ភាគទី២៩៖ចេយ៉ុង ខ្លាចណាស់

582 50 0
                                    

    យប់យន់កាន់តែជ្រៅសំឡេងវិទ្យុទាក់ទង គ្មានការផ្តល់ដំណឹងប្រកាសអាសន្នអ្វីទេ សំឡេងស្នូរគ្រាប់បំផ្លោងមានជាតិផ្ទុះនឹងការវាយប្រហារក៏ស្ងប់ស្ងាត់ឈឹង គ្មានលេចឮគ្រោះអាក្រក់បន្ថែមដែរ។ គ្រប់គ្នាឆ្លៀតរកកន្លែងសសម្រាក តែត្រូវចែកតួនាទីគ្នាដាក់វេនយាមកាមម្តងម្នាក់ ហើយប្រើប្រាស់ពេលវេលាដែលអាចសម្រាកបានគឺមានតិចតួចបំផុត។ ខ្យល់អាកាសនារាត្រីចាប់ផ្តើមបក់រសាត់ផាត់ប៉ះរាងកាយតូចស្ដើងកំពុងតែអង្គុយត្របោមក្បាលជង្គង់ នៅចំពោះមុខរងើកភ្លើងត្រូវបានបង្កាត់ ដើម្បីបណ្ដេញសត្វល្អិតមូសហើយក៏ជាថាមពលពន្លឺដែលអាចបំភ្លឺបាននៅពេលរាត្រី។ សម្រិបជើងនរណាលាន់រន្ទឺឡើងដាស់ឱ្យញាណកំលោះតូចរហ័សរហួនងាកវឹបទៅសម្លឹងមើលវត្តមានបុរសរាងខ្ពស់ស្រឡះមានមាឌធំអមដោយខ្សែភ្នែកដ៏ស្រទន់តម្រង់ទិសដៅដំណើរសន្សឹមៗចូលមកដាក់បង្គុយចុះក្បែរខ្លួន។
     ជុងហ្គុក ចាប់ដោះអាវយោធាក្រៅមាន ទំហំរាងធំរបស់ខ្លួនមកគ្របដណ្តប់លើស្មា ថេយ៉ុង ពាំងរារាំងភាពត្រជាក់នាជំនោរសន្សើមរាត្រីឱ្យបានកក់ក្តៅមួយកម្រិត។
     «អូនងងុយគេងទេ? យប់ជ្រៅហើយអូនឆាប់គេងទៅ» ជុងហ្គុក បារម្ភសួរសុខទុក្ខ ថេយ៉ុង គ្រប់ជំហ៊ានទោះបីឥឡូវនេះត្រូវប្រើប្រាស់ជីវិតសម្រាកនៅទីកន្លែងដែលពិបាកសម្របខ្លួនតាម តែគេបានព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីមើលថែ ថេយ៉ុង មិនឱ្យវេទនាដូចជាខ្លួនគេដាច់ខាត។
     «អូនគេងមិនលក់» ប្រអប់ដៃស្រឡូនលើកឡើងដើម្បីជូតដំណក់ទឹកថ្លាឆ្វង់កៀសចេញថ្នមៗ ខំប្រឹងដកដង្ហើមខ្សត់ខ្សោយក្នុងខ្លួនសន្សឹមៗ គេលួចចេញមកអង្គុយត្រមុងត្រមោចម្នាក់ឯងព្រោះតែគេ ពិបាកចិត្តគិតនឹងនាដល់កូនប្រុសជាទីស្រលាញ់ ព្រមទាំងសមាជិកគ្រួសារ ទាំងម្តាយឪពុក និងបងស្រីថែមទាំងម៉ែដោះ ជីវិតមួយនេះចាប់ផ្តើមពិបាករស់នៅដោយគ្មានជម្រើសច្រើនដូចពីមុនទៀតឡើយ។ ម្នាក់ៗត្រូវយិតយោងអាត្មាដោយខ្លួនឯងទាំងស្រុង ទាំងការស្តាប់បង្គាប់ និងរត់ភៀសខ្លួនពីមួយកន្លែងទៅមួយកន្លែងទៀតឱ្យតែអាចបានមានជីវិតនៅរស់គឺប្រឹងត្រដរស្ទើរតែដាច់ខ្យល់ស្លាប់រៀងៗខ្លួនក្នុងរបបសង្គ្រាមបង្ហូរឈាមរវាងប្រទេសជិតខាងដែលញ៉ាំងឱ្យសង្គមសេដ្ឋកិច្ចធ្លាក់ចុះជាច្រើនភាគរយ ប្រជាជនរស់នៅពោរពេញដោយសេចក្តីភ័យខ្លាចនិងការកង្វះចំណីអាហារអត់ស៊ីឃ្លាន ខ្វះខាតទីកន្លែងស្នាក់នៅ គ្មានទីជម្រកសមរម្យព្រមទាំងប្រាក់កាសនិងជីវិតដែលគ្មានសិទ្ធសេរីភាពពេញលេញ។
     «ពួកយើងម្នាក់ៗសុទ្ធសឹងតែបានខំប្រឹងហើយអូន!» ជុងហ្គុក និយាយស្របពេលដែល ថេយ៉ុង ងាកមុខមកសម្លឹងមើលមុខនាយទាំងសេចក្តីខ្លោចផ្សារចិត្ត។
      «ចុះកូនរបស់ពួកយើងដែលមានជីវិតរស់នៅ? ម្នាក់មានអាយុ ៣ ឆ្នាំ ម្នាក់ទៀតមានមិនទាន់គ្រប់ខែ ពួកគេសុទ្ធសឹងតែបានតស៊ូរស់នៅក្នុងជីវិតប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់ពេលវេលា? ពួកគេអាចមានការតស៊ូខំប្រឹងជម្នះបានចំពោះភាពឈឺចាប់ពូកែដូចជាមនុស្សធំទេ? ពួកគេអាចរស់នៅទទួលបានការអាណិតអាសូរពីជនថោកទាបទាំងអស់នោះបានទេ?»
     ថេយ៉ុង ព្រលែងដំណក់ទឹកភ្នែក សម្រក់ហូរចុះដោយឃាត់លែងជាប់គេពិបាកចិត្តរកពេលស្ងប់គ្មានទេ អារម្មណ៍សៅហ្មងគិតពីសុខទុក្ខគ្រួសារ គ្រប់វិនាទី គ្រប់ដង្ហើមដកចេញចូលទាំងផ្លូវអារម្មណ៍ក៏ទន់ខ្សោយ។
     «បងដឹងថាអូនបារម្ភពីគ្រប់គ្នាណាស់ តែកាលៈទេសៈនេះពួកយើងជ្រើសរើសអ្វីក៏លែងបានដែរ!»
     «ហ៊ឹកៗ..អ៊ីចឹងហើយអូនត្រូវប្រឈមមុខបាត់បង់ទាំងជីវិតហើយនឹងកូនព្រមទាំងសមាជិកគ្រួសារមែនទេ? ហ៊ឺៗ..ហេតុអ្វីវេទនាយ៉ាងនេះ?» តើនរណាម្នាក់ដែលអាចមានសិទ្ធរើបម្រាស់នៅពេលដែលទឹកឡើងដល់ច្រមុះទាំងដែលខ្លួនមិនចេះហែលទឹក? រួចក៏ប្រឈមមុខនឹងសេចក្តីស្លាប់? ប្រជាជនដែលគ្មានជំនាញ គ្មានលទ្ធភាពអាចហ្វឹកហ្វឺនក្នុងការធ្វើសឹកសង្គ្រាមគឺត្រូវសម្របខ្លួនទៅតាមច្បាប់របស់យោធាក្នុងប្រទេសទាំងអស់ មិនថាមនុស្សចាស់ជរាកុមារដែលមានអាយុតិចបំផុត ឬស្ត្រីមានផ្ទៃពោះពួកគេគ្មានសិទ្ធប្រឆាំងបានទេ។ នៅពេលដែលប្រទេសជាតិមានសង្គ្រាម ប្រៀបដូចជាយើងបានដើរកាត់ទឹកភ្លៀងទោះខំប្រឹងបាំងឆ័ត្រយ៉ាងណា ក៏រមែងតែងតែសាចដំណក់ភ្លៀងត្រូវរាងកាយដែរ។ កុំថាឡើយយើងចង់រក្សាជីវិតខ្លួនឯងមួយនេះឱ្យនៅគង់វង្សក្នុងអាសន្នកំពុងតែគ្របដណ្តប់ជុំវិញខ្លួន ព្រោះយើងនឹងមិនអាចដឹងបានថា ខ្លួនឯងអាចចៀសផុតពីជោគវាសនាដ៏អាក្រក់សាមន្យឃោឃៅយង់ឃ្នងគ្មានភាពកុរណាមេត្តានៅពេលនេះបានឬអត់ផង? ជុងហ្គុក ដកដង្ហើមធំៗព្រលែងចេញពីក្នុងទ្រូង មុននឹងលូកដៃចូលទៅជូតដំណក់ទឹកឧណ្ហៗចេញពីថ្ពាល់ឱ្យភរិយា ទាំងបេះដូងខ្លួនក៏ឈឺខ្ទេចខ្ទាំគ្មានពេលរហើយដូចតែចិត្តថ្លើមភរិយាកំពុងចួបដូចគ្នា។ នាយក៏មានអារម្មណ៍ពិបាកចិត្តហើយក៏តែងតែគិតដល់សុខទុក្ខរបស់គ្រប់គ្នាទាំងថ្ងៃ ទាំងយប់គេមិនប្រឹងរស់នៅដកដង្ហើមចោលពីមួយថ្ងៃទៅមួយថ្ងៃទៀតទេ។ ប៉ុន្តែអ្វីដែលគេអាចស្រោចស្រង់បានគឺរក្សាជីវិតឱ្យនៅរស់ទាល់តែអស់ពីលទ្ធភាពដើម្បីការពារជាតិ។
     «ទឹកភ្នែករបស់អូនមានតម្លៃសម្រាប់បងណាស់ មិនថាពេលនេះពួកយើងត្រូវឆ្លងកាត់ចំពោះបញ្ហាអ្វីខ្លះទេ តែបងសន្យាថានឹងជួយថែរក្សាការពារជីវិតអូនឱ្យដល់ទីបញ្ចប់របស់បង» ថេយ៉ុង ខិតទៅក្រសោបថើបលើបបូរមាត់ស្វាមី ថើបដោយចិត្តជ្រួលច្រាលនឹងមានអារម្មណ៍ស្រងេះស្រងោចចម្លែកចិត្តពេលដែលបានស្តាប់ឮសម្តីរបស់នាយពោលដូច្នោះ។
     «បងកុំនិយាយបែបនេះអី» ជុងហ្គុក គិតស្មានដឹងថាថេយ៉ុង ប្រហែលជាភ័យខ្លាចថានាយអាចនឹងអស់លទ្ធភាពនៅរស់ពេលចួបស្ថានភាពអាក្រក់នៅថ្ងៃខាងមុខប៉ុន្តែគេនិយាយនេះគឺនិយាយដោយស្មោះអស់ពីចិត្តប្រាកដមែន។
     «ពាក្យជូនពររបស់អូនមានន័យណាស់ គ្មានអ្វីដែលប៉ះពាល់ដល់ជីវិតបងបានទេ អូនកុំបារម្ភអី អ្វីដែលបងខ្លាចនោះ ខ្លាចថាបាត់បង់អូន ជីវិតបងនឹងងងឹតគ្មានទីមានពន្លឺ!»
     «តែបើជីវិតរបស់អូនបាត់បង់បងទៅ ជីវិតអូនមិនត្រឹមតែងងឹតទេ ថែមទាំងត្រូវសៅហ្មងអស់ពេលពេញមួយជីវិតទៀត!» ថេយ៉ុង ងើបសម្លឹងផ្ទៃមុខ ជុងហ្គុក យ៉ាងជ្រៅរួចដាក់ប្រអប់ដៃស្ទាបលើទ្រូងឆ្វេងរបស់នាយ។
    «អូនរស់នៅក្នុងនេះមានភាពកក់ក្តៅ ជីវិតរបស់អូនដូចមានអ្វីៗគ្រប់យ៉ាងពេលដែលបានរស់នៅក្បែរបងបន្ទាប់ពីប៉ាម៉ាក់! បងជាខ្យល់ដង្ហើមដែលអាចធ្វើឱ្យអូនរស់នៅបានយ៉ាងមានសេរីភាព! បងជាកែវភ្នែកដែលធ្វើឱ្យអូនសម្លឹងមើលឃើញគ្រប់យ៉ាងក្នុងពិភពលោកដ៏ស្រស់ស្អាតមួយនេះ! បើអត់ពីបងទៅ អូនរស់នៅដើម្បីអ្វីទៀត?»
    «ដើម្បីកូន ដើម្បីអូនខ្លួនឯង ព្រោះថានៅលើលោកយើងនេះ គ្មាននរណាម្នាក់ដែលអាចមានជីវិតរស់នៅយូរអង្វែងរហូតដូចជាព្រះអាទិត្យទេ! ទឹកស្រក់លើថ្មគង់តែមានថ្ងៃរិចរិលមនុស្សធ្លាប់រឹងមាំយ៉ាងណាគង់តែមានពេលដែលអាចចុះចាញ់ ពួកយើងរស់នៅក្នុងផែនដី ត្រូវសម្របខ្លួនទៅតាមធម្មជាតិដែលបានផ្តល់ឱ្យ គ្មាននរណាម្នាក់អាចជៀសផុតឬដឹងមុនឡើយថាស្លាប់នៅពេលណា កើតនៅពេលណា គ្រាន់តែពេលវេលាដែលយើងបានប្រើប្រាស់ពេលនៅមានជីវិតរស់ឱ្យមានន័យ សាងអំពើល្អ មិនប្រព្រឹត្តបាប។ ត្រូវឆ្លងកាត់រឿងរ៉ាវហើយឧបសគ្គជាច្រើនទៀត ដែលធម្មជាតិបានកំណត់មកតែប៉ុណ្ណោះ អូនកុំតូចចិត្តអី ទោះបីជាយ៉ាងណាបងនៅតែសង្ឃឹមថាពួកយើងអាចមានជីវិតនៅរស់រហូតដល់ថ្ងៃមួយដែលគ្រួសារយើងបានជួបជុំគ្នាវិញ!» ជុងហ្គុក ឱនថើបផ្តិតយកដំណក់ទឹកភ្នែកភរិយាថ្នមៗព្រមទាំងស្រវ៉ាឱបរាងកាយតូចស្រឡៅជាប់ដើមទ្រូងយ៉ាងណែនដោយក្តីស្រលាញ់ពេញលេញថ្នាក់ថ្នម។ រាត្រីនេះជារាត្រីដែលសម្បូររឿងរ៉ាវជាច្រើនដែលពួកគេបានចួបប្រទះមកជាមួយគ្នា។ ចង់បិទភ្នែកដេកក៏ពិបាកធ្មេចឱ្យលុងលក់ ចង់ញ៉ាំអាហារឆ្ងាញ់ៗក៏ពិបាកនឹងរកមក ព្រោះស្បៀងអាហារដែលយោធាត្រៀមទុកឱ្យសម្រាប់ចែកកងទ័ពដទៃគឺមានចំនួនកំណត់។ ពេលរងារអាចប្រើប្រាស់បានត្រឹមតែខោអាវយោធាដែលបានពាក់មកត្រឹមតែជាប់ខ្លួនមួយកុមភ្លេតែប៉ុណ្ណោះ។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now