យប់ដដែល..
ថេយ៉ុង ត្រលប់មកពីងូតទឹកសម្អាតខ្លួនរួចរាល់ក៏ចូលមករកបន្ទប់សម្រាកដែលមាន ចេយ៉ុង នៅអង្គុយរង់ចាំខ្លួនលើគ្រែគេង គេដាក់បង្គុយចុះថ្នមៗញញិមញញែមសម្លឹងមើលផ្ទៃមុខម៉ដ្ឋទន់រលោងរបស់ក្មេងច្រម៉ក់ដោយកែវភ្នែកមានពន្លឺត្រចង់ រួចក៏ទម្លាក់ស្នាមថើបទៅលើបបូរមាត់តូចស្តើងទម្រង់ចំណិតបេះដូងរបស់កូនប្រុសសំណព្វចិត្តមួយដង្ហើមយ៉ាងវែងបង្ហាញពីក្តីស្រលាញ់ក្នុងនាមជាម្តាយនិងឪពុកម្នាក់។
«នៅមិនទាន់ចូលគេងទៀតអ្ហេសកូន?» ថេយ៉ុង ដាក់ដៃលើផែនខ្នងតូចស្រឡូនមុនពេលចាប់លើក ចេយ៉ុង មកដាក់លើភ្លៅ។
«នៅទេកូនមិនទាន់ងងុយ!» ចេយ៉ុង តបហើយញញិមសម្លឹងមើលក្បាលពោះ ថេយ៉ុង បន្តិចសន្សឹមៗលូកដៃចូលទៅប៉ះលើនោះថ្នមៗ។
«ប្អូនប្រហែលជាគេងលក់ស្រួលហើយ កូនមិនឮសូរប៉ាតូចរអ៊ូថាឈឺពោះ ព្រោះអាអូនអត់ធាក់ប៉ាតូច!»
«ហ្អឹម..» ថេយ៉ុង ងក់ក្បាលរួចរហ័សលូកដៃទៅចាប់ទាញភួយមកដណ្តប់លើខ្លួន ចេយ៉ុង ដោយសារតែខ្យល់ត្រជាក់ចាប់ផ្តើមធ្លាក់បូកផ្សំទាំងសន្សើមរាត្រីនាពេលយប់ទៀតអាចធ្វើឱ្យក្មេងទទួលរង់ការវាយប្រហារពីអាកាសធាតុមិនល្អបានដូច្នេះទើបបានជាគេឆាប់យកចិត្តទុកដាក់មើលថែចំពោះកូន។ ចេយ៉ុង ញញិមស្រស់បំព្រង ស្រាក់ដៃឱបលើ-ក ថេយ៉ុង រួចងើយមុខឡើងដើម្បីថើបលើបបូរមាត់អ្នកជាឪពុកមួយខ្សឺត។
ក្រាក!!
សំឡេងទ្វារបន្ទប់បន្លឺឡើង បង្ហាញឱ្យឃើញពីរាងកាយមាំក្រាស់ដែលលយចេញមកពីចន្លោះទ្វារដែលរបើកនោះ។
ជុងហ្គុក ចោលស្នាមញញិមទៅកាន់ភរិយារួមទាំងកូនប្រុសជាទីស្រលាញ់ មុនពេលដើរចូលទៅខាងក្នុងហើយដាក់បង្គុយចុះចាប់ទាញអាល្អិតច្រម៉ក់តូចមកឱបថើបគ្រញិចលើថ្ពាល់។
«ហិហិរសើបណាស់!» ចេយ៉ុង សើចកាច់កកាច់ស្រង់ត្បុលមុខជ្រប់នឹងដើមទ្រូងមាំធំទូលាយរបស់ ជុងហ្គុក អៀនផងរសើបផងបង្ហាញពីឫកពាក្នក់ក្នាញ់គួរឱ្យគ្រឺតឡិរឡក់សំដែងឱ្យឪពុកបានមើលឃើញកាន់តែស្រលាញ់គេខ្លាំងលើសដើម។
«ថ្ងៃនេះញ៉ាំអាហារបានឆ្ងាញ់ទេកូន?»
«ឆ្ងាញ់ណាស់ ព្រោះជាអាហារដែលប៉ាធំបានចម្អិនឱ្យកូន!»
«បន្តិចទៀតប៉ានឹងចម្អិនអាហារឱ្យកូនបានញ៉ាំរៀងរាល់ថ្ងៃ ប៉ានឹងសុំច្បាប់ចូលនិវត្តន៍ អ្វីដែលប៉ាចង់បាននោះគឺចង់បានជីវិតដែលមើលថែប្រពន្ធកូនរបស់ប៉ាឱ្យមានក្តីសុខបំផុត» ថេយ៉ុង ញញិមយ៉ាងសប្បាយចិត្ត ព្រោះនៅពេលដែលសង្គ្រាមបានបញ្ចប់ទៅពួកគេនឹងបានវិលត្រលប់មករស់នៅជាមួយគ្នាមានក្តីសុខវិញហើយ អ្វីដែលពួកគេចង់បានគឺការរួមរស់នៅជួបជុំគ្នានឹងបានផ្តល់ភាពកក់ក្តៅឱ្យគ្នាទៅវិញទៅមក។ ជុងហ្គុក បានសម្រេចចិត្ត បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់គេនឹងសុំលាលែងតំណែងហើយកសាងជីវិតបែបសាមញ្ញដើម្បីបានរស់នៅជាមួយនឹងប្រពន្ធកូន មើលថែឪពុកម្តាយព្រមទាំងយកចិត្តទុកដាក់ជាមួយមនុស្សគ្រប់គ្នាដូចកាលពីមុនវិញ។ ក្តីសុខរបស់គេស្ថិតលើការធ្វើអំពើល្អ ហើយអ្វីដែលគេចង់ផ្តល់ឱ្យនោះគឺត្រូវណែនាំ ជេហ៊ុន ដែលជាបងប្រុសបង្កើតរបស់គេឱ្យបានវិលត្រលប់ទៅជួបជុំគ្នាជាមួយម្តាយឪពុករបស់ខ្លួនវិញ ទោះបីជាមិនដឹងថាពេលនេះពួកគាត់អាចនៅមានជីវិតរស់រានឬមួយក៏អត់ ប៉ុន្តែគេនៅតែមានសង្ឃឹមថាថ្ងៃខាងមុខអាចនឹងមិនមានរឿងអ្វីអាក្រក់ធ្ងន់ធ្ងរចំពោះពួកគាត់ផងទៅចុះ ដោយសារតែនៅពេលនេះនាយជាប់នៅបំពេញកាតព្វកិច្ចធំធេងណាស់ មិនអាចសូម្បីតែមានសង្ឃឹមថាអាចថែរក្សាអាយុជីវិតខ្លួនឯងបានឬមួយក៏អត់ផង។
«ថ្ងៃស្អែកបងចាប់ផ្តើមរៀបចំកងទ័ពសារឡើងវិញបងបានសុំថ្នាក់លើពីការអនុញ្ញាតឱ្យអូនបានសម្រាកហើយ បងមិនអាចឱ្យអូនទៅប្រយុទ្ធបានទេ។ ថេយ៍ ត្រូវតែរក្សាជីវិតខ្លួនហើយនឹងកូនឱ្យបានល្អ អូនកុំចចេសទៀតអី នៅពេលនេះជីវិតអូនព្រមទាំងកូនគឺសំខាន់ណាស់បងច្បាស់ជាវិលត្រលប់មកវិញ បងនឹងវិលមកចួបអូនម្តងទៀតជាមួយនឹងជ័យជម្នះ!» ថេយ៉ុង ខិតទៅជិតលូកដៃទៅឱបស្វាមីយ៉ាងណែន ជុងហ្គុក ប្រញាប់ទាញរាងតូចមកជិតបន្តិច ផ្តល់ភាពកក់ក្តៅពីរាងកាយក្រាស់របស់ខ្លួនដើម្បីជួយឱ្យរាងកាយភរិយាទទួលបានសីតុណ្ហភាពពីកម្តៅទាំងនោះបន្ថែម។
«បងជាមនុស្សពូកែណាស់ ជុងហ្គុក អូនជឿជាក់ថាបងអាចយកឈ្នះបានគ្រប់យ៉ាងអំពើល្អរបស់បងនាពេលកន្លងមកប្រាកដជាតាមថែរក្សាជីវិតបង បងត្រូវតែឈ្នះ!» ជុងហ្គុក លើកដៃក្តោបលើកញ្ចឹងក ថេយ៉ុង ស្រាលទម្ងន់ដៃ រួចចោទស្នាមថើបផ្តិតលើថ្ងាសស្រឡូនមួយដង្ហើម។
«បងក៏សង្ឃឹមដូចជាពាក្យសម្តីរបស់អូនបាននិយាយដែរ ជាតិនេះបងស្រលាញ់អូនខ្លាំងណាស់ បងស្រលាញ់ ថេយ៍ លើសជីវិតរបស់បងទៅទៀត បងស្រលាញ់អូនណាស់» កែវភ្នែកខ្មៅនិលសម្លឹងមើលចំផ្ទៃមុខម្ចាស់ប្រយោគទាំងអារម្មណ៍ក្តុកក្តួលដ្បិតពាក្យសម្តីទាំងអស់នេះគេធ្លាប់បានស្តាប់ច្រើនដងយ៉ាងណាក៏ហើយក្តី ប៉ុន្តែវានៅតែជាសារប្រយោគដ៏មានន័យហើយចាក់ដោតដួងចិត្តឱ្យរំភើបគ្មានថ្ងៃដែលអាចបំភ្លេច។
«អូនអរគុណចំពោះក្តីស្រលាញ់ដែលបងមានចំពោះអូនកន្លងមក អូនអរគុណចំពោះស្នេហាដែលបងមានចំពោះអូន អូនអរគុណចំពោះបេះដូងដ៏បរិសុទ្ធរបស់បងច្រើនណាស់ អូនក៏ស្រលាញ់បងដែរ អូនមិនអាចមានចិត្តពីបីទៅឱ្យនរណាម្នាក់ក្រៅពីបងម្នាក់នោះទេ អូនស្រលាញ់បងណាស់ ជុងហ្គុក!» ថេយ៉ុង ក្រសោបជញ្ជក់បបូរមាត់ស្វាមីព្រមទាំងផ្តល់នូវស្នាមញញិមលាយឡំសំណើមទឹកភ្នែកបូករួមអារម្មណ៍រំជើបរំជួលរំភើបក្រៃលែង ជីវិតរមែងរសាត់អណ្តែតទៅតាមពេលវេលា ជួនល្អ ជួនអាក្រក់ គ្មាននរណាម្នាក់អាចកំណត់បានទេ ថ្ងៃនេះកើតអ្វី? ឬមិនបានកើតអីនោះសុទ្ធសឹងតែជាវេនកម្មដែលបានផ្តល់ឱ្យតែប៉ុណ្ណោះ។
YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Storie d'amoreគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM