ភាគទី១៣៖អូនឯងចាញ់កូនទេដឹង?

1.8K 105 3
                                    

     មួយខែក្រោយមក
     បន្ទាយហ្វឹកហ្វឺន...
     «មើលទៅ ជុងហ្គុក ពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់!» ជីមីន ដើរមកឈរជិតកៀកក្បែរ ជីន ដែលឈរក្រព័ទ្ធដៃទៅក្រោយសម្លឹងមើលនាយទាហានកំពុងស្ថិតក្នុងជួរប្រកាន់ភ្ជាប់ច្បាប់ទម្លាប់ទៅតាមសណ្តាប់ធ្នាប់បានយ៉ាងល្អ។
     «ពួកគេជាកងទ័ពដែលទើបតែនឹងជ្រើសរើសចូលកាលពីថ្មីៗក្រោយថ្នាក់ប្រឡងបានបញ្ចប់ទៅ ហើយក៏ត្រូវបានថ្នាក់លើរៀបចំបានយ៉ាងក្រិតក្រមនឹងបានបញ្ចូនពួកគេមកកាន់មូលដ្ឋាននេះដើម្បីឱ្យ ជុងហ្គុក ជាអ្នកហ្វឹកហាត់មើលថែបន្ថែម!»
     «រាងកាយពួកគេល្អណាស់ មាំមួន ស្វាហាប់ ច្បាស់ជាអាចទុកចិត្តបាន ព្រោះថា ជុងហ្គុក ក៏ជាមនុស្សពូកែ គេច្បាស់ជាអាចដឹកនាំបានយ៉ាងល្អ!» ជីន ងក់ក្បាលយល់ស្របចំពោះសម្តីរបស់ ជីមីន មុននឹងស្រដីឡើង៖
     «ជុងហ្គុក ជាមនុស្សពូកែអត់ធ្មត់និងមានវិធីសាស្រ្តច្បាស់លាស់ល្អណាស់ គេជាមនុស្សដែលមានគោលគំនិតរឹងប៉ឹងខ្ពស់ ទោះបីថ្នាក់លើមិនបានបញ្ជាឬដាក់កំហិតខ្លាំងយ៉ាងណាក៏គេនៅតែខំប្រឹងអាចពង្រឹងសមត្ថភាពរបស់ក្មេងៗបានដែរ!» មើលទៅកាន់ជួរកងទ័ពដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលដ៏មមាញឹកម្នាក់ៗខិតខំអត់ធ្មត់ក្នុងការហ្វឹកហាត់ខ្លាំងណាស់ បាញ់បោះ ក្រាបលូន ឆ្លងកាត់ឧបសគ្គដ៏ពិបាក ក៏ពុំដកថយដែរ ចិត្តថ្លើមជាអ្នកស្នេហាបម្រើការពារជាតិគឺលះបង់របៀបនេះ លះបង់លែងខ្លាចថ្ងៃ លែងខ្លាចក្តៅ តស៊ូស្រក់ញើស ស្រក់ឈាម ពុះពារមិនចេះចប់ មិនចេះហើយ អ្នកខ្លះត្រូវរស់នៅបែកផ្លាស់ឆ្ងាយទីលំនៅពីគ្រួសារ ដើម្បីស្វែងរកគោលដៅនិងត្រូវព្យាយាមលុតដំទាំងកម្លាំងកាយនិងកម្លាំងចិត្តគ្មានថ្ងៃស្រាក់ស្រាន្ត។
     «សម្រាកចុះ!» ជុងហ្គុក ស្រែកទាំងផ្ទៃមុខក្រហមច្រាលនិងមានញើសហូរស្រក់តក់ៗកាត់តាមផែនថ្ងាសមុនពេលត្រលប់ដើរចូលទៅរកកន្លែងអង្គុយសម្រាកនិងបានដោះអាវចេញបង្ហាញពីរាងកាយដ៏ស្វាហាប់មាំមួនយ៉ាងសង្ហាជះឥទ្ធិពលឱ្យខ្សែភ្នែកអ្នកឈរសម្លឹងមើលស្ទើរតែស្លុតស្មារតី។
     «ថេយ៍..មកធ្វើអី? ម្តេចមិនចូលទៅខាងក្នុង?» ហូស៊ុក ឆ្លងកាត់ខ្លោងទ្វារដើរចូលទៅក្នុងបន្ទាយរួចក៏ងាកមកសម្លឹងមើលឃើញ ថេយ៉ុង ដែលឈរយួរស្រាក់បាយធ្វើមុខមិងមាំងៗ។
     «ខ្ញុំអត់ហ៊ានចូលទៅទេបងម៉ោងគេធ្វើការ!»
     «ទៅខ្លាចអី? មកតាមបងមក បងជូនទៅ? ទៅរក ជុងហ្គុក អ្ហេស?»
     «បាទបង ខ្ញុំយកអាហារពេលថ្ងៃត្រង់មកឱ្យគាត់» ថេយ៉ុង សើចញឹមៗតាមរបៀបមនុស្សពូកែអៀនខ្មាស ចំណែកឯហូស៊ុក ឮសូរអ៊ីចឹងប្រញាប់ប្រញាល់នាំ ថេយ៉ុង ដើរចូលទៅខាងក្នុងបន្ទាយ។ នាយកំលោះសង្ហាលើកដៃធ្វើជាទះបង្កជាសំឡេងហៅដល់អ្នកកំលោះម្ខាងទៀតដែលកំពុងតែអង្គុយបក់ផ្លិត កាលបើបែកញើសហូរជោកស្រោចខ្លួនប្រាញទៅហើយនោះ។
     «ជុងហ្គុក ហាប្រពន្ធយកអាហារថ្ងៃត្រង់មកឱ្យ!» ហូស៊ុក និយាយស្រាប់តែធ្វើឱ្យនាយទាហានដែលនាំគ្នាអង្គុយសម្រាកហូបបាយថ្ងៃត្រង់នាំគ្នាក្រឡេកមកសម្លឹងមើលវត្តមានឧត្តមភរិយារបស់លោកអនុសនីយ៍ឯកដោយទឹកមុខភ្ញាក់ផ្អើលពីរូបសម្រស់ដ៏បវរស្រស់ស្អាតស្ទើរតែធ្វើឱ្យពួកគេញាត់បាយមិនត្រង់មាត់។
     «អូន!» ជុងហ្គុក ស្ទុះងើបក្រេះដោយឃើញមាននាយទាហានជាច្រើនសម្លឹងមើលប្រពន្ធខ្លួនខ្លាំងពេក កើតជាមានអារម្មណ៍ហួងហែងភ្លាមៗ មុនពេលដើរទៅចាប់អូសដៃភរិយានាំចូលទៅរកបន្ទប់ទីស្នាក់ការរបស់ផ្ទាល់ខ្លួន។
     «ប្រពន្ធគាត់ស្អាតណាស់ ស្អាតជាងមនុស្សស្រីទៅទៀត មិនដែលឃើញទាល់តែសោះធ្លាប់តែឮសូរគេសរសើរ!»
     «អើរ ឥឡូវបានឃើញហើយស្អាតដូចពាក្យគេថាមែនតើស!»
     «នាំគ្នាលួចសរសើរប្រពន្ធគាត់ តិចគាត់តម្រង់គ្រាប់បាញ់បំបែកក្បាល!» នាយទាហាននាំគ្នាជជែកបណ្តើរ លួចសើចបណ្តើរ តែថាម្នាក់ៗលាន់មាត់សរសើរពីរូបសម្រស់របស់ ថេយ៉ុង មិនដាច់ពីមាត់ពិតមែន។
     ខាងក្នុងបន្ទប់ទីស្នាក់ការ..
     «អូនមកទីនេះម្តេចមិនប្រាប់បងមុន?» រាងក្រាស់គ្រវីក្បាលមុននឹងទាញកៅអីឱ្យភរិយាអង្គុយចុះ។
     «អូនបានចម្អិនស៊ុបមាន់ខ្មៅយកមកឱ្យបងហូប ចៃដន្យអូនបានយកអាហារថ្ងៃត្រង់ទាំងនេះទៅជូនប៉ានៅឯមន្ទីសារព័ត៌មានមួយសម្រាប់ដែរ ទើបចង់បង្ហួសមករកបងតែម្តង!» ជុងហ្គុក ស្តាប់ចប់ប្រញាប់បើកគម្របស្រាក់មើលឃើញស៊ុបមាន់ខ្មៅដែលភរិយាបានចម្អិនទំនងហូបណាស់។
      «ថ្ងៃក្រោយមុនមកទីនេះប្រាប់បងផង ថ្ងៃក្តៅណាស់ បន្ទាយទាហានធំយ៉ាងនេះអូនរកបងឃើញដែរ? ដឹងទេថាទាហានក៏មានជនខិលខូច បងមិនចង់ឱ្យពួកអស់នោះសម្លឹងមើលប្រពន្ធបងទេ!» ថេយ៉ុង សើចលូកដៃទៅចាប់ច្បិចថ្ពាល់ ជុងហ្គុក គ្រញិចថ្នមៗ ពេលប្រចណ្ឌអ៊ីចឹងគួរឱ្យស្រឡាញ់ណាស់។
      «ចាសលោកប្តី!»
      «ឆ្លើយចាស៎ប្រយ័ត្នបងនាំលេងទឹកហើមពោះ»
      «ហូបបាយទៅ!» ថេយ៉ុង ឈប់លេងរួចងាកមកចាប់ដកចានស្រាក់ជាថ្នាក់ៗនោះចេញដាក់តម្រៀបវាទៅខាងលើតុ ជុងហ្គុក ក៏ចាប់ផ្តើមហូបបាយថ្ងៃត្រង់ដែលរាងតូចបានចម្អិនបណ្តើរពោលពាក្យសរសើរបណ្តើរ។
      «ម្ហូបអូនផ្សំគ្រឿងឆ្ងាញ់ដូចបានបឺតជញ្ជក់មាត់អូនអ៊ីចឹង!»
      «លេបខាយអូនច្រើនដងហើយណា ឯណាចរិតសុភាពរាបសាកាលមកដណ្តឹងអូនលើកដំបូងនោះ?»
      «កាលណោះនៅកំលោះឥឡូវមានប្រពន្ធហើយឱ្យបងនៅធ្វើដូចកាលពីមុនមិនបានទេ ព្រោះប្រពន្ធបងស្អាតដាច់គេ បងស្រលាញ់ បងចង់ញ៉េះញ៉ោះឱ្យអូនសប្បាយចិត្ត!» ជុងហ្គុក ទំពារបាយពេញក្នុងក្រអូមមាត់ ក្នុងកែវភ្នែករបស់គេមើលឃើញ ថេយ៉ុង ស្អាតថ្លៃថ្នូរគ្រប់ជ្រុងទាំងអស់ គ្មាននរណាម្នាក់អាចប្រកួតប្រជែងឬចូលមកជំនួសកន្លែងប្រពន្ធជាទីស្រលាញ់របស់គេបានទេ។ 
     «ពូកែសរសើរយកចិត្ត!»
     «ទេ! បងសរសើរអូនចេញពីចិត្ត ប្រពន្ធបងស្អាត ឆ្លាត គួរឱ្យស្រឡាញ់ មិនឱ្យបងសរសើរអូន ឱ្យបងទៅសរសើរនរណាទៅ?» ជុងហ្គុក សើចឮសូរតិចៗញ៉ោះឱ្យប្រពន្ធនឹកក្នាញ់សម្តីខ្លួន។ បន្ទាប់ពីបានហូបបាយរួច ពួកគេក៏ម្នីម្នាដើរចេញទៅសម្លឹងមើលបន្ទាយហ្វឹកហ្វឺននៅឯខាងក្រៅ។
     ផាំង!! ផាំង!!
     «អ្ហាយ!!» ដោយសន្ធឹកជើងនិងសំឡេងបរបាញ់កាំភ្លើងបន្លឺឡើងរះបន្តកន្ទុយគ្នាគួរឱ្យភ័យខ្លាចរអារធ្វើឱ្យកំលោះតក់ស្លុតរហូតដល់ស្រែកភ្លាត់សំឡេងនិងទន់ជង្គង់លុតចុះទាំងទឹកមុខស្លេកស្លាំង។
     «ថេយ៍!!» ជុងហ្គុក ឧទានយ៉ាងបារម្ភ មិនភ្លេចចាប់ក្រសោបរាងកាយដែលញ័រចង្វាក់ចលនាតតាត់នោះទាញមកឱបក្រសោបជាប់នឹងដើមទ្រូងមាំទូលាយរបស់ខ្លួន។
     «អូនមិនចូលចិត្តបរិយាកាសទាំងអស់នេះទេ!» ទឹកភ្នែកនិងភាពភិតភ័យធ្វើឱ្យគេសឹងតែមិនអាចរក្សាជំហរខ្លួនឯងបានសោះ មើលទៅកាន់បន្ទាយហ្វឹកហ្វឺន ទាហានជាច្រើនតស៊ូហ្វឹកហាត់កាត់ក្រោមពន្លឺថ្ងៃក្តៅចែសស្ទើរតែប្រេះលលាដ៏ក្បាលប៉ុន្តែពួកគេនៅតែមិនបានរុញរាក្នុងការបំពេញតួនាទីកាតព្វកិច្ចជាអ្នកបម្រើជាតិដ៏ចាំបាច់បានយ៉ាងល្អដដែល។
     «បងសូមទោសណាដែលនាំអូនមកកន្លែងបែបនេះ!» ជុងហ្គុក ព្យាយាមនិយាយលួងលោម ប៉ុន្តែរាងតូចយើងស្រាប់តែក្រឡេកទៅឃើញជំរុំកងទ័ពទាហានស្រីដែលកំពុងរៀនបាញ់កាំភ្លើង អ្នកខ្លះស្រែក អ្នកខ្លះទៀតយំ អ្នកខ្លះទៀតត្រូវគេស្រែកសម្លុតខ្លាំងៗនិងបានបញ្ជាឱ្យពួកនាង តាំងចិត្ត តាំងស្មារតី ដើម្បីបានរៀនចេះបាញ់កាំភ្លើង។
     «នៅខ្លាចស្អីទៀត ក្រាបចុះទៅ មើលឱ្យចំគោលដៅ ប្រុងប្រៀប..បាញ់!»
     ផាំង!! ផាំង!!
     «ហ៊ឹកៗទេ..ខ្ញុំខ្លាចណាស់!»
     «ទៅៗ..ឆាប់ទៅ!» សម្រែកស្រែកកាន់តែបន្លឺឡើងយ៉ាងខ្លាំងកងរំពង ទិដ្ឋភាពឆ្លុះបញ្ចាំងឡើងក្នុងកែវភ្នែកកំលោះតូចឱ្យយើងមើលឃើញពីភាពលំបាកវេទនារបស់មនុស្សដូចគ្នាប៉ុន្តែពួកគេជ្រើសរើសដើរតាមតួនាទីខុសៗគ្នាដ៏សែនពិបាក។
     «តោងខ្សែឱ្យជាប់ ហើយសម្រូតខ្លួនចុះមក!!!»
     «ហ៊ឺៗទេ..ខ្ញុំខ្លាចខ្ពស់ខ្លាំងណាស់ ខ្ញុំខ្លាច..ហ៊ឺៗ..ខ្លាច!!»
     «ឆាប់ឡើង!»
     «អ្ហាយ!!!»
     «វាពិបាកណាស់ ជុងហ្គុក!» ថេយ៉ុង និយាយទាំងដែលខ្សែភ្នែកកំពុងបង្ហាញពីភាពជូរចត់។
     «បើពួកគេមិនតាំងចិត្តធ្វើតើនរណាអាចចូលមកជំនួសកន្លែងពួកគេបាន?»
     «ចុះបងនឹងអាចធ្វើខ្លួនឃោឃៅដូចជាពួកអស់នោះទេ?» ជុងហ្គុក ងក់ក្បាលរួចដើរចូលទៅក្រសោបប្រអប់ដៃ ថេយ៉ុង ដែលឈរសម្លឹងមើលមុខរបស់ខ្លួន រួចយំហូរទឹកភ្នែកយ៉ាងសស្រាក់សស្រាំ។ 
     «វាគ្រាន់តែជាកាតព្វកិច្ច អូនកុំបារម្ភអី បងគ្មានថ្ងៃធ្វើបែបនោះចំពោះអូននោះទេ មិនថាមានរឿងអ្វីកើតឡើង បងនឹងការពារអូនគ្រប់ជំហ៊ាន កុំខ្លាចអី!» ថេយ៉ុង ចាប់ឱបស្វាមីយ៉ាងណែន រួចសម្លឹងមើលមុខនាយបណ្តាលឱ្យទឹកភ្នែករបស់ខ្លួនហូរស្រក់ចុះមកតក់ៗ ជុងហ្គុក ឃើញដូច្នេះប្រញាប់លើកដៃជូតចេញមុននឹងថើបលើថ្ងាសស្រឡូនមួយដង្ហើមវែង។
     «បងស្រលាញ់អូនខ្លាំងណាស់ ថេយ៉ុង!»
     «អូនក៏ស្រលាញ់បងដែរ ជុងហ្គុក!»

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now