ភាគទី២៣៖អ្នកបន្ទាប់ឈ្មោះ គីម-ថេ-យ៉ុង

638 38 0
                                    

    ក្រាក!!
    «ចូលមក!» ណាមជុន បាននាំ ថេយ៉ុង មកកាន់បន្ទប់មួយដ៏ធំទូលាយដាច់ដោយឡែកពីគេឯងដែលជាបន្ទប់ស្នាក់នៅបណ្តោះអាសន្នរបស់ ជុងហ្គុក។ បន្ទប់នេះធំគ្រាន់បើមិនចង្អៀតឡើយ ហើយថែមទាំងមានផាសុខភាព មានរបាំងជញ្ជាំងពិសេសដែលអាចការពារគ្រាប់សំណរបានយ៉ាងល្អ។
    «បងប្រុស បន្ទប់នេះជារបស់នរណា?»
    «ជាបន្ទប់របស់ ជុងហ្គុក!» ថេយ៉ុង ដើរចូលទៅបន្ទប់ខាងក្នុងសម្លឹងមើលបន្ទប់ដែលមិនសូវមានសម្ភារៈអ្វីច្រើនណាស់ណា ក្រៅពីគ្រែគេងតែមួយនឹងពូកខ្នើយហើយមានត្រឹមភួយដណ្តប់តែមួយគត់។ សូម្បីតែទូរសម្លៀកបំពាក់ក៏គ្មានប្រើប្រាស់ដោយសារតែបន្ទប់នេះជាបន្ទប់សម្រាកបណ្តោះអាសន្នទើបនាយមិនត្រូវការរបស់របរសម្ភារៈអ្វីទុកដាក់ច្រើនដូចនៅឯផ្ទះឡើយ។
    «សម្រាកសិនចុះ ថ្ងៃស្អែកនេះត្រូវក្រោកពីព្រឹកដើម្បីទៅហាត់ប្រាណ!»
    «អរគុណបង..បងប្រុស..ឈប់សិន!» ថេយ៉ុង រហ័សឃាត់ ណាមជុន។
    «ថេយ៍ មានការអ្វី?»
    «ជុងហ្គុក ចេញពីធ្វើការថ្មើរណាបង?»
    «ម៉ោងសម្រាកបាយថ្ងៃត្រង់ គេប្រាកដជាមករក ថេយ៍ ហើយកុំបារម្ភអី!»
    «ផ្តាំប្រាប់គាត់ផងបង អរគុណបងច្រើនណាស់!»
    «ហ្អឹម!»
    ម៉ោងសម្រាកបាយថ្ងៃត្រង់បានចូលមដល់ពិតមែន ជុងហ្គុក ចាកចេញពីវគ្គបណ្តុះបណ្តាលនាយទាហាននៅម៉ោងចុងក្រោយហើយក៏បានដើរសំដៅទៅកាន់បន្ទប់ស្នាក់នៅរបស់ខ្លួនរួមជាមួយនឹងភរិយាដែរ។
    តុតុ!!
    «នរណា?» ថេយ៉ុង ស្រែកពីខាងក្នុង។
    «គឺបង!!!» គ្រាន់តែស្តាប់ឮសូរសំឡេងទាំងភ្លាម ថេយ៉ុង ស្គាល់ច្បាស់ម្ចាស់សំឡេងមួយនេះទាយមិនខុសគេនោះគឺជាប្តីសំឡាញ់របស់ខ្លួន។
    ក្រាក!!
    «លោកប្តី!»
    «ប្រពន្ធសំឡាញ់!» ជុងហ្គុក ស្ទុះចូលទៅខាងក្នុងបន្ទប់ភ្លាម បិទទ្វារជិតឈឹងមុននឹងឱនចាប់ថើប ថេយ៉ុង ដោយក្តីបារម្ភនឹកនាជាខ្លាំង។
    «សឺត..សឺត..ថេយ៍..សឺត!!!» ថេយ៉ុង ទទួលស្នាមថើបពីស្វាមីដោយអារម្មណ៍ជ្រាលជ្រៅបំផុត គេយំផង សប្បាយចិត្តផង សោកសៅផង ពិបាករាយរ៉ាប់។
    «អូនខ្លាចមែនទេ?» រាងក្រាស់សួរទាំងបារម្ភដាក់ដៃស្ទាបអង្អែលឈ្លីសៀតផ្ការាងតូចដែលឈរពេបមាត់យំស្រក់ទឹកភ្នែកគគ្រូកដាក់ខ្លួននោះ។
    «អូនខ្លាចណាស់ ហ៊ឹកៗ..អូនខ្លាចទីនេះ អូនខ្លាចទីនេះមិនឈប់ទេ!»
    «កុំគិតដូច្នោះអី កុំរៀនបន្លាចអារម្មណ៍ខ្លួនឯងបន្តទៅទៀតអី រឹងមាំឡើងណា បងជឿជាក់ថាអូនអាចធ្វើវាបានណា ថេយ៉ុង!» ជុងហ្គុក បន្តនិយាយលួងលោម ថេយ៉ុង មិនឱ្យចាញ់ច្រាបឥទ្ធិពលទាំងនេះបានទេ ព្រោះនៅមានរឿងជាច្រើនទៀតណាស់ដែលពួកគេចាំបាច់ត្រូវធ្វើជាមួយគ្នា។
    «អូននឹកកូនយើងណាស់ ចេយ៉ុង យំតាមអូនមករហូតមិនព្រមនៅជាមួយម៉ាក់ទេ ម៉ាក់លួងយ៉ាងណាក៏មិនបាត់យំដែរ អូនអាណិតកូន!»
    «ទ្រាំទៅអូនរយៈពេលពីឆ្នាំទៀតតែប៉ុណ្ណោះ គ្រប់យ៉ាងនឹងបានបញ្ចប់ទៅដោយរលូនហើយ បងក៏អាណិតដល់កូនយើងដែរ!» ថេយ៉ុង ញ័រខ្លួនអណ្តឺតអណ្តក់មិនអស់អាល័យពីកូនប្រុសទេ គេពិបាកធ្វើចិត្តណាស់មនុស្សធ្លាប់តែបានរស់នៅក្បែរថែរក្សាគ្នាជារៀងរាល់ថ្ងៃ ស្រលាញ់ថ្នាក់ថ្នមកូនដូចជាមាសពេជ្រកែវកងឱ្យរស់នៅបែកឆ្ងាយចាកគ្នាអ៊ីចឹងដូចបាត់បង់អ្វីៗពីខ្លួនស្ទើរតែគ្មានសេសសល់។ ទឹកភ្នែកសថ្លារបស់គេហូរស្រក់រមៀលចុះមកតក់ៗមិនដាច់ពីថ្ពាល់ អារម្មណ៍ជូរចត់អួលណែនប្រាប់ឱ្យគេបារម្ភពីកូនប្រុសគ្មានពេលល្ហែល្ហើយ។
    «កូនយើងនៅតូចណាស់ តូចខ្លាំងណាស់ ហ៊ឹកៗ..អូនមិនទម្លាប់នោះទេ ជុងហ្គុក!»
    «បងនឹងស្នើសុំទៅថ្នាក់លើ សុំការអនុញ្ញាតឱ្យអូនមានពេលសម្រាកពីការងារហើយអាចទៅរកកូនយើងបានខ្លះ!»
    «ទៅឱ្យកូនឃើញមុខទារតាមមកជាមួយអូនប្រេះដើមទ្រូងស្លាប់ហើយ មើលឃើញកូនយំសោកបោកខ្លួន អូនមិនដាច់ចិត្តទេ អូនស្រលាញ់ ចេយ៉ុង ណាស់!» ថេយ៉ុង លើកដៃក្តោបលើដើមទ្រូង គ្រវីក្បាលញ័រតតាត់ តើអារម្មណ៍ទាំងអស់នេះពេលណាទើបអាចរសាត់ផាត់បាត់ទៅពីដើមទ្រូងរបស់គេបាន? តើពេលណាទៅទើបគេឈប់គិតច្រើនទៀត វាពិតជាពិបាកណាស់ ពិបាករហូតដល់ដកដង្ហើមក៏លែងមានអារម្មណ៍ធូរស្បើយដែរ។
    «បើអ៊ីចឹងត្រឹមសរសេរសំបុត្រផ្ញើឱ្យកូនក៏បាន ដោយសារតែច្បាប់យោធាយើងអាចមានពេលសម្រាកទៅជួបជុំអ្នកផ្ទះបានត្រឹមតែរយៈពេល ៥ដងក្នុងមួយឆ្នាំស្តាប់តាមបងណាត្រូវធ្វើខ្លួនជាមនុស្សពូកែកុំយំច្រើនពេកអីឈប់យំទៅ!» ជុងហ្គុក ស្រវាទាញភរិយាមកឱបជាប់ដើមទ្រូង ប្រាប់ឱ្យ ថេយ៉ុង ឈប់យំព្រោះនៅថ្ងៃស្អែកមានកាតព្វកិច្ចជាច្រើនទៀតណាស់ដែលត្រូវធ្វើជាបន្តបន្ទាប់ទៀត។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now