ្យជំណិតរបស់ខ្លួនប្លែកចិត្តជាខ្លាំង។
«លោកម្ចាស់រកមើលអ្នកណា?»នាយកម្លោះឌិបដើរមកជិតចាហ្វាយខ្លួន ព្រមទាំងភ្នែករេរាមើលលើក្រោមតាមចាហ្វាយនាយ ទាំងមិនយល់។
«នាងល្អិតនោះទៅណា?»គេទ្រាំលែងបានទៀតក៏សួរទៅកាន់កូនចៅភ្លាមៗតែម្ដងខ្ចិល និយាយក្បាច់ក្បូនច្រើមដងពេក។
«អ្នកនាងអុីយ៉ាងចេញទៅធ្វើការងារតាំងពីព្រឹកមកម្លេះក្រោយឲ្យចំណីសេះរួច»ពេលដឹងចម្លើយហើយរាងខ្ពស់ក៏ដើរតម្រង់ទៅតុអាហារ ទាំងមិនសូវសប្បាយចិត្តមានអារម្មណ៍ថាហេងហាងដូចខ្វះអ្វីម្យ៉ាង
«ការងារអ្វី?ហេតុអីយើងមិនបានដឹង?»ហូស៊ុក លើកពែងកាហ្វេតម្លៃថ្លៃមកក្រេបតិចៗ ព្រមទងសួតទៅកាន់ឌិប ដែលឈរពីក្រោយខ្លួន
«នៅហាងសៀវភៅជិតភោជនីយដ្ឋានស៊ូស៊ីដែលលោកម្ចាស់ឧស្សាហ៍ចូលបាទ»
«គ្រាន់បើ ថ្ងៃនេះយើងចូលកាសុីណូ»និយាយតែបន្តិចគេក៏ដើរចេញទៅខាងក្រៅ ឌិបទាញ អេគោម ប្រាប់ឲ្យកូនចៅក្រោមបង្គាប់របស់គេយកឡានចេញពីឃ្លាំង។
«អាយ៉ាង ឃ្លានដែរទេ?បើឃ្លានទៅញ៉ាំអីជាមួយយើងទៅយើងជាអ្នកចេញលុយអូខេ?»យ៉ាងប៊ីន រៀបសៀវភៅសុខៗក៏បបួលមិត្តទៅរកញ៉ាំអីព្រោះឃើញថារាងតូចល្អិតកូពោះដូចគេកូបាយទៅហើយ
«អូខេ យើងឃ្លានខ្លាំងណាស់ស្ទើតែសុីគោបានមួយទៅហើយ»គ្រាន់តែលឺថាមិត្តចេញលុយឲ្យភ្លាមនៅចាំកាលទៀត ឃ្លានសឹងតែដាច់ពោះទៅហើយដោយសារម្សិលមិញនោះនាងមិនបានញ៉ាំបាយចូលពោះនោះទេ ហើយនេះក៏ម៉ោង7កន្លះទៅហើយ សៀវភៅនៅបណ្ណាល័យក៏រៀបចំរួចរាល់ហើយដូចគ្នា។
«លឺមកថាឯងប្ដូរសាលាមែនទេ?តែលិទ្ធផលប្រលងពួកយើងមិនទាន់ចេញទេ»យ៉ាងប៊ីន ញ៉ាំផងនិយាយជាមួយមិត្តផងទាំងដែលគេរៀនចប់វិទ្យាល័យហើយនៅមកចង់រងចាំនាងទៀតនេះបានហៅថាមិត្ត។
«ត្រូវហើយចំណែកឯងរៀនចប់វិទ្យាល័យហើយឯងក៏ត្រូវចូលសកលវិទ្យាល័យមិនអញ្ជឹង?»
«ត្រូវហើយតែយើងចង់ចាំឯងអាយ៉ាងរៀនឆាប់ចប់ៗទៅណា ទៅរៀនតនៅរុស្សុីជាមួយគ្នា»យ៉ាងប៊ីន ទម្លាក់ចង្គឹះចុះរួចក៏ចាប់ដៃមិត្តខ្លួនអ្នកណាមិនដឹងថាពួកគេស្រលាញ់គ្នាដូចគូរស្នេហ៍តែតាមពិតទៅគ្រាន់តែជាមិត្តជិតស្និទ្ធធម្មតានោះទេ។
«អ្អឹកៗ..ឯងថាមិច?ទៅរៀនតនៅរុស្សី?ឡប់ហើយមិត្តយើងជំពាក់បំណុលគេរាប់ម៉ឺនវ៉ើយ»អុីយ៉ាង ឈ្លក់ទឹកព្រោះតែពាក្យរបស់មិត្ត កោតតែចេះនិយាយទៅរួចជំពាក់គេឡើងចង់អស់ពីក្បាលហើយនៅមានមុខទៅរៀនតទៀតឬ?
«ឯងជំពាក់គេប៉ុន្មានចាំយើងឲ្យហ៊ាថេយ៍សងជំនួស»មើលស្ដាប់សំដីគេចុះ ស្មានតែសួរនាងហើយយកលុយខ្លួនឯងសងតាមពិតពឹងប្រុសដែរសោះ មិត្តរបស់នាងមិនច្រឡំជាមួយអ្នកណាសូម្បីតែបន្តិច។
«អឹស...អាប៊ីនបែកទៀតហើយ ពាក់ព័ន្ធអីជាមួយហ៊ាថេយ៍នោះបើហ៊ាថេយ៍សងហើយយើងត្រូវរកលុយសងហ៊ាថេយ៍ទៀតហ៎?អាឆ្គួត»គាំងចង់ប្រាប់ថាគាំងរកអ្វីនិយាយមិនត្រូវមានមិត្តមួយនិយាយពីថាពឹងបានគ្រប់យ៉ាងហើយគ្រប់យ៉ាងនេះមិនមែនបានដោយខ្លួនឯងទេ ទៅពឹងបងប្រុសនិងប៉ាខ្លួនឯងបន្ត អាងតែបងប្រុសស្រឡាញ់ថ្នមដូចពេជ្រចង់បានអ្វីបាននោះវាបែបនេះហើយ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now