ភាគទី១៨៖គំនិតគ្រួសារ

1.4K 95 2
                                    

    ផាំងៗៗ!!!!!
    សូរសម្រែកសំឡេងបំផ្ទុះអាវុធបន្លឺឡើង នៅក្នុងបន្ទាយហ្វឹកហ្វឺន ខណៈទាហានជាច្រើននាក់ ត្រូវបានបង្ហាញខ្លួននិងប្រដាប់ទៅដោយអាវុធសង្គ្រាមដើម្បីបាញ់តម្រង់ទៅកាន់ផ្ទាំងស៊ីប កំណត់គោលដៅក្នុងវគ្គបណ្តុះបណ្តាលសិក្សាពីឧបករណ៍សព្វាវុធជាមេរៀនបន្តបន្ទាប់។ គ្រាប់សំណរជាច្រើនបានទម្លុះផ្ទាំងស៊ីបទាល់តែសុះ ព្រមទាំងបង្ហាញឱ្យយើងសង្កេតឃើញពីទឹកចិត្តនិងស្មារតីអ្នកស្នេហាជាតិដែលបានបម្រើលះបង់ទាំងកម្លាំងកាយចិត្តហ្វឹកហាត់យប់ថ្ងៃដាច់បាយដាច់ទឹក។ នាគ្រានោះលោក អនុសនីយ៍ឯក ចន ជុងហ្គុក បានបង្ហាញពីភាពអង់អាចក្លាហាននិងបានចាប់ក្តោបក្រសោបកាន់កាំភ្លើងម៉ាកវែងមួយដើម ពណ៌ខ្មៅរលើបជាអាវុធសង្គ្រាមដែលអាចបញ្ជាគ្រាប់បាញ់បានរយៈចម្ងាយឆ្ងាយគួរសមទម្លុះផ្ទាំងស៊ីបគិតត្រឹមចម្ងាយសាមសិបម៉ែត្រពីទីដែលខ្លួនបានកំណត់គោលដៅរួចជាស្រេច។
    «ឆ្ងាយគួរសម!» ស៊ុកជីន ឈរឱបដៃដាក់លើដើមទ្រូងឈរសម្លឹងមើល ជុងហ្គុក ដែលកាន់តម្រង់កាណុងកាំភ្លើង “ក្រឹក” សំឡេងកេះកៃកាំភ្លើងបានរន្ទឺឡើងដែលញ៉ាំងឱ្យញាណអ្នកគ្រប់គ្នានៅទីនេះចាប់បានពីសំឡេងមួយប្រភេទនោះយ៉ាងច្បាស់ចែសក្នុងត្រចៀក..
    ផូង!!
    កាំភ្លើងផ្លោងមួយគ្រាប់លាន់ខ្ទរដូចសូររន្ទះបាញ់ កាលបើផ្ទាំងស៊ីបដែលជាគោលដៅយ៉ាងសំខាន់ស្រាប់តែដួលដាច់ផ្តាច់បំណែកជាបួនចំណែកខ្ទេច។ ទិដ្ឋភាពនាថ្ងៃត្រង់ក្តៅចែសនោះ ស្រាប់តែធ្វើឱ្យគ្រប់គ្នាលាន់មាត់ស្ងើចសរសើរមិនដាច់ពីមាត់ដោយសារតែកាំភ្លើងដែលមានសមាសភាពពិសេសមួយដើមវែងមួយនោះ គឺជាសព្វាវុធដែលទើបតែកែច្នៃនិងផលិតចេញមកថ្មីដោយស្នាដៃលោកអនុសនីយ៍ឯក ចន ជុងហ្គុក ដោយផ្ទាល់តែម្តង។
    «ដូចដែលគិតទុកពិតមែន!» ជីមីន ស្រែកហ៊ោ សំឡេងទះដៃក៏ស្រាប់តែបន្លឺខ្ទរខ្ទារពេញបន្ទាយ។
    ជុងហ្គុក ឈរឈ្មោះជាលោកអនុសនីយ៍ឯកស្ថិតនៅក្នុងជួររាជការគេជាមនុស្សដែលមានអត្តចរិតកាចសម្បើមណាស់ មិនស្លូត និង មិនផ្អែមល្ហែម ដូចជាពេលដែលមនុស្សគ្រប់គ្នានៅឯខាងក្រៅបានសម្លឹងមើលឃើញដូច្នោះឡើយ គេម៉ឺងម៉ាត់ កាចខ្លាំង សម្តីរបស់គេតែងតែមានឥទ្ធិពលបំផុតលើអ្នកនៅទីនេះ គេមិនសូវជាពូកែលេងសើច ហើយហ្មត់ចត់ ម៉ិតប្រាយ ទឹកមុខមាំស្មើ និងមិនងាយញញិមរួសរាយរាក់ទាក់ចំពោះនាយទាហានដទៃអ្វីប៉ុន្មានឡើយ។
    «កាំភ្លើងមួយដើមនេះនឹងស្នើផលិតចេញចំនួន ១០ ម៉ឺនដើម សម្រាប់ផ្តល់ជូនកងវរសេនាតូចដែលស្ថិតក្នុងមូលដ្ឋានទាំងមូល ហើយក៏ត្រូវបានចែកចាយទៅកាន់តំបន់ផ្សេងៗទៀតតាមរយៈការឃោសនាព្រមព្រៀងពីថ្នាក់លើបន្ថែម គ្រប់គ្នាត្រូវតែតាំងចិត្ត តាំងស្មារតី និងព្យាយាមស្វែងយល់ពីការប្រើប្រាស់ឧបករណ៍សព្វាវុធឱ្យបានយល់ដឹងជ្រៅជ្រះ ចៀសវាងមានការធ្វើខុសចំពោះបច្ចេកទេសបង្កឱ្យមានគ្រោះថ្នាក់ ព្រោះថាការផលិតចេញនូវអាវុធសង្គ្រាមនីមួយៗត្រូវការប្រើប្រាស់មធ្យោបាយសិក្សាយ៉ាងលម្អិតទម្រាំអាចបានបញ្ចេញជារូបរាងបាន ដូច្នេះហើយជាចុងក្រោយ ខ្ញុំសូមឱ្យគ្រប់គ្នាពង្រឹងនូវសមត្ថភាព ស្វែងយល់បន្ថែមនិងយល់ដឹងអំពីការងារ តួនាទី កាតព្វកិច្ច ដ៏ចាំបាច់បំផុត!»
    «អស្ចារ្យណាស់ៗ!» ហូស៊ុក ស្រែកព្រមទាំងបន្លឺស្នូរទះដៃ ដែលធ្វើឱ្យគ្រប់គ្នាហាក់មានចលនាស្មារតីដូចជាគេនិងបានទះដៃអបអរសាទរដល់ ជុងហ្គុក ដែលកំពុងតែឈរធ្វើបទបង្ហាញអំពីកាតព្វកិច្ចយោធា។
    «ដូច្នេះយើងចាប់ផ្តើមមករៀនពីអាវុធសង្គ្រាមមួយប្រភេទនេះ ហើយគ្រប់គ្នាអាចមានរយៈពេល ១២០ ម៉ោងស្មើនឹងរយៈពេល ៥ ថ្ងៃ តម្រូវឱ្យមានការហ្វឹកហាត់បន្ថែម។ រីឯចំនួនពេលឈប់សម្រាក មានរយៈពេល ១៤ ម៉ោងក្នុងមួយថ្ងៃចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ៦ ព្រឹក ម៉ោង ៦ :៣០ នាទីព្រឹក ត្រូវមកចូលរួមបំពេញកាតព្វកិច្ចយោធាបន្ថែម។ បន្ទាប់ពីថ្ងៃដែលបានហ្វឹកហាត់បញ្ចប់ មូលដ្ឋានកងទ័ពរបស់ពួកយើងនឹងមានពិធីជប់លៀង ដើម្បីអបអរសាទរដល់កងវរសេនាតូចគ្រប់ៗគ្នាដែលបានលះបង់ទាំងកម្លាំងកាយចិត្តនិងស្មារតី ដើម្បីបំពេញកាតព្វកិច្ចជាតិ តាមការអត្ថាធិប្បាយនាពេលកន្លងមក ហើយក៏មានកម្មវិធីប្រគល់ជូនពានរង្វាន់អ្នកដែលបានហ្វឹកហាត់ល្អជាងគេបន្ថែមដែរ!» តាមធម្មតានៅតាមមូលដ្ឋាននីមួយៗតែងតែមានការរៀបចំកម្មវិធីសប្បាយៗ នៅពេលដែលបានហ្វឹកហាត់ចប់ ដូច្នេះហើយដើម្បីជាផលតបស្នងដល់ការលះបង់របស់នាយទាហានគ្រប់រូបពួកគេក៏បានគិតគូរយ៉ាងស័ក្តិសមបំផុតចំពោះការលះបង់ទាំងអស់នោះដែរ។ ពីព្រឹកព្រលឹមទល់នឹងថ្ងៃត្រង់ ពួកគេបន្តធ្វើការយ៉ាងសកម្ម រហូតដល់ពេលសម្រាកបានបន្តិច ក៏ចូលទៅបម្រើការងារបន្តវិញរហូតឈាងចូលដល់ពេលល្ងាចទើបនាំគ្នាចូលសម្រាក។
   
    ◉◉◉
    ល្ងាចម៉ោង ៥:៥៤ នាទី
    រថយន្តធុនតូចមួយគ្រឿងចតនៅខាងមុខផ្ទះដូចដើម។ រាងក្រាស់ចុះចេញពីក្នុងរថយន្តដោយសម្លៀកបំពាក់យោធានៅជាប់នឹងខ្លួនដដែល ប៉ុន្តែល្ងាចនេះនាយមកផ្ទះលឿនជាងរាល់ដង។
    ក្រាក!!
    ជុងហ្គុក ច្រានទ្វារបន្ទប់សម្លឹងមើលប្រពន្ធកូនដែលក្បែរទន្ទឹមគ្នានៅក្នុងបន្ទប់ ព្រោះ ថេយ៉ុង ទើបតែបានងូតទឹកនិងស្លៀកពាក់ឱ្យ ចេយ៉ុង រួចរាល់។
    «ប៉ាធំ!!!» អាល្អិតស្រែកហាក់ដូចជាអរកខិកកខុបមុននឹងស្ទុះវឹងទៅរកឪពុកដែលឈរញញិមយ៉ាងស្រទន់សម្លឹងមើលមកកាន់កូនប្រុស រួចចាប់ក្រសោបរាងកាយតូចមកឱបថើបដោយសេចក្តីនឹកនាជាច្រើនដង។
    «សឺត..សឺត..នឹកប៉ាមែនទេកូន?»
    «នឹកណាស់ ចេយ៉ុង នឹកប៉ាធំំណាស់!»
    «ក្រអូបណាស់កូនពៅប៉ា..សឺត!» នាយព្រលែងអាល្អិតតូចចេញពីដៃ រួចដើរដង្ហួសសំដៅចូលទៅរកភរិយានឹងបានប្រគល់បាច់ផ្កាជូន ថេយ៉ុង មួយបាច់។
    «ទិញផ្កាឱ្យអូនធ្វើអី?»
    «មកពីផ្កាស្អាតដឹងអូនចូលចិត្តទើបទិញមកឱ្យ!» ថេយ៉ុង ញញិមឮសូរប្តីនិយាយផ្អែមល្ហែមសឹមទទួលយកផ្កាមកទុកនឹងបានដាក់វាទៅលើខ្នងតុហើយបែរមកសំងំឱ្យប្តីឱបថើបគ្រប់ទីកន្លែង។
    ជុងហ្គុក ចេញថើប ចូលថើប ប្រពន្ធរាល់តែថ្ងៃហ្នឹង ព្រោះ ថេយ៉ុង បានប្រើប្រេងក្រអូបដែលនាយជាវទុកមកឱ្យប្រើប្រាស់រាល់ថ្ងៃ ទើបបានជាស្បែកខ្លួនប្រាណរបស់គេរលើបរលោងទន់ល្មើយក្រអូបជះក្លិនពិដោររាល់ពេល។
    «សឺត!» ម្តងនេះនាយថើបលើថ្ពាល់ទន់រលោងមួយដង្ហើមយ៉ាងវែង មុនពេលលើកដៃច្បិចមិចថ្ពាល់ភរិយាម្ខាងទៀតដោយសេចក្តីគ្រឺតក្នាញ់។
    «សង្កៀរថ្ពាល់ណាស់ ឈប់ថើបអូនបានហើយ ទៅរកងូតទឹកផ្លាស់ឈុតចេញទៅ អូនរៀបចំអាហារពេលល្ងាចឱ្យបង!»
    «អាហារពេលល្ងាចរបស់បងគឺជាអូនហើយតើស!» និយាយហើយ ជុងហ្គុក ស្រាប់តែសើចញ៉ោះឱ្យប្រពន្ធព្រឺសម្បុរពេញខ្លួន។
    «ទៅងូតទឹកផ្លាស់ឈុតអូននឹងបានត្រៀមអាហារឱ្យ!»
    «មិនអីទេ បងមិនទាន់ឃ្លានទេ អង្គុយលេងកំដរបងឱ្យបាត់ហត់សិនមិនបានអ្ហេស?» ថេយ៉ុង យល់ព្រមអង្គុយនៅស្ងៀមមិនដេញដោលបណ្តេញស្វាមី ទើបព្យាយាមអង្គុយជិតក្បែរនាយមិនក្រោកចេញទៅណា។
    ជុងហ្គុក ឈោងម្រាមដៃចាប់ដោះអាវធំគ្របលើខ្លួនបង្ហាញពីរាងកាយហាប់ណែន ស្មាបើកធំ ក្បាលពោះអមទៅដោយសាច់ដុំកង់ៗ ព្រមទាំងកម្ពស់ដ៏ខ្ពស់ស្រឡះ មុននឹងក្រោកងាកបែរទៅសម្លឹងមើលអាល្អិតតូចដែលស្រាប់តែស្រែកឡើងយៃ៖
    «នៅលើខ្លួនប្រាណប៉ាធំហេតុអី្វមានស្នាមខ្វាច?» ចេយ៉ុង ដើរចូលទៅឈោងដៃស្ទាបអង្អែលពាសពេញផែនខ្នង ជុងហ្គុក ដែលសម្បូរទៅដោយស្នាមក្រចកខ្វាចកោសដាចសាច់នោះ។
    «ដល់ពេលធំពេញវ័យ មានប្រពន្ធ កូនច្បាស់ជាយល់ពីអត្ថន័យស្នាមខ្វាចទាំងនេះហើយ!» នាយញញិមនិយាយប្រាប់កូនប្រុសតូច មុននឹងបែរមកចាប់អាល្អិតទាញមកឱប ចេយ៉ុង វិញធ្វើមុខមិនពេញចិត្ត រួចក៏និយាយទាំងអារម្មណ៍មួម៉ៅ៖
     «ប្រពន្ធអី? ចេះខ្វាចប្តីមើលតែដៃឆ្មា ប៉ាធំម៉េចមិនព្រមយករំពាត់វាយដៃគាត់? បើ ចេយ៉ុង ធ្វើអ៊ីចឹង លោកយាយវាយពីបីរំពាត់ផាច់ៗហើយ គាត់ថាទម្លាប់អាក្រក់ ចេះខ្វាចមើលតែឆ្មា គាត់ស្អប់ណាស់ ហើយចាប់ក្តិចស្លឹកត្រចៀកកូនទៀត គាត់ជេរថាអាចៅចម្កួត ទាត់ធ្លាយនោមឥឡូវហ្នឹង!»
     «...» ថេយ៉ុង ស្ងាត់មាត់ច្រៀបជាហេតុដែលបានធ្វើឱ្យ ជុងហ្គុក ចាប់ផ្តើមអស់សំណើចកក្អឹក សាមីខ្លួនគេ មិនខឹង មិនឈឺឆ្អាលផង ចំណែកឯកូនប្រុសតូចក្បាលខូចវិញបែរជានិយាយសំដែងអារម្មណ៍ខឹងកោកៗ។
     «ដៃហ្នឹងកុំខូចពេក កុំពូកែខ្វាចប្តីពេក វាយអ៊ីចឹងអ្ហះ វាយអ៊ីចឹងមើល៍ៗ!»
     ផាច់ៗៗៗ
     ចេយ៉ុង ចាប់វាយលើខ្នងដៃ ថេយ៉ុង ខណៈរាងតូចក៏ធ្វើជាពេបមាត់យំអណ្តឺតអណ្តក់ ទឹកភ្នែក ទឹកសំបោរ ទូលពិតប្រាប់កូនប្រុសដែលមិនព្រមសួរនាំហេតុផលពីខ្លួនសិនសោះ។
     «ហ៊ឹកៗ..ហ៊ឺៗ..អូយៗ ចេយ៉ុង វាយប៉ា ចេយ៉ុង អត់មានសួរប៉ាទេ ថាហេតុអ្វីទើបប៉ាតូចខ្វាចប្តី ប៉ាធំហ្នឹងវាយកំប៉េះគូទប៉ាឡើងក្រហមអស់ហើយ ប៉ាឈឺណាស់ក៏តដៃប្តីវិញប៉ាខុសដែរអ្ហេ ចេយ៉ុង?»
     «ប៉ាតូចហេតុអីក៏អត់ប្រាប់កូន? ប៉ាតូចលាក់គូទក្នុងខោហ្នឹងអ្ហះបានកូនអត់ឃើញ»
     «ហ៊ឹកៗ ចេយ៉ុង អត់ស្រលាញ់ប៉ា ចេយ៉ុង ស្រលាញ់តែប៉ាធំ!»
     «ទេ! ចេយ៉ុង ស្រលាញ់ ប៉ាតូចណាស់ កុំយំមើល៍ កុំយំ ជុកៗ ចេយ៉ុង សូមទោសណា!»
     «ហ៊ឹះៗ នៅតូចប៉ុណ្ណឹងសោះចេះណាស់» ជុងហ្គុក សើចគ្រវីក្បាលញ័រតតាត់ សម្លឹងមើល ចេយ៉ុង ជួយទឹកភ្នែកពីថ្ពាល់ឱ្យ ថេយ៉ុង ថ្នមៗព្រមទាំងទាញ ថេយ៉ុង មកឱបថើបថ្ពាល់ទៀត។
     «វាយបាក់ដៃឥឡូវហ្នឹងខូចទះគូទប្រពន្ធ!» អាល្អិតក្រឡេកមកនិយាយក្តាប់មាត់ធ្វើជាខ្លួនឯងកាចសម្បើមណាស់ នាំឱ្យឪពុកខាងណោះលាន់មាត់សើចហាស់ៗហួសចិត្តមិនស្ទើរ។
     «បាទ! អ្នកអង្គម្ចាស់តូច ប៉ាខ្លាចហើយ ភ័យណាស់ ភ័យខ្លាចកូនវាយបាក់ដៃ ស្បថឈប់វាយគូទប្រពន្ធហើយ!»
     «ឈប់យំហូវ ណ៎ក ចេយ៉ុង ស្តីឱ្យប៉ាធំហើយ ប៉ាធំរាងចាលហើយ ប៉ាធំខ្លាចកូនណាស់!»
     «ក្នាញ់ណាស់ ចេះយ៉ាងនេះ លេបទុកក្នុងពោះវិញឥឡូវហ្នឹង» ថេយ៉ុង ក្តោបថ្ពាល់ប៉ោងៗរបស់ ចេយ៉ុង ច្របាច់ថ្នមៗមុននឹងឈ្ងោកថើបគ្រញិច លើថ្ពាល់ លើច្រមុះ ថើបភ្នែក ថើបមាត់ ថើបចង្ការ ថើបថ្ងាស គ្រញិចអាល្អិតថ្នមៗ បណ្តាលឱ្យ ចេយ៉ុង អៀនក្រហមថ្ពាល់ ស្ទុះរត់ចេញទៅរកបន្ទប់លោកយាយបាត់។
     «នរណាបង្រៀន?» ជុងហ្គុក ដៀងខ្សែភ្នែកតាមមើលចរិតកូនប្រុស។
     «បងហ្នឹង?»
     «បងអី? បងទៅធ្វើការបាត់ៗរហូត អូននៅផ្ទះមើលថែកូនរហូត អូនហ្នឹងហើយជាអ្នកបង្រៀនគេនោះ!»
     «ប៉ុន្តែពេលអូននាំកូនទៅណាមកណា ក៏មានគេឯងថាកូនដូចបងដែរ អត់មានចំណុចអីដូចអូនទេ» ថេយ៉ុង ងើបដើរចូលមកឡើងអង្គុយច្រកគៀវលើភ្លៅស្វាមី រួចប៉ះដៃទាំងគូក្តោបថ្ពាល់ ជុងហ្គុក គ្រញិច ទោះបីជានាយចាស់មានអាយុច្រើន តែភាពសង្ហាឥតខ្ចោះនៅតែលេចធ្លោក្នុងខ្សែភ្នែកភរិយាជានិច្ច។
     «ថ្ងៃនេះហត់ណាស់មែនទេ? អរអូនភ្លេចឱ្យឈឹងទៅ» ថេយ៉ុង ងាកទៅចាប់កូនកន្សែងតូចៗដែលខ្លួនបានកាត់ដេរជាច្រើនពណ៌យកមកឱ្យ ជុងហ្គុក ដែលអង្គុយរង់ចាំមើលថាភរិយាមានអ្វីពិសេសជូនដល់ខ្លួន។
     «ពេលអូនទៅបន្ទាយទាហានម្តងៗ ឃើញបងប្រើតែអាវពាក់ជាប់ខ្លួនដោះមកជូតដំណក់ញើសរហូត តែនេះកន្សែងថ្មីទុកសម្រាប់ជូតមុខណា អូនដេរទុកឱ្យបងមានច្រើនពណ៌ណាស់!»
     «អរគុណប្រពន្ធសំឡាញ់ អូនដេរកន្សែងឱ្យបងបានស្អាតៗខ្លាំងណាស់!» ចេយ៉ុង ញញិមស្រស់បំព្រង ពេលដឹងថាស្វាមីពេញចិត្តស្នាដៃដែលខ្លួនបានសម្រិតសម្រាំងដេរប៉ាក់អស់ពេលពេញមួយថ្ងៃចុកចង្កេះចុកខ្នងល្វើយណាស់។
     «ចាស៎!»
     «សឺត..បងស្រលាញ់អូនណាស់!» ជុងហ្គុក មិនត្រឹមតែនិយាយពាក្យអរគុណទេប៉ុន្តែគេបានថើបថេយ៉ុង ចាត់ទុកជាការអរគុណយ៉ាងពេញចិត្តដ្បិតតែកាដូទាំងនេះមិនសូវជាធំដុំអ្វីណាស់ណា ដែលរាងតូចបានគិតទុក ប៉ុន្តែវាជាអំណោយដ៏មានន័យនិងអត្ថន័យធំធេងខ្លាំងណាស់សម្រាប់នាយ។
     «កន្សែងស្អាតដូចអ្នកធ្វើអ៊ីចឹងបងមិនហ៊ានយកប្រើសោះ?»
     «ចាំអូនដេរឱ្យថែមទៀត កុំនិយាយអ៊ីចឹងអី អូនខំណាស់ ខ្លាចប្តីអត់អ្វីប្រើ បងគួរតែយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯងផង!»
     «បាទប្រពន្ធសំឡាញ់ចិត្ត បងអរគុណអូនម្តងទៀត!» ថេយ៉ុង ងក់ក្បាលរួចម្នីម្នាចុះទៅជាន់ខាងក្រោមដើម្បីបានរៀបចំអាហារពេលល្ងាចសម្រាប់គ្រួសារ។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now