យប់ម៉ោង ៨:៣២ នាទី
«ឱបខ្នើយទៅណាកូន?» ជុងហ្គុក ទម្លាក់សៀវភៅចុះនៅពេលដែលឃើញថា ចេយ៉ុង ឈរឱបខ្នើយកើយដែលគេស្រលាញ់បំផុតយ៉ាងជាប់ណែនក្នុងរង្វង់ដៃ។
«ចេយ៉ុង ចង់ទៅគេងជាមួយម៉ែដោះ ម៉ែដោះមិនស្រួលខ្លួន ចេយ៉ុង ចង់ទៅមើលថែគក់ច្របាច់ដៃជើងឱ្យគាត់!» ចេយ៉ុង រហ័សឆ្លើយតបចប់រួចដើរចូលទៅឈរជិតឪពុក ជុងហ្គុក ញញិមរួចចាប់ឱបក្រសោបអាល្អិតទាញមកជិតមិនភ្លេចឈ្ងោកថើបថ្ពាល់ទន់ល្មើយមួយខ្សឺត។
«កូនឯងប្រាកដចិត្តដែរ? ថាអាចមើលថែម៉ែដោះបាន?» ជុងហ្គុក ធ្វើជាសួរព្រោះចង់ដឹងពីសមត្ថភាពរបស់កូនប្រុសខ្លួនដែលធានាខ្លួនអះអាងមើលថែម៉ែដោះបន្តិចមុននោះ។
«ចេយ៉ុង គក់ដៃគក់ជើងឱ្យម៉ែដោះរៀងរាល់ថ្ងៃតើស ម៉ែដោះសរសើរថា ចេយ៉ុង ជាក្មេងពូកែណាស់ ម៉ែដោះស្រួលខ្លួនមិនចុករោយដៃជើងទេ!»
«អ្ហឹមឆ្លាតណាស់..អ៊ីចឹងទៅចុះ..»
«ចាំយប់ស្អែក ចាំ ចេយ៉ុង ឱ្យគេងឱប យប់នេះប៉ាធំគេងឱបប្រពន្ធសិនទៅ ហិហិ!»
«ហ៊ឹះៗ..ច្រឡឺមណាស់អាក្បាលខូច!» ចេយ៉ុង សើចស្ញេញផ្អៀងផ្អង់ខ្លួន មុននឹងបែរដើរចេញទៅតាំងៗជាមួយនឹងឫកពាក្និកក្នក់គួរឱ្យស្រឡាញ់។
«កូនយើងគេស្រលាញ់ម៉ែដោះខ្លាំងណាស់ ព្រោះម៉ែដោះឧស្សាហ៍ បញ្ចុកនំ បញ្ចុកបាយ នាំទៅនេះទៅនោះជាមួយគ្នា ទើបបានជាគេព្យាយាមតាមគាត់ជាប់លាប់ណាស់!» ថេយ៉ុង ដាក់គូទអង្គុយចុះក្បែរស្វាមី មុននឹងហុចកែវទឹកដោះគោប៉ូវកម្លាំងបំប៉នឱ្យឆ្អឹងរឹងមាំប្រគល់ទៅឱ្យស្វាមីបានផឹកដើម្បីថែទាំសុខភាព។
«អរគុណអូន!» ប្រុសកំលោះសង្ហាជ្រួញថ្ពាល់ទាំងសងញោចស្នាមញញិមចាប់ទទួលយកកែវទឹកដោះគោពីដៃភរិយាមកក្រេបផឹកសន្សឹមៗសម្លឹងមើលមេឃខ្មៅងងឹតតាមរយះមាត់បង្អួច នារាត្រីនេះផ្កាយរះពេញផ្ទៃមេឃងងឹតស្អាតត្រចះត្រចង់ សូម្បីតែបរិយាកាសក៏ល្អ ខ្យល់បក់ល្ហើយ ធ្វើឱ្យអារម្មណ៍ពួកគេបានធូរស្បើយពីភាពតប់ប្រមល់មួយចំណែកធំ។
«បងសំឡាញ់!» ថេយ៉ុង ហៅប្តីរុញប្រអប់ដៃខ្លួនចូលទៅចាប់កាន់កដៃមាំរួចច្របាច់ថ្នមៗព្រមទាំងញញិមដោយមានរឿងលាក់ទុកក្នុងចិត្ត។
«បាទ?» នាយតបក្នុងទឹកដមសំឡេងផ្អែមពីរោះហើយសម្លឹងមើលកែវភ្នែកខ្មៅនិលមួយគូរបស់ភរិយាជាមួយការផ្ចង់អារម្មណ៍ដ៏ម៉ឺងម៉ាត់។
«ថ្ងៃនេះបងធ្វើការបានល្អទេ?» សុខៗស្រាប់តែនឹកចង់នាំស្វាមីពីរឿងទាំងនេះចំណែក ជុងហ្គុក ក៏ញញិមតាមរបៀបមនុស្សច្បាស់លាស់ចំពោះការងាររៀងរាល់ថ្ងៃ។
«បាទ!បងមានអារម្មណ៍ល្អជាមួយការងាររៀងរាល់ថ្ងៃ»
«អូនសរសើរបងណាស់ ដែលមិនធ្លាប់ពោលពាក្យថានឿយហត់នៅចំពោះមុខអូនមួយម៉ាត់ណាសោះ ចាប់តាំងតែពីថ្ងៃដំបូងមករហូតដល់ពួកយើងរៀបការជាមួយគ្នាបានរយៈពេលបួនឆ្នាំមកនេះ បងជាមនុស្សតស៊ូខ្លាំងណាស់ ជុងហ្គុក បងតែងតែខិតខំព្យាយាមធ្វើការដោយមិនទម្រុឌ មិនរាថយ និងម៉ឺងម៉ាត់ បងជាគំរូដ៏ល្អណាស់សម្រាប់គ្រួសារយើង!»
«មនុស្សណាក៏ចេះនឿយហត់ដែរប្រពន្ធសំឡាញ់ ប៉ុន្តែប្រសិនបើពួកគេនឿយហត់ក្នុងការចំណាយពេលវេលាទៅលើរឿងល្អៗក្នុងមួយជីវិតនេះភាពហត់នឿយទាំងនោះមិនមែនជាបញ្ហាឬឧបសគ្គដែលអាចរាំងស្ទះដំណើរជីវិតរបស់នរណាម្នាក់បានឡើយ បងគ្រាន់តែសង្ឃឹមថាខ្លួនឯងអាចនឹងពូកែជាងនេះ តស៊ូរឹងមាំជាងនេះ ដើម្បីអូន ដើម្បីកូន ដើម្បីគ្រប់គ្នា បងមិនចង់បានអ្វីលើសលប់ក្រៅតែពីទទួលបានសេចក្តីស្រលាញ់ពីអូន ភាពកក់ក្តៅនិងសុភមង្គលក្នុងគ្រួសារយើងតែប៉ុណ្ណោះនោះទេ បងក៏ជឿជាក់ដែរថាអំពើល្អរបស់បង អាចជួយស្រោចស្រង់ឱ្យជីវិតគ្រួសារយើងរស់នៅមានក្តីសុខតទៅថ្ងៃមុខជារៀងរហូត!» ថេយ៉ុង ញញិមខិតចូលទៅឱបក្រសោបស្វាមីគេក៏ដឹងថានាយនឿយហត់នាយក៏ជាមនុស្ស មានសាច់ មានឈាម ចេះឈឺ ចេះត្អូញត្អែរដូចតែគេឯង ប៉ុន្តែនាយជាមនុស្សមានសេចក្តីអំណត់ព្យាយាមវែងឆ្ងាយណាស់ រឿងខ្លះទោះពិបាកក៏មិនប្រាកដថាអាចហាមប្រាមចិត្តគំនិតរបស់គេមិនឱ្យពុះពារតទៅថ្ងៃមុខបានដែរ។
«ជីវិតមួយនេះបានរស់នៅដកដង្ហើមក្បែរបងជារៀងរហូតទៅអូនសប្បាយចិត្តណាស់ អូនជូនពរឱ្យបងមានសុខភាពល្អរាល់ថ្ងៃ មិនចាស់ មិនឈឺទ្រុឌទ្រោម អូនសុំឱ្យ បេះដូង ចិត្ត គំនិតរបស់បងរឹងមាំ រស់នៅមានតែអ្នកផងចូលចិត្តអាណិតស្រលាញ់សន្តោសប្រស់ប្រណី មេត្តាធម៌ចំពោះបង ដូចដែលចិត្តថ្លើមរបស់បងមានចំពោះគេឯងគ្រប់គ្នា!» ជុងហ្គុក ថើបថ្ងាសប្រពន្ធមួយដង្ហើមមុននឹងងក់ក្បាលទទួលយកពរជ័យពីប្រពន្ធបណ្តូលចិត្តដោយសេចក្តីត្រេកអរជ្រួលជ្រាបក្នុងនាមជាស្វាមី។
«ប៉ាធំ!!!» សុខៗស្រាប់តែសំឡេងស្រួយស្រែសឧទានឡើង កូនប្រុសតូចដែលឱបខ្នើយរត់ចេញទៅអម្បាញ់មិញក៏ស្រាប់តែរត់ចូលមកវិញដោយបង្ហាញពីទឹកមុខខ្មូរហាក់បីដូចជាមិនសូវសប្បាយចិត្តអ្វីណាស់ណា។
«ម្តេចក៏មកវិញអ្ហះកូន?» រាងក្រាស់ចងចិញ្ចើមងឿងឆ្ងល់មុននឹងក្រោកដើរចូលទៅចាប់លើកក្រសោបពរអាល្អិតមកជាប់នឹងដើមទ្រូង។
«អ៊ំ ថេរីន ថាខ្លាចខ្មោច ហើយចូលគេងជាមួយម៉ែដោះ ដេញកូនឱ្យមកគេងជាមួយនឹងប៉ាធំប៉ាតូចវិញ» ចេយ៉ុង រៀបរាប់សារហេតុចប់រួច ថេយ៉ុង ក៏ស្រាប់តែញោចចលនាសើចឮសូរក្អឹកៗ ពីក្បាលព្រលប់ធ្វើជាឯងគ្រាន់បើ បបួលអ្នកជិតខាងទៅមើលកុនរឿងខ្មោច ឥឡូវមកធ្វើជាដេកខ្លាច ដេកភ័យ ដេញក្មួយទីងណាត់ទីងណែង ដណ្តើមប្រជែងបានដេកជាមួយម៉ែដោះ គួរឱ្យអស់សំណើចណាស់។
«អ៊ំកូនតែប៉ុណ្ណឹង ម៉ោះ មកគេងមក!» ថេយ៉ុង ប្រញាប់ប្រញាល់រៀបចំគ្រែឱ្យបានត្រឹមត្រូវហើយ ជុងហ្គុក ក៏ដើរចូលទៅនឹងបានទម្លាក់ ចេយ៉ុង ឱ្យគេងកណ្តាលគ្រែថ្នមៗ ព្រមទាំងឱនថើបថ្ពាល់ប៉ោងៗក្រហមដូចផ្លែប៉េងប៉ោះមួយខ្សឺត។
«ប៉ាតូច អ៊ំ ថេរីន ស្តីឱ្យកូន!»
«ស្តីឱ្យកូនថាយ៉ាងម៉េច?»
«ស្តីឱ្យថាកូននៅតូចប៉ុនអាចម៍ចៃអ៊ីចឹងមិនចេះមើលថែម៉ែដោះអីទេ រីឯម៉ែដោះក៏ប្រកែកថា ចេយ៉ុង ជាក្មេងពូកែហើយចំណាប់ណាស់!»
«មកពីអ៊ំខ្លាចកូនបាក់កម្លាំងហ្នឹងណានៅតូចអ៊ីចឹងប្រឹងធ្វើការលើសពីសមត្ថភាពរបស់ខ្លួនឯងមិនបានទេកូន ប្រយ័ត្នឈឺអ៊ំបារម្ភមានអ្វីខុសទៅកូន?» ចេយ៉ុង លើកជើងគងខ្លួន ថេយ៉ុង គេងផ្អៀង ខណៈ ជុងហ្គុក ក៏គេងស្ទាបអង្អែលឱបចង្កេះកូនពីក្រោយថ្នមៗនិងបានឱនថើបគ្រញិចសាច់កសខ្ចីរបស់កូនប្រុសឱ្យរសើបសើចខឹកៗ។
«សាច់ក្រអូបណាស់ ឈ្ងុយណាស់ សឺត..ក្រអូបណាស់កូនពៅប៉ា!» ក្មេងតូចគេងអឹមអៀនក្រហមថ្ពាល់ងាំង កាលបើត្រូវឪពុកចាប់ខ្លួនថើបគ្រញិចរាងកាយ ហើយប្រើបបូរមាត់បង្អូសពីលើស្បែកដ៏ទន់ល្មើយម៉ដ្ឋរលោងពីលើដល់ក្រោម ទាល់តែអាច្រម៉ក់ស្រែកព្រោះរសើបចំពោះការបំបោសអង្អែលពីឪពុករហូតដល់ស្ទុះស្ទាឡើងគេងក្រាបពីលើខ្លួន ថេយ៉ុង សើចហែកថ្ពាល់គ្រហាញៗគួរឱ្យក្នាញ់។
«ហិហិ ប៉ាធំ ចេយ៉ុង រសើបណាស់ឈប់មើល៍»
«អ្ហឺ..ឈប់មើល៍ៗៗ..មិនឈប់ទេ ក្នាញ់ណាស់ កូនប្រុសអីខ្លួនក្រអូបម្លឹងៗ?» អ្នកជាឪពុកតាមញ៉ញ៉ោះញ៉ញ៉ោះហើយលូកដៃទៅចាប់ច្បិចសុដន់តូចច្រមិចៗឱ្យ ចេយ៉ុង សាច់រលាក់ក្បាលពោះ ទាល់តែក្រហមថ្ពាល់ ក្រហមទាំងខ្លួនទៀត។
«លេងប៉ុណ្ណឹងបានហើយកូន មើលចុះសើចទាល់តែហើមមុខហើមមាត់អស់ហើយ» ថេយ៉ុង បញ្ឈប់ប៉ាកូនទាំងពីរនាក់ហើយ ចេយ៉ុង ក៏ឈប់លេងនឹងបានដាក់ខ្លួនគេងសំងំបិទភ្នែកទាល់តែគេងលង់លក់ដូចមនុស្សអស់កម្លាំងពីពេលណាមកអ៊ីចឹង។

YOU ARE READING
💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓
Romansគ្រប់យ៉ាងឈរនៅចំប្រយោគថា ស្រលាញ់!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM