ឆ្នាំ ១៩៨៥..
ជំនោវាយោនាពេលរាត្រីបក់ផាត់ប៉ើងជាយស្បៃវាំងននរេរាឥតស្ងប់ចង្វាក់។ ស្នូរសំឡេងខ្យល់បក់រង្គើបម្រៈចុងមែកឈើក៏បានបន្លឺឡើងក្នុងបរិយាកាសនារាត្រីកាលនេះដ៏ត្រជាក់ស្រេង ខណៈសំឡេងសូរតូរ្យតន្ត្រីបានបន្លឺឡើងតាមរយៈឧបករណ៍ភ្លេងហ្វូណូក្រាហ្វក៏បន្ទរបន្លឺលាន់ពីរោះយ៉ាងរណ្តំ។ ស្ថិតនៅក្នុងបន្ទប់មានផាសុខភាពរបស់អ្នកកំលោះរូបស្រស់សង្ហាដែលអង្គុយចោលរាងកាយក្រោមអំពូលរាត្រីអគ្គិសនីផ្ចង់ខ្សែភ្នែកសម្លឹងមើលសំបុត្រមួយច្បាប់ដែលសរសេរឡើងមកដោយដៃលោកឪពុកខ្លួន។
{ស្អែកនេះប៉ាទៅដល់ទីក្រុងឈានចូលដល់ថ្ងៃរសៀល ល្ងាចបន្តិចប៉ានឹងម៉ាក់ឯងត្រៀមខ្លួនរៀបចំទុកដាក់សម្ភារៈរបស់របរឱ្យបានត្រឹមត្រូវសព្វគ្រប់ ព្រឹកស្អែកសឹមនាំឯងទៅចូលស្តីដណ្តឹងកូនកំលោះគេ}
ស្នាមញញិមនៅលើបបូរមាត់អ្នកកំលោះដ៏បរិសុទ្ធក្នុងវ័យ ២៩ឆ្នាំរូបនោះស្រាប់តែញោចចលនាលេចថ្កល់ឡើង។ កែវភ្នែកខ្មៅនិលទាំងគូធ្មេចញាប់ស្អេកមិនឈប់អារម្មណ៍រំភើបរំជើបរំជួលញាប់ញ័រហាក់ធ្វើឱ្យនាយអង្គុយស្ទើរតែមិនស្ងប់លើកៅអី ពេលបានអានអក្ខរាទាំងនោះចប់សេចក្តីគេរីករាយនិងមានសេចក្តីអំណរណាស់ ថ្ងៃស្អែក ជាថ្ងៃពិសេសដែលគេបានទន្ទឹងរង់ចាំមកពេលជាយូរខែឆ្នាំ ដើម្បីបានចួបមុខមនុស្សដែលខ្លួនពេញចិត្ត។ គេអង្គុយសញ្ជប់សញ្ជឹងគិតគ្មានថ្ងៃល្ហែល្ហើយ អារម្មណ៍របស់គេនឹកសប្បាយចិត្តមិនបាត់សោះ ព្រោះខំទ្រាំរង់ចាំឱ្យថ្ងៃស្អែកកើតឡើងមកស្ទើរតែមិនបាន។ កំលោះសង្ហាយោងដៃស្ទាបប៉ះចាប់ទាញវែនតាដកចេញពីប្រស្រីភ្នែកសន្សឹមក្រឡេកទៅចាប់យកកូនប្រអប់តូចចេញមកពីថតតុ មុនពេលបើកគម្របឡើង សម្លឹងមើលកូនរង្វង់ចិញ្ចៀនតូចពណ៌ទឹកមាស ដាំបង្កប់ទៅដោយត្បូងមួយគ្រាប់ពណ៌ខៀវស្រងាត់។
«បងរង់ចាំមកអស់ពេលជាយូរមកហើយ..» សំឡេងដ៏ស្រទន់បានស្ងប់ទៅវិញក្រោមបាតស្នាមញញិមបុរសមានបបូរមាត់ផ្អែម ថ្ងៃស្អែកជាថ្ងៃដែលគេមិនអាចអូសរំលងពេលវេលាល្អៗទាំងនោះចោលបានឡើយ ហើយក៏សង្ឃឹមថាវានឹងជោគជ័យដូចអ្វីដែលខ្លួនបានប៉ងប្រាថ្នាទៅចុះ។
យប់យន់ស្ងាត់ទៅៗ ខណៈពន្លឺអំពូលភ្លើងអគ្គីសនីដែលយើងបានមើលឃើញធ្លាយចេញពីភូមិគ្រឹះដ៏ធំស្កឹមស្កៃត្រជាក់ភ្នែកអម្បាញ់មិញក៏បានរលត់ឈឹបងងឹតសូន្យសុងឈឹងទៅ។ សំឡេងតន្ត្រីដែលបានចាក់បន្លឺសូរសៀងក៏បានស្ងប់ស្ងាត់ទៅវិញដោយជំនួសមកវិញនៅតែសំឡេងខ្យល់បក់ប៉ះទង្គិចនឹងចុងមែកឈើខ្ពស់ៗដែលនៅសេសសល់។
YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Romanceគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM