ភាគទី២៦៖អូនមានអារម្មណ៍ដូចចង់ចាញ់កូន

909 43 0
                                    

     នៅក្រោមកម្តៅថ្ងៃក្តៅចែសសឹងតែប្រេះលលាដ៏ក្បាលកងទ័ពទាហានគ្រប់គ្នានៅតែហាត់សមប្រយុទ្ធឥតឈប់ឈរដដែលចំណែកឯអ្នកធ្វើខុសនៅបន្តទទួលបានការដាក់ពិន័យពីម្នាក់ទៅម្នាក់ទៀតមករាប់មិនអស់ដោយសារតែពួកគេជាទាហានចូលថ្មីហើយក៏មិនទាន់ថ្នឹកក្នុងការបាញ់បោះប្រើប្រាស់អាវុធសង្គ្រាមពេញលេញនៅឡើយដែរ។
    «ឯងយ៉ាងម៉េច?ម្តេចក៏កាន់កាំភ្លើងនៅតែញ័រដៃទៀត?» ជេហ៊ុន សម្លុត ដាក់ ថេយ៉ុង ដែលឈរកាន់កាំភ្លើងញញីញញ័រដៃទឹកមុខរបស់គេស្លេកស្លាំងជាងកាលពីព្រឹកមិញទៅទៀតថ្ងាសហូរជោកទៅដោយដំណក់ញើសសើមជោកជ្រាំពពិចបបូរមាត់កាន់តែស្ងួតនិងក្រៀមផ្អេះគួរឱ្យបារម្ភ។
    «ខ្ញុំ-មិន-ស្រួល-ខ្លួន!» ថេយ៉ុង និយាយទាំងទឹកដមសំឡេងដាច់ៗសម្លឹងមើលមុខ ជេហ៊ុន ដោយកែវភ្នែកចាប់ផ្តើមស្រវាំងខ្លាំងទៅៗ មិនប៉ុន្មាននាទីជើងរបស់គេក៏ស្រាប់តែទន់ផ្អៀងខ្លួន ជេហ៊ុន ឃើញដូចមិនស្រួលទើបរន្ថាន់ស្ទុះស្ទាអស់មួយជំហរទៅត្រកងលើកបីក្រសោបរាងកាយដែលសន្លប់សន្លិនស្តូក។
    «ថេយ៍..ថេយ៍!» ជេហ៊ុន ស្រែកហៅកំលោះតូចទាំងបបូរមាត់ក្តៅគគុក នារំពេចនោះស្រាប់តែមានដៃធំមាំទាំពេញប្រៀបដោយកម្លាំងស្ទុះមកចាប់ក្រសោបបីរាងកាយស្តើងកញ្ឆក់ពីហត្ថាទាំងគូរបស់ ជេហ៊ុន ដោយទឹកមុខស្លន់ស្លោរសំដែងចេញនូវអាការៈភិតភ័យជាហេតុបណ្តាលឱ្យអ្នកម្ខាងទៀតហាក់មានអារម្មណ៍ជ្រួយច្របល់មិនស្ងប់ក្នុងចិត្ត។
    «អាល្អិត..អាល្អិត..យ៉ាងម៉េចហើយ?» ជុងហ្គុក ហៅ ថេយ៉ុង បែបនេះដើម្បីកុំឱ្យ ជេហ៊ុន សង្ស័យច្រើន ឃើញ ថេយ៉ុង សន្លប់នាយភ័យណាស់ បបូរមាត់ស្លេកស្វាយងាំង មុននឹងបីបមរាងតូចទន់ល្អូកទៅរកកន្លែងសម្រាកដោយមិនសុំការអនុញ្ញាតពី ជេហ៊ុន មួយម៉ាត់ ព្រោះក្នុងគំនិតរបស់គេបានគិតថាកាតព្វកិច្ចមើលថែប្រពន្ធខ្លួនមិនចាំបាច់សុំការអនុញ្ញាតពីនរណាម្នាក់ឡើយ។ ការហ្វឹកហ្វឺននៅតែបន្តមិនឈប់ឈរចំណែកឯ ថេយ៉ុង ត្រូវបានអនុញ្ញាតឱ្យមានការឈប់សម្រាកសិនដោយសារតែបញ្ហាសុខភាពរបស់គេកាន់តែមិនស្រួលខ្លាំងឡើង។
    ជុងហ្គុក អង្គុយបក់ផ្លិតនិងប្រើប្រេងខ្យល់លាបរឹតលើថ្ងាសប្រពន្ធដើម្បីឈ្លីចលនាឱ្យ ថេយ៉ុង ឆាប់ដឹងខ្លួនឡើងវិញមួយស្របក់ក្រោយមក ថេយ៉ុង អាចកម្រើកដៃជើងមុននឹងបើកត្របក់ភ្នែកទាំងសន្សឹមៗសម្លឹងមើលផ្ទៃមុខប្តីតាមដោយទឹកភ្នែកហូរជោកកន្ទុយភ្នែកស្រក់ជ្រាបប្រដេញយ៉ាងរហាម។
    «ថេយ៍!» គ្រាន់តែប្រពន្ធដឹងខ្លួនភ្លាម ជុងហ្គុក ស្រវាចាប់លើក ថេយ៉ុង មកឱបយ៉ាងណែនអាចស្តែងឱ្យគ្រប់គ្នាសង្កេតឃើញពីទំហំចិត្តនៃសេចក្តីស្រលាញ់និងការបារម្ភចំពោះភរិយាដល់កម្រិតណា។
    «លោក!» ថេយ៉ុង ឧទានដូច្នេះ ក្រឡេកទៅឃើញ ជេហ៊ុន ដើរចូលមកទើបគេប្រឹងប្រមូលកម្លាំងដែលខ្សោយស្ទើរគ្មានក្នុងខ្លួនបម្រះចេញភ្លាមៗ។
    «អាការៈយ៉ាងណាហើយ?» ជេហ៊ុន សំដែងការបារម្ភក្នុងនាមជាមេបញ្ជាការ ថេយ៉ុង បានត្រឹមដកដង្ហើមមួយៗរួចពោលពាក្យទាំងសំឡេងនៅស្អករងុំក្នុងបំពង់កដដែល។
    «ខ្ញុំហេវហត់ អស់កម្លាំង វិលមុខ ចង់ចង្អោរ ហើយក៏ស្រវាំងភ្នែក ល្ហិតល្ហៃដៃជើងណាស់!» ថេយ៉ុង រៀបរាប់ពីអាការៈរបស់ខ្លួនចប់ទាំង ជុងហ្គុក និង ជេហ៊ុន មានសំទុះទម្ងន់ចិត្ត រឹតតែបារម្ភចំពោះសុខភាព ថេយ៉ុង ខ្លាំងលើសដើម។
    «បើអ៊ីចឹងឆាប់ទៅសម្រាកទៅ!» កំលោះវ័យសាមជាងទាំងពីរនាក់និយាយព្រមគ្នាជាហេតុដែលធ្វើឱ្យគ្រប់គ្នាភ័ន្តភាំងគំនិតស្រឡាំងកាំង។
    «ថេយ៉ុង មើលទៅខ្វះជីវជាតិ គេមានមាឌតូចជាងគេ ថែមទាំងស្គមស្គាំងទៀតផង លោកគួរតែគិតគូរដល់សុខភាពកងទ័ពខ្លះផង ព្រោះគេជាមនុស្សដែលមិនមានកម្លាំងកំហែងអ្វីតស៊ូដល់អ្នកផ្សេងទៀតទេ!» ស៊ុកជីន ជួយនិយាយឱ្យ ថេយ៉ុង មានពេលបានសម្រាកគ្រប់គ្រាន់ មើលទៅកាន់ទឹកមុខរបស់គេចុះ ស្ទើរតែដូចជាមនុស្សដែលបានដាច់បាយដាច់ទឹកច្រើនថ្ងៃមកហើយ។ ដោយសារតែការស្នើសុំផងនោះ ជេហ៊ុន បានត្រឹមដកដង្ហើមនិងងក់ក្បាលផ្ងក់ៗយល់ព្រមចំពោះគំនិតរបស់ ស៊ុកជីន តែប៉ុណ្ណោះ។
    «គេអាចមានពេលសម្រាកបានរយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ! ព្រោះខ្ញុំមិនចង់ត្រូវមាត់របស់ថ្នាក់លើទេ» សម្តីរបស់ ជេហ៊ុន អាចឱ្យពួកគេយល់បានពីភាពហួងហែងក្នុងភាពជាអ្នកធ្វើការច្បាស់លាស់ គេនិយាយយ៉ាងដាច់ស្រេចរួចបង្ហាញពីទឹកមុខហ្មត់ចត់ម៉ឺងម៉ាត់ណាស់មុនពេលបង្វិលខ្លួនដើរចាកចេញទៅបំពេញកាតព្វកិច្ចវិញបាត់ស្រមោលឈឹង។ ក្រោយមកទៀត ជុងហ្គុក នាំ ថេយ៉ុង ទៅកាន់បន្ទប់សម្រាកបណ្តោះអាសន្នដែលអាចសាងជាមន្ទិលសង្ស័យដល់ ជេហ៊ុន កំពុងតែឈរដៀងខ្សែភ្នែកសម្លឹងមើលមកកាន់សកម្មភាពរវាងពួកគេទាំងពីរនាក់ តើអ្នកទាំងពីរមានអ្វីទាក់ទងចំពោះគ្នា? ហេតុអ្វីទើបបានជា ជុងហ្គុក ហួងហែងនិងគិតដល់ ថេយ៉ុង ខ្លាំងដល់ម្លឹង? មើលទៅពួកគេស្និទ្ធស្នាលនឹងគ្នាណាស់ ក្រសែភ្នែករបស់ ជុងហ្គុក ដែល ជេហ៊ុន បានសង្កេតសម្លឹងមើលឃើញវាសំដែងនូវចិត្តគំនិតបារម្ភហួងហែងចំពោះសុវត្ថិភាពអាយុជីវិតរបស់ ថេយ៉ុង ពិតមិនធម្មតា។ ពួកគេប្រាកដជាមានអ្វីលាក់បាំងហើយមនុស្សដែលនៅទីនេះសុទ្ធសឹងមានអាកប្បកិរិយាគួរឱ្យសង្ស័យទាំងអស់។ ថ្វីដ្បិតនាយជាជនជាតិកូរ៉េខាងជើង ដូច្នេះហើយរឿងផ្ទៃក្នុងរបស់ប្រទេសជាតិនេះគេសន្និដ្ឋានគិតដល់មិនអស់ទេ។ តែហេតុផលខ្លះជម្រុញចង់ឱ្យគេចង់ដឹងចង់ឮលើរឿងរបស់ ជុងហ្គុក និង ថេយ៉ុង ជ្រៅណាស់ ព្រោះការសង្ស័យរបស់គេនៅតែបន្តរំអុកដុកដាន់ក្នុងចិត្តឱ្យគិតពីទំនាក់ទំនងពីរនាក់នោះគ្មានល្ហែល្ហើយ។
    មកដល់បន្ទប់សម្រាកភ្លាម ជុងហ្គុក ដាក់ ថេយ៉ុង ថ្នមៗឱ្យអង្គុយលើគ្រែប្រុងប្រយ័ត្នបំផុត។ នាយដើរបង្ហួសទៅចាក់ទឹកយកមកឱ្យរាងតូចផឹកព្រោះដូចជាស្រេករហូតដល់ស្អិតណែនខះពេញក្នុងបំពង់ក។
    «បានធូរខ្លះទេ? ប្រាប់បងផងមកមើល៍?» ជុងហ្គុក ខិតចូលអង្គុយជិត ថេយ៉ុង លូកដៃទៅអង្អែលសក់ក្បាលដ៏ទន់ល្មើយ បង្ហាញពីទឹកមុខអាណិតដល់ប្រពន្ធរកថាមិនត្រូវឃើញ ថេយ៉ុង យ៉ាប់យឺនយ៉ាងនេះ នាយតឹងណែនទ្រូងរហូតដល់ពិបាកចេញស្តី។
    «អូនមានអារម្មណ៍ដូចចង់ចាញ់កូន!» ថេយ៉ុង ស្ញូញមុខនិយាយប្រាប់ពីអាការៈដែលខ្លួនបានចួបប្រទះ ជុងហ្គុក បើកភ្នែកក្រឡង់ធំៗពេលបានស្តាប់ឮសូរប្រពន្ធពោលពាក្យដូច្នោះនាយកាន់តែបារម្ភលើសកម្រិត។
    «ថេយ៍ ចាញ់កូនអ្ហេស?» ជុងហ្គុក ស្រវាចាប់ប្រអប់ដៃភរិយាស្ទាបរលាក់សួរនាំទាំងកង្វល់ចិត្តណាស់។
    «យប់មិញបងមិននៅអូនក្អួតចង្អោររហូត ដល់ពេលយប់ជ្រៅបន្តិចទើបអាចធូរស្បើយបានខ្លះ!»
    «ម្តេចក៏អូនមិនប្រាប់រឿងនេះដល់បងផង?» ជុងហ្គុក ជ្រួញចិញ្ចើមខ្វង់កាន់តែបារម្ភ រឹតតែអាណិតភរិយាខ្លាំងលើសដើម។
    «គឺអូនទើបតែចាប់អារម្មណ៍!» នៅពេលបានដឹងមូលហេតុនៃអាការៈមិនស្រួលខ្លួនរួចមកហើយធ្វើឱ្យ ជុងហ្គុក មានអារម្មណ៍កាន់តែហេងហាងខ្វល់ខ្វាយរសាប់រសល់ចិត្តលើសដើម គេអន្ទះសារណាស់ចង់ស្នើសុំទៅកាន់ថ្នាក់លើរាយការណ៍អំពីបញ្ហាដែលភរិយារបស់ខ្លួនកំពុងតែចួបប្រទះ ប៉ុន្តែនាយមិនសូវហ៊ានធានាអះអាងទេថាថ្នាក់លើអាចនឹងអនុញ្ញាតឬមួយក៏អត់។ ទោះបីគ្រាន់តែជាការគិតតែមិនទាន់សាកល្បងផងម៉េចនឹងអាចសន្មតបានទៅ?
    «ចាំបងទៅនិយាយជាមួយថ្នាក់លើ ហើយ..» សំឡេងឧបករណ៍វិទ្យុទាក់ទងបានបន្លឺពីខ្សែតភ្ជាប់តាមរយៈបណ្តាញក្រុមការងារដែលធ្វើឱ្យ ជុងហ្គុក ទច់ដំណើរហើយរង់ចាំស្តាប់សំឡេងទាំងនោះដោយអារម្មណ៍ដ៏ភ្ញាក់ផ្អើល។
    [ព័ត៌មានទាន់ហេតុការណ៍ផ្សាយចេញពីមូលដ្ឋានកងទ័ពជើងទឹកច្រកព្រំដែនកូរ៉េ-ជប៉ុន នាពេលវេលានេះកំពុងតែមានការលុកលុយបាញ់តបតពីសំណាក់កងទ័ពទាហានរបស់ជប៉ុនបានវាយប្រហារមកលើកងទ័ពទាហានកូរ៉េជាច្រើននាក់បណ្តាលឱ្យរង់របួសយ៉ាងតំណំ ដូច្នេះហើយពួកយើងស្នើសុំឱ្យមានការបន្ថែមកម្លាំង ជម្រុញចូលមកការពារច្រកព្រំដែនយ៉ាងកំហិត!]
    «សង្គ្រាម!» ជុងហ្គុក និយាយតិចៗនៅលើបបូរមាត់ រួចងាកទៅសម្លឹងមើលទឹកមុខ ថេយ៉ុង ដែលអង្គុយសំងំស្ងៀមធ្មឹងសម្លឹងមើលទឹកមុខនាយទាំងអារម្មណ៍ហេងហាងមិនសុខក្នុងចិត្ត គេស្ទុះវឹងទៅចាប់យកវិទ្យុទាក់ទងមកផ្ទៀងស្តាប់។ ក្រោយពេលដែលបានដឹងអំពីមូលហេតុរួចមកហើយធ្វើឱ្យរាងក្រាស់ហាក់បីដូចជាទទួលបានបទបញ្ជាពីថ្នាក់លើនឹងឆាប់ចាកចេញទៅបំពេញកាតព្វមិនអាចអាក់ខានបាន។
     «ថេយ៍ បន្តិចទៀតនេះបងវិលត្រលប់មកវិញ! អូនសម្រាកសិនចុះ បើគ្មានការកុំចេញទៅណាឱ្យសោះឮទេ?»
     «បាទ!» ជុងហ្គុក និយាយចប់ក៏ម្នីម្នារូតរះចាកចេញទៅបាត់។
     ◉◉◉
     នៅក្នុងអង្គជំនួបសាលប្រជុំ មន្ត្រីរាជការមកពីគ្រប់ជាន់ថ្នាក់ប្រចាំមូលដ្ឋានកងទ័ពនីមួយៗបានមកទីនេះដើម្បីជួបជុំគ្នា ស្តីពីបទបង្ហាញចាត់តាំងពង្រាយកងទ័ពទៅកាន់តំបន់ពិសេសនីមួយៗតាមរយៈការសុំជំនួយមកពីថ្នាក់លើនៅតាមទីកន្លែងដែលមានគ្រោះថ្នាក់វាយប្រហារពីកងទ័ពទាហានជប៉ុន។
     «ពួកយើងទទួលរង់ការវាយប្រហារនៅតំបន់ច្រកព្រំដែនខាងកើតជាប់នឹងសមុទ្រជប៉ុន។ ដូច្នេះតាមរយៈការស្នើសុំជំនួយពីកងទ័ពជើងទឹករបស់យើងមានដូចជាការស្នើសុំឧបករណ៍សព្វាវុធព្រមទាំងកាំភ្លើងនិងវិទ្យុទាក់ទងទំនើបបន្ថែម ចំណែកឯកងទ័ពជើងគោកត្រូវចាត់ចែងទៅទីនោះដើម្បីរក្សាសណ្តាប់ធ្នាប់ ព្រមទាំងការពារសុវត្ថិភាពដល់ប្រជាជន នៅតំបន់ដីគោក ដើម្បីតតាំងចំពោះការលុកលុយគ្មានភាពកោតក្រែងពីសត្រូវឱ្យបានហ្មត់ចត់ខ្លាំងបំផុត!» ជេហ៊ុន ជាអ្នកឡើងនិយាយពីបទបង្ហាញស្តីពីផែនការពង្រាយកងទ័ពទៅតាមតំបន់ដែលត្រូវបានប្រហារនិងទីកន្លែងខ្លះត្រូវបានខូចខាតបង្កដោយសំណាក់កងទ័ពជប៉ុនស្ទើរតែខូចខាតទាំងស្រុងនៅក្នុងតំបន់ទាំងនោះត្រឹមតែរយៈពេលត្រឹមតែមួយថ្ងៃមួយយប់សោះអ្វីៗក៏ប្រែប្រួលខ្លាំងដល់ម្លឹង។ នេះហើយជាការធ្វេសប្រហែសនឹងការមិនយកចិត្តទុកដាក់មើលស្រាលសត្រូវរហូតដល់ខាតបង់របស់មួយចំនួនទៀត។
     «មុនពេលពង្រាយកងទ័ពទៅកាន់ភិនភាគភូមិសាស្ត្រតំបន់ត្រូវការការពារខ្ញុំសូមឱ្យគ្រប់គ្នាព្យាយាមហ្វឹកហ្វឺនបន្ថែមលើការប្រើប្រាស់ឧបករណ៍សព្វាវុធឱ្យបានម៉ិតប្រាយខ្លាំងមែនទេនព្រោះយើងអាចមានត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ ដែលអាចសេសសល់ពេលវេលាតិចតួចក្នុងការសិក្សារៀនអំពីវាដូច្នេះហើយដើម្បីជាការផ្តល់នូវយុទ្ធសាស្ត្រ ហ្វឹកហ្វឺនកាន់កាប់មើលការខុសត្រូវលើកងទ័ពបន្ថែម យើងខ្ញុំសូមស្នើសុំឱ្យលោកអនុសនីយ៍ឯក ចន ជុងហ្គុក មេបញ្ជាការនៃមូលដ្ឋានទាំងមូលចូលរួមសហការណ៍គ្នាដើម្បីជួយជ្រោមជ្រែងនិងហ្វឹកហ្វឺនដល់កងទ័ពយោធាដែលមានភាពកង្វះខាតបន្ថែមក្នុងកិច្ចប្រតិបត្តិការចាត់តាំងទៅកាន់សមរភូមិមុខនាថ្ងៃបន្ទាប់!» សំណើរកិច្ចស្នើសុំលើកទីមួយដែល ជេហ៊ុន សម្លឹងមើលឃើញពីសមត្ថភាពរបស់ ជុងហ្គុក ក្នុងកែវភ្នែករបស់ខ្លួន អាចជាការសហការណ៍ការងារជាលើកដំបូងដែលផ្តល់កិត្តិយសឱ្យ ជុងហ្គុក មានវត្តមានក្នុងការហ្វឹកហ្វឺនដល់កងទ័ពដទៃទៀត។ បន្ទាប់ពីបានផ្អាកសកម្មភាពជាច្រើនថ្ងៃរួចមកហើយនៅពេលដែលមានការផ្លាស់ប្តូរអនុសនីយ៍ឯកថ្មីមកនោះ។ នាយនៅស្ងៀមដោយគ្មានចលនាកម្រើកជេហ៊ុននិយាយចប់ក៏ប្តូរប្រធានបទទៅនិយាយអំពីការសិក្សាគិតត្រឹមរយៈពេល ២ ថ្ងៃបន្ទាប់ដែលពេលវេលាដ៏ស្តួចស្តើងសម្រាប់ពួកគេវិញ។
     «ដូច្នេះនៅថ្ងៃនេះពួកយើងបន្ថែមម៉ោងហ្វឹកហាត់ ពីរម៉ោងចុងក្រោយបន្ថែមលើសពីថ្ងៃធម្មតាដោយសារតែពួកយើងគ្មានពេលគ្រប់គ្រាន់សម្រាប់ធ្វើវាទៀតឡើយ!» និយាយហើយគ្រប់គ្នាប្រុងប្រៀបខ្លួនបានយ៉ាងម៉ឺងម៉ាត់។
     «ចាប់ផ្តើមហ្វឹកហ្វឺន!» សំឡេងស្រែកលាន់រន្ទឺដូចផ្គរស្គររន្ទះ ប្រអប់សម្រិបជើងកងទ័ពជើងគោកទាំងអស់ម្នីម្នារូតរះទៅកាន់ទីលានសមប្រយុទ្ធមិនកុំបីខានខណៈ ជុងហ្គុកនិង ជេហ៊ុន ពួតដៃបង្វឹកកងទ័ពទាហានជាច្រើនពាន់នាក់បែកញើសហូរសស្រាក់សស្រាំជោកក្រណាត់អាវនឹងបានផ្តល់យុទ្ធសាស្ត្រជំនាញបាញ់ប្រហារដ៏ខ្លាំងក្លាពីទេពកោសល្យរបស់ខ្លួនទាល់តែអស់ពីសមត្ថភាពទៀតផង។
     ផាំងៗៗ!! ផាំងៗ!!!
     ការបន្លឺសូរសំឡេងពីគ្រាប់កាំភ្លើងបាញ់សាចឡើងប្រៀបដូចជាគ្រាប់ស្រូវទៅកាន់គោលដៅដែលបានព្រៀងទុកញាប់បន្តកន្ទុយគ្នាយ៉ាងរដឹក។ ខណៈកងទ័ពទាហានម្នាក់ៗក្រសោបកាន់ឧបករណ៍សព្វាវុធជាប្រភេទអាវុធសង្គ្រាមគ្មានការញញើតញញើមនឹងបានបាញ់រះហាក់បីដូចជាចាប់ផ្តើមថ្នឹកដៃគ្មានការភិតភ័យខ្លាចញ៉ាំងឱ្យគោលដៅនីមួយៗទទួលរង់ការវាយប្រហារប៉ះពាល់ខ្ទេចខ្ទីប្រេះស្រាំក្នុងសភាពបែកបាក់កម្ទេចកម្ទីគួរឱ្យកត់សម្គាល់។ បន្ទាប់ពីការរៀនបាញ់កាំភ្លើង ពួកគេក៏អាចបញ្ជាបានដោយការប្រើប្រាស់រថយន្តរបស់យោធានិងរថក្រោះការដំឡើងឧបករណ៍របស់សព្វាវុធរបៀបប្រើប្រាស់ដែលមានដូចជា គ្រាប់បែក ការដាក់បញ្ចូលគ្រាប់ និងយុទ្ធសាស្ត្រការបាញ់ប្រហារការធ្វើសឹកសង្គ្រាមពីរបៀបរត់គេចលាក់ខ្លួនក្នុងទីដ៏ចាំបាច់ដែលពួកគេអាចគិតថាមានសុវត្ថិភាពបំផុតសម្រាប់ការពារអាយុជីវិតរបស់ខ្លួនឯងបាន។
     «បោះទៅ!»
     ផូង!!! ផាំង!!!
     គ្រាប់បែកលាន់ខ្ជាយសំឡេងខ្ទរខ្ទាររង្គើពេញមជ្ឈមណ្ឌលហ្វឹកហ្វឺក នេះជាការសាកល្បងបោះគ្រាប់បែកលើកដំបូងដែលអាចមានសមាសភាពពិសេសនិងបង្កើតឡើងដោយក្រុមយោធាដ៏ពិសេសរបស់កូរ៉េខាងជើងដឹកនាំលោកអនុសនីយ៍ឯក ស៊ុង ជេហ៊ុន។ ខណៈ ជុងហ្គុក ក៏បានបង្កើតកាំភ្លើងដែលជាអាវុធសង្គ្រាមដ៏ពូកែនឹងស្ទាត់ជំនាញម្នាក់ទៀត។
     «ចាប់ខ្សែឱ្យជាប់ រួចលោតទម្លាក់ខ្លួនចុះមក!» ស៊ុកជីន បញ្ជាសម្រែកស្រែកប្រាប់កងទ័ពទាហានតាមរយៈការហ្វឹកហ្វឺនចែកកាតព្វកិច្ចភូមិភាគខុសគ្នាទៅតាមរយៈមុខងារនីមួយៗ។ ទាហានជាច្រើននាក់លោតទម្លាក់ខ្លួនចាប់តោងខ្សែពួររួចសម្រូតខ្លួនចុះមកវឺតៗដូចជាស្រមោចខ្មៅដែលត្រូវបានរត់បែកខ្ញែកគ្នាចាកចេញពីរូងសំបុកកំណើតរបស់វា មុនពេលរត់សំដៅទៅកាន់ផ្ទាំងថ្មជញ្ជាំងកម្ពស់ពីម៉ែត្រដើម្បីធ្វើការចាប់ខ្សែតោងហត់លោតឡើងលោតផ្លោះយ៉ាងស្វាហាប់។ នៅក្នុងតួនាទីដ៏ចាំបាច់ទាំងនេះមិនមែនមានតែចំណែក ជុងហ្គុក និង ជេហ៊ុន ទេដែលអាចដឹកនាំបានសូម្បីតែ ស៊ុកជីន យ៉ុនហ្គី ហូស៊ុក ណាមជុន និង ជីមីន ក៏បានមកចូលរួមក្នុងយុទ្ធនាការទាំងអស់នេះផងដែរ។ នៅពេលនេះជីវិតរបស់ទាហានម្នាក់ៗប្រៀបដូចជាការផ្សងព្រេងដូចនៅក្នុងរឿងនិទានមិនចេះអស់សាច់ការយ៉ាងអ៊ីចឹង។ ត្រូវពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន ជឿជាក់លើការខិតខំប្រឹងប្រែងទាំងប៉ុន្មានដើម្បីតតាំងដើម្បីជាតិ វាមិនមែនជារឿងងាយស្រួលឡើយដែលយកខ្លួនទៅប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសង្គ្រាមបង្ហូរឈាមដ៏កាចសាហាវ។
      «សម្រាក!» ចុងម៉ោងហ្វឹកហ្វឺនគ្រប់គ្នាទម្លាក់តួនាទីក្នុងម៉ោងការងារចោលអស់ដោយភាពដង្ហក់នឹងការហត់នឿយស្ទើរតែអស់កម្លាំងរលីងពីខ្លួនប្រាណ។ ទាហានទាំងអស់បានបំបែកជួរនាំគ្នាវិលទៅរកកន្លែងសម្រាករៀងៗខ្លួនម្នាក់ៗខំប្រឹងស្ទើរតែរលត់សង្ខារដ្បិតនេះជាវាសនាដែលចារមកតម្រូវឱ្យពួកគេពុះពាររហូតដល់ទីបញ្ចប់នៃជីវិតក្នុងនាមជាវីរជនស្នេហាជាតិ។

     យប់ម៉ោង ១០:៣០នាទី
     ពន្លឺអំពូលភ្លើងរាត្រីតូចមួយបើកបំភ្លឺឡើងក្នុងបន្ទប់សម្រាករបស់លោក អនុសនីយ៍ឯក ស៊ុង ជេហ៊ុន។ សំឡេងគ្រាប់ភ្លៀងរលឹមស្រក់ចុះមកលាន់ឮសូរប្រក់ៗប៉ះទង្គិចនឹងដំបូលស្នាក់នៅ។ កែវភ្នែកខ្មៅនិលទាំងគូបានសម្លឹងមើលរូបថតជុំសមាជិកគ្រួសារមួយសន្លឹកពណ៌ ស ខ្មៅ បែក ប្រផេះ ដោយការដកដង្ហើមធំៗចេញចូលដ៏សោកសៅ។
     «សូមឱ្យទឹកដោះម្តាយថ្លៃជួយស្រោចស្រង់ជីវិតរបស់ខ្ញុំនៅទីនេះផង!» នាយស៊ករូបថតមួយសន្លឹកនោះទុកទៅក្នុងថតតុឈើខ្លឹមម្យ៉ាងវិញ រួចបែរទៅបើកទ្វារដើរចេញមកឈរនៅយ៉ខាងមុខបន្ទប់ សម្លឹងមើលដំណក់ទឹកភ្លៀងដែលស្រក់ហូរស្រោចស្រពដីតក់ៗផ្សើមជោកជាំជះក្លិនស្លឹកឈើនិងក្លិនដីសាយភាយដល់ចុងច្រមុះអ្នកកំលោះដែលចោលរាងសង្ហាកណ្តាលវាយោដ៏ត្រជាក់ស្រឹប។
    នៅឯអាគារមណ្ឌលសុខភាពព្យាបាលរបស់យោធាស្ថិតនៅចំពីមុខអាគារនៃបន្ទប់ស្នាក់នៅរបស់ ជេហ៊ុន ដែលអាចធ្វើឱ្យនាយសង្កេតមើលឃើញអំពីទិដ្ឋភាពកាន់តែចម្លែកចិត្តនិងរូបភាពដែលនាយអាចកាត់ការសន្មតរបស់ខ្លួនបានយល់ខ្លះ។
    ជុងហ្គុក បានបណ្តើរនាំ ថេយ៉ុង ចាកចេញពីអាគារមណ្ឌលសុខភាពវិលត្រលប់ទៅកាន់បន្ទប់ស្នាក់នៅសម្រាករបស់ពួកគេដែលស្ថិតនៅខាងក្រោយអាគារមណ្ឌលសុខភាព។ ពួកគេស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់។ មានយូរៗម្តងម្កាល់ ជុងហ្គុក ឱនឈ្ងោកលើថើបថ្ពាល់ ថេយ៉ុង ជារឿយៗរហូត។ បើនិយាយថាមេបញ្ជាការស្រលាញ់អាណិតចូលចិត្តដល់កូនទាហានមានភេទដូចគ្នាខ្លាំងដល់ម្លឹងពេកក៏មិនអាចទៅរួចដែរ។ ជេហ៊ុន សើចរហ៊ឹះរួចគិតក្នុងចិត្ត៖
    «អ៊ីចឹងទេតើសទើបបានជាគេហួងហែងគ្នាសម្បើមណាស់!» គិតចប់នាយបែរខ្លួនដើរចូលទៅក្នុងបន្ទប់សម្រាកវិញ ខណៈដំណក់ភ្លៀងកាន់តែស្រក់ហូរស្រោចជោកដីរហូតដល់ពាក់អាធ្រាត្រទើបរាំង។
   
   
  

💓 បណ្តូលស្នេហ៍ បណ្តូលចិត្ត 💓Where stories live. Discover now