[ Episode 02 ]

1.4K 61 2
                                    

Kim Jk
____
  
      រថយន្តធ្វើដំណើរ បោះពួយយ៉ាងលឿនចូលទៅកាន់ភូគ្រិះគីម មុនពេលចូលទៅដល់ក្លោងទ្វា ជុងហ្គុកក៏មាអ្នកចេញមកទទួលរួចជាស្រេច

"មករកអ្នកណាដែរ ចា៎?"
"គឺ ខ្ញុំ ចន ជុងហ្គុក..."
"អូ!គឺលោកចន ទេហ៎ សុំអញ្ជើញចូល"
"បាទ អរគុណ"

      អ្នកម្រើនាំដំណើរនាយទៅដោយសារតែមានការផ្ដែផ្ដាំពីលោកគីមរួចជាស្រេចទៅហើយ ទើបមិនបានការសួរនាំច្រើន

"លោកម្ចាស់ លោកចន ជុងហ្គុក មកដល់ហើយចា៎"
"អូ!ជុងហ្គុក?មកលឿនណាស់"
"បាទ ព្រោះតែខ្លាចខកពេលវេលា ជម្រាបសួរអ្នកមីង"ជុងហ្គុក ឆ្លៀតអោនសួរស្ដីអ្នកមីងងថ្លៃរបស់នាយ ពេលដែលឃើញគាត់ដើរចេញមកក្រៅ គាត់ក៏មិនបានថាអីគ្រាន់តែងក់ក្បាលទទួលដឹងប៉ុណ្ណឹង

"ជុងហ្គុក នេះឯកសារ និងទិន្នន័យសំខាន់ៗ ដែលក្មួយត្រូវការ " លោកគីមមិនអោយរងចាំយូរគាត់ក៏ប្រញាប់ប្រគល់ឯកសារសំខាន់ៗមួយចំនួនអោយទៅនាយក្រាស់សម្រាប់ប្រើការនៅប្រទេសកូរ៉េ

"អរគុណលោកពូណាស់ គុណស្រ័យមួយនេះក្មួយមិនដឹងសងយ៉ាងម៉េចអស់ទេ" ជុងហ្គុក ទទួលយកហើយឱនគោរពគាត់ ព្រោះលោកគីមនេះដែលជួយនាយស្រោចស្រង់នាយអោយរឹងមាំមកដល់ថ្ងៃនេះ

"បើនិយាយពីគុណ ពូជំពាក់គុណគ្រួសារចន ច្រើនជាងពូជួយក្មួយទៅទៀត ដូច្នេះហើយ មិនបាច់និយាយរឿងសងគុណអីទេ " លោកគីម គឺជាកូនកំព្រាដែលត្រូវបានគ្រួសារចន រើសមកចិញ្ចឹម ផ្គត់ផ្គង់ការរៀនសូត្រ រហូតក្លាយជាបុគ្គលជោគជ័យដល់សព្វថ្ងៃនេះ គាត់មិនដែលភ្លេចភ្លាំងនោះទេ

"ហ៊ឹម...ពូសោកស្តាយដែលថ្ងៃនោះពូទៅមិនទាន់...អរ មែនហើយ នេះឯកសារផ្ទេរឈ្មោះក្មួយ ក្មួយប្រហែលជាត្រូវការវាជាចាំបាច់" លោកដកដង្ហើមមួយហឹម នឹកឃើញរឿងសោកស្ដាយកាលពី7ឆ្នាំមុន ហើយក៏នឹកឃើញថាមិនទាន់អោយឯកសារប្ដូរឈ្មោះរបស់នាយទៅទើបទៅយកមកអោយ

"ស្វាគមន៍គម៍ក្មួយចូលមកកាន់វង្សត្រកូលគ្រួសាររបស់ពូណា ក្មួយប្រុស គីម JK..!" គាត់ញញឹមទះស្មានាយតិចៗ

"អរគុណលោកពូ" ជុងហ្គុកឱនគោរពគាត់ម្ដងទៀត

"ហៃយ៉ា...ពូប្រាប់ហើយ មិនបាច់គិតគុណស្រ័យអីទេ"

លោកពូ JK💚💜Where stories live. Discover now