ភាគទី៨

30 2 0
                                    


កាយខ្ពស់សង្ហាររបស់ ហូស៊ុក បានដកខ្លួនចេញពីកៅអីរួចក៏រៀបចំសម្លៀកបំពាក់របស់ខ្លួនយ៉ាងរៀបរយ មុននិងឈានជើងដើរចេញពីបន្ទប់ផ្ទាល់ខ្លួន ដោយមានឆិប ជាអ្នកតាមពីក្រោយ រហូតដល់មុខជណ្ដើរយន្តវីអាយភីមួយ ដៃមាំលូកទាញកាតវិសេសពណ៌ខ្មៅ។កាតមួយនេះសម្រាប់សមាជិកនៅក្នុងអាគារមួយនេះប៉ុណ្ណោះដែលមាន ព្រោះពួកសន្តិសុខនៅទីនេះនិងត្រួតពិនិត្យកាត បើមាននណាម្នាក់ចូលមក។ ទ៉ឺង* ជណ្ដើរយន្តប្រអប់បានបើកឡើង រាងកាយមាំទាំដើរចូលទៅខាងក្នុង ជាមួយនិងដៃស្ដាំរបស់គេ ដើម្បីឆ្គោះទៅជាន់ទី១០ដែរជាជាន់បន្ទាប់ និងជាជាន់សម្រាប់ធ្វើការប្រជុំលើគោលការណ៍សំខាន់ណាមួយរបស់ប្រទេសទាំងមូល ក្នុងនោះក៏មានលោកប្រធានាធិបតីចូលរួមផងដែរ។ខណៈបរិយាកាសស្ងប់ស្ងាត់ស្ទើតែមិនលឺសម្លេងដកដង្ហើមទៅហើយសារទូរស័ព្ទរបស់ ឆិបបានបន្លឺឡើង ហើយគ្មានអ្នកណាក្រៅពីមិត្តរបស់គេនោះទេ ដោយក្នុងសារសរសេរថា (នៅក្នុងរោងចក្រគ្មានបញ្ហានោះទេ ប្រាប់ចាហ្វាយផង ចំណែកកាសសុីណូដំណើរការធម្មតាគ្មានអ្វីខុសប្រក្រតីនោះទេ)សារនេះចេញមកពី ឌិប ដែលជាដៃឆ្វេងរបស់ ហូស៊ុក មិនឃើញគេមកតាមគេរវល់រៀបចំមើលការងារក្រៅពីនេះថែមទៀត។
«ចាហ្វាយអាឌិបប្រាប់ថាការងារដំណើរការល្អធម្មតា គ្មានអ្វីខុសប្រក្រតីនោះទេ»ឆិប ឈរពីក្រោយរាងខ្ពស់រួចនិយាយល្មមអាចស្ដាប់លឺទាំងអស់គ្នា ចំណែកអ្នកម្ខាងទៀតងក់ក្បាលទទួលដឹងលឺពីអ្វីដែលគេបាននិយាយអម្បាញ់មិញ។វាគ្មានអ្វីខុសប្រក្រតីល្អហើយព្រោះតែគេមានកូនចៅល្អទាំងពីរនាក់បែបនេះ ហើយអ្នកមកធ្វើការងារជាមួយគេមិនថាឋានៈតូចធំសុទ្ធតែមានសម្ថភាពខ្លាំងនិងខ្ពស់ដូចជាប្រាក់ខែដែលគេផ្ដល់ឲ្យពួកគេនោះឯង គិតសព្វៗទៅគ្មានកន្លែងចន្លោះណាដែលថាគេមិនអាចទាញលុយចូលបាននោះទេ ជីវិតស្មើរនិងលុយ?

«ហឹស..»ហូស៊ុក សើចដើមកបែបចម្អក់ទៅកាន់មនុស្សដែលវក់វីជាមួយទឹកប្រាក់លែងដឹងខុសត្រូវ ទៅពិបាកអ្វីមានលុយគឺឈ្នះគ្រប់យ៉ាង ទិញបានគ្រប់យ៉ាងទាំងអស់ឲ្យតែចិត្តចង់សូម្បីតែជីវិតមនុស្សក៏អាចយកលុយទិញវាបានដែរ។

ថ្នមស្នេហ៍ម៉ាហ្វៀ៚Where stories live. Discover now