គ្រាប់សំណរធ្លាក់ឮសូរខ្ពោកទៅលើដី ការបាញ់ទម្លុះមិនចំគោលដៅនោះទេ ដូច្នេះ ថេយ៉ុង ច្បាស់ជាត្រូវគេវាយ..
ខ្វាប់!!!
«អូយ..»
ខ្វាប់!!!
«អូយ..ហ៊ឹកៗ!!»
ខ្វាប់!!!
ព្រូស!!!
«ថយទៅ!» ជេហ៊ុន លាន់មាត់ស្រដីឧទានចប់ ថេយ៉ុង ក៏ប្រឹងប្រែងប្រមូលកម្លាំងរហូតដល់ខ្សោះអស់ពីខ្លួន ដើរទៅឈរនៅចំណែកម្ខាងដែលកងទ័ពផ្សេងទៀតបានឈររក្សាសណ្តាប់ធ្នាប់នៅទីនោះ។
«បងឈឺខ្លាំងទេ? បងមានមាឌតូចជាងគេ នៅតែគេវាយទៀត?» ស៊ុងមីន ឆ្លៀតសួរសុខទុក្ខរបស់ ថេយ៉ុង ដែលឈរយំពេបមាត់រលីងរលោងទឹកភ្នែកហូរច្រក់តក់ៗទាំងអារម្មណ៍អាណិតអាសូរ មើលទៅកាន់ ថេយ៉ុង ភ័យខ្លាចញ័រខ្លួនរកថាមិនត្រូវឡើយ ហេតុអ្វីទើបបានជាអនុសនីយ៍ឯកមកថ្មីនោះកាចខ្លាំងនឹងផ្តាច់ការដល់ម្លឹង? ពួកគេសុទ្ធសឹងតែមិនបានដឹងទេថា ជេហ៊ុន គឺជាជនជាតិកូរ៉េខាងជើងឡើយ។
«គាត់ដូចជាឃោឃៅខ្លាំងពេកហើយ ចាប់តាំងពីបានមកដល់ទីនេះភ្លាម គាត់បញ្ជាឱ្យកងទ័ពមកថ្មីធ្វើការរហូតដល់លើសពីតួនាទីទៅទៀត គ្មាននរណាម្នាក់ទទួលបានការហ្វឹកហាត់ជាមុននោះទេ សូម្បីតែកាំភ្លើងមួយនោះ ក៏ខ្ញុំមិនស្គាល់ម៉ាករបស់វាដែរ នរណាទៅដឹងថារបៀបបាញ់យ៉ាងម៉េចដើម្បីឱ្យចំគោលដៅទៅ?»
«ចំជាផ្តាច់ការណាស់គួរឱ្យស្អប់ពិតមែន!»
ម៉ោងសម្រាកបាយថ្ងៃត្រង់..
កងទ័ពទាំងអស់នាំគ្នាសម្រាកនឹងបានស្វែងរកអាហារពេលថ្ងៃត្រង់មកហូបទ្រក្រពះដើម្បីទប់ទល់ខ្លួនឱ្យកាន់តែមានកម្លាំងកំហែងច្រើនជាងមុន ដោយសារតែពួកគេបានប្រើប្រាស់ថាមពលរហូតដល់អស់ពីខ្លួន ម្យ៉ាងវិញទៀត ពួកគេមិនទាន់ផ្សាំក្នុងបរិយាកាសទាំងអស់នេះនៅឡើយទេ។
«ទឹកសណ្តែកញ៉ាំទៅមានកម្លាំង!» ថេយ៉ុង ងើបផ្ទៃមុខឡើងសម្លឹងមើលអ្មកដែលហុចដបទឹកសណ្តែកមកឱ្យខ្លួន គេមិនមែនជា ជុងហ្គុក ទេ ប៉ុន្តែគេគឺជា ជេហ៊ុន អនុសនីយ៍ឯកផ្តាច់ការជាងគេនោះ។
«អរគុណ!» រាងតូចលូកដៃទៅចាប់ទទួលយកពី ជេហ៊ុន ខណៈរាងក្រាស់ក៏បានដាក់បង្គុយចុះ ដើម្បីបានស្រុះស្រូបអាហារនៅជិតនោះ។
«យើងឃើញឯងមានមាឌតូចជាងគេនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺននេះ ឯងគួរតែឧស្សាហ៍ហាត់ប្រាណនិងញ៉ាំប្រូតេអ៊ីនឱ្យបានច្រើនដើម្បីមានកម្លាំងបន្ថែមក្នុងការហ្វឹកហ្វឺន!» អត្តចរិតរបស់គេផ្ទុយខុសអស់កាលពីពេលព្រឹកមិញដាច់ឆ្ងាយស្រឡះ សម្តីសម្តៅរបស់គេទន់ភ្លន់ មានទឹកដមផ្អែមពីរោះ និងការយកចិត្តទុកដាក់ខ្នះខ្នែហចំពោះនាយទាហានដទៃទៀត ការភ្ញាក់ផ្អើលមួយនេះ មិនមែនមានត្រឹមតែ ថេយ៉ុង ទេដែលបានចួបនោះ សូម្បីតែគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលមិនតិចនាក់នោះដែរ។
«បាទ!»
«ថ្ងៃនេះគ្រាន់តែជាការសាកល្បង ចាប់ពីថ្ងៃស្អែកទៅនឹងមានការសិក្សាស្វែងយល់អំពីជំនាញរៀនស្គាល់ពីម៉ាកកាំភ្លើងបន្ថែម!»
«បាទ!» ថេយ៉ុង ចេះតែឆ្លើយបាទៗនឹងប្រឹងប្រែងញ៉ាំអាហារថ្ងៃត្រង់មិនហ៊ានក្លាហាននិយាយស្តីអ្វីច្រើនជាមួយនឹង ជេហ៊ុន ប៉ុន្មានទេ។ បន្ទាប់ពីបានញ៉ាំអាហាររួចពួកគេក៏អាចមានពេលទៅសម្រាកមួយកំណាត់ថ្ងៃដោយនេះគឺជាច្បាប់របស់យោធា។
@ក្រោយឃ្លាំងផ្ទុកអាវុធសង្គ្រាម
រាងក្រាស់អង្គុយបែរខ្នងសម្លឹងមើលមាត់ស្រះចិញ្ចឹមត្រីដែលកំពុងតែមានទិដ្ឋភាពស្ងៀមស្ងាត់ជ្រងុះ នៅទីនេះមានបរិយាកាសល្អ ខ្យល់បរិសុទ្ធបានបក់ចុះមកអាចធ្វើឱ្យគេមានអារម្មណ៍ល្អមួយចំណែកធំដែរ។ កាលពីព្រឹកមិញនាយតប់ត្រមល់ណាស់ សម្លឹងមើលរូបភាពដែលមិនចង់រួចមកហើយធ្វើឱ្យគេ មិនស្ងប់ចិត្តអស់ពេលជាងមួយកំណាត់ថ្ងៃមក។
ផ្លូក!!!
សំឡេងគប់ដុំថ្មលាន់បន្លឺសូរចូលទៅក្នុងស្រះទឹក។
«ចៃដន្យណាស់!» សំឡេងគ្រលរធំៗបន្លឺឡើង រាងកាយមាំងាកបែរមកសម្លឹងមើលសត្រូវស៊ីសាច់ហុតឈាមជាមួយខ្លួនរួចមុននឹងស្ទុះក្រោកឡើងទាំងជំហររឹងមាំ។
«ព្រឹកមិញនេះយើងឃើញឯងឈឺឆ្អាលចំពោះការងារសម្បើមណាស់ ហេតុអ្វីពេលនេះមកអង្គុយត្រមុងត្រមោចទាត់ការងារចោល?»
«រឿងរបស់យើង ឯងគ្មានសិទ្ធសូម្បីតែចេះដឹងទេ ជេហ៊ុន!» ជុងហ្គុក តបតសម្តីក្នុងទឹកមុខមិនពេញចិត្ត ពេលអ្នកម្ខាងទៀតចេះហួងហែងរឿងផ្ទាល់ខ្លួនលើសពីតួនាទីខ្លាំងពេក។
«ឯងមិនធ្លាប់គិតខ្លះសោះតើមែន? ថាបើយើងចូលមកក្នុងប្រទេសរបស់ឯងអាចនឹងផ្ទុះមានរឿងចលាចលកើតឡើង?»
«អ្វីដែលគួរតែកើត វានៅតែកើតឡើង ទោះយើងមិនគិតតែឯងដឹងច្បាស់ខ្លួនឯង បើចិត្តរបស់ឯងចង់ធ្វើទៅហើយ គ្មាននរណាម្នាក់អាចហាមឃាត់ចិត្តគំនិតផ្តាច់ការគុម្មនីសរបស់ឯងបានទេ រស់នៅក្នុងប្រទេសរបស់ឯងប្រកាន់យករបបកាចសាហាវយង់ឃ្នង កាប់សម្លាប់ប្រជាជនស្លូតត្រង់ បង្ហូរឈាមគ្នាគ្មានពេលស្រាកស្រាន្ត មិនថាឯងទៅដល់ទីណា ក៏ខ្សែភ្នែកគ្រប់គ្នាមើលមកថាឯងជាជនថោកទាប គ្មានតម្លៃ រួចស្រាប់ទៅហើយ!»
«ទើបយើងចូលមកទីនេះដើម្បីតែបានធ្វើរឿងបែបនេះ នៅពេលដែលរាជរដ្ឋាភិបាលបានអនុញ្ញាត!» ជេហ៊ុន ញោចស្នាមញញិមរួចដើរចូលមកឈរកៀកជិតនឹង ជុងហ្គុក។
«ថ្ងៃនេះឯងឈឺចិត្តស្អិតទ្រូងខ្លាំងប៉ុណ្ណឹង ថ្ងៃក្រោយឯងអាចនឹងមានអារម្មណ៍លំបាកជាងនេះទ្វេដងទៅទៀត ព្រោះ..មនុស្សដែលយើងចង់ឃើញស្ថិតក្នុងសភាពវេទនាជាងគេបំផុតនោះគឺជាឯង ឯងជាអ្នកធ្វើឱ្យយើងបាត់បង់កែវភ្នែកម្ខាងទៅ យើងនឹងធ្វើឱ្យរបស់ដែលឯងស្រលាញ់ស្មើកែវភ្នែកដូចជាយើងស្រលាញ់កែវភ្នែកយើងរលាយបាត់បង់ទៅដូចគ្នា!» មិនថាពាក្យសម្តីទាំងនេះជាការបំភ័យឬបញ្ឆោទឱ្យ ជុងហ្គុក មានអារម្មណ៍ឥតស្រណុកចិត្តយ៉ាងណាក៏ដោយ តែការដែលនាយបានអះអាងជារឿយៗគឺជាការពិត គេមានគំនិតអាក្រក់ គេក៏បានបើកចំហរដោយមិនខ្វល់ថា ជុងហ្គុក អាចដឹងពីចំណុចសាមន្យរបស់ខ្លួនជ្រៅខ្លាំងប៉ុណ្ណាទេ សំខាន់ពេលនេះ ជាពេលដែលគេត្រូវទូទាត់នឹងដណ្តើមយកគ្រប់យ៉ាងមកវិញ។
«បាត់បង់កែវភ្នែកគឺជារឿងឈឺចាប់តែមួយគត់ដែលឯងបានចងចាំ ត្រង់យើងបាត់បង់ប្រជាជនស្លូតត្រង់នឹងជីវិតរបស់ទាហានរាប់រយនាក់ដែលស្រលាញ់ការពារជាតិត្រូវស្លាប់ក្រោមដៃអាជូរជាតិឯង យើងមិនឈឺចាប់ខ្លះសោះតើមែនទេ?» ជុងហ្គុក សំដែងអារម្មណ៍ហួសចិត្ត នៅពេលដែលឃើញថាមនុស្សអាត្មានិយមចេះសំដែងអារម្មណ៍ឈឺចាប់។ ទាំងដែលការពិតរឿងថោកទាបជាច្រើនទៀត សុទ្ធសឹងតែពួកគេធ្លាប់បានធ្វើនិងឆ្លងកាត់រួចមកហើយរាប់មិនអស់ កាប់សម្លាប់មនុស្សបង្ហូរឈាមគ្នាក្នុងពន្លកភ្លើងសង្គ្រាម សម្លាប់មនុស្សស្លូតត្រង់ដែលមិនដឹងអ្វី គ្មានកំហុស មិនលើកលែងសូម្បីតែអាយុកុមារ ដែលមិនទាន់គ្រប់អាយុ ប្រជាជនរស់នៅអត់ឃ្លាន គ្មានការងារធ្វើ រស់នៅគ្មានសិទ្ធសេរីភាព ទាំងនេះមែនទេ ដែលជារបបនយោបាយដែលពួកគេបានដឹកនាំនិងចង់បាននោះ?។
«កើតមកក្នុងប្រទេសជាតិគ្មានសតិសម្បជញ្ញៈ ជាមនុស្សថោកទាបគ្មានគុណធម៌ គ្មានមនោសញ្ចេតនា ឯងកុំព្យាយាមហៅខ្លួនឯងថា ជាអ្នកដឹកនាំដ៏ល្អរបស់ប្រទេសនោះ កុំយកអំណាច និង កេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជការរបស់ឯងមកគាបសង្កត់លើប្រជាជនរបស់យើង ព្រោះឯងគ្រាន់តែជាឧបករណ៍ដែលរាជរដ្ឋាភិបាលរបស់ឯងបញ្ចូនមកដើម្បីតែធ្វើជានុយសម្រាប់ស៊ើបអង្កេតការណ៍ពីប្រទេសរបស់យើងតែប៉ុណ្ណោះ សុង ជេហ៊ុន!» សម្តីរបស់ ជុងហ្គុក អាចធ្វើឱ្យ ជេហ៊ុន ញញិមលែងសម គេនិយាយមិនខុសទេ ពាក្យសម្តីរបស់គេតែងតែចាក់ចំណុចពិសេសត្រូវជានិច្ចទាំងនេះហើយជាមូលហេតុដែលបានធ្វើឱ្យ ជេហ៊ុន ស្ងាត់បាត់មាត់ឈឹងតែម្តង។
«កុំគិតថាការវិលត្រលប់របស់ឯងលើកនេះទទួលបានលទ្ធផលជោគជ័យឱ្យសោះ ព្រោះថាទីនេះជាទឹកដីរបស់យើង ឆ្កែបម្រើជាតិនិយមគ្មានមនសិការដូចជាឯង គ្មានសិទ្ធត្រួតត្រាលើអំណាចអ្វីស្រាប់ហើយ ចង់ឈ្នះត្រូវលេងតាមលក្ខន្តិកៈ កុំប្រើល្បិច កុំប្រើយុទ្ធសាស្ត្រប្រទេសផ្តាច់ការរបស់ឯងមកលេងជាមួយយើង ប្រសិនបើឯងធ្វើខុសចំពោះវ័និយអ្វីៗគ្រប់យ៉ាងចាត់ទុកជាមោឃៈ!» ជេហ៊ុន សម្លឹងមើលមុខ ជុងហ្គុក ដោយកែវភ្នែកដ៏មុតស្រួចបំផុត ជុងហ្គុក គ្មានភាពខ្លាចញញើតចំពោះនាយសូម្បីតែប៉ុនមួយចុងក្រចក ភាពម៉ឺងម៉ាត់របស់គេអាចសំដែងឱ្យ ជេហ៊ុន មិនហ៊ានមើលស្រាលពីសមត្ថភាពរបស់គេឡើយ គេថាយ៉ាងម៉េច គេនឹងធ្វើបែបនោះ ពាក្យសម្តីរបស់គេមានទម្ងន់ធ្ងន់ណាស់ ក្នុងត្រចៀករបស់នាយពេលបានស្តាប់ឮហើយកាន់តែទទួលបានអារម្មណ៍ហេងហាងមិនស្ងប់ក្នុងចិត្ត។
«ល្អ!យើងនឹងប្រកួតប្រជែងជាមួយឯងតាមលក្ខន្តិកៈ» ជុងហ្គុក ញញិមដឹងថា ជេហ៊ុន ប្រាកដជានិយាយដូច្នេះដើម្បីចង់ឈ្នះគេក្នុងសមរភូមិមុខ។
«ច្បាប់យោធានៅក្នុងប្រទេសរបស់យើងខុសឆ្ងាយដាច់ពីប្រទេសរបស់ឯង!»
«ហើយយ៉ាងម៉េច?»
«សម្រាប់មន្ត្រីរាជការដែលមានថានរស័ក្តិជាអនុសនីយ៍ឯក បច្ចុប្បន្នត្រូវបានថ្នាក់លើជ្រើសរើសឱ្យហ្វឹកហ្វឺនកងទ័ពហើយក៏ក្លាយទៅជាអ្នកផលិតកែច្នៃអាវុធសង្គ្រាមផងដែរ តែប្រសិនបើឯងធ្វើមិនបានប្តូរមុខងារចេញទៅព្រោះឯងនឹងគ្មានសមត្ថភាពខ្លាំងពូកែអីនៅទីនេះទេ!»
«នៅឯកូរ៉េខាងជើង ចំពោះការផលិតឧបករណ៍សព្វាវុធមានបច្ចេកទេសទំនើបជាងប្រទេសរបស់ឯងទៅទៀត ឯងកុំនឹកស្មានថាយើងគ្រាន់តែមកទីនេះដើម្បីឈរនៅស្ងៀមៗនិងព្យាយាមស៊ើបអង្កេតពីប្រទេសរបស់ឯងតែប៉ុណ្ណឹង រៀនគិតឱ្យឆ្លាតខ្លះទៅកុំល្ងង់ខ្លាំងពេក!» ជេហ៊ុន ញញិមចុងមាត់គ្រវីក្បាលហាក់ដូចជាគិតថា ជុងហ្គុក ជាមនុស្សមានខួរក្បាលល្ងង់ខ្លាំងណាស់មុនពេលដើរចាកចេញទៅទាំងបន្សល់ទុកឱ្យអ្នកម្ខាងទៀតឈរសង្កៀតជើងធ្មេញក្តៅក្រហាយពេញដើមទ្រូង។
YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Roman d'amourគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM