ភាគទី២០.ការងារនិងគ្រួសារ

875 62 0
                                    

ព្រឹក..
នៅពេលគ្រូពេទ្យចាក់ថ្នាំកម្លាំងឱ្យ ថេរីន រួចរាល់ក៏ប្រញាប់ប្រញាល់ចាកចេញទៅនៅសល់តែវត្តមានលោកស្រី ថេរីណា ទេដែលរង់ចាំមើលថែកូនស្រីឱ្យភ្ញាក់ដឹងខ្លួន គាត់ក៏បានទិញអាហារនឹងចំណីចំណុកខ្លះៗយកមកទុកត្រៀមសម្រាប់នាងដែរ។
ក្រាក!!
ថេយ៉ុង ចាប់រុញទ្វារដើរចូលទៅខាងក្នុងបន្ទប់ត្រជាក់ល្ហឹមសម្រាករបស់បងស្រី ខណៈអ្នកជាម្តាយក៏ក្រឡេកងាកមកសម្លឹងមើលមុខរបស់គេប៉ុន្តែគេមិនបាននិយាយអ្វីជាមួយនឹងគាត់មួយម៉ាត់មួយកណាឡើយ ព្រោះគេមកទីនេះដើម្បីតែបានមកមើលអាការរបស់បងស្រីតែប៉ុណ្ណោះ។
«អ៊ំស្រីពេលណាទើបដឹងខ្លួនទៅលោកយាយ!» អាល្អិតមកតាមជាមួយនឹង ថេយ៉ុង ស្រាប់តែបានដើរចូលទៅសួរនាំលោកយាយខ្លួន រួចឈោងចាប់ដៃ ថេរីន មកកាន់យ៉ាងណែន។
«ចាំមើលសិនណាចៅ!»
«ពេលព្រឹកព្រលឹមនៅឯផ្ទះអម្បាញ់មិញចៅឃើញមិត្តស្រីអ៊ំរីនមកផ្ទះយើងតើស!» លោកស្រី ថេរីណា សម្លឹងមើលមុខចៅធ្វើភ្នែកភ្លឹះៗ ប្រហែលជាមិត្តស្រីរបស់ ថេរីន បានដឹងថានាងកំពុងតែស្ថិតក្នុងស្ថានភាពបែបណាហើយ។
«នាងធ្វើអីចៅ?»
«គាត់ថាមកមើលអ៊ំស្រីឈឺ ហើយមកជាមួយប៉ាម៉ាក់គាត់ដែរ ក៏ប៉ុន្តែម៉ែដោះឆ្លើយថាអ៊ំរីនកំពុងតែសម្រាកនៅឯមន្ទីពេទ្យមិនទាន់មកផ្ទះវិញទេ!» ថេយ៉ុង ស្ងាត់ពេលដឹងរឿងនេះដែរគេមិនបានចង់និយាយជាមួយគាត់ទេព្រោះសភាពរបស់ ថេរីន ទៅជាយ៉ាងនេះក៏ដោយសារតែពួកគាត់ដែរបើពួកគាត់គិតបានវែងឆ្ងាយជាងនេះបងស្រីខ្លួនក៏មិនគិតដល់ចំណុចទាំងនេះដែរ។
«អ្ហឹម!!!» ថេរីន ភ្ញាក់រួចគ្រហឹមក្នុងបំពង់កតិចៗ សឹមក្រឡេកទៅសម្លឹងមើល អាច្រម៉ក់ ចេយ៉ុង ដែលឈរអើតមុខចូលមកជិតខ្លួនជ្រងោៗ។
«លោកយាយ ប៉ាតូច អ៊ំស្រីដឹងខ្លួនហើយ» ថេយ៉ុង និងម្តាយស្ទុះស្ទាដំណាលគ្នាសម្លឹងមើលមុខ ថេរីន ដែលបានបើកភ្នែក ពេលនាងសម្លឹងមើលឃើញផ្ទៃមុខម្តាយរបស់នាងភ្លាម ទឹកភ្នែកក៏ស្រាប់តែហូរស្រក់ចុះមករំពេចដែលអាចបញ្ជាក់រាល់ការឈឺចាប់របស់នាងបានថានាងនៅតែមិនទាន់អាចមានអារម្មណ៍ល្អចំពោះគាត់នោះទេ នាងនៅតែអន់ចិត្ត តូចចិត្ត ហើយឈឺចាប់មិនទាន់ធូរស្បើយ។
«បងស្រី! ឃ្លានទេខ្ញុំយកអាហារមកឱ្យបង..» ថេរីន គ្រវីក្បាលតិចៗងាកមុខចេញទាំងទឹកភ្នែកនាងហូរតក់ៗមិនដាច់រលុបជ្រះពីថ្ពាល់ដដែល។
«ញ៉ាំអីបន្តិចទៅកូនឱ្យមានកម្លាំង» លោកស្រី ថេរីណា នឹកឃើញកំហុសទើបព្យាយាមនិយាយលួងលោមនាង ខណៈនាងក៏មិនបានទន់ចិត្តចំពោះសម្តីរបស់គាត់ទាំងប៉ុន្មានម៉ាត់នោះដែរ។
«ក្រែងនេះជាអ្វីដែលម៉ាក់ចង់បានហើយ ខ្ញុំសុខចិត្តដាច់ពោះស្លាប់ពីលើលោកនេះទៅ ព្រោះខ្ញុំក៏មិនចង់រស់នៅនាំឱ្យម្តាយឪពុកកើតក្តីក្តៅក្រហាយរហូតដែរ!» គាត់ដកដង្ហើមធំៗ ដឹងថាកូនមិនចង់ធ្វើតាមចិត្តគាត់សុំប៉ុន្មានទេ ប៉ុន្តែគាត់ពិតជារៀបចំផ្លូវជីវិតឱ្យកូនបានដើរដ៏ល្អប្រសើរ ប៉ុន្តែបែរជាទទួលបានកំហុសទៅវិញ។
«ម៉ាក់ដឹងថាឯងឈឺចិត្ត ម៉ាក់ក៏មិនចង់ឃើញឯងមានជីវិតមិនទូលំទូលាយរស់នៅដែរ!»
«តែរាល់ថ្ងៃនេះជីវិតខ្ញុំក៏តូចចង្អៀតស្រាប់ទៅហើយតើសម៉ាក់!» ថេរីន ងាកមកសម្លឹងមើលមុខគាត់វិញព្រមទាំងនិយាយឱ្យគាត់ដឹងថានាងក៏មានអារម្មណ៍ឈឺចាប់គ្រប់គ្រាន់ទៅហើយ មិនចាំបាច់ភ័យខ្លាចថានាងអាចដើរជ្រើសរើសផ្លូវខុសមានជីវិតមិនសមប្រកបទេ ព្រោះនាងបានដើរតាមការណែនាំពីឪពុកម្តាយតាំងតែពីនាងដឹងក្តីមករួចស្រាប់ទោះដឹងថាខ្លួនឯងពេញចិត្តឬមិនពេញចិត្តតែនាងតែងតែបង្ខំចិត្តខ្លួនឯងឱ្យធ្វើរឿងទាំងអស់នោះគ្រប់ពេលវេលាគ្មានវិនាទីបញ្ឈប់។
«ថេរីន!!»
«គ្រប់គ្នាជួយជីវិតរបស់ខ្ញុំធ្វើអ្វី? ក្រែងនេះជាអ្វីដែលគ្រប់គ្នាចង់ឃើញអ្ហេស? ខ្ញុំបានធ្វើតាមតួនាទីរួចទៅហើយ ម៉ាក់និងប៉ាគួរតែសប្បាយចិត្ត»
«បងស្រីស្ងប់អារម្មណ៍សិនទៅ!» ឃើញនាងដូចជាខឹងខ្លាំងពេក ថេយ៉ុង ក៏ជួយនិយាយឱ្យនាងបានស្ងប់ចិត្ត។
«ម៉ាក់ឃើញហើយថាខ្ញុំវេទនាពេលនេះជាបំណងតែមួយគត់ដែលម៉ាក់និងប៉ាត្រូវការមិនអ៊ីចឹងមែនទេ? ម៉ាក់គួរតែសប្បាយចិត្តដែលឃើញថាលទ្ធផលដែលម៉ាក់ចង់បានកំពុងតែហុចផលល្អចូលមករកម៉ាក់ម្តងបន្តិចៗហើយ ដូច្នេះហើយម៉ាក់គួរតែទទួលយកវាឱ្យស័ក្តិសមនឹងចិត្តដែលម៉ាក់និងប៉ាធ្លាប់បានគិតមករហូតជាមួយគ្នា!» លោកស្រី ថេរីណា ស្រក់ហូរទឹកភ្នែកតក់ៗអួលដើមកចំពោះសម្តីកូនស្រី តាមពិតគាត់បានធ្វើខុសដល់ម្លឹងផងមែនទេ? គាត់គ្រាន់តែជាម្តាយម្នាក់ដែលចង់ឱ្យកូនស្រីខ្លួនមានអនាគតល្អតែប៉ុណ្ណោះ។
«បើម៉ាក់ស្រលាញ់ខ្ញុំ ម៉ាក់ឱ្យខ្ញុំជ្រើសតាមបេះដូងខ្លួនឯងម្តងទៅ ចាត់ទុកថាម៉ាក់ក៏បានជួយជីវិតមនុស្សម្នាក់ឱ្យរួចផុតពីសេចក្តីស្លាប់ដែរ!» ថេយ៉ុង ដើរទៅឈរជិតម្តាយ ហើយលើកដៃឱបក្រសោបស្មារបស់គាត់ ហាក់ដូចជាចង់លួងលោមឱ្យគាត់ទទួលយកគ្រប់យ៉ាងដែល ថេរីន បានស្នើសុំ ទោះពេលនេះគាត់ពិបាកធ្វើចិត្ត ប៉ុន្តែបេះដូងគាត់មិនអាចបដិសេចចំពោះក្តីអាណិតមេត្តាដល់ ថេរីន បានទេ។
«ម៉ាក់គ្រាន់តែនឿយហត់ ម៉ាក់គ្រាន់តែមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គិត ម៉ាក់នឿយហត់ច្រើនពេកហើយ កុំព្យាយាមធ្វើដើម្បីពួកកូនច្រើនពេកអី!» ថេយ៉ុង លើកប្រអប់ដៃជូតដំណក់ទឹកភ្នែកឱ្យម្តាយ ព្រមទាំងចាប់ទាញគាត់មកឱបយ៉ាងណែនណាន់ក្នុងដើមទ្រូង ដើម្បីសំដែងឱ្យគាត់ឃើញថាពួកគេធំច្រើនប៉ុណ្ណា អាយុក៏ច្រើនទៅហើយដែរ គេមានអារម្មណ៍ មានស្មារតី និង ក្តីសង្ឃឹមរឹងមាំណាស់ មិនដូចជាកាលនៅក្មេង ដូច្នេះហើយគួរតែទុកចិត្តពួកគេបាន។
«ឯងប្រាកដចិត្តដែរថាអាចរស់នៅជាមួយគ្នាបាន ថេរីន?» គាត់មិនមែនគ្មានមេត្តាធម៌ គាត់គ្រាន់តែខ្លាចថាកូនតស៊ូទៅថ្ងៃមុខជាមួយគ្នាទៀតមិនបាន។
«ខ្ញុំចេះតែប្រឹងទៅណាម៉ាក់ រួចមិនរួចសមុទ្រនេះទុកឱ្យខ្ញុំជាអ្នកហែលឆ្លងដោយខ្លួនឯង ម៉ាក់កុំគិតច្រើនអី អ្វីៗក៏ខ្ញុំជាអ្នករ៉ាប់រង់មកដោយខ្លួនឯង មិនថាពិបាក ឬមិនពិបាកទេ ខ្ញុំនឹងតស៊ូទៅឱ្យដល់ទីបញ្ចប់របស់ខ្ញុំ!» ថេរីន ឆ្លើយម៉ឺងម៉ាត់ដាក់គាត់គ្មានភាពទាក់ទើរ គាត់ដឹងថានាងប្រាកដជានិយាយដូច្នេះ អ៊ីចឹងហើយគាត់ក៏មិនអាចជំទាស់គំនិតនាងបន្តដែរ ដ្បិតនាងជាអ្នកស្ម័គ្រចិត្ត នាងអាចទ្រាំទ្របាន នាងធ្វើទៀតចុះគាត់លែងឃាឃាំងហើយ។ គាត់ស្ងាត់មិននិយាយអ្វីបន្តទេគាត់រង់ចាំមើលថាផ្លូវដែលនាងជ្រើសរើសដើរនោះអាចធ្វើដំណើរទៅមុខបានដោយរបៀបណា ព្រោះថាសង្គមមិនមែននៅឈរត្រឹមតែមួយកន្លែងទេ មនុស្សម្នាក់ៗតែងតែមានការអភិវឌ្ឍន៍ខ្លួនឯងនិងស្វែងរកគោលដៅចាំបាច់រៀងខ្លួន សិទ្ធដែលគាត់មាន មានត្រឹមតែការបារម្ភពីសុខទុក្ខរបស់កូនៗ ហើយអ្វីដែលគាត់គ្មានសិទ្ធបន្តទៅទៀតនោះគឺការបំបែកបំបាក់ចំណងស្នេហារវាងពួកគេទាំងពីរនាក់។
តុៗៗ!!
សំឡេងគោះទ្វារបន្លឺកាត់ផ្តាច់ចង្វាក់សន្ទនារវាងពួកគេ ថេយ៉ុង ដើរចេញទៅបើកទ្វារ ទើបដឹងជាមិត្តស្រីរបស់ ថេរីន នាងគឺឈ្មោះ ស៊ូហ៊ី។
«ស៊ូហ៊ី!» កម្លាំងទាំងប៉ុន្មានមិនដឹងជំរុញមកពីណាខ្លះធ្វើឱ្យ ថេរីន ស្ទុះក្រោកអង្គុយដោយមិនចងចាំថាខ្លួនឯងកំពុងតែឈឺធ្ងន់នោះទេ។
«ជម្រាបសួរអ៊ំស្រី!» ស៊ូហ៊ី សំដែងការគោរពចំពោះលោកស្រី ថេរីណា យ៉ាងគួរសមតាមពិតនាងស្អាតណាស់ នៅក្មេងជាង ថេរីន ប្រហែលជាង ២ ឆ្នាំ។ នាងមានសម្បុរសស្គុស កែវភ្នែកមូលធំៗ រាងតូចច្រឡឹង អមដោយទឹកមុខសុភាពរាបសា ជាកូនថៅកាយហាងលក់មាស ហើយក៏មានម្តាយដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ នាងមកពីគ្រួសារអ្នកធូរធារមិនអន់ទេ ទាំងស្អាត ឆ្លាត ហើយពូកែ មកពីបែបនេះហើយទើប ថេរីន ស្រលាញ់នាងមិនផ្លាស់ប្តូរចិត្ត។ លោកស្រី ថេរីណា ឈ្ងោកមុខចុះ មិននិយាយអ្វីនឹងនាងទេ ព្រោះគាត់នៅមិនទាន់មានអារម្មណ៍ល្អអ្វីនៅឡើយ ឃើញដូច្នេះ ថេយ៉ុង ប្រញាប់ស្វាគមន៍នឹងនាំទៅរកកន្លែងសម្រាកដើម្បីបានសួរសុខទុក្ខដល់ ថេរីន។
«ស៊ូហ៊ី មកជាមួយអ្នកណាអ្ហះ?» ថេរីន មិនចាំយូរប្រញាប់សួរនាំនាង ចំណែកឯ ស៊ូហ៊ី ដាក់កន្ត្រកផ្លែឈើចុះ រួចដើរចូលទៅចាប់កាន់ដៃ ថេរីន ដោយក្តីបារម្ភ។
«អូនមកជាមួយអង្គរក្សរបស់ប៉ា..បងមិនអីទេមែនទេ?»
«...» ថេរីន ស្ងាត់មាត់រួចដៀងខ្សែភ្នែកសម្លឹងមើលម្តាយបន្តិច ថេយ៉ុង យល់សាច់ការទើបប្រញាប់ប្រញាល់នាំគាត់និងកូនប្រុសចាកចេញទៅខាងក្រៅសិន។
«តោះម៉ាក់ខ្ញុំជូនម៉ាក់ទៅរកហូបអាហារពេលព្រឹក!»
«ចុះ ថេរីន នោះ?» គាត់សួរព្រោះនៅបារម្ភពីនាង។
«គាត់មានអ្នករង់ចាំមើលថែហើយម៉ាក់កុំបារម្ភអី តោះម៉ាក់!»
«ថេរីន ហាកុំភ្លេចញ៉ាំអាហារពេលព្រឹកផងកូន!»
«ចាស!» នាងក្រមុំប្រញាប់ប្រញាល់ឆ្លើយតបតាមដោយពាក្យផ្តែផ្តាំពីម្តាយខ្លួន ហើយពួកគេក៏ឆាប់ចាកចេញទៅ។
«ហេតុអី្វក៏បងធ្វើបែបនេះ ហេតុអ្វីក៏បងមិនទៅនិយាយរឿងពិបាកចិត្តឱ្យអូនបានស្តាប់?»
«ស៊ូហ៊ី រឿងខ្លះវាពិបាកនិយាយចេញមកណាស់!» ថេរីន ស្រវាចាប់នាងទាញមកឱប រួចលើកដៃជូតទឹកភ្នែកដែលស្រក់ហូរលើផែនថ្ពាល់នាងតក់ៗទាំងនោះចេញថ្នមៗរួចក៏ថើបលើថ្ពាល់នាង។
«បងសូមទោសណា ស៊ូហ៊ី!» នាងក្រមុំតូចយំស្ទើរតែខ្សោះអស់ពីខ្លួននៅពេលបានដឹងអំពីដំណឹងរបស់ ថេរីន យប់មិញនេះ នាងគេងមិនលក់ទេ ដោយសារតែនាងជាកូនទោល ទើបគ្រួសារនាងបារម្ភពីនាងណាស់ ហើយកាលបើឃើញថានាងគេងពិបាកចិត្ត យំយែកដោយសារតែសង្សារធ្លាក់ខ្លួនឈឺខ្លាំងទៀតពួកគេក៏គ្មាននរណាម្នាក់បានធ្វើចិត្តស្ងប់ដែរ។
«បើប៉ាម៉ាក់របស់បងមិនពេញចិត្តទំនាក់ទំនងរវាងពួកយើង ហេតុអ្វីក៏បងមិនប្រាប់អូន បងមិនគួរធ្វើបាបខ្លួនឯងដល់ម្លឹងទេ ថេរីន!»
«បងគ្មានជម្រើសទេ បងហត់ណាស់ ស៊ូហ៊ី!» ថេរីន មិនដឹងរៀបរាប់ប្រាប់នាងពីត្រង់ណាទៅមុនដឹងត្រឹមថាបេះដូងនាងក៏ចុកចាប់ផ្សារមិនចាញ់ ស៊ូហ៊ី ដែរ។
«តែអូនមិនចង់ឃើញបងធ្វើបែបនេះឡើយ!» ស៊ូហ៊ី ចាប់ឱបក្រសោបនាងក្រមុំកាន់តែណែន។
«កុំយំទៀតអីបងអស់អីហើយ កុំយំអីណា!»
«បងប្រញាប់ញ៉ាំអាហារពេលព្រឹកទៅប្រយ័ត្នឈឺទៀត អូនបញ្ចុកអាហារដល់បង!»
«ហ្អឹម!!!»

◉◉◉
«ធ្វើបន្ថែម..បាញ់ទៅ!»
ផាំងៗៗ...
«បាញ់!»
ផាំង!!
«បន្តទៀត!» ជុងហ្គុក ស្រែកអស់មួយទំហឹងសំឡេងពីបំពង់ក បន្តឿននាយទាហានឱ្យរៀនបាញ់កាំភ្លើងយ៉ាងយកចិត្តទុកដាក់ដោយមិនបានយោគយល់ពីសេចក្តីនឿយហត់ដែលពួកគេកំពុងតែមាននោះទេ គេគិតតែពីស្រែកបញ្ជានិងដេញឱ្យនាយទាហានជាច្រើនធ្វើការឥតស្រាក់ស្រាន្ត។
«ដៃរបស់ឯងមិនត្រូវញ័រទេ!»
«បាទ!»
«សម្លឹងឱ្យចំគោលដៅរួចបាញ់ទៅ!» ជុងហ្គុក គំហកខ្លាំងៗដោយក្នុងដៃមានកាន់រំពាត់ឈើវែង ត្រៀមចាំវាយលើទាហានណាដែលហ្វឹកហាត់មិនបានល្អ។
ខ្វាប់!!
«អ្ហះ!!!»
«ធ្វើវាម្តងទៀត..ឆាប់ឡើង!»
«បាទ!!»
«ព្យាយាមឡើងណា អត់ធ្មត់បន្តិច ព្យាយាមឡើង!» ស៊ុកជីន ស្រែកនឹងទះដៃបន្លឺឡើង ព្រមទាំងដើរតាមក្រោយ ជុងហ្គុក ដែលព្យាយាមសង្កេតមើលកូនទាហាន ត្រៀមឃ្លាំរង់ចាំមើលថាបើមាននរណាធ្វើខុសនឹងវិន័យហ្វឹកហ្វឺនច្បាស់ជាត្រូវទទួលបានពិន័យ។
ខ្វាប់!
«អ្ហា..» ទាហានម្នាក់ផ្តួលខ្លួន កាលបើត្រូវ ជុងហ្គុក វាត់រំពាត់ចំកំភួនជើង ស៊ុកជីន ស្ទុះវឹងចាប់ញ៉ឹងដៃទាហាននោះឱ្យក្រោកឈរឡើង។
«ហ្វឹកហាត់បន្ថែម!»
«ខ្ញុំហត់ណាស់!» ពីសម្តីរបស់នាយទាហានម្នាក់ធ្វើឱ្យ ជុងហ្គុក ទច់ដំណើរឈប់មួយនៅនឹងកន្លែង ខណៈគ្រប់គ្នាក៏ក្រឡេកទៅសម្លឹងមើលទាហានម្នាក់ដែលមានអាយុ ២១ ឆ្នាំ បែរជាឈរយំរអឹកព្រោះតែទ្រាំទ្រក្រោមសម្ពាធកម្តៅថ្ងៃមិនបានហើយការងារក៏ពិបាក ឈឺក៏ឈឺ ស្តាប់ឮសូរតែសំឡេងស្រែកសម្លុតនិងការបង្ខំគ្មានពេលរហើយ។
«ខ្ញុំហត់ពិតមែន!» ជុងហ្គុក ឈានជើងថយក្រោយមុននឹងដើរចូលមករកអ្នកកំលោះនោះ។
ដឹប!!!
«ថ្ងៃក្រោយកុំនិយាយពាក្យទាំងនេះឱ្យយើងបានឮម្តងទៀត ឯងមិនមែនអាចស្រែកយំគ្រប់ពេលបានដូចពេលនៅផ្ទះជាមួយនឹងម្តាយឪពុករបស់ឯងទេចាំទុកឱ្យច្បាស់!»
នាយទាហានរូបនោះបានត្រឹមដួលខ្ជោកលើដីហើយអង្គុយស្ងៀម មិនហ៊ានសម្លឹងមើលចំផ្ទៃមុខរបស់ ជុងហ្គុក ទេ ឃើញដូច្នេះអ្នកដទៃក៏មិនហ៊ានស្រែកថាហត់ដែរម្នាក់ៗគិតតែពីខំប្រឹងហ្វឹកហាត់រហូតដល់ពេលត្រូវសម្រាកតែប៉ុណ្ណោះ។
ផាំង!! ផាំង!! ផាំង!!
«គាត់មិនមែនគ្មានធម្មមេត្តាទេ ប៉ុន្តែគាត់គឺជាមនុស្សច្បាស់លាស់!» ដល់ម៉ោងសម្រាកម្នាក់ៗរត់រកអាហារសម្រាប់ហូបចុកពេលថ្ងៃត្រង់។ និយាយដល់ ជុងហ្គុក ឯណោះវិញ គេចេះតែបន្តបរបាញ់កាំភ្លើងហ្វឹកហាត់គ្មានពេលស្គាល់ទុក្ខលំបាក ព្រោះគេបានលះបង់គ្រប់យ៉ាងដើម្បីតែការងារមួយនេះ គេសុខចិត្តប្តូរផ្តាច់ធ្វើការ មិនទម្រុឌ មិនរាថយ ហើយថែមទាំងបម្រើការងារដោយគ្មានចិត្តអលឯក។ មើលទៅគេជាមនុស្សតស៊ូណាស់ ទើបគេអាចទទួលបានស័ក្តិយសដ៏ខ្ពង់ខ្ពស់ កើតនៅក្នុងគ្រួសារអ្នកធ្វើការបម្រើរាជការគឺពិតជាបានអត់ធន់ អត់ធ្មត់ ពុះពារសព្វគ្រប់បែបយ៉ាង។
«ថ្ងៃនេះបើនឿយហត់ណាស់ សម្រាកខ្លះទៅ!» ស៊ុកជីន ឧទានស្របពេលដែល ជុងហ្គុក បោះកាំភ្លើងទៅឱ្យនាយទាហានម្នាក់យកទៅទុក ចំណែកឯខ្លួនក៏បែរដើរចូលទៅរកតង់ដើម្បីជ្រកសម្រាក។
«ក្មេងៗអស់នេះធំឆ្អឹងគ្មានបានការ!»
«អាចថាវាជាលើកដំបូងក្នុងជីវិតរបស់ពួកគេ ឯងកុំតានតឹងខ្លាំងពេកអី!» ជុងហ្គុក ដាក់គូទអង្គុយចុះនៅពេលដែល យ៉ុនហ្គី បានចាក់ស្រាឱ្យគេផឹកបន្ថែម។
«ស្ងប់ចិត្តខ្លះក៏ល្អថ្ងៃនេះឯងប្រើកម្លាំងបាយដាក់ពួកគេខ្លាំងណាស់ ស្មារតីរឹងមាំអាចកើតចិត្តពីការលួងលោមមួយផ្នែកធំដែរ ឯងត្រូវតែគិតដល់រឿងនេះឱ្យបានស៊ីជម្រៅណា ជុងហ្គុក!» ជីមីន សម្លឹងមើលអ្នកដែលលើកស្រាអកផឹកដាច់អស់មួយកែវរួចដកដង្ហើមធំៗ ជុងហ្គុក ខំប្រឹងរម្ងាប់អារម្មណ៍តានតឹងរួចចោលខ្សែភ្នែកទាំងគូសម្លឹងមើលទៅកាន់ទីលានសមប្រយុទ្ធដោយទឹកមុខត្រជាក់ស្រេង។
«ពួកបងធ្លាប់គិតថាប្រទេសយើងអាចនឹងមានសង្គ្រាមទេ?» ជុងហ្គុក និយាយរួចក៏គ្រវីក្បាលតិចៗតាមរបៀបមនុស្សដែលមានដំណើរគំនិតវែងឆ្ងាយណាស់។
«មិនថាមានឬមិនមាន ពួកគេប្រៀបដូចជារនាំងដែលអាចជួយការពារប្រទេសជាតិមួយនេះបាន ខ្ញុំមិនមែនជាអ្នកដឹកនាំដ៏ពូកែនោះទេ ខ្ញុំគ្រាន់តែសង្ឃឹមថាការលះបង់របស់ខ្ញុំគ្រប់យ៉ាងអាចជួយធ្វើឱ្យពួកគេរានរស់មានជីវិតនៅក្នុងប្រទេសជាតិមួយដែលមានសន្តិភាពសុវត្ថិភាពនិងជួយឱ្យប្រជាជនក្នុងប្រទេសទាំងមូលទទួលបានភាពកក់ក្តៅក្នុងនាមជាវីរជនការពារជាតិតែប៉ុណ្ណោះ ខ្ញុំគ្មានមនោសញ្ចេតនាជាមួយពួកគេទេ ពេលស្ថិតក្នុងជួរកងទ័ពនោះ!» ជុងហ្គុក ចាក់ស្រាផឹកហៀបនឹងក្រោកឈរដើរចេញតែបែរជាងាកទៅឃើញអាល្អិតតូចច្រម៉ក់ដែលដើរតាំងៗចូលមកកាន់ទីនេះជាមួយនឹង ណាមជុន។
«ប៉ាធំ!» ខ្សែភ្នែករបស់គ្រប់គ្នាស្ទើរតែមិនអាចជឿជាក់បាននោះទេ បុរសដែលមានកែវភ្នែកដ៏មុតស្រួច ទឹកមុខកាចឃោឃៅ យង់ឃ្នង នឹងឫកពាប្រៀបដូចជាសត្វតោ បែរជាចេះមានស្នាមញញិមដ៏ស្រស់បំព្រង កែវភ្នែកហៀបនឹងឆេះឆួលអម្បាញ់មិញក៏ប្រែទៅជាស្រទន់ ទន់ភ្លន់ ឫកពាស្លូតបូត គួរឱ្យស្រឡាញ់ដូចជាកូនទន្សាយ។
«ប៉ាធំ..ហិហ..ប៉ាប៉ា!!» ចេយ៉ុង រត់ទ្រុយចូលមករកឪពុក ទាំងសើចកក្អឹក មុននឹងលាដៃឱបឪពុកដែលឈោងដៃចាប់ខ្លួនលើកមកក្រសោបពរជាប់ដើមទ្រូងហើយបានថើបគ្រញិចលើថ្ពាល់អាល្អិតបញ្ជាក់ពីសេចក្តីស្រលាញ់ក្នុងនាមជាឪពុក។
«មកលេងប៉ាអ្ហេសកូនពៅ?»
«កូនមកតាមអ៊ំ ណាមជុន កូនចួបអ៊ំនៅផ្សារ!»
«ចេះតែតាមមកហើយកូនឯងនេះ!» ជុងហ្គុក ថាចប់ដាក់អាល្អិតឱ្យអង្គុយច្រកគៀវលើភ្លៅខ្លួន ចេយ៉ុង ក្រឡេកទៅសើចញឹមៗដាក់ ជីមីន និង ស៊ុកជីន ព្រមទាំង យ៉ុនហ្គី មុននឹងស្រដីដោយទឹកមុខក្រមិចក្រមើមចំពោះ ជុងហ្គុក៖
«ចេយ៉ុង មិនចង់ធ្វើជាទាហាន ចេយ៉ុង ចង់ធ្វើជាប៉ូលិស!»
«ម៉េចបានមិនចង់ធ្វើទាហាន?» ជុងហ្គុក លើកចិញ្ចឹមឡើងរួចទះគូទ ចេយ៉ុង ឮសូរតែ "ផាច់" ថ្នមៗ។
«ធ្វើប៉ូលិសសង្ហាដូចតែគ្នា!»
«អ្ហឺ..ធ្វើទាហានទៅ ប៉ាឱ្យធ្វើទាហានវិញ!»
«អត់ទេចង់ធ្វើប៉ូលិស ប៉ាធំនិយាយអីក៏កូនមិនស្តាប់ដែរ!»
«ហាហា អាក្បាលខូច!» ជីមីន សើចលូកដៃទៅចាប់គ្រញិចលើថ្ពាល់អាល្អិត ចេយ៉ុង រួចឈ្ងោកទៅថើបថ្ពាល់ក្មេងតូចមួយខ្សឺតឱ្យក្មេងតូចញញិមអឹមអៀនសើចញ័រស្មាចំប្រប់។



💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now