ភាគទី០១៖ខឹងបងអ្ហេស?

3.4K 156 1
                                    

លុះឈានចូលដល់ពេលល្ងាច បន្ទាប់ពីចាស់ទុំបាននាំគ្នាពិភាក្សាចប់សព្វគ្រប់រួចរាល់អស់មកហើយ ពួកគាត់ក៏បានសន្មតគំនិតជាមួយគ្នាថានឹងរៀបចំពិធីភ្ជាប់ពាក្យប្រារព្ធធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ។ រីឯគ្រួសារត្រកូល "គីម" ក៏បានយល់ព្រមលើកកូនប្រុសតែមួយគ្រាប់គត់របស់គាត់ប្រគល់ជូនកូនប្រុសត្រកូល "ចន" ដោយបង្គាប់ថ្លៃបណ្ណាការចំនួនសាច់ប្រាក់ ដប់លានដុល្លារអាមេរិក ដើម្បីជាពន្លកផ្លែផ្កាបណ្តុះភោគផលទ្រព្យសម្បត្តិទុកសម្រាប់កូនៗ នៅពេលដែលបានរៀបការរួចតែប៉ុណ្ណោះ។ ពួកគាត់គ្មានគម្រោងការកេងចំណេញប្រាក់កាក់ទាំងអស់នេះទេ ប្រាក់ខ្ទង់ដប់លានដុល្លារនេះ ជុងហ្គុក ជាអ្នកសម្រេចចិត្តជូនជាបណ្ណាការដល់ ថេយ៉ុង ដោយខ្លួនឯង ព្រោះវាជាលុយដែលរកមកបានពីញើសឈាមរបស់គេផ្ទាល់ គេស្រលាញ់ពេញចិត្ត ថេយ៉ុង ណាស់ទើបគេស្ម័គ្រចិត្តផ្តល់ជូនដោយមិននឹកនាស្តាយក្រោយអ្វីបន្តិចណាឡើយ។
«គ្មានទឹកដោះផងបង្គាប់បានថ្លៃណាស់!» លោកស្រី ថេរីណា ឧទាន ខណៈគ្រប់គ្នាបែរជាលាន់មាត់សើចយ៉ាងកក្អឹក។
«ប្រាក់អាចរកមកបាននៅពេលក្រោយទៀតទេ សំខាន់ឱ្យតែកូនៗបានរស់នៅជាមួយគ្នាចុះសម្រុងសប្បាយចិត្តរីករាយទៅបានហើយ!»
«អូហ៍ចាស!» លោកស្រីទាំងពីរនាក់ញញិមញញែមដាក់គ្នា ចំណែកឯ ជុងហ្គុក ក្រឡេកទៅសម្លឹងមើលមុខ ថេយ៉ុង ដែលអង្គុយជិតក្បែរម្តាយក្នុងទឹកមុខធម្មតាដដែល ខណៈគេឯណេះវិញបែរជាសប្បាយចិត្តណាស់។
«ថេយ៉ុង ជាក្មេងដែលមិនសូវបានដើរលេងចូលសង្គមគេឯងច្រើនទេ ក្រៅពីផ្ទះហើយនិងសាលារៀនគេចេញចូលទៅមកៗបានត្រឹមតែប៉ុណ្ណេះឯង ម្យ៉ាងវិញទៀតគេកម្រសេពគប់នរណាណាស់ និយាយដល់រឿងស្នេហាកាន់តែគ្មានទៀត ជ្រុលជាក្មួយ ជុង អាណិតស្រលាញ់កូនប្រុសពូហើយ ជួយថែ ជួយចិញ្ចឹមបីបាច់ ជំនួសពូផង វានៅក្មេងខ្ចីណាស់ ខ្ចីជាងក្មួយឆ្ងាយណាស់ មិនទាន់ចាស់ចិត្ត ចាស់គំនិតមែនទេនទេ រឿងរៀបការនេះកម្រកើតមានណាស់សម្រាប់ទំនាក់ទំនងស្នេហាភេទដូចគ្នានោះ វាពិបាកប្រឈមមុខនឹងសង្គមជាតិ ប៉ុន្តែពូបានដឹងថាកូនប្រុសពូជាមនុស្សបែបណា ប្រសិនបើបានផ្ញើក្តីសង្ឃឹមដ៏ធំធេងមួយនេះលើដៃក្មួយប្រុស បានដឹងថាក្មួយប្រុសស្រលាញ់យកចិត្តទុកដាក់មើលថែថួនគេពូសប្បាយចិត្តរកពាក្យថ្លឹងថ្លែងមិនត្រូវទេ!» តាមការរៀបរាប់របស់គាត់វាពិតជាអ៊ីចឹងពិតមែន។
ថេយ៉ុង ពុំដែលសូវបានស្គាល់រសជាតិជីវិតសង្គមខាងក្រៅទេ ដូច្នេះហើយទើបគេមិនសូវជាស្គាល់ពីទំនាក់ទំនងស្នេហានោះបែបណាសូម្បីតែមើលកុនស្នេហាក៏មិនដែលមើលផង។ ថ្ងៃខ្លះទៀតក៏សំងំនៅតែក្នុងបន្ទប់ សំងំរៀន សំងំធ្វើកិច្ចការសាលា ជួនកាលពេលខ្លះក៏មកហ្វឹកហាត់ច្រៀងជាមួយម្តាយ ជួយដល់ការងារផ្សេងៗរបស់ឪពុកបន្ថែម។ សំណាងហើយដែលអ្នកទាំងពីរទទួលបានឪពុកម្តាយមានចិត្តធំទូលាយទាំងសងខាង មិនមាននរណាម្នាក់ថ្នាំងថ្នាក់ចិត្ត ឬគិតថាទំនាក់ទំនងមួយនេះប្រកបទៅថ្ងៃខាងមុខបានដោយរបៀបណានោះទេ សំខាន់គឺពួកគាត់យល់ចិត្តកូន ចង់ឃើញកូនមានក្តីសុខនិងសុភមង្គល។
«សម្រេចថាសប្តាហ៍ក្រោយពួកយើងនឹងគ្រោងរៀបចំពិធីភ្ជាប់ពាក្យទៅចុះ!» ក្រោយចាស់ទុំបានសន្មតព្រមព្រៀងគ្នារួចរាល់ ពិធីចែចូវចូលស្តីដណ្តឹងមួយនេះបានប្រព្រឹត្ដទៅដោយរលូនចប់សព្វគ្រប់។ កិច្ចព្រមព្រៀងពិធីភ្ជាប់ពាក្យក៏បានចុះកិច្ចសន្យាជាមួយគ្នារួចរាល់ទៅហើយរង់ចាំតែថ្ងៃពិសេសឈានចូលមកដល់តែប៉ុណ្ណោះ។ ក្រោយមកពួកគេក៏បានជូនដំណើរគ្រួសារ ចន ត្រលប់ទៅវិញ ប្លែកតែអ្នកដែលអង្គុយនៅខាងចង្កូតរថយន្តសំដែងទឹកមុខមិនដាច់អាល័យសោះ ចេះតែចង់នៅជិតក្បែរ ដ្បិតមានពេលយូរៗម្តង ទើបអាចជួបមុខគ្នាបាន។
«ជម្រាបលាម្តងទៀតអ្នកមីងលោកពូ!» ជុងហ្គុក ក្រឡេកទៅនិយាយជាមួយម្តាយឪពុក ថេយ៉ុង ពួកគាត់ស្រាប់តែងក់ក្បាលដំណាលគ្នាផ្ងក់ៗ។
«បើកឡានសូមឱ្យមានសុវត្ថិភាពល្អណាក្មួយ!» លោក ដេស៊ុក ឧទាន។
«បាទ!»
ង៉ោង!!!
ម៉ាស៊ីនរថយន្តបញ្ឆេះបន្លឺសំឡេងរោទ៍រន្ទឺឡើង រថយន្តធុនតូចមួយគ្រឿងនេះក៏បានបរខ្លួនបំបោលល្បឿនចាកចេញទៅភ្លាមៗ។
«មកណេះ..» ថេរីន ចាប់អូសដៃ ថេយ៉ុង រត់ឡើងទៅខាងលើបន្ទប់សម្រាកជាមួយគ្នា។
ក្រឹប!!!
«មកណេះបងសួរអូនបន្តិច!» បន្ទាប់ពីចាក់គន្លឹះទ្វារជាប់រួចរាល់ ថេរីន រហ័សរហួននាំ ថេយ៉ុង មកអង្គុយខាងលើគ្រែជាមួយគ្នាហើយនាងក៏លើកដៃចាប់ក្តោបលើថ្ពាល់ច្រម៉ក់ៗទាំងសងខាងរបស់ប្អូនប្រុសដោយស្នាមញញិមបេះបួយ។
«អូន ថេយ៍ សប្បាយចិត្តទេ?»
«អូនគួរសប្បាយចិត្តរឿងអី?» ថេយ៉ុង និយាយព្រមទាំងស៊កបកត្រលប់សំណួរទៅកាន់នាងវិញ ដែលធ្វើឱ្យនាងញោចបបូរមាត់រួចបន្លឺសំឡេងសើចរហ៊ឹះៗ។
«គឺសប្បាយចិត្តរឿងជិតបានរៀបការជាមួយនឹងលោកអនុសនីយ៍ឯកនោះអី? តាមបងដឹងកន្លងមក គាត់ជាមនុស្សប្រុសដែលសម្បូរមន្តស្នេហ៍ណាស់ ស្រីណាក៏បាក់ចិត្ត ស្រីណាក៏លង់ស្រលាញ់ដែរ មិនថាជាកូនថៅកាយហាងពេជ្រ កូនអ្នកលក់មាស កូនម្ចាស់ជំនួញ ឬកូនចៅហ្វាយក្រុងនោះទេ!»
«ចុះហេតុអីទើបគាត់មិនស្រលាញ់ពួកនាង? គាត់មកស្រលាញ់អូនធ្វើអី បើអូនគ្រាន់តែកូនអ្នកចាងហ្វាងកាសែតធម្មតាៗ!» នៅពេលដឹងថាភាពល្បីល្បាញរបស់ ជុងហ្គុក ជះឥទ្ធិពលខ្លាំងយ៉ាងនេះ ថេយ៉ុង រឹតតែមិនពេញចិត្ត កាលបើដឹងថាមានមនុស្សស្រីជាច្រើនហែហមតាមស្រលាញ់គេ។ សុទ្ធសឹងតែមកពីវង្សត្រកូលគ្រួសារមានឋានៈគ្រាន់ៗបើណាស់នៅក្នុងសង្គម ជុងហ្គុក មិនគួរអូសរំលងឬមិនអើពើយ៉ាងនេះឡើយ ហេតុអ្វីទើបនាយមិនព្រមស្រលាញ់មនុស្សស្រីអស់ទាំងនោះ? ទាំងស្អាត ឆ្លាត មកពីគ្រួសារមានទ្រព្យស្តុកស្តម្ភដូចជានាយទៀត រឹតតែគិត រឹតតែមិនយល់។
«មកពីប្អូនប្រុសបងមានសម្ពាយបុណ្យល្អ ទើបបានជាបងនេះសប្បាយចិត្តណាស់ ពេលបានដឹងថាមានបុរសល្អៗមកស្រលាញ់ថ្នាក់ថ្នមបេះដូងប្អូនប្រុសរបស់បង!» ថេយ៉ុង គ្រញែងស្មារួចគ្រវីក្បាលតិចៗមុនពេលស្រដីតបនឹងគំនិតរបស់ ថេរីន៖
«កុំទៅសរសើរអាគាត់ហ្នឹងខ្លាំងពេក មិនដែលជិតស្និទ្ធអីនឹងអូនផង សុខៗនាំម៉ែឪមកចូលស្តីដណ្តឹងអូន អូនឆ្ងល់ណាស់ អូនធ្លាប់មានទំនាក់ទំនងជាមួយគាត់កាលពីមុនមកពីអង្កាល់ ទើបបានជាមកពេញចិត្ត ស្រលាញ់អូនឯណេះទៅវិញ?» ថេរីន សើចស្រស់សន្សឹមចាប់ច្បិចសាច់ថ្ពាល់ប្អូនប្រុសគ្រញិចថ្នមៗហើយមិនភ្លេចលើកដៃប៉ះអង្អែលសៀតផ្កាគេបន្ថែម។
«អ្នកខ្លះអាចបង្អួតបានត្រឹមតែរូបសម្រស់ មិនអាចយកជាការបានទេ ដូចជាប្អូនប្រុសបងម្នាក់នេះមានទាំងសម្រស់ មុខមាត់ក៏ស្អាតបាត ហើយឆ្លាតពូកែ កិរិយាមាយាទក៏ល្អដូចជាអ្នកម៉ាក់ ច្បាស់ណាស់ថាលោកអនុសនីយ៍ឯកប្រាកដជាសម្លឹងឃើញអូនក្នុងចំណោមមនុស្សស្រីរាប់ម៉ឺននាក់ទៀតដែលមិនអាចមានគូរមកប្រកួតប្រជែងនឹងអូនបានទេ នៅក្នុងខ្សែភ្នែករបស់គាត់នោះ!» ថេយ៉ុង មិនស្គាល់អារម្មណ៍រំភើបជាអ្វីនោះទេ ដឹងត្រឹមថាថ្ពាល់របស់គេឡើងក្រហមព្រឿងៗ ក្រហមដល់ទាំងស្លឹកត្រចៀកទៀត ទើបអាចញ៉ាំងឱ្យចិត្តគំនិតរបស់ ថេរីន ទាយដឹងថាប្អូនប្រុសខ្លួនចាប់មានចង្វាក់បេះដូងលោតបោកលឿនសន្ធឹកសន្ធាប់ណាស់។
«ហិហិ អៀនហើយអ្ហេស?»
«អៀនអីបង?» ថេយ៉ុង វាយដៃនាងដែលលើកចង្អុលមុខគេនោះរវៀសចេញមុនពេលក្រោកឡើងទៅតាមចាប់ដកកូនសៀវភៅចេញពីក្នុងថតតុ។
«ថេយ៍ ធ្វើអី?»
«អូនរៀនច្រៀង!»
«ចាំច្រៀងឱ្យអនាគតប្តីអូនស្តាប់ក៏បាន..ហិហិ!!»
«បងចេញទៅ ថេយ៍ ចង់ងូតទឹក»
«តែមិញនេះមកបន្លប់បងថារៀនច្រៀង?»
«ច្រៀងពេលងូតទឹក!» ថេយ៉ុង ចាប់បង្អូសដៃ ថេរីន រួចប្រញាប់ប្រញាល់ដេញនាងចេញទាំងថ្ពាល់នៅក្រហមរាលដដែល។
ក្រឹប!!
«ថេរីន បងស្រីចម្កួត!» រាងតូចបែរមុខចេញ ប្រញាប់ចាប់យកកន្សែងមកផ្លាស់សម្លៀកបំពាក់រៀបចំងូតទឹកសម្អាតខ្លួនប្រាណចេញឱ្យបានស្អាត សឹមប្តូរមកចូលគេង ដ្បិតម៉ោងចរត្រឹមវេលាម៉ោង ៧:៣៤ នាទីយប់ល្មម។

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now