ភាគទី១៤៖មានកូន

2K 111 2
                                    

     ជាច្រើនថ្ងៃបានកន្លងផុតទៅ..
     អាការរបស់ ថេយ៉ុង នៅតែមិនអន់ថមថយដដែល។ គេចេះតែក្អួតចង្អោរពីមួយថ្ងៃទៅមួយថ្ងៃទៀត មិនស្កប់ស្កល់ទាល់តែសោះ រហូតដល់ត្រូវហៅគ្រូពេទ្យមកពិនិត្យព្យាបាលនិងបានគេងសម្រាកអស់រយះពេលជាច្រើនថ្ងៃមកហើយ។ ចំណែកឯគ្រូពេទ្យចេះតែបន្តប្រាប់ឱ្យគេលេបថ្នាំទៅតាមវេជ្ជបណ្ឌិតណែនាំគ្រប់ពេល ប៉ុន្តែរោគសញ្ញាក្អួតចង្អោរនៅតែមិនព្រមជាសះស្បើយដដែល។
     «កូនរបស់ខ្ញុំមានឈឺជំងឺរោគក្រពះទេដឹងលោកគ្រូពេទ្យ?» លោក ដេស៊ុក មិនស្ងប់ក្នុងចិត្តសោះ ព្រោះឃើញថា ថេយ៉ុង មិនដែលឈឺថ្កាត់អ៊ីចឹងពីមុនមកនោះទេ។
     «បើធ្ងន់ធ្ងរដល់ថ្នាក់ឈឺរោគក្រពះខ្ញុំពិនិត្យឃើញហើយ ប៉ុន្តែគេគ្មានបញ្ហាទាំងនេះទេ ប្រសិនបើលោកមិនទុកចិត្តអាចនាំគេទៅពិនិត្យមើលសុខភាពនៅមន្ទីពេទ្យធំក្នុងទីក្រុងបាន!» ពីរនាក់ប្តីប្រពន្ធសម្លឹងមើលមុខគ្នាបន្តិច ចំណែកឯ ជុងហ្គុក ដែលនៅអង្គុយជាប់ក្បែរ ថេយ៉ុង មិនព្រមចាកចេញទៅណានោះ ចេះតែមានអារម្មណ៍មិនស្ងប់ចិត្ត ខកខានទៅបម្រើការងារជាច្រើនថ្ងៃហើយ ព្រោះតែបារម្ភពីសុខទុក្ខរបស់ប្រពន្ធខ្លាំងពេក។
     «ថេយ៍ ទៅពិនិត្យសុខភាពនៅក្នុងទីក្រុងទេកូន? ស្អែកប៉ាជូនកូនទៅ?» ថេយ៉ុង គ្រវីក្បាលញ័រតតាត់ផ្តល់ជាសញ្ញាជំទាស់ ព្រោះតែគេខ្លាចម្ជុលណាស់។
     «កូនមិនអីទេ ញ៉ាំថ្នាំរួចសម្រាកបន្តទៅលែងអីហើយ!» ថេយ៉ុង នៅតែបន្តអះអាងពាក្យសម្តីដូច្នេះដដែលៗ។
     «ចេះតែថាមិនអីៗមើលមុខមាត់ចុះស្លេកស្លាំងក្រៀមដូចត្រីស្ងោរហើយ» ស្ត្រីចំណាស់ជាម្តាយទ្រាំមិនបានទើបលាន់មាត់ស្តីបន្ទោសចំណែកឯ ថេយ៉ុង បានត្រឹមតែយំជ្រាបទឹកភ្នែករលីងរលោងបង្ហាញពួកគាត់បញ្ជាក់ពីគោលបំណងមិនចង់ទៅពិនិត្យមើលសុខភាពនៅឯក្នុងទីក្រុងឡើយ។
     «ប៉ាម៉ាក់ ចាំខ្ញុំបញ្ចុះបញ្ចូលគេក៏បានដែរ មិនអីទេ!» ជុងហ្គុក ក្រោកឡើងមកនិយាយខ្សឹបខ្សៀវប្រាប់ពួកគាត់ហើយចាស់ទុំទាំងពីរនាក់បានយល់ស្របតាមសម្តីរបស់នាយបន្ទាប់មកគ្រប់គ្នាក៏បាននាំគ្នាចាកចេញទៅអស់ដោយទុកឱ្យពួកគេនៅតែពីរនាក់ប៉ុណ្ណោះ។ រាងក្រាស់ទម្លាក់ខ្លួនអង្គុយចុះក្បែរប្រពន្ធ បន្ទាប់មកលូកដៃចូលទៅចាប់កាន់ស្ទាបអង្អែលផ្ទៃមុខស្រឡូនថ្នមៗបន្ថែម។
     «ទៅពេទ្យណា បងខ្លាចអូនធ្លាក់ខ្លួនឈឺពិបាកជាងនេះណាស់ កុំរឹងរូសអីប្រពន្ធសំឡាញ់»
     «អូនមិនចង់ទៅទេ អូនខ្លាចម្ជុលណាស់!» ថេយ៉ុង គ្រវីក្បាលញ័រតតាត់ យំហូរទឹកភ្នែកសស្រាក់ដាក់នាយធំអាយុប៉ុណ្ណេះទៅហើយគេនៅតែមិនអាចទ្រាំទ្រចំពោះការឈឺចាប់ទាំងនោះបានទេក៏ព្រោះតែឪពុកម្តាយគេថ្នាក់ថ្នមគេដូចជាកែវពេជ្រចរណៃអ៊ីចឹង ខ្លួនប្រាណក៏មិនដែលមានស្លាកស្នាមរបួស ដៃជើងនៅស្អាតល្អធេង គ្មានស្នាម គ្មានរបួស មកពីមូលហេតុទាំងនេះហើយ ទើបគេមិនដែលស្គាល់ការឈឺចាប់ដូចម្តេចនោះ។
     «ម្ជុលមានអីឈឺទៅអូន? រមាស់ៗដូចតែស្រមោចខាំហ្នឹង»
     «បងធ្លាប់ចាក់ថ្នាំដែរមែនទេ?» ជុងហ្គុក សើចបន្តិចរួចងក់ក្បាលដាក់ភរិយាផ្ងក់ៗ។
     «ធ្លាប់តើស បងមិនឈឺអីផង!»
     «អូនមិនទម្លាប់សោះ!»
     «ចុះពេលបានចាក់ម្ជុលសាច់ម្តេចមិនស្រែកថាឈឺផង?» ថេយ៉ុង អៀនក្រហមថ្ពាល់ងាំង លូកដៃទៅចាប់ក្តិចចុងសុដន់ស្វាមីបន្តិច មុននឹងចាប់ទាញនាយមកថើបបបូរមាត់មួយខ្សឺត។
     «សឺត! មកពីប្តីអូនពេលចាក់ម្ជុលសាច់ចេះថ្នម មិនដូចគ្រូពេទ្យដែលមិនចេះថ្នមអ្នកជំងឺទេ»
     «សម្រេចថាទៅពេទ្យពិនិត្យមើលសុខភាពណា បងជូនអូនទៅ បើពេទ្យមិនថ្នមអូន ចាំបងថ្នមអូនពេលចាក់ថ្នាំរួចក៏បានណា!» រាងតូចនៅស្ងៀមមើលទៅគេគ្មានភាពក្លាហានសោះ មិនដឹងថាខ្លាចអីក៏ខ្លាចយ៉ាងនេះទេ គ្រាន់តែម្ជុលតូចមួយគ្មានទៅឈឺអីណាស់ណាដូចកាំបិតវះសាច់ផង។
     «អូនមិនចង់ទៅពេទ្យទេ...»
     «ត្រូវតែទៅ កុំរឹងរូសអី ជំងឺឈឺថ្កាត់នេះយើងមើលមិនឃើញទេណាថាខ្លួនឯងឈឺអីនោះ!»
     «អ្ហឹម!» ទីបំផុតគេក៏បានយល់ព្រមតាមការបញ្ចុះបញ្ចូលរបស់រាងក្រាស់បានសម្រេច។
     «បែបនេះទើបសមជាប្រពន្ធល្អរបស់បង!»
     «ចុះរាល់ដងមិនសមជាប្រពន្ធបងទេអ្ហេស?»
     «សម តែពេលនេះសមជាងពេលណាៗទាំងអស់!» ថេយ៉ុង ក្នាញ់ណាស់ងើបមកខាំគ្រញិចស្លឹកត្រចៀកស្វាមីបន្តិច រួចសម្លក់ផ្ទៃមុខមាំសង្ហាដែលសើចញឹមៗញ៉ោះដាក់ខ្លួនធ្វើឱ្យគេគ្រឺតក្នាញ់មិនឈប់សោះ។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now